ក្រសួងបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ជា៤គន្លង ជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ ពង្រីកនិង លើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។ គម្រោងនេះដែរ នឹងមានសង់ស្ពានថ្មី ១កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប […]

អាន​បន្ថែម

ក្រួសួងប្តេជាសម្រេចផែនការសកម្មភាពថ្មីឱ្យបានជោគជ័យ ដើម្បីអភិវឌ្ឍ៍វិស័យដឹកជញ្ជូនកម្ពុជាក្នុងឆ្នាំ២០២៣

ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ថ្ងៃទី៥ មករា។ ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ នឹងផ្តោតសំខាន់លើសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល ការងារបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗរបស់មន្រ្តី ការងារហិរញ្ញវត្ថុ និងថវិកា ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារពាក់ព័ន្ធនឹងកិច្ចការច្បាប់ និងនីតិកម្ម ក្នុងន័យគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ បើតាមក្រសួងសារធារណការ សម្រាប់ការអនុវត្តពេញមួយឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលនៃផែនការសកម្មភាពដែលបានដាក់ចេញសរុបមានចំនួន ១០៩ ក្នុងនោះ សកម្មភាពចំនួន៨០ បានអនុវត្តសម្រេចជោគជ័យ និងសកម្មភាពចំនួន ២៩ បាននិងកំពុងបន្តអនុវត្ត ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះវិញ ក្រសួង ក៏បានបង្ហាញឆន្ទៈមោះមុត ក្នុងការបំពេញភារកិច្ចដែលបានដាក់ចេញ ក្នុងន័យជំរុញភារកិច្ចការងារទាំងអស់ឱ្យទទួលបានជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ៕

អាន​បន្ថែម

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ព្រែកក្តាម-ធ្លាម្អម បើកឱ្យប្រើប្រាស់ហើយ

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរ​ណ៍​ទាំងសងខាងហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក៏ត្រូវបានបើកឱ្យប្រើ​ប្រាស់រួមគ្នានេះផងដែរ។ គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវមួយខ្សែរនេះ បានចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ដែលពង្រីកជា ៤គន្លង(២គន្លងទៅ ២គន្លងមក) និងមានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម

ថៃបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីរៀបចំប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា

ថ្មីៗនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចុះទស្សនកិច្ចសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនៅប្រទេសថៃ ដើម្បីចាប់យកបទពិសោធន៍ល្អៗមករៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅប្រទេសកម្ពុជា។ នេះបើតាមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃរបស់គម្រោងរៀបចំស្តង់​ដារជាតិប្រព័ន្ធធារាសាស្ត្រ (NaSDeP) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយនាយកដ្ឋានភូមិន្ទស្រោចស្រពនៃប្រទេសថៃ [Royal Irrigation Department (RID)] ដែលជាស្ថាប័នមានបទពិសោធន៍នៅក្នុងការរៀបចំ និងការអនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រ។ មន្ត្រីជំនាញកម្ពុជា បានធ្វើទស្សនកិច្ចសិក្សានៅ RID ដើម្បីផ្លាស់ប្តូរគំនិតយោបល់លើវិស័យធារាសាស្ត្រ និងដកស្រង់យកបទពិសោធន៍ បញ្ហា និងកត្តាប្រឈមនានាពី RID ទាក់ទងនឹងការរៀបចំ និងប្រើប្រាស់នូវស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងប្រព័ន្ធធារាសាស្ត្រ  ដែលជាកន្លែងដែល RID អនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រផងដែរ។ ទន្ទឹមនឹងនេះ ការរៀបចំ និងការអនុវត្តស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រនឹងនាំមកនូវប្រព័ន្ធធារាសាស្ត្រដែលមានស្តង់ដារ និងគុណភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកាត់បន្ថយនូវបន្ទុករបស់កសិករក្នុងការចំណាយលើការថែទាំប្រព័ន្ធ​​ធារាសាស្ត្រ ដែលនាំមកនូវការកើនឡើងនូវចំនួន និងគុណភាពផលិតផលកសិកម្មនៅក្នុងប្រទេស។ គួរបញ្ជាក់ថា គម្រោង NaSDeP ត្រូវបានចាប់ផ្តើមឡើងកាលពីខែមីនា ឆ្នាំ២០២២​ ដោយមានការសហការជ្រោមជ្រែងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋប្រកាសសង់ផ្លូវសំខាន់ៗ ៤ខ្សែ ក្នុងខេត្តក្រចេះ នៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ

រាជរដ្ឋាភិបាលកម្ពុជានឹងងចាប់ផ្តើមសាងសង់ផ្លូវសំខាន់ៗចំនួន ៤ខ្សែ បន្ថែមទៀតក្នុងខេត្តក្រចេះ ក្នុងឆ្នាំ២០២៣ នេះ។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ នាឱកាសពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះដែរ សម្តេចតេជោក៏បានប្រកាសបន្ថែមនូវសម្មិទ្ធិផលថ្មីៗជាច្រើនសម្រាប់ពលរដ្ឋខេត្តក្រចេះនាដើមឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ទី១ ផ្លូវជាតិលេខ៧៣ តភ្ជាប់ខេត្ត២ គឺខេត្តត្បូងឃ្មុំមកទល់និងព្រំដែនខេត្តក្រចេះ មានចំងាយ ៥០គ.ម ដែលបច្ចុប្បន្ន បានបញ្ចប់នីតិវិធីលទ្ធកម្ម និងគ្រោងចុះហត្ថលេខានៅចុងខែមករា ឆ្នាំ២០២៣ មានទុនវិនិយោគប្រមាណ ១៥,៧ លានដុល្លារអាមេរិក ក្រោមឥណទានហិរញ្ញប្បទានធនាគារពិភពលោក។ ទី២ ផ្លូវលេខ ៣៧៧ ពីក្រុងក្រចេះ ទៅស្រុកសំបូរប្រវែង ៣៥,៥ គ.ម ដែលនឹងត្រូវបើកការដ្ឋានមុនចូលឆ្នាំខ្មែរ។ ផ្លូវមួយខ្សែនេះ មានសារៈសំខាន់ណាស់សម្រាប់បម្រើដល់វិស័យទេសចរណ៍សត្វផ្សោត នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។ ទី៣ ផ្លូវលេខ ២៧៧ ពីសណ្តាន់ ទៅសង្គមប្រវែង ១៣,៦ គ.ម បច្ចុប្បន្នបានបញ្ចប់នីតិវិធី និងគ្រោងចុះហត្ថលេខានៅចុងខែមករា ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ២៥,៧ លានដុល្លារអាមេរិក។ ទី៤ […]

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ តម្លៃជាង១១១លានដុល្លារ ជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិង ផ្លូវតភ្ជាប់ ក្នុងខេត្តក្រចេះ តម្លៃជាង ១១១លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០២ ខែមករា ឆ្នាំ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B។ សម្រាប់ស្ពានឆ្លងទន្លេមេគង្គមានប្រវែង ១៧៦១ម៉ែត្រ និងមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ នៅព្រះសីហនុសង់បាន ៧៤%ហើយ

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅព្រែកអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្រេចការសាងសង់បាន ៧៤%ហើយ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្ថានីយទី៣នេះ នឹងមានសមត្ថភាពចម្រោះទឹកកខ្វក់ចំណុះ ២០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប MABR ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ២០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែងរួចមកហើយ ដែលគិតមកទល់ពេលនេះបានសម្រេចការសាងសង់ជាស្ថាពរហើយ។ (អានបន្ថែម)

អាន​បន្ថែម

ចិនផ្តល់កម្ចី ១២១លានដុល្លារ ដល់កម្ពុជា ដើម្បីជួសជុលផ្លូវជាតិលេខ៣១ និង៣៣  

រាជរដ្ឋាភិបាល បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ក្រោមកម្ចីសម្បទាន ១២១លានដុល្លារ ពីប្រទេសចិន។ ពិធីបើកការដ្ឋាន ត្រូវបានប្រព្រឹត្តិទៅក្រោមធិបតីភាពរបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា។ ផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ ផ្លូវទាំងពីរខ្សែគ្រោងប្រើពេលវេលាសាងសង់ចំនួន ៤០ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិការជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ដោយឡែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។

អាន​បន្ថែម

ចិនជួយកម្ពុជា សាងសង់ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចាយថវិកាជិត ២ពាន់លានដុល្លារ

រដ្ឋាភិបាលចិន បានជួយកម្ពុជា សាងសង់ផ្លូវចំនួន ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ គិតត្រឹមខែធ្នូនេះ ខណៈផ្លូវមួយចំនួនទៀត កំពុងស្ថិតក្រោមការសាងសង់​។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦​ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​មកដល់ពេលនេះ មិត្តចិនក៏កំពុងសាងសង់ផ្លូវចំនួនបីខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណ៥០០លានដុល្លារ និងស្ពានធំៗចំនួន៩ ដែលបានសាងសង់រួច និងកំពុងសាងសង់ ។ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់លើការចូលរួមរបស់ចិន ក្នុងការកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត មានប្រឡាយទឹក និងប្រព័ន្ធធារាសាស្រ្តជាដើម។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិន ក្រៅពីផ្តល់នូវជំនួយឥតសំណង ក៏នៅបានផ្តល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា”។​ នៅថ្ងៃទី២ ខែមករាខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងគម្រោងសាងសង់ និងពង្រីកគុណភាពផ្លូវជាពីស្គង់ ទៅទីរួមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ដែលសាងសង់ក្រោមកម្ចីឥណទានសម្បទានរបស់ចិន។​

អាន​បន្ថែម

រដ្ឋបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជិត១០០គីឡូម៉ែត្រ

រាជរដ្ឋាភិបាល បានបើកការដ្ឋាន ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង ៩៥គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក។ ពិធីបើកការដ្ឋានផ្លូវជាតិលេខ៤១នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូនេះ នៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ឆ្លងកាត់ខេត្តចំនួន០៤រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច។ ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល […]

អាន​បន្ថែម