ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ត្រឹម២០២២ រដ្ឋសង់ផ្លូវក្នុងខេត្តក្រចេះបានជាង ១ពាន់ គ.ម ខណៈផ្លូវលំជាង ៤០០គ.ម ត្រូវបានថែទាំ
ខេត្តក្រចេះមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសរុបប្រវែង ១.១៩០,៤២ គីឡូម៉ែត្រ ខណៈដែលផ្លូវលំជនបទមាន ៣១ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទប្រវែង ៣៩៩,១១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨កន្លែង ប្រវែង ៤.៦៦៩,៤ម៉ែត្រ លូគ្រប់ប្រភេទ ១.២៥៦កន្លែង ប្រវែង ៥១.០៣២ម៉ែត្រ។ នៅក្នុងឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសម្រេចការជួសជុលថែទាំរួមមាន ផ្លូវក្រាលកៅស៊ូ ប្រវែង ១៣,៨០គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១៦ម៉ែត្រ រួមទាំងការងារថែទាំផ្លូវថ្នល់ជាប្រចាំចំនួន ៥០ខ្សែ ប្រវែង ១.០៧៥,២៥គីឡូម៉ែត្រ។ ដោយឡែកចំពោះផ្លូវលំជនបទវិញ ផ្លូវចំនួន ៣១ ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំផងដែរ។ ក្នុងនោះ ផ្លូវថែទាំលក្ខណៈខួប បានចំនួន […]
អានបន្ថែមថៃបោះទុន ៧ពាន់លានដុល្លារ សង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់អាកាសយានដ្ឋាន៣
ប្រទេសថៃបានបោះទុនចំនួនជាង ៦,៨ ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ភ្ជាប់អាកាសយានដ្ឋានធំៗចំនួន ៣ រួមមាន ដុនមឿង- សុវណ្ណភូមិ- អ៊ូតាប៉ាវ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Tipanan Sirichana អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។ លោកស្រីបានបន្តថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗទាំងបីបាន។ គម្រោងផ្លូវដែកនេះមានប្រវែងសរុបចំនួន២២០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន ២២៤ ៥៤៤ លានបាត ដែលស្មើនឹងប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ដែលនឹងដំណើរការគ្រប់គ្រងគម្រោងនេះរយៈពេល ៥០ ឆ្នាំ។ ក្រោយដំណើរការ ៥០ឆ្នាំ គម្រោងនេះត្រូវបានវាយតម្លៃថានឹងមានតម្លៃជាទ្រព្យចំនួន ៣០០ ពាន់លានបាត ឬស្មើនឹង ៩,១១ ពាន់លានដុល្លារ។ រថភ្លើងមួយខ្សែនេះដំណើរការ ក្នុងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរត់កាត់ខេត្តនិងក្រុងចំនួន ៥ រួមមាន បាងកក […]
អានបន្ថែមរដ្ឋគ្រោងបើកការដ្ឋានសាងសង់ផ្លូវសំខាន់ៗ ៣ខ្សែទៀត នៅក្រចេះមុនចូលឆ្នាំខ្មែរ
ក្នុងឆ្នាំ២០២៣នេះ ខេត្តក្រចេះជាខេត្តមួយ ដែលទទួលបានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋជាច្រើនជាងគេ។ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៣នេះ ខេត្តក្រចេះនឹងទទួលបានគម្រោងផ្លូវថ្នល់សំខាន់ៗ ចំនួន៣បន្ថែមទៀត។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដម វ៉ា ថន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងបីនោះរួមមាន៖ ទី១ គម្រោងផ្លូវជាតិលេខ ៧ ប្រវែង ៣១,២៥ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទីរួមខេត្តក្រចេះ ទៅឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។ ទី២ គម្រោងផ្លូវខេត្តលេខ ៣៧៧ ប្រវែង ៣៥,៥ គីឡូម៉ែត្រ ចាប់ពី រង្វង់មូលព្រាបស ទីរួមខេត្តក្រចេះ ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ និងមានស្ពានចំនួន៩ មានប្រវែងសរុប ៤១៣ ម៉ែត្រ។ ទី៣ គម្រោងផ្លូវលេខ ៣៧៧ A ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសណ្តាន់ ទៅផ្លូវជាតិលេខ៧។ […]
អានបន្ថែមក្រសួងនឹងចេញរបាយការណ៍លម្អិតពីគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់សមុទ្រកែបដាច់ខែនេះ
ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចេញរបាយការណ៍លម្អិតស្តីពីការសិក្សាលើគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់ទៅសមុទ្រខេត្តកែប ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជា នៅដំណាច់ខែនេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចានថុល ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារ គម្រោងនេះនឹងត្រូវដាក់ទ្វារទឹកចំនួន ០៣ គឺ ១.ទ្វារទឹកពីទន្លេមេគង្គចូលទន្លេបាសាក់ ២. ទ្វារនៅតាកែវ ៣. ទ្វារទឹកនៅកែប ដើម្បីទប់ទឹកប្រើប្រាស់រហូតមួយឆ្នាំទៅមួយឆ្នាំ។ «ទ្វាទឹកចំនួន៣នេះ អាចជួយទប់ទឹកជាប់រហូត មិនបាត់ទឹកទេ….. យើងមានអ្នកបច្ចេកទេស និងក្រុមហ៊ុនដែលពិសេសណាស់នៅប្រទេសចិនកំពុងសិក្សាលម្អិតលើគម្រោងមួយនេះ» ឯកឧត្តមបន្ថែម។ «…នេះជាគម្រោងដ៏ធំមួយ ជាគម្រោងដ៏ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន វាអាចជួយកាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា អត់មានការលំបាកនៅតាមទល់ដែនអន្តរជាតិថែមទៀតផង» ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់។ គួររម្លឹកទៀតថា គម្រោងនេះនឹងជួយកាត់បន្ថយចំងាយជាង ១០០គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ដែលមានស្រាប់នេះ គឺចាប់ពីកំពង់ផែភ្នំពេញ ទៅកំពង់ផែប្រទេសវៀតណាម បើធៀបកំពង់ផែភ្នំពេញ ទៅកំពង់ផែដែលចេញនៅកែប និងនៅកំពត។ លើសពីនេះ ចំពោះការរាំងស្ងួត នឹងមិនកើតមានទៀតឡើយ ចំណែកគ្រោះទឹកជំនន់នៅកំពង់ស្ពឺ និងតាកែវ ក៏នឹងកាត់បន្ថយបានច្រើនដោយសារគម្រោងជីកព្រែកពង្រីកទន្លេបាសាក់ថ្មីនេះ។ ឯកឧត្តមបន្ថែមថា ចំពោះផ្នែកបច្ចេកទេស មិនមានបញ្ហាអ្វីទាំងអស់ គ្មានការបង្ហូរទឹកទន្លេមេគង្គចោលទៅសមុទ្រ […]
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធទឹកស្អាតតម្លៃ ២២លានដុល្លារ នៅពោធិ៍សាត់សម្រេចបានជាង ៦៤ភាគរយ
រហូតដល់ពេលនេះ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងពោធិ៍សាត់ ដែលមានតម្លៃជាង ២២លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតក្រោមហិរញ្ញប្បទានឥតសំណង ប្រមាណជិត២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ជប៉ុន។ គម្រោងនេះស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣ខាងមុខ។ គម្រោងនេះ រួមមាន ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ (សម្រេចបាន៨៨%) និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន ៤៧.៨%) សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង៧៥.៤គីឡូម៉ែត្រ […]
អានបន្ថែមថៃសង់ទីក្រុងអាកាសចរណ៍តម្លៃជិត ៩ពាន់លានដុល្លារភ្ជាប់ព្រលានយន្តហោះធំៗ៣
រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដំណើរការសាងសង់គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា ដោយផ្តោតលើអាកាសយានដ្ឋាន U-Tapao Airport ក្រោមទុនវិនិយោគចំនួនជាង ៨,៨២ ពាន់លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងនៅថ្ងៃទី២៧ ខែមករា ថា គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១.០៤០ ហិកតា នៅក្នុងស្រុក Ban Chang ហើយត្រូវការទុនវិនិយោគចំនួន ២៩០ ពាន់លានបាតក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន។ អ្នកស្រីបន្តថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEEEC) បានអនុម័តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣នេះ។ គ្របដណ្តប់ខេត្តចំនួនបី គឺ ខេត្តឈុនបុរី ខេត្តរ៉ាយ៉ង និងខេត្តឆាឈើងសៅ អាកាសយានដ្ឋាន U-Tapao Airport នឹងក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលតភ្ជាប់ជាមួយអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ដោយរថភ្លើងល្បឿនលឿន។ ក្នុងរយៈពេល៥ឆ្នាំដំបូង គម្រោងនេះនឹងអាចផ្តល់ចំណូលដល់រដ្ឋបានជាង ៦២ពាន់លានបាត ហើយបង្កើតការងារថ្មីប្រមាណ ១៥.៦០០កន្លែង។ ក្រោយដាក់ដំណើរការ អាកាសយានដ្ឋាន U Tapao អាចទទួលអ្នកដំណើរបានជាង ៦០លាននាក់ក្នុងមួយឆ្នាំ។ ទីក្រុងអាកាសចរណ៍ភាគបូព៌ា ឬ […]
អានបន្ថែម២០២៣ ខេត្តកំពង់ឆ្នាំងមានគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៣
រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ដែលរំពឹងនឹងក្លាយជាចលករជំរុញវិស័យដឹកជញ្ជូននៅក្នុងខេត្ត។ ក្នុងនោះ គម្រោងមួយត្រូវបានរដ្ឋាភិបាលអនុម័តរួចរាល់ហើយ ខណៈគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា រដ្ឋបាលខេត្តរំពឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំនួនបី រួមមាន គម្រោងទី១ គឺស្ពានកំពង់ឆ្នាំង-កំពង់ធំ ប្រវែង៣៩០០ម៉ែត្រ ទី២ ផ្លូវភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ប្រវែង៥៧គីឡូម៉ែត្រ និងទី៣ កំពង់ផែពហុបំណង ដែលនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ។ លោកមានប្រសាសន៍ថា “ប្រសិនបើរាជរដ្ឋាភិបាលបានធ្វើស្ពានតភ្ជាប់ពីក្រុង កំពង់ឆ្នាំង ទៅកាន់កំពង់ធំ ដែលមានប្រវែង៣.៩០០ម៉ែត្រ និងធ្វើផ្លូវ៥៧គីឡូម៉ែត្រទៀត នោះយើងជិះតែកន្លះម៉ោងទេ”។ គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ ដែលភ្ជាប់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្លាប់ត្រូវបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ ២០១៩ ហើយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ (អានបន្ថែម) លោកអភិបាលខេត្តលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងបីនេះ នឹងជួយសម្រួលការធ្វើដំណើរ […]
អានបន្ថែមគម្រោងសង់ប្រព័ន្ធទឹកស្អាតថ្មី នៅបាត់ដំបងតម្លៃជាង ២៩លានដុល្លារ ចាប់ផ្តើមហើយ
គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ គម្រោងនេះចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) របស់ប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ថែមពីនេះ ប្រព័ន្ធទឹកស្អាតថ្មីនេះ នឹងមានសមត្ថភាពបន្ថែមថ្មីក្នុងការផ្គត់ផ្គង់ទឹកស្អាត ៥០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងមានបណ្តាញទុយោជាង ៩៤គីឡូម៉ែត្រ ដែលនឹងបំពេញគ្រប់គ្រាន់ដល់តម្រូវការទឹកស្អាតសម្រាប់ទីប្រជុំជនក្រុងបាត់ដំបង នៅត្រឹមឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនឱ្យបាន ១០០%។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាករទឹកខេត្តបាត់ដំបងមានសមត្ថភាពផលិតទឹកស្អាតបាន […]
អានបន្ថែមបារាំងចាប់អារម្មណ៍ចង់វិនិយោគលើគម្រោងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា
ប្រតិភូបារាំង បានបង្ហាញបំណងចង់បោះទុនវិនិយោគលើផ្លូវដែកល្បឿនលឿននៅកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមជំនួបរវាងប្រតិភូបារាំង ជាមួយឯកឧត្តម ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមករា។ នាឱកាសនោះដែរ លោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន បានផ្ដល់ចំណាប់អារម្មណ៍ជាខ្លាំងក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿនក្នុងប្រទេសកម្ពុជា និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស៊ុន ចាន់ថផុល ក៏បានលើកឡើងដែរថា កិច្ចប្រជុំនេះ នឹងជួយពង្រីកនូវទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ប្រទេសបារាំង ដែលវិនិយោគលើគ្រប់វិស័យឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ក្រសួង និងក្រុមហ៊ុនធំៗរបស់បារាំង ក៏បានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways)ថែមទៀតផង។ គួររម្លឹកថា ការបង្ហាញបំណងចង់វិនិយោគលើផ្លូវដែកល្បឿនលឿនរបស់ប្រតិភូបារាំងនាពេលនេះ គឺធ្វើឡើងស្របពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងបានប្រកាសថា កម្ពុជាអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ពិសេសបានជំរុញឱ្យអ្នកធុរកិច្ចបារាំងធ្វើការវិនិយោគ ក្នុងការសាងសង់រថភ្លើងល្បឿនលឿន និងការដឹកជញ្ជូននៅកម្ពុជាផងដែរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តម អូលីវេ្យ បិច […]
អានបន្ថែមរដ្ឋបានបើកការដ្ឋានសង់ ផ្លូវ២ខ្សែភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់
ផ្លូវចំនួនពីរខ្សែ មានប្រវែងសរុប១៤គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ រួមមាន ផ្លូវកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែ និងបេតុងមួយខ្សែ តភ្ជាប់ពីឃុំតាអុង ស្រុកចំការលើ រហូតដល់ ឃុំសូភាស ទៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ និងត្រូវបានសាងសង់ដោយក្រុមហ៊ុន MTA Construction Co., Ltd។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការងារសាងសង់ផ្លូវទាំងពីរនេះប្រើប្រាស់រយៈពេល១៨ខែ គិតតាំងពីថ្ងៃចាប់ផ្តើមសាងសង់ផ្លូវតទៅ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងរយៈពេលធានាសុពលភាពផ្លូវ មានរយៈពេល២ឆ្នាំ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវសម្រេចបាន ១០០%។ គួរបញ្ជាក់ថា ផ្លូវខ្សែទី១ ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ៩,៨ គ.ម ទទឹង៥ ម៉ែត្រ ក្រាលកៅស៊ូពីរជាន់។ ចំណែក […]
អានបន្ថែម