កម្ពុជា-ជប៉ុន កំពុងជំរុញចេញផែនការយុទ្ធសាស្រ្តគ្រប់គ្រងទឹកកខ្វក់នៅទូទាំងប្រទេស

ក្រសួងសាធារណការ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានសហការគ្នា ដើម្បីជំរុញ និងពន្លឿនចេញផែនការយុទ្ធសាស្រ្តគម្រោងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំអនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ នៅថ្ងៃទី៦ ខែកុម្ភៈ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទឹក និងអនាម័យមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពសាធារណៈ និងការកំណត់វិស័យទឹកកខ្វក់ជាវិស័យអាទិភាពខ្ពស់។ ឯកឧត្តមបន្ត កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើការពិភាក្សា និងចែករំលែកលើបញ្ហាប្រឈមនានាដូចជា កត្តាខ្វះខាតធនធានមនុស្សលើវិស័យប្រព័ន្ធទឹកកខ្វក់ និងអនាម័យ​ ដើម្បីរៀបំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តក្នុងការជំរុញការអនុវត្តគម្រោងនានាទាក់ទងនឹងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាពបំផុត។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ប្រជាជនកម្ពុជាចំនួន៦១,៧១% ដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជនសំខាន់ៗ បានទទួលការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ ដោយឡែក អាងប្រព្រឹត្តកម្មទឹកកខ្វក់មេកំពុងដំណើរការគិតត្រឹមឆ្នាំ២០២០ មានចំនួន៤ និងមានសមត្ថភាពសរុបប្រមាណ ៣៧.៨៥០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្នមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ថ្នាក់ជាតិចំនួន ៦បន្ថែមទៀត កំពុងស្ថិតនៅក្រោមការរចនា និងសាងសង់ ហើយរំពឹងថាសមត្ថភាពសរុបនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ នឹងកើនឡើងដល់ ៨២.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គួររម្លឹកថា […]

អាន​បន្ថែម

គម្រោងសង់ស្ពានអាកាសព្រះមុនី្នវង្ស សម្រេចបានជាង ១១ភាគរយហើយ

ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើ​អាកាស​ដំបូងគេនៅកម្ពុជា ​បាននឹងកំពុងដំណើរការសាងសង់​យ៉ាង​មមាញឹក ខណៈមកដល់​ពេលនេះក្រុមការងារបច្ចេកទេសកំពុងខួងគ្រឹះសសរ ២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនី្នវង្ស​ដែលស្មើនឹងជាង ១១ភាគរយនៃគម្រោងទាំងមូលហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន​BTV នៅថ្ងៃទី០៧ ខែកុម្ភៈ ​ឆ្នាំ២០២៣នេះថា ​គម្រោងសាងសង់ស្ពាន​អាកាសព្រះមុន្នីវង្ស បច្ចុប្បន្ន​ខាងក្រុមហ៊ុន​កំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់មានចំនួន ២១៩ដើម ​ហើយទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងបានប្រមាណ ២៥ដើម ស្មើនឹង ១១,៤១ភាគរយ។ លោកបានបន្ថែមថា ​ចំពោះមុខ គឺការដ្ឋាន​កំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និង​នៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត ​តែតំបន់នេះ​ក៏ពិបាកក្នុងការរៀបរបាំង​ការដ្ឋាន​ផងដែរ ដោយសារប្រជាពលរដ្ឋមានការតវ៉ា។ លោកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានបន្ថែមថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស ​នៅតំបន់ N3 ក្រុមបច្ចេកទេស​បានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់​ ដើម្បីបន្តការងារទៀត ដោយឡែកនៅលើផ្លូវ២៧១ ពុំទាន់បានចាប់ផ្តើមសាងសង់នៅឡើយនោះទេ។ គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល […]

អាន​បន្ថែម

គម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៥០%ហើយ

រហូតមកទល់ពេលនេះ សាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចការសាងសង់បានជាង ៥០ ភាគរយហើយ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ ២០២៣ ថាការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការ​ដែលបានគ្រោងទុក ដោយគិតរហូតមកទល់នឹងពេលនេះ គម្រោងនេះសម្រេចបានប្រហែលជា ៥០ ភាគរយហើយ ដោយការងារធំៗ និងពិបាកៗត្រូវបានបញ្ចប់ និងដោះស្រាយរួចរាល់ហើយ នៅតែបន្តការងារមួយចំនួនផ្សេងទៀតតែប៉ុណ្ណោះ។ ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេរបស់ចិនគ្រោងបើកដំណើរការក្នុងឆ្នាំនេះ

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិនបានទទួលជោគជ័យលើការធ្វើតេស្តជាលើកដំបូងកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៣នេះ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រនេះមានប្រវែងសរុប ២៧៧ គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Fuzhou ជាមួយទីក្រុង Zhangzhou ប៉ែកខាងកើតប្រទេសចិន។ ជាមួយនឹងល្បឿនប្រមាណ ៣៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងស្ថានីយចំនួន ៨ នៅតាមបណ្តោយផ្លូវនេះ វាត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែកមួយនៃបណ្តាញផ្លូវរថភ្លើងល្បឿនលឿន “ផ្លូវបញ្ឈរ ៨ និងផ្លូវផ្ដេក ៨” របស់ចិន ដែលបានប្រកាសកាលពីឆ្នាំ ២០១៦ ហើយចាប់ផ្តើមសាងសង់ក្នុងខែកញ្ញា ឆ្នាំ ២០១៧។ យោងតាមអាជ្ញាធរផ្លូវដែក ដើម្បីធានាឱ្យគម្រោងដំណើរការដោយរលូន ក្រុមការងារជំនាញនៃនាយកដ្ឋានផ្លូវដែកនឹងត្រួតពិនិត្យយ៉ាងជាក់លាក់។ ក្រោយការធ្វើតេស្តត្រូវបានបញ្ចប់ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងឈានចូលដំណាក់កាលសាកល្បងនៅក្នុងខែមេសា ដើម្បីត្រៀមរួចរាល់បើកដំណើរការក្នុងឆ្នាំ ២០២៣៕  

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរសម្រេចបាន៨០% គ្រោងបញ្ចប់ក្នុងខែមិថុនាឆ្នាំនេះ

គិតរហូតមកទល់នឹងពេលនេះ ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចការសាងសង់ជារួមបានប្រមាណ ៨០% ហើយ ដោយយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការបើកដំណើរការត្រូវរង់ចាំមើលតាមការជាក់ស្តែងបន្តទៀត។ លោកបានបញ្ចាក់ទៀតថា ចំពោះការងារដែលនៅសេសសល់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធអគារសម្រាប់ទទួលអ្នកដំណើរចេញ-ចូល អគារសង្គ្រោះ និងពន្លត់អគ្គីភ័យ ចំណតរថយន្ត អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រីពាក់ព័ន្ធ ដែលបម្រើការនៅព្រលាន ។ល។ លោកបានឱ្យដឹងទៀតថា កន្លងមក ពុំទាន់មានការចុះចតយន្តហោះដឹកអ្នកដំណើរជាលក្ខណៈ Charters នៅឡើយទេ។ មានត្រឹមតែការហោះហើរសាកល្បងកាលពីខែមេសាឆ្នាំ២០២២ ដែលមានយន្តហោះ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បានជួល ដើម្បីហោះហើរមកឆែកឧបករណ៍នាំផ្លូវចុះចត និងហោះហើររបស់អាកាសយានដ្ឋាន ដែលបានតំឡើងរួចរាល់តែប៉ុណ្ណោះ។ លោកនាយកបានបន្ថែមទៀតថា ក្រោយការសាងសង់រួចរាល់ អាកាសយានដ្ឋាននេះនឹងចូលរួមចំណែកក្នុងការទទួលភ្ញៀវទេសចរមកពីក្នុងនិងក្រៅប្រទេស ដែលមកកំសាន្ត និងនាំវិនិយោគិននានាមកអភិវឌ្ឍខេត្តកោះកុងឱ្យមានភាពរីកចម្រើន ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូលផងដែរ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សំរាប់សាងសង់អភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ […]

អាន​បន្ថែម

World Bank ប្តេជ្ញាបន្តជួយកែលម្អផ្លូវជាង ៧៥០គ.ម ក្នុងខេត្តសំខានៗ៨ទៀតនៅកម្ពុជា

ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានមួយចំនួនធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងកែលម្អប្រព័ន្ធផ្លូវថ្នល់ជំហានទី២ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ដែលមានប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រក្នុងខេត្តសំខាន់ៗចំនួន ៨ ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Vica Rosario Bogaerts តំណាងធនាគារពិភពលោក ក្នុងពិធីបិទបញ្ចប់ជាស្ថាពរនូវគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី១ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។ សម្រាប់ជំហាន២ មានរយៈពេល​ ៣ឆ្នាំ​ នឹងចាប់ផ្ដើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ក្រោមគម្រោងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើការកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងក្រាលបេតុងមានប្រវែងសរុបប្រមាណ ៧៥០ គីឡូម៉ែត្រ  ព្រមទាំងសំណង់សិល្បៈការ្យមួយចំនួនទៀត នៅក្នុងខេត្តចំនួន ៨ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ សូមបញ្ជាក់ថា ក្នុងជំហានទី១បានចាប់ផ្តើមដំណើរការពីខែកក្កដា ឆ្នាំ២០១៧ និងបញ្ចប់ជាស្ថាពរកាលពីខែសីហា […]

អាន​បន្ថែម

ផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤៥គ.ម

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៤៥គីឡូម៉ែត្រហើយ សល់ប្រមាណជា១៦គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកំណត់សង់ផ្លូវថ្មី១ខ្សែ ៧២គីឡូម៉ែត្រ ភ្ជាប់សៀមរាប-បាត់ដំបង ក្នុងឆ្នាំ២០២៤

គម្រោងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូម៉ែត្រ ភ្ជាប់ខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។ លោក ព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងពីកាលបរិច្ឆេទ នៃការចាប់ផ្តើមដំណើរការគម្រោងសាងសង់ផ្លូវមួយខ្សែនេះ ដែលអាចចាប់ផ្ដើមបើកការដ្ឋាន​សាងសង់នៅឆ្នាំ២០២៤។ លោកបានមានប្រសាសន៍ថា ​គម្រោងសាងសង់​ផ្លូវ​មួយខ្សែនេះ​ជាសរសៃឈាមដ៏សំខាន់ ​ដែល​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ដាក់​ចូល​ក្នុង​គម្រោងអាទិភាពផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន រវាងខេត្តទាំងពីរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្ថែមថា ​ផ្លូវនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិថែមទៀតផង។ ចំណែក ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលគម្រោងសាងសង់ផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង ២ នឹងចំណេញចម្ងាយផ្លូវរហូតដល់ទៅ ៨០ គីឡូម៉ែត្រ បើធៀបនឹងការធ្វើដំណើរលើផ្លូវ ដែលមានបច្ចុប្បន្ន។ គួររម្លឹកថា កន្លងមករដ្ឋាភិបាលបានធ្វើការសិក្សាចប់សព្វគ្រប់លើគម្រោងសង់ផ្លូវមួយខ្សែនេះរួចរាល់ហើយ ដោយសហការជាមួយក្រុមហ៊ុន China Road and Bridge Corporation […]

អាន​បន្ថែម

ត្រឹម២០២២ រដ្ឋសង់ផ្លូវក្នុងខេត្តក្រចេះបានជាង ១ពាន់ គ.ម ខណៈផ្លូវលំជាង ៤០០គ.ម ត្រូវបានថែទាំ

ខេត្តក្រចេះមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសរុបប្រវែង ១.១៩០,៤២ គីឡូម៉ែត្រ ខណៈដែលផ្លូវលំជនបទមាន ៣១ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទប្រវែង ៣៩៩,១១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨កន្លែង ប្រវែង ៤.៦៦៩,៤ម៉ែត្រ លូគ្រប់ប្រភេទ ១.២៥៦កន្លែង ប្រវែង ៥១.០៣២ម៉ែត្រ។ នៅក្នុងឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសម្រេចការជួសជុលថែទាំរួមមាន ផ្លូវក្រាលកៅស៊ូ ប្រវែង ១៣,៨០គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១៦ម៉ែត្រ រួមទាំងការងារថែទាំផ្លូវថ្នល់ជាប្រចាំចំនួន ៥០ខ្សែ ប្រវែង ១.០៧៥,២៥គីឡូម៉ែត្រ។ ដោយឡែកចំពោះផ្លូវលំជនបទវិញ ផ្លូវចំនួន ៣១ ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំផងដែរ។ ក្នុងនោះ ផ្លូវថែទាំលក្ខណៈខួប បានចំនួន […]

អាន​បន្ថែម

ថៃបោះទុន ៧ពាន់លានដុល្លារ សង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់អាកាសយានដ្ឋាន៣

ប្រទេសថៃបានបោះទុនចំនួនជាង ៦,៨ ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ភ្ជាប់អាកាសយានដ្ឋានធំៗចំនួន ៣ រួមមាន ដុនមឿង- សុវណ្ណភូមិ- អ៊ូតាប៉ាវ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Tipanan Sirichana អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។ លោកស្រីបានបន្តថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗទាំងបីបាន។ គម្រោងផ្លូវដែកនេះមានប្រវែងសរុបចំនួន២២០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន ​២២៤ ​៥៤៤ លានបាត ដែលស្មើនឹងប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ដែលនឹងដំណើរការគ្រប់គ្រងគម្រោងនេះរយៈពេល ៥០ ឆ្នាំ។ ក្រោយដំណើរការ ៥០ឆ្នាំ គម្រោងនេះត្រូវបានវាយតម្លៃថានឹងមានតម្លៃជាទ្រព្យចំនួន ៣០០ ពាន់លានបាត ឬស្មើនឹង ៩,១១ ពាន់លានដុល្លារ។ រថភ្លើងមួយខ្សែនេះដំណើរការ ក្នុងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរត់កាត់ខេត្តនិងក្រុងចំនួន ៥ រួមមាន បាងកក […]

អាន​បន្ថែម