ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រចបាន ៨២ភាគរយ គ្រោងបញ្ជប់ក្នុងខែឧសភា

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្រចការសាងសង់បាន ៨២ភាគរយ គ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ក្រោយពន្យារពេល ២ដងរួចមកហើយ តែក្រសួងយល់ថាអាចនឹងមានការពន្យារពេលបន្ថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា «ក្រុមហ៊ុនប្រាប់ថា គម្រោងនេះសម្រេចបាន ៨២ភាគរយហើយ គ្រោងបញ្ជប់ក្នុងខែឧសភា ដែលមានការយឺតយ៉ាវនេះ គឺដោយសារភាគីថៃទម្លាក់ថវិការបានត្រឹម ៤០ភាគរយប៉ុណ្ណោះ…ប៉ុន្តែពេលយើងមកពិនិត្យផ្ទាល់ យើងយល់ថា ដល់ខែឧសភាក៏មិនទាន់ហើយដែរ បើទោះជាគាត់ (ក្រុមហ៊ុនសាងសង់) មានថវិកាគ្រប់គ្រាន់ក៏ដោយ…»។ ឯកឧត្តមបន្ថែម «គម្រោងនេះត្រូវបានពន្យារពេល២លើករួចមកហើយ លើកទី១-ជាង១០០ថ្ងៃ លើកទី២ជាង ២០០ថ្ងៃ ឥឡូវចង់ពន្យារ ៣-៤ថ្ងៃថែមទៀត  យើងអាចពន្យារពេលឱ្យបាន ប៉ុន្តែវាអាស្រ័យលើកិច្ចសន្យាដែរ បើហួសរយៈពេលកំណត់ណាមួយ នោះគឺត្រូវដល់ពេលផាកពិន័យហើយ តែឥឡូវយើងបានឯកភាពជូនគាត់ដល់ខែ៥ ចាំមើលទៀតថាខែ៥នេះ ហើយបានប៉ុន្មានភាគរយទៀត»។ ជាមួយគ្នានេះដែរ ឯកឧត្តមបន្ថែមថា ក្រសួងនឹងពិភាក្សាជាមួយភាគីថៃ ដើម្បីជំរុញពពនិត្យនិតិវិធីក្នុងការទំលាក់ថវិកាឱ្យក្រុមហ៊ុនសាងសង់ឱ្យបានលឿនដើម្បីអាចបញ្ជប់គម្រោងនេះឱ្យទាន់តាមផែនការដែលនឹងត្រូវបញ្ជប់ក្នុងខែឧសភាខាងមុខនេះ។ គួរបញ្ជាក់ថា គោលដៅធំនៃការសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន គឺដើម្បីបញ្ជៀសការកកស្ទះចរាចរដឹកទំនិញតាមច្រកទ្វាព្រំដែនប៉ោយប៉ែត ដែលជាលំហូរច្រកដឹកទំនិញទៅ-មកដ៏ធំនិងសំខាន់បំផុតរវាងប្រទេកម្ពុជា-ថៃ។ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាកែលម្អផ្លូវប្រវែង ៥២៩គីឡូម៉ែត្រ សម្រាប់ខេត្ត៤នៅភាគពាយ័ព្យ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជាបានប្រកាសគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទដែលមានប្រវែងសរុប ៥២៩គីឡូម៉ែត្រ បន្ថែមទៀតនៅក្នុងខេត្តគោលដៅចំនួន៤ ក្នុងរយៈពេល៥ឆ្នាំ។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនេះនឹងអនុវត្តសម្រាប់រយៈពេល​៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់២០២៨ ដោយគ្រោងនឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៥២៩គីឡូម៉ែត្រ នៅខេត្តគោលដៅទាំង៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ហិរញ្ញប្បទាន របស់ JICA។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ក្នុងឱកាសជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារJICA ប្រចាំនៅប្រទេសកម្ពុជានាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ លោកស្រី Kamei Haruko បានចាត់ទុកក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូរមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ តាមរយៈការស្ដារ និងសាងសង់ផ្លូវនៅទីជនបទ ហើយJICA នឹងបន្តគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ដំណើរការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនៅកម្ពុជាទៀត។ គួរ​បញ្ជាក់ដែរថា ទីភ្នាក់ងារ JICA បានផ្តល់​ហិរញ្ញប្បទានដល់កម្ពុជាសម្រាប់​គាំទ្រគម្រោងសាងសង និងលើកកម្ពស់ប្រព័ន្ធផ្លូវថ្នល់​និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជួយពង្រឹងសមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​ ថាមពលស្អាត គាំទ្រវិស័យកសិកម្ម ​ជាដើម៕

អាន​បន្ថែម

រដ្ឋប្តេជ្ញារៀបចំផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុឱ្យចប់ ក្នុងឆ្នាំ២០២៣

ក្រុមការងារអន្តរក្រសួង បានប្តេជ្ញាពន្លឿនបញ្ចប់ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជាមួយនឹងការគ្រោងទុកនេះ ក្រុមការងារអន្តរក្រសួង បានប្រជុំកែសម្រួលសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ ដើម្បីឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ ក្រុមការងារ បានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ រួមមាន៖ ១. ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម, និងការគ្រប់គ្រងដីឧស្សាហកម្ម, ២. ទីផ្សារកំលាំងពលកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣.គំរូអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស, ៤. បរិក្ខារសាធារណៈ, ៥. មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ទេសចរណ៍ និងជីវចម្រុះ, ៧. ការរស់នៅ និងសុខមាលភាព, ៨. ការរចនាទីក្រុង, ៩. ការគ្រប់គ្រងការប្រើប្រាស់ដី, ១០. ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង, ១១. ក្របខ័ណ្ឌស្ថាប័ន, និង១២. របាយការណ៍ផែនការសកម្មភាព ។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

រដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពតាមមតិយោបល់លើកឡើងក្នុងកិច្ចប្រជុំ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រទេសជាតិ ជាពិសេសសមស្របទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងបន្តដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់របស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្តទៀតផងដែរ។

អាន​បន្ថែម

រដ្ឋជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយស្នើចិនជួយសង់ផ្លូវប្រាំខ្សែតាមបណ្តាខេត្តភាគពាយ័ព្យ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវក្តីរំពឹងថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយក្នុងការសាងសង់ស្ដារ និងលើកកម្ពស់ផ្លូវសំខាន់ៗចំនួន ៥ខ្សែ នៅតាមបណ្តាខេត្តនាទិសពាយ័ព្យ និងទិសខាងលិច ដើម្បីពន្លឿនដំណើរការបង្កើតប៉ូលសេដ្ឋកិច្ចទី៤។ យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី១៤ ខែមីនានេះ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រោងនឹងបង្កើតឡើងថ្មីនេះគ្រប់ដណ្ដប់ទៅលើខេត្តសំខាន់ៗ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន។ ដើម្បីជំរុញឲ្យផែនការនេះដំណើរការបានលឿនរហ័ស សម្ដេចតេជោ បានស្នើសុំដល់ប្រទេសចិនឲ្យជួយសាងសង់ផ្លូវតភ្ជាប់ នៅក្នុងប៉ូលសេដ្ឋកិច្ចថ្មីនេះ សរុបចំនួន ៥ខ្សែ រួមមាន ផ្លូវលេខ៥៥ បង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧ ដែលតភ្ជាប់ពីបាត់ដំបងទៅប៉ៃលិន ៥៧បេ តភ្ជាប់ពីបាវិល ទៅកាន់ស្រុកកំរៀងភ្នំព្រឹកទល់ព្រំដែនប្រទេសកម្ពុជា-ថៃ ផ្លូវ៥៦ ផ្លូវ៥៩ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅកាន់ប៉ៃលិន។ សម្តេចតេជោបញ្ជាក់ថា “យើងអាចនឹងឈានទៅបង្កើតនៅប៉ូលសេដ្ឋកិច្ចទី៤ ហើយខ្ញុំជឿថា ខាងចិនក៏នឹងចូលរួមវិនិយោគក្នុងការបង្កើតជាផ្លូវលេខ៥៥ ផ្លូវលេខ៥៦ ផ្លូវលេខ៥៧ ផ្លូវលេខ៥៧បេ និងផ្លូវលេខ៥៩”។ ជាមួយគ្នានេះ តាមរយៈការរៀបចំផ្លូវ សម្ដេចតេជោ ក៏ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ការសាងសង់រមណីយដ្ឋាន […]

អាន​បន្ថែម

កម្ពុជារំពឹងទាក់ទាញទេសចរចិនតាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍

ប្រទេសកម្ពុជារំពឹងទាក់ទាញរំហូរទេសចរចិនមកទស្សនាកំសាន្តកម្ពុជាកាន់តែច្រើនបន្ថែមទៀត តាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ស្របពេលដែលមានកំណើនចំនួនទេសចរធ្វើដំណើរតាមរយៈផ្លូវ នេះកាន់តែច្រើន ហើយមានតម្លៃសមរម្យ បូកផ្សំនឹងការសម្របសម្រួលគោលនយោបាយការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានលើកឡើងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា​ ដោយសារចំនួននៃទេសចរចិន ឡាវ និងថៃ ដែលធ្វើដំណើរទៅមករវាងប្រទេសទាំងបីមានចំនួនកើនឡើងច្រើន ដែលនេះក៏ជាឱកាសរបស់កម្ពុជាផងដែរ ហើយតម្លៃនៃសេវាកម្មតាមរយៈរថភ្លើងល្បឿនលឿននេះមានតម្លៃសមរម្យ និងមានសុវត្ថិភាព។ លើសពីនេះ នៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា កម្ពុជា និងឡាវបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់ តាមរយៈការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ជាដើម។ ឯកឧត្តមបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន ប្រទេសចិន មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ព្រោះថ្លៃសំបុត្រថោកហើយសុវត្ថិភាព»។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជានិងថៃក៏គ្រោងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមកផងដែរ។

អាន​បន្ថែម

២០២២ រដ្ឋប្រើកម្ចីអស់ ១,៣៤ ពាន់លានដុល្លារ ក្នុងនោះ ៦៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១,៣៤ ពាន់លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ។ ក្នុងឆ្នាំ២០២៣នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិស័យដឹកជញ្ជូនចំនួន ៤៤៦ លានដុល្លារអាមេរិក វិស័យថាមពលចំនួន ១០៥ លានដុល្លារអាមេរិក វិស័យធារាសាស្ត្រចំនួន ១៣៨ លានដុល្លារអាមេរិក វិស័យផ្គត់ផ្គង់ទឹកស្អាតចំនួន ៦៨លានដុល្លារអាមេរិក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតចំនួន ១០៣លានដុល្លារអាមេរិក។ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២.១៣៧ លានដុល្លារអាមេរិកផងដែរ ដោយកើនឡើងប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩,៩៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង […]

អាន​បន្ថែម

ក្រសួងណែនាំអាជ្ញាធររាជធានីរៀបចំណតរថយ​ន្ត ដោយចាត់វិធានការក្តៅលើសំណង់ និងអាជីវកម្មលើដីចំណីផ្លូវ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំចំណតយានយន្តសាធារណៈអោយបានច្រើនទីតាំង និងទប់ស្កាត់ឱ្យបាននូវរាល់ការសាងសង់សំណង់ និងការប្រកបអាជីវកម្មមួយចំនួនលើដីសាធារណៈ ឬដីចំណីផ្លូវ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានណែនាំឱ្យសាលារាជធានីភ្នំពេញរៀបចំឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍​ចំណតយានយន្តសាធារណៈឱ្យបានច្រើន ដើម្បីកាត់បន្ថយការចតយានយន្តតាមដងផ្លូវសាធារណៈ។ បន្ថែមពីនេះ សម្តេចបានណែនាំឱ្យការសាងសង់សំណង់នានារបស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្តឱ្យបានគ្រប់គ្រាន់ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ទាក់ទងនឹងការវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនេះដែរ កន្លងមក ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ មានគម្រោងសិក្សា និងចង់បណ្តាក់ទុនលើវិស័យនេះផងដែរ។ មិនត្រឹមប៉ុណ្ណោះ ក្រុមហ៊ុន បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ និង ៦០គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុទៀតផង។ (អានបន្ថែម) ដោយឡែក សម្តេច ក៏បានណែនាំបន្ថែមដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យចាត់វិធានការក្តៅដើម្បីទប់ស្កាត់នូវរា​ល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ស្របតាមច្បា​ប់​ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តតាមប្លង់គោលប្រើប្រា​ស់ដីរាជធានីភ្នំពេញ។ ការទប់ស្កាត់ការសាងសង់លើដីសារធារណៈក្នុងក្រុង គឺដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព មានរបៀបរៀបរយ […]

អាន​បន្ថែម

វៀតណាមវិនិយោគជិត ៧៦លានដុល្លារ សង់ផ្លូវភ្ជាប់មកកម្ពុជា និងប្រទេស២ទៀត

ក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការ នៃប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការការដ្ឋានសាងសង់គម្រោងលើកកម្ពស់ផ្លូវជាតិមួយខ្សែប្រវែង ៩០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តគង់ណាម ប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ឡាវ និងថៃ។ ផ្លូវជាតិលេខ ១៤E ជាផ្លូវដ៏មានសារៈសំខាន់មួយខ្សែ ដែលតភ្ជាប់ផ្នែកខាងកើត និងខាងលិចនៃខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម ជាពិសេសភ្ជាប់ផ្ទាល់ទៅកាន់ប្រទេសជិតខាងទាំងបី រួមមាន ប្រទេសឡាវ កម្ពុជា និងថៃ។ គម្រោងផ្លូវជាតិលេខ ១៤Eនេះ មានប្រវែងសរុប ៩០គីឡូម៉ែត្រ ត្រូវបានសាងសង់ស្តារឡើងវិញ ដោយបែងចែកជាពីរកំណាត់។ ក្នុងនោះ ផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនដាណាង-គួងណៃ (Đà Nẵng – Quảng Ngãi Expressway) ត្រូវបានវិនិយោគផ្ទាល់ ដោយរដ្ឋបាលខេត្តគង់ណាម។ ចំណែកឯផ្លូវប្រវែង ៧៤គីឡូម៉ែត្រទៀតនឹងត្រូវបានជួសជុលឡើងវិញ ក្រោមការវិនិយោគផ្ទាល់ដោយអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម ក្រោមទឹកប្រាក់វិនិយោគជាង ១,៨ពាន់ពាន់លានដុង ឬស្មើនឹង ៧៥,៨លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៥។ ក្រោយពេលបញ្ចប់ការសាងសង់ […]

អាន​បន្ថែម

ហេតុអ្វីកំពង់ផែពហុបំណងថ្មីនៅកំពង់ឆ្នាំង ជាផែភ្ជាប់ផ្លូវទឹកដ៏សំខាន់ៗក្នុងប្រទេសកម្ពុជា?

ថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មថី្ម នៅទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ មីនា ២០២៣ ហើយក៏បានលើកឡើងពីសារៈសំខាន់ និងភាពអស្ចារ្យនៃកំពង់ផែដ៏ធំ១នេះថា៖ «កំពង់ផែនេះ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដ៏ធំមួយ និងមានសក្ដានុពលបំផុត  សម្រាប់ការនាំចេញ-នាំចូលទំនិញ និងកសិផលផ្សេងៗពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។» គួរបញ្ជាក់ថា តាមលក្ខណៈភូមិសាស្រ្ត ទីតាំងរបស់កំពង់ផែគឺស្ថិតនៅត្រង់ចំណុចកណ្តាលនៃប្រទេសកម្ពុជា និងជាតំបន់យុទ្ធសាស្រ្តមួយដែលអាចផ្តល់ភាពងាយស្រួលដល់ការបែងចែកទំនិញទៅកាន់ខេត្តនានា ជាពិសេសបណ្តាខេត្តជាប់បឹងទន្លេសាប ទៅទីផ្សារជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ខេត្តក៏នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយ ដែលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករផងដែរ។ (អានបន្ថែម) ឯកឧត្តមបន្តថា តាមរយៈផ្លូវទឹកនេះ វានឹងអាចជួយកាត់បន្ថយពេលវេលា និងសោហ៊ុយក្នុង ការដឹកជញ្ជូនទំនិញ ជាពិសេសកាត់បន្ថយការដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយនឹងរងការខូចខាតផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌល​ភស្តុ​ភារកម្មនេះ […]

អាន​បន្ថែម