ថៃផ្តល់កម្ចី ៣០លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧

កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣លានបាត ឬត្រូវនឹងប្រមាណ ៣០លានដុល្លារអាមេរិក។ តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃ បានអនុម័តឥណទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ)នេះ។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណីទំនៀមទំលាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។ ទន្ទឹមគ្នានេះដែរ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) តំណាងភាគីថៃ បានលើកឡើងថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ ៦៧ ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០៦មកម្ល៉េះ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែកក្កដា ឆ្នាំ២០០៩។ ក្រោយពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការ ជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។ ផ្លូវជាតិលេខ៦៧ នេះ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ […]

អាន​បន្ថែម

កម្ពុជា-ចិនសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាផ្លូវការហើយ

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជា​អធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីនេះ ឯកឧត្តម លី ខឺឈាង នឹងបំពេញទស្សកិច្ចទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣​ថ្ងៃ​​​ចាប់ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេ​​ភាគីមួយចំនួនផងដែរ។ បន្ថែមពីនេះ ឯកឧត្តម នឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប និងអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ​នៃ​ប្រាសាទតាកែវ។ គួរបញ្ជាក់ថា​ ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមការវវិនិយោគ ២ ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC)  ក្នុងលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល ៥០ ឆ្នាំ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងប្រើរថយន្តទំនើបបំផុតពិនិត្យគុណភាពសំណង់ស្ពាន តម្លៃ៨០ម៉ឺនដុល្លារ

ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ផ្តើមប្រើប្រាស់ជាលើកដំបូងនូវរថយន្តបំពាក់ឧបករណ៍បច្ចេកទេសទំនើបបំផុត តម្លៃ៨០ម៉ឺនដុល្លារ ដើម្បីពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។ នេះបើយោងតាមការចុះពិនិត្យគុណភាពស្ពានព្រែកតាមាក់ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ០២ វិច្ឆិកា ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា «ក្រសួងបានចាប់ផ្តើមប្រើប្រាស់រថយន្តដែលភ្ជាប់នឹងម៉ាស៊ីនទំនើបមួយគ្រឿង មានតម្លៃ៨០ម៉ឺនដុល្លារជាលើកដំបូង នៅស្ពានព្រែកតាមាក់។ រថយន្តនេះ អាចត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសំណង់បាតស្ពាន ផ្នែកខាងក្រោមនៃស្ពាន ដើម្បីពិនិត្យឱ្យដឹងថាស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូច ឬយ៉ាងណា ងាយស្រួលជួសជុលបានទាន់ពេលវេលា»។ ឯកឧត្តមបន្តថា ក្រោយពីបានប្រើប្រាស់ម៉ាស៊ីនទំនើបត្រួតពិនិត្យស្ពានរួចមក ឃើញថាស្ពាននេះមានការប្រេះស្រាំបន្តិចបន្តួច ហើយឯកឧត្តមក៏បានប្រាប់ឱ្យក្រុមហ៊ុនសាងសង់ស្ពានសៀងហៃជួសជុលស្ពាននេះឡើងវិញផងដែរ។ ក្រសួងបានបញ្ជាក់បន្ថែមថា រថយន្តបំពាក់ឧបករណ៍ទំនើបនេះ បានផ្តល់នូវភាពងាយស្រួល និង ភាពសុក្រឹត្យជាងពេលកន្លងមក ដែលធ្វើការពិនិត្យដោយគ្មានឧបករណ៍ប្រភេទនេះ ម្យ៉ាងរថយន្តប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណជា១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពានផងដែរ៕

អាន​បន្ថែម

ក្រសួង នឹងដាក់ឱ្យប្រើប្រប្រព័ន្ធ DIP ដើម្បីគ្រប់គ្រងចំណូលផ្លូវល្បឿនលឿន នៅថ្ងៃ០៩ វិច្ឆិកានេះ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ DIP ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ ខាងមុខនេះ ដើម្បីងាយស្រួលគ្រប់គ្រងលើចំណូលចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ កាលថ្ងៃទី០២ ខែវិច្ឆិកា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យា​ DIP នេះ​ គ្រោងនឹងបញ្ចប់​ការរៀបចំ ដើម្បីដាក់ឱ្យប្រើប្រាស់​ ជាផ្លូវការ​ នាថ្ងៃ០៩​ វិច្ឆិកា​ ២០២២​ ខាងមុខនេះ។ ឯកឧត្តមថា «ប្រព័ន្ធនេះ ដាក់ឱ្យប្រើប្រាស់ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ​អាច​ បញ្ចូលសមតុល្យទឹកប្រាក់ជាមុន​ តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ​ ឬផាកពិន័យផ្សេងៗផងដែរ»។​ គួរបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា​ DIP នេះ ក្រោមការរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានតម្លាភាព​ ​ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ​ កាន់តែមាភាពប្រសើរឡើង។ […]

អាន​បន្ថែម

កម្ពុជាត្រៀមសង់កំពង់ផែទឹកជ្រៅ ០៣ទៀត ដែលមានសមត្ថភាពធ្វើដំណើរត្រង់ទៅសហរដ្ឋអាមេរិក និងអុឺរ៉ុប

កម្ពុជា កំពុងរៀបចំសាងសង់កំពង់ផែទឹកជ្រៅមួយទៀត «ផែគន្ថីនៅទឹកជ្រៅ» ដែលមានជម្រៅរហូតដល់ ១៤,៥០ ម៉ែត្រ ដែល​អាច​អនុញ្ញាតឱ្យនាវា​ប្រហែល៩៣% ធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិ​កអាចចតបាននៅ​កំពង់ផែក្រុង​ព្រះសីហនុ គ្រោងនឹងសម្រេចក្នុងឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេច​បាន​រយៈ​ពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ  និងដឹកជញ្ជូន” កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «ពេលជាមួយគ្នានេះ យើងកំពុងសិក្សាធ្វើផែ ០២ទៀត មួយ ១៦,​៥០​ ម៉ែត្រ មួយទៀត ១៧,៥០ ម៉ែត្រ។ ឆ្នាំ២០៣០ នឹងធ្វើឱ្យហើយ ១៧,៥០ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា​អាច​ផ្ទុក​​ទំនិញ​បាន ១២ម៉ឺនតោន ១២០ពាន់តោន អាចធ្វើដំណើរពីកំពង់ផែ​ក្រុងព្រះសីហនុឆ្ពោះត្រង់​តែម្តងទៅ​សហ​រដ្ឋអាមេរិក និង​ត្រង់​ទៅ​អ៊ឺរ៉ុប»។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សព្វថ្ងៃនេះ ដោយសារទឹករាក់ កម្ពុជាត្រូវដឹកទំនិញទៅសិង្ហបុរី ឬទៅហុងកុង ឬទៅ​វ៉ង់តាវ​ជាដើម ដើម្បីផ្ទេរទំនិញទៅកប៉ាល់ធំ ដោយប្រើប្រាស់ថវិកាច្រើន ក្នុងការលើកដាក់ទំនិញ​ដល់ទៅ​ពីរ​ដង។​ បើតាមឯកឧត្តមរដ្ឋមន្ត្រី ស៊ុន […]

អាន​បន្ថែម

ផ្លូវប្រវត្តិសាស្ដ្រ ១ខ្សែ បានបើកដំណើរការផ្លូវការថ្ងៃនេះ ក្រោយបិទបញ្ចប់ដំណើរការសាកល្បងរយៈពេល១ខែ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង១៨៧គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា  ត្រូវបានបើកឱ្យធ្វើចរាចរណ៍សាកល្បងហើយ ដែល សឱ្យឃើញពីសមិទ្ធិផលនៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាមួយទៀតរបស់កម្ពុជា។ ផ្លូវនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពភស្តុភាររបស់ប្រទេស ដោយកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ ពោលគឺកាត់បន្ថយពេលធ្វើដំណើររវាងប៉ូលសេដ្ឋកិច្ច២ នៃប្រទេស ពី៥-៦ម៉ោង មកត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ។ យោងតាមទិន្នន័យក្រសួងសាធារណការ និងដឹងជញ្ជូន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ចំនួនយានយន្តដែលចរាចរសរុបលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានដល់ទៅ ៨០,២៣១ គ្រឿង ដែលបើគិតជាមធ្យម គឺប្រមាណ ១១ ៤៦០ ក្នុង១ ថ្ងៃ។ ក្នុងចំនួននេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនផងដែរ  នេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមការវវិនិយោគ ២ ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC)  ក្នុងលក្ខសណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល ៥០ ឆ្នាំ។ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន […]

អាន​បន្ថែម

ឆ្នាំ២០២៣ រដ្ឋគ្រោងចំណាយជិត ២ពាន់លានដុល្លារ លើគម្រោងវិនិយោគសាធារណៈ

នៅក្នុងឆ្នាំ២០២៣ រដ្ឋគ្រោងនឹងចំណាយថវិកា ៧ ៧៣០ ៩៧១ លានរៀល ដែលស្មើនឹងជាង ១៨៦៥ លានដុល្លារ អា​មេរិក អភិវឌ្ឍលើគម្រោងវិនិយោគសាធារណៈ ដែលត្រូវជា ៥,៨៩% នៃផសស កើនឡើង ២៥,២%​ ធៀបនឹង​ច្បាប់​​ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ គម្រោងចំណាយនេះ នឹងផ្តោតទៅលើវិស័យសំខាន់ៗចំនួន ០៤៖ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវ ហេដ្ឋារចនា សម្ព័ន្ធដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធចម្រោះ​ទឹក​កខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់ ការបន្តស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ ការ​ជំរុញ​ផលិតកម្មស្បៀង និងការលើកកម្ពស់ផលិតភាពកសិកម្ម ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់មួយចំនួនផ្សេងទៀត។ ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋបានគ្រោងនឹងចំណាយ ២៥លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធនានា នៅតំបន់អភិវឌ្ឍន៍រុនតា​ឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងក្នុងខេត្តសៀមរាប។ (អានបន្ថែម) មួយទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង រដ្ឋបានគ្រោងថានឹងចំណាយថវិកាចំនួន […]

អាន​បន្ថែម

ក្រសួងសាធារណការ រកចំណូលបានជាង២០០លានដុល្លារ ក្នុងពេល៦ឆ្នាំចុងក្រោយនេះ

បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន អាចរកប្រាក់ចំណូលចូលថវិកាជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នាពេលកន្លងមកនេះ ក្រសួង សម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈនាពេលកន្លងមកនេះ យើងសង្កេតឃើញថា ក្រសួងរកប្រាក់ចំណូលចូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ ឯកឧត្តមថា ចំនួននេះ បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថា មានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈអស់រយៈពេល៦ឆ្នាំមកហើយ គឺគិតចាប់ពីឆ្នាំ […]

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មីមួយខែ្ស ភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ២៣ តភ្ជាប់រវាងស្រុកកោះធំ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្តាល ដែលនឹងសម្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែតុលា​ ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា​ ក្រសួងបានសិក្សាចប់រួចហើយលើគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះ ដោយកំពុងរងចាំដាក់ដេញថ្លៃសាងសង់។ ​ឯកឧត្តម ស៊ុន​ ចាន់ថុល ថ្លែងថា៖ “ផ្លូវជាតិលេខ២៣ ពីស្រុកកោះធំ ទៅលើកដែក បានសិក្សាចប់ហើយ ដែលផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១”។​ ទោះយ៉ាងណា ឯកឧត្តម មិនបានតម្លៃប៉ាន់ស្មាននៃគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះទេ៕

អាន​បន្ថែម

ផ្លូវជាតិពីព្រលានយន្តហោះថ្មីទៅ​ទីក្រុងសៀមរាប​ នឹងត្រូវពង្រីកទៅជាបួនគន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចមុខអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅទីក្រុងសៀមរាប នឹងត្រូវពង្រីក ទៅជាបួនគន្លង ដើម្បីសម្រួលចរាចរណ៍ទេសចរណ៍។​ គម្រោងពង្រីកគុណភាពផ្លូវនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ផ្លូវពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប នឹងត្រូវពង្រីកពី ពីរកន្លងទៅ បួនកន្លង និងកន្លែងខ្លះ ៦គន្លង មានប្រវែង១៦គីឡូម៉ែត្រ ដោយកំពុងចរចាដើម្បីសាងសង់”។​​ គម្រោងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៦នេះធ្វើឡើង ខណៈការដ្ឋានសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីតម្លៃ ៨៨០លានដុល្លារ សម្រេចការសាងសង់បានជាង ៤៤ភាគរយ និងគ្រោងដាក់ដំណើរការនៅខែតុលាឆ្នាំក្រោយ។

អាន​បន្ថែម