ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសាធារណការ រកចំណូលបានជាង២០០លានដុល្លារ ក្នុងពេល៦ឆ្នាំចុងក្រោយនេះ
បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន អាចរកប្រាក់ចំណូលចូលថវិកាជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នាពេលកន្លងមកនេះ ក្រសួង សម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈនាពេលកន្លងមកនេះ យើងសង្កេតឃើញថា ក្រសួងរកប្រាក់ចំណូលចូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ ឯកឧត្តមថា ចំនួននេះ បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថា មានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈអស់រយៈពេល៦ឆ្នាំមកហើយ គឺគិតចាប់ពីឆ្នាំ […]
អានបន្ថែមរដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មីមួយខែ្ស ភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក
រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ២៣ តភ្ជាប់រវាងស្រុកកោះធំ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្តាល ដែលនឹងសម្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែតុលា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងបានសិក្សាចប់រួចហើយលើគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះ ដោយកំពុងរងចាំដាក់ដេញថ្លៃសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ផ្លូវជាតិលេខ២៣ ពីស្រុកកោះធំ ទៅលើកដែក បានសិក្សាចប់ហើយ ដែលផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១”។ ទោះយ៉ាងណា ឯកឧត្តម មិនបានតម្លៃប៉ាន់ស្មាននៃគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះទេ៕
អានបន្ថែមផ្លូវជាតិពីព្រលានយន្តហោះថ្មីទៅទីក្រុងសៀមរាប នឹងត្រូវពង្រីកទៅជាបួនគន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចមុខអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅទីក្រុងសៀមរាប នឹងត្រូវពង្រីក ទៅជាបួនគន្លង ដើម្បីសម្រួលចរាចរណ៍ទេសចរណ៍។ គម្រោងពង្រីកគុណភាពផ្លូវនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ផ្លូវពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប នឹងត្រូវពង្រីកពី ពីរកន្លងទៅ បួនកន្លង និងកន្លែងខ្លះ ៦គន្លង មានប្រវែង១៦គីឡូម៉ែត្រ ដោយកំពុងចរចាដើម្បីសាងសង់”។ គម្រោងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៦នេះធ្វើឡើង ខណៈការដ្ឋានសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីតម្លៃ ៨៨០លានដុល្លារ សម្រេចការសាងសង់បានជាង ៤៤ភាគរយ និងគ្រោងដាក់ដំណើរការនៅខែតុលាឆ្នាំក្រោយ។
អានបន្ថែមគម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៨០ភាគរយ គិតត្រឹមខែតុលា
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦០លានដុល្លារ សម្រេចបានប្រមាណ ៧៧ភាគរយ គិតត្រឹមខែតុលា ខណៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ សម្រេចបាន ៨៨ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ វឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានលើកឡើងមកបង្ហាញដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។ គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅផ្លូវជាតិលេខ ១ […]
អានបន្ថែមកម្ចីសម្បទានសង់ផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា នឹងចុះហត្ថលេខានៅខែវិច្ឆិកា
គម្រោងកម្ចីសម្បទានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ចិន កំពុងពន្លឿនបញ្ចប់កិច្ចព្រមព្រៀងសម្បទាន។ គម្រោងកម្ចីសម្បទាននេះ នឹងត្រូវចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការដុតដៃដុតជើង ដើម្បីបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទាន ដើម្បី អាចចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីចិន នៅថ្ងៃទី៩ ខែវិច្ឆិកា”។ សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
អានបន្ថែមកម្ចីសម្បទានលើគម្រោងពង្រីកផ្លូវជាតិលេខ៧ នឹងត្រូវចុះហត្ថលេខាខែក្រោយនេះ
គម្រោងពង្រឹង និងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម នឹងត្រូវចុះហត្ថលេខា នៅខែក្រោយនេះ ដោយកម្ចីមកពីប្រទេសចិន។ កម្ចីសម្បទានលើគម្រោងនេះ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យនៅថ្ងៃទី២៧ ខែតុលា។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាន៍ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅរហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាមគ្រោងពង្រីកពី ពីរគន្លង ទៅបួនគន្លង មានប្រវែង៤៥គីឡូម៉ែត្រ។
អានបន្ថែមក្រសួងនឹងបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នាពេលឆាប់ៗនេះ
ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំរូប្លង់របស់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោងផ្លូវនេះរួចរាល់ហើយ។ ថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ កាលទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយបានចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ គំរូប្លង់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោង ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យភាគីអនុវត្តគម្រោងជួសជុល ថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន មុនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ (គ.ម.១៤៨+១០០) រហូតដល់ច្រកលក (ព្រំដែនវៀតណាម) នឹងត្រូវអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC)។ កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ គ្រោងត្រូវការរយៈពេលសាងសង់សរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែមក្រុមហ៊ុនផ្លូវល្បឿនលឿន Expressway សម្រេចបញ្ចុះតម្លៃ ដល់រថយន្តដឹកទំនិញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-សីហនុ បានសម្រេចបញ្ចុះថ្លៃប្រើប្រាស់ផ្លូវដល់រថយន្តដឹកទំនិញ បន្ទាប់ពីមានការលើកឡើងរបស់វិស័យឯកជនចំពោះតម្លៃនៃការប្រើប្រាស់ផ្លូវនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន China Road and Bridge Cooperate បានពិភាក្សា លើការកំណត់ថ្លៃនេះ ដោយក្រុមហ៊ុនបានព្រមបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់រថយន្តដឹកទំនិញ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ទាប់ពីការពិភាក្សាលើការបញ្ចុះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ក្រុមហ៊ុននឹងចេញផ្សាយតារាងតម្លៃថ្មី ក្នុងពេលឆាប់ៗនេះ។ កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្តីលោក ហ៊ាង សុទ្ធាយុត្តិ ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា។ អ្នកនាំពាក្យលើកឡើងថា៖ “អ្នកដែលប្រើផ្លូវល្បឿនលឿន នឹងឃើញតម្លៃដែលមានកំណត់យ៉ាងច្បាស់នៅលើបដាពណ៌ខៀវធំនៅខាងស្ដាំផ្លូវចូល”។ បច្ចុប្បន្ន តម្លៃទាំងទៅទាំងមក សម្រាប់រថយន្តដឹកទំនិញ គឺ១២០ដុល្លារ។ ការកំណត់បញ្ចុះតម្លៃថ្មីនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្តោះ អាសន្ន រយៈពេលមួយខែ។ ក្នុងរយៈពេល៣សប្តាហ៍នេះ មានរថយន្តជាង២០ម៉ឺនគ្រឿងបានឆ្លងកាត់ ផ្លូវល្បឿនទីមួយនៅកម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា។ ការសាងសង់ផ្លូវប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៩ ក្នុងតម្លៃ ២ ពាន់លានដុល្លារ។ […]
អានបន្ថែមរាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ
រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន២ខ្សែ -ផ្លូវវាងក្រុងខាងជើង និងផ្លូវក្រវាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។ គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ ដោយគ្រោងនឹងសិក្សានៅក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ សម្តេចតេជោ មានប្រសសន៍ថា ផ្លូវវាងក្រុងខាងជើង មានប្រវែង ៥៥គីឡូមែត្រ បានសិក្សាចប់ដោយគ្រោងសាងសង់នៅក្រោមកម្ចី ៤៥,៧លានដុល្លារ ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ចំណែកផ្លូវវាងក្រុងខាងត្បូង មានប្រវែង ជិត៤៦គីឡូមែត្រ បានសិក្សាចប់ដូចគ្នា ដោយគ្រោងសាងសង់នៅក្រោមឥណទានសម្បទាន ៩៤.១លានដុល្លារ របស់កូរ៉េខាងត្បូង ។
អានបន្ថែមស្ពានមិត្តភាពកូរ៉េ ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ លោកជំទាវក៏បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ដោយទទួលបានជាជំនួយឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ថា គម្រោងនេះ នឹងសាងសង់ជាស្ពាន ២ មួយនឹងភ្ជាប់ផ្សាររាត្រី ទៅជ្រោយចង្វា និងមួយទៀតពីជ្រោយចង្វា ដល់អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។ មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ។ (អានបន្ថែម)
អានបន្ថែម