ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
កូរ៉េផ្តល់កម្ចី ៧០លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពខ្សែបញ្ជូនអគ្គិសនីនៅព្រះសីហនុ
រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ ៧០លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងពង្រឹងសមត្ថភាពបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចេះហត្ថលេខានៅថ្ងៃទី៩ ខែវិច្ឆិកា ដោយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ឥណទានសម្បទាននេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា។
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ តម្លៃជាង២០លានដុល្លារ នឹងបញ្ចប់តាមផែនការ
គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល តម្លៃជាង២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់តាមផែនការកំណត់នៅខែធ្នូ ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជា-ជប៉ុន បានចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់ដោយផ្ទាល់នៅថ្ងៃទី៦ ធ្នូ ២០២២។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតរបស់ពលរដ្ឋនៅភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់ថែមទៀតផង។ គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន មានតម្លៃប្រមាណជាង ២០លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដោយចាប់ផ្តើមដំណើរការសាងសង់តាំងពីខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈគម្រោងនេះដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការថែទាំលក្ខណៈបច្ចេកទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន៕ […]
អានបន្ថែមស្ពានខ្សែកាបឫស្សីកែវ តម្លៃ ៣៥លានដុល្លារ សម្រេចការសាងសង់បាន ៨៩%
គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប តម្លៃ ៣៥លានដុល្លារអាមេរិក សម្រេចការសាងសង់បានប្រមាណ ៨៩% នៃគម្រោង។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។ ស្ពានខ្សែកាបបេតុងថ្មីឆ្លងកាត់ទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា នៅចំណុចប្រសព្វវរវាងផ្លូវជាតិលេខ៥ និងស្ពានខ្សែកាបឫស្សីកែវនេះ ក៏មានការសាងសង់ស្ពានអាកាសថ្មីមួយផងដែរ ដែលមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។ (អានបន្ថែម)
អានបន្ថែមស្ពានដែកបាឡេឫស្សីកែវបានបើកឱ្យដំណើរការវិញហើយ ក្រោយផ្អាកមួយរយៈ
ស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបើកដាក់ឱ្យដំណើរការវិញហើយ ចាប់ពីថ្ងៃទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ តទៅ។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ ស្ពាននេះ ត្រូវបានជួសជុល និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ហើយ ក្រោយផ្អាកមួយរយៈ ដោយសារមានស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាប់ជាមួយនឹងសសរស្ពាន កាលពីអំឡុងខែវិច្ឆិកាកន្លងទៅ។ ដូចនេះ អ្នកដំណើរ អាចធ្វើដំណើរបានឆ្លងកាត់ទន្លេសាបឡើងវិញ តាមស្ពានបេឡេនេះ ដែលភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ។
អានបន្ថែមគម្រោងសង់ព្រលានសៀមរាបថ្មីនឹងបញ្ចប់ខែមីនា ២០២៣ ខណៈស្ថាប័ន៣រួមគ្នាបង្កើតប្រព័ន្ធដឹកជញ្ជូនDigital
សមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA) រួមសហការជាមួយក្រុមហ៊ុន Nippon Koei Co., Ltd (NK) នៃប្រទេសជប៉ុន និងក្រុមហ៊ុន Haystack Labs Studio Co., Ltd. (HAYSTACK) នៃប្រទេសកាណាដា បង្កើតកម្មវិធី (Application) ដឹកជញ្ជូនអ្នកដំណើរ ខណៈព្រលានយន្តហោះអន្តរជាតិ សៀម រាបថ្មី គ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ថាប័នទាំង ៣នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លើគម្រោងស្តីពីការបង្កើត MaaS Project ដើម្បីអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិបញ្ជាក់សេវាដឹកជញ្ជូនតាមប្រព័ន្ធDigital “Mobility as a Service (MaaS)។ គម្រោងបង្កើត App នេះ ស្របពេលដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងការហោះហើរសាកល្បងតេស្តឧបករណ៍ផងដែរ។ ចំណែក ការហោះហើរជាផ្លូវការនឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣។ នេះបើតាមលោក […]
អានបន្ថែមក្រសួងបានចុះ MOU ជាមួយCWA ចំនួន៥ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
ក្រសួងឧស្សាហកម្មបានចុះអនុស្សរណៈជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ចំនួន៥ចំនុចធំៗ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គត់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ នេះបើយោងតាមការធ្វើសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា នៅថ្ងៃទី២៩-៣០ វិច្ឆិកា ២០២២។ នាឱកាសនោះដែរ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំដែលមានមោទនភាពយ៉ាងខ្លាំង លើការពង្រឹងភាពជាដៃគូរដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២២។ ថ្មីៗនេះដែរ សមាគម និងអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម ក៏បានចុះ MOU លើកទី២ ចំនួន៥ ក្នុងនោះរួមមាន៖ ១.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកអូស្រា្តលី ៣.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកជប៉ុន ៤.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជា ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ៥.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយក្រុមហ៊ុនភ្នំពេញប្លាស្ទិច ប្រូដាក់ ដែលនេះគូសបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាមានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ២៨៤ ជាអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុង ២៣ខេត្ត-ក្រុង។ ក្រៅពីMOU ទាំង៥ខាងលើ សមាគមនេះ ក៏បានសន្យានឹងស្វែងរកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀតដើម្បីជំរុញការរីកចម្រើន និងផ្តល់ប្រយោជន៍ដល់សមាជិកសមាគមឱ្យបានកាន់តែប្រសើរឡើងផងដែរ៕
អានបន្ថែមក្រសួងកំណត់លក្ខខណ្ឌ៤យ៉ាង សម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
ថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់នូវលក្ខខណ្ឌធំៗ៤យ៉ាង ដើម្បីបង្កើនការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក៏ដូចចង់បង្ការនូវបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតនៅកម្ពុជាផងដេរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម នៅថ្ងៃទី២៩ វិច្ឆិកា ២០២២។ ឯកឧត្តម ស៊ឹម ស៊ីថា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា ដោយជំរុញឱ្យប្រជាពលរដ្ឋនៅទីប្រជុំជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ១០០%នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ ពលរដ្ឋទូទាំងប្រទេសនឹងទទួលបានទឹកស្អាត ១០០%។ ឯកឧត្តមអះអាងថា តាមរយៈផែនការយុទ្ធសាស្រ្តនេះ ក្រសួងឧស្សាហកម្ម ក៏បានកំណត់នូវលក្ខខណ្ឌ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជារួមមាន៖១.ទឹកស្អាតត្រូវមានគុណភាព ២.ទឹកស្អាតត្រូវមានសុវត្ថិភាព ៣.ទឹកស្អាតត្រូវមាននិរន្តរភាព និង៤.ទឹកស្អាតត្រូវតែមានថ្លៃសមរម្យ។ គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋប្រមាណជា ៣៤% នៃប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។ ដូច្នេះដើម្បីជំរុញប្រសិទ្ធភាពលក្ខខណ្ឌទាំង ៤យ៉ាងខាងលើ រដា្ឋភិបាលក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងតាមជនបទ ដោយផ្តល់អាជ្ញាបណ្ណផ្គត់ផ្កង់ទឹកស្អាត សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាត (សិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តករផ្គត់ផ្គង់ទឹកស្អាត)របស់ពួកគាត់ជាដើម៕
អានបន្ថែមអាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ។ ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីនេះផងដែរ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ។ ដោយឡែក វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ គឺសាងសង់ឡើងដើម្បីឱ្យភ្ញៀវទេសចរដើរកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារនោះផងដែរ។ កាលពីកន្លងមកអាជ្ញាធរខេត្តបាត់ដំបង ក៏ធ្លាប់ធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្តផងដេរ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន ៤ ស្នើសិក្សាគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-សៀមរាប
បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៤ បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង នៅថ្ងៃទី២៩វិច្ឆិកា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា លទ្ធផលនៃការសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប របស់ក្រុមហ៊ុនទាំងនោះ មិនទាន់សម្រេចជាផ្លែផ្កា នៅឡើយទេ ប៉ុន្តែឯកឧត្តមរំពឹងថា កម្ពុជានឹងមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ ទៅ សៀមរាប ផងដែរ»។ ផ្លូវល្បឿនលឿនខ្សែដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ គឺ ភ្នំពេញ-ព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារអាមេរិក។ បច្ចុប្បន្ន ក្រសួងសាធារណការ បានអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (CRBC) របស់ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ជាង ១៧០០លានដុល្លារ ផងដែរ។
អានបន្ថែមរដ្ឋគ្រោងបើការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ នៅក្រចេះឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ ក្នុងខេត្តក្រចេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់នេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោមការដឹកនាំពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសាងសង់។ ឯកឧត្តម លឹម ស៊ីដេនីន បានឱ្យដឹងថា រដ្ឋរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ ព្រមទាំងរួមគ្នាដោះស្រាយការងារបន្ទាន់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ […]
អានបន្ថែម