ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ការដ្ឋានផ្លូវជាតិលេខ ៦ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ៨០% ហើយ
ការដ្ឋានផ្លូវជាតិលេខ៦ ដែលជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមសម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គិតមកដល់ពេលនេះ សម្រេចបាន៨០%ហើយ។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ មករា ២០២៣នេះ។ មន្ទីសារធារណការ បានបញ្ជាក់ថា៖« នៅសល់តែក្រោយ១០០ថ្ងៃ ទៀតប៉ុណ្ណោះ នឹងឈានមកដល់ព្រឹត្តិការណ៍ស៊ីហ្គេម SEA Games ((០៥-០៥-២០២៣) ហើយផ្លូវជាតិលេខ ៦ ជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ ជួសជុល និងកែលម្អ ដែលបច្ចុប្បន្នការដ្ឋានផ្លូវនេះ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងទាំងមូល»។ បើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦ ហើយគម្រោងសង់ផ្លូវទាំងអស់នេះ ត្រូវធ្វើយ៉ាងណាឱ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣។ គួររម្លឹកថា ក្រៅពីសាងសង់ផ្លូវថ្មីៗដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយនោះ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា […]
អានបន្ថែមរដ្ឋជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ២ សម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិច
រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធធំៗសំខាន់ ០២ ដើម្បីជំរុញការវិនិយោគវិស័យយានយន្ត និងអេឡិចត្រូនិច។ នេះបើតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ដែលបានអនុម័តកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងការជំរុញវិស័យយានយន្ត និងអេឡិចត្រូនិច ផែនទីបង្ហាញផ្លូវនេះ បានកំណត់នូវវិធានការគន្លឹះជាអាទិភាពចំនួន ២០ តាមផ្នែកចំនួន ៥រួមមាន ១.យុទ្ធសាស្ត្រ និងការសម្របសម្រួលស្ថាប័ន ២.ធនធានមនុស្ស និងនវានុវត្តន៍ ៣.ហេដ្ឋារចនាសម្ព័ន្ធ ៤.កិច្ចសម្រួលពាណិជ្ជកម្ម និង៥.បរិយាកាសធុរកិច្ច និងវិនិយោគ។ ក្នុងនោះ រដ្ឋត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ០២ រួមមាន៖ តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី៖ រដ្ឋនឹងធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័នន្ធអគ្គិសនីថ្មី ដែលមានភាពកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើពិពិធកម្មទៅរកប្រភពថាមពលថ្មីៗ (ឧទាហារណ៍ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញ) តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភាកម្ម៖ កម្ពុជា នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងភស្តុភារកម្មពហុមធ្យោបាយ ហើយជំរុញការធ្វើសុខដុមនីយកម្មបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីធ្វើឱ្យការដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។ ដើម្បីបំពេញតម្រូវការទាំងនេះ រដ្ឋនឹងចាត់វិធានការអាទិភាព រួមមាន៖ អនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ពិនិត្យឡើងវិញនូវអត្រាថ្លៃអគ្គិសនី និងស្ថិរភាពនៃការផ្គត់ផ្គង់ អនុវត្តផែនការការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើសុខដុមនីយកម្ម (សម្រួល) បទប្បញ្ញត្តិស្តីពីការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង (ឧទាហរណ៍៖ ប្រទេសថៃ […]
អានបន្ថែមផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង តម្លៃជាង ១៨៨លានដុល្លារ សង់បានជិត ៧០%
គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៧០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង បាននឹងកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៦៩,២៨% ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ លោកបន្តថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវនេះនឹងក្លាយជាផ្លូវដ៏សំខាន់មួយជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាងផងដែរ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម […]
អានបន្ថែមកម្ពុជាគ្រោងសង់ផ្លូវដែកល្បឿនលឿនដំបូងគេបំផុត តម្លៃជាង ៤ពាន់លានដុល្លារ
រដ្ឋាភិបាលកម្ពុជាគ្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ និងប្រវែងប្រមាណ ៣៨២គ.ម។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ មករា ២០២៣។ តាមរបាយការណ៍របស់ (CRBC)បានបង្ហាញថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ខ្សែររថភ្លើងមួយខ្សែនេះ នឹងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែងថែមទៀតផង។ គម្រោងនេះផ្តោតសំខាន់លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ […]
អានបន្ថែមរដ្ឋចំណាយ ២លានដុល្លារ កែលម្អផ្លូវ ៦៨គ.ម ភ្ជាប់ពីខេត្តសៀមរាប ទៅឧត្តរមានជ័យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាប្រមាណ ២លានដុល្លារ សម្រាប់ជួយកែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាងភូមិសាស្រ្តទាំងពីរ។ ផ្លូវមួយខ្សែនេះមានប្រវែង ៦៨គីឡូម៉ែត្រនេះ ឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានគម្រោងស្ថាបនាផ្លូវ DBST ក្នុងខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងក្នុងខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៤។ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ផ្លូវប្រវែង២៧គីឡូម៉ែត្រ ដែលស្ថិតនៅចាប់ពីភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលកន្លងមកតែងតែមានការរិះគន់ពីផលលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ។ លោកបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះ កន្លងមកបានផ្តល់អត្ថប្រយោជន៍ដល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែន និងជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរផងដែរ៕
អានបន្ថែមគម្រោងកែលម្អផ្លូវជនបទប្រវែងជាង១១គ.ម នៅស្វាយរៀង សង់បាន ៧០% ហើយ
គម្រោងកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងប្រមាណ ១១,៩គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុចភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ៧០% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមីនា ខាងមុខ។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ គម្រោងកែលម្អផ្លូវនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ដោយប្រើប្រាស់ថវិកាសរុប ១២០ លានដុល្លារអាមេរិក ដែលកំពុងធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤គីឡូម៉ែត្រ ក្នុងខេត្តចំនួន១០ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងក្រចេះ។ បន្ថែមពីនេះទៀត គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ស្ថិតក្រោមក្របខណ្ឌគម្រោងនេះ ខេត្តស្វាយរៀង បានទទួលផ្លូវចំនួន ៤ខ្សែ មានប្រវែងសរុប ៥៧,២គីឡូម៉ែត្រ។
អានបន្ថែមកម្ពុជាសម្រេចយកផ្លូវ ២ខ្សែនៅភ្នំពេញ ដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកផ្លូវចំនួន ០២ខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្ដម ស៊ូឌីម៉ាន ហាសេង ( Sudirman Haseng ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ផ្លូវ២ខ្សែសម្រាប់ត្រៀមដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីនេះ គឺជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ។ ផ្លូវទាំង ២នេះ បាននឹងកំពុងសាងសង់ ក្នុងគោលបំណងដើម្បីរំដោះចរាចរណ៍ ពិសេសរំដោះចរាចរណ៍ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ (អានបន្ថែម) រាជរដ្ឋាភិបាលកម្ពុជា នឹងយកផ្លូវ ២ខ្សែនេះ ដាក់ឈ្មោះជាវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។ បើតាមឯកឧត្តមអភិបាល ការកំណត់យកផ្លូវទាំង ២នេះ ដាក់ឈ្មោះតាមថ្នាក់ដឹកនាំឥណ្ឌូនេស៊ី គឺដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។
អានបន្ថែមរ៉ូយ៉ាល់ គ្រុប នឹងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី តម្លៃ ៣០០លានដុល្លារ នៅលើកោះរ៉ុង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុង ខេត្តព្រះសីហុន ដោយចំណាយពេលសាងសង់៥ឆ្នាំ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ មានប្រសាសន៍ គម្រោងអភិវឌ្ឍនេះ ស្ថិតក្រោមក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ (ការវិនិយោគឯកជន១០០ភាគរយ) សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង។ ឯកឧត្តមបណ្តិត មានប្រសាសន៍ថា៖ “គម្រោងនេះ មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ […]
អានបន្ថែមកម្ពុជានឹងដាក់ឈ្មោះផ្លូវ១ខ្សែជាប់មាត់សមុទ្រថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ»
ប្រទេសកម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែ នៅក្នុងខេត្តជាប់សមុទ្រមួយនៃប្រទេសកម្ពុជា ដោយដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋម៉ាល់ឌីវ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ការដាក់ឈ្មោះផ្លូវនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ការជ្រើសរើសខេត្តជាប់មាត់សមុទ្រ សម្រាប់ការដាក់ឈ្មោះផ្លូវមិត្តភាពមួយនេះ អាចស្ថិតនៅក្នុងខេត្តព្រះសីហនុ កោះកុង កំពត ឬកែប ដោយប្រៀបប្រដូចភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា ទៅនឹងសមុទ្រនៅក្នុងប្រទេសម៉ាល់ឌីវ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ សម្តេច បញ្ជាក់ថា «ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើក្នុងពេលនោះ ទស្សនៈកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តងរួមគ្នា។ យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។ ក្នុងជំនួបនោះផងដែរ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ៕
អានបន្ថែមស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ សម្រេចបាន ៩៣% ហើយ
គម្រោងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ បានឈានដល់ការតភ្ជាប់មុខគ្នា និងសម្រេចការសាងសង់បាន ៩៣ភាគរយហើយ គិតត្រឹមថ្ងៃ១៦ មករា ២០២៣។ នេះបើយោងតាមពិធីភ្ជាប់ស្ពាននៅថ្ងៃទី១៦ មករា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៦៤២ម៉ែត្រ ព្រមជាមួយនិងសសរទាញខ្សែកាបចំនួន ៤ទៀត មានកំពស់ ៤០ម៉ែត្រធៀបនឹងកម្រាលស្ពាន ហើយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅដើមខែមេសារ ឆ្នាំ២០២៣ខាងមុខនេះ។ (អានបន្ថែម) គួររម្លឹកដែរថា ស្ពានថ្មីមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជារៀងរាល់ឆ្នាំផងដែរ។
អានបន្ថែម