ក្រសួងស្នើពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿនជាបន្ទាន់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះទៅពិនិត្យ ពន្យល់ណែនាំបងប្អូនពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ខណៈផ្លូវនេះនឹងបើកឱ្យប្រើប្រាស់សាកល្បងឆាប់ៗនេះ។ នេះបើតាមការចុះពិនិត្យទីតាំងដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន របស់ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ស៊ឹង សុគង់ បានឲ្យដឹងថា មន្រ្តីជំនាញបានចុះទៅពិនិត្យ និងពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវល្បឿនលឿន ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំដល់ពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់របងបន្លាលួសនេះ ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។ សូមរម្លឹកថា ពាក់ព័ន្ធនិងការដាក់បន្លាលួសសងខាងផ្លូវល្បឿនលឿននេះដែរ គឺដាក់សម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់ ហើយឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពកាត់លួសនេះតទៅទៀត។ គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕

អាន​បន្ថែម

ថវិកាសង់ផ្លូវកំពត-វាលរិញ ស្នើមិនទាន់បានទេ  រំពឹងថាពន្យារដល់ឆ្នាំ ២០២៣ ឬ ២០២៤

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថារដ្ឋាភិបាលមិនមែនព្រងើយកន្ដើយលើបញ្ហាផ្លូវកំពត-វាលរិញនោះទេ ប៉ុន្តែបច្ចុប្បន្នមិត្តចិននៅមិនទាន់អនុម័តថវិកា ដោយរំពឹងថាអាចនឹងពន្យាដល់ឆ្នាំ ២០២៣ ឬ ២០២៤។ ឯកឧត្តម បានឱ្យដឹងនៅថ្ងៃទី ២២ កញ្ញា ថា៖  «ក្រសួងមិនមែនមើលមិនឃើញពីបញ្ហា ឬមិនចង់ជួសជុលនោះទេ។ យើងសិក្សារួចរាល់ហើយ តែមិនទាន់មានថវិកា។ នេះជារឿងអាម៉ាស់ណាស់ ហើយក្រសួងក៏សុំអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋផង»។ «ផ្លូវនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់ ៥ គម នៃ ២០គម មានគ្រឹះជាដីស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រចុះក្រោម។ ដូច្នេះ យើងត្រូវធ្វើគ្រឹះក្រោមដី ដូចធ្វើស្ពានក្រោមដីដូច្នោះដែរ។ ប៉ុន្តែមិត្តចិនមិនទាន់អនុម័តថវិកាទេ ដោយអាចនឹងពន្យាដល់ឆ្នាំ ២០២៣ ឬ ២០២៤»។ យ៉ាងណាក្ដី ជាបណ្ដោះអាសន្ន ​ឯកឧត្តមកំពុងស្នើឱ្យក្រុមហ៊ុនចិនCRBC  ជួយកិនបង្ហាប់ផ្លូវ ដើម្បីសម្រួលដល់ចរាចរមួយរយៈខ្លីសិន។ «យើងធ្វើបានត្រឹមកិនបង្ហាប់ដី។ យើងក៏ចង់ធ្វើពីលើសហ្នឹងដែរ តែយើងមិនចង់ដាក់លុយ ១ ឬ ២ លានដុល្លារទៅជួសជុលបែបបណ្ដោះអាសន្នព្រោះ ជួសជុលយ៉ាងណាក៏មិនជាប់ដែរ ដូច្នេះគឺដាក់លុយទៅដូចបោះចោលអញ្ចឹង»។ «ដូច្នេះ ខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ។ […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន បញ្ជាឱ្យក្រសួងពន្លឿនគម្រោងរថភ្លើងក្រោមដី និងរថភ្លើងល្បឿនលឿន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការសិក្សា និងការស្វែងរកដៃគូរវិនិយោគ សម្រាប់គម្រោងរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងគម្រោងធ្វើទំនើបកម្មរថភ្លើងមានស្រាប់ ២ ខ្សែរ ជារថភ្លើងល្បឿនលឿន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ «សម្រាប់គម្រោងរថភ្លើងសាធារណៈក្នុងក្រុងភ្នំពេញ សម្ដេចបានជ្រើសរើស បែបក្រោមដី ព្រោះវាស្រួលក្នុងការសាងសង់ស្ថានីយ និងមិនប៉ះដល់សោភ័ណភាពក្រុង។ ជាក់ស្ដែង ក្រុមហ៊ុនCCCC [China Communications Construction Company ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនសង់ផ្លូវល្បឿនលឿន] សិក្សាបឋមរួចហើយ តែយើងបានផ្ដល់អនុសាសន៍ឱ្យកែចំណុចខ្លះ មុននឹងសម្រេចជាចុងក្រោយ ឆាប់ៗនេះ»។ «ដោយឡែក សម្រាប់គម្រោងធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់២ ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន ១៦០គម ក្នុង១ ម៉ោង ដូចនៅឡាវ ក្រសួងក៏កំពុងពន្លឿនការសិក្សាផងដែរ»។ ក្នុងអំឡុងពេលចាំការសិក្សានេះ រដ្ឋាភិបាលក៏កំពុងខិតខំរកអ្នកវិនិយោគ ឬទុនវិនិយោគសម្រាប់ការសាងសង់គម្រោងទាំង ២ នេះ។

អាន​បន្ថែម

ការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ

ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេច»។ «ចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប» ឯកឧត្តមបន្ដ។ បើគម្រោងនេះអនុម័ត ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។ គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC)។ ក្នុងករណីគម្រោងនេះ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំជំរុញ បើកការដ្ឋានសាងសង់ផ្លូវល្បឿនទីពីរ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ កាលពីថ្ងៃទី២១ ក្នុងអំឡុងពេលដឹកនាំមន្រ្តីចុះពិនិត្យការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖​ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC គឺជាក្រុមហ៊ុនមានបទពិសោធន៍សង់ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា (ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ),” ឯកឧត្តមបន្តថា៖ “ក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋាននៅឆ្នាំក្រោយ។ យើងគ្រោងនឹងបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣»។ ទោះយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល មិនបានបង្ហាញពីថវិកាប៉ាន់ស្មានសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-បាវិត ។​ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ធ្លាប់មានក្រុមហ៊ុនចិនឈ្មោះ CRIG ធ្វើការសិក្សា ប៉ុន្តែការសិក្សានេះយឺតយ៉ាវពេក ទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីភាពយឺតយ៉ាវនេះ និងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននោះតែម្តង។

អាន​បន្ថែម

បារាំង ផ្តល់ហិរញ្ញប្បទានសរុបជិត ៩០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រដ្ឋាភិបាល​​ តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូ (ស្មើនឹង ៨៨២លានដុល្លារ) ដល់កម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយនេះ​ ។ តួលេខនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ២០២២។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ក្នុងចំណោមហិរញ្ញប្បទានផ្តល់ដោយ AFD គឺ ៥៣៣លានអឺរ៉ូ ជាឥណទានសម្បទាន និង ១៧៨លានអឺរ៉ូ ជាហិរញ្ញប្បទានឥតសំណង ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។​ លោក Jean-Pierre Marcelli​ បានគូសបញ្ជាក់ថា រដ្ឋា​​ភិ​បា​លបារាំងនៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន​ក្នុងទំហំឥ​ណទា​នស​ម្បទា​ន​ប្រ​ចាំ​ឆ្នាំ​ ច​ន្លោះពី […]

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិកា ខណៈលទ្ធផលជ័យលាភីចុងក្រោយនឹងត្រូវប្រកាសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដែលនឹងធ្វើឡើងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស នៅថ្ងៃទី ១៥ វិច្ឆិកា ខាងមុខនេះ។ កម្មវិធីពានរង្វាន់ប្រចាំនេះ គឺជាកម្មវិធីជ្រើសរើសគម្រោងសំណង់ឆ្នើម ឆ្លាតវៃ គិតគូរពីបរិស្ថាន និងមានគុណភាពខ្ពស់ មកពីជុំវិញពិភពលោក។ សម្រាប់ឆ្នាំនេះ មានគម្រោងជាង ៣០០ មកពី ៤៧ ប្រទេស ដែលចូលរួមប្រកួត។ ក្នុងនោះគណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប បានជ្រើសរើសបេក្ខជនចុងក្រោយត្រឹម ៣៦ប៉ុណ្ណោះ ក្នុង ១២ ប្រភេទរង្វាន់ ដែលមានសិទ្ធិចូលទៅបទបង្ហាញពីគម្រោងសំណង់របស់ខ្លួន […]

អាន​បន្ថែម

គម្រោងជួសជុលផ្លូវជាតិលេខ២ សម្រេចបាន ៧០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ២ ប្រវែង ៤៣២០ម៉ែត្រ ភ្ជាប់ពីចំនុចស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍ សម្រេចបាន៧០%ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទទក នៅថ្ងៃទី១៩ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ មានប្រវែង  ៤៣២០ម៉ែត្រ ទទឹងផ្លូវ ១៨ម៉ែត្រ  ត្រូវបានជួសជុលឡើងវិញ ដោយក្រាលកៅស៊ូកម្រាស់ ៦ហ៊ុន ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយ។ ខាងមន្ត្រីជំនាញ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវសូមមេត្តាយោគយល់ ដល់ក្រុមការងារ សម្រាប់ការបិទផ្លូវ ដែលបណ្តាលអោយមានការស្ទះចរាចរណ៍។ ក្រុមការងារនឹងព្យាយាមបញ្ចប់ អោយបានលឿនបំផុត ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាព។

អាន​បន្ថែម

វិទ្យាស្ថាន GGGI កំពុងសិក្សាលទ្ធភាពបង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប

វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)ប្រចាំនៅកម្ពុជា  បានបង្ហាញពីបំណងចង់បង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាបនាពេលខាងមុខ ខណៈបច្ចុប្បន្នវិទ្យាស្ថាននេះ កំពុងសិក្សាលទ្ធភាពគម្រោងជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ។ នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក  លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយ កញ្ញា ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ១៤ ខែកញ្ញា  ឆ្នាំ ២០២២។ កញ្ញា  ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា  បានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺចង់បង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សា និងធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់ GGGI ដើម្បីនឹងរៀបចំផែនការបន្ទាប់។ គួរបញ្ជាក់ដែរថា ទាក់ទង់នឹងគម្រោងលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គីសនីនេះដែរ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។ ទន្ទឹមនឹងនេះដែរ  ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យដៃគូរពាក់ព័ន្ធ និងវិស័យឯកជន […]

អាន​បន្ថែម

ឡាវគ្រោងភ្ជាប់ផ្លូវដែកមកកម្ពុជា ដើម្បីបង្រួញរយៈពេលដឹកជញ្ជូនរវាង កម្ពុជា- ឡាវ- ចិន

ប្រទេសឡាវកាលពីថ្មីៗ បានប្រកាសពីផែនការចង់តភ្ជាប់ផ្លូវដែកជាមួយកម្ពុជា ទិសដៅដើម្បីពង្រីកពាណិជ្ជកម្ម និងប្រព័ន្ធដឹកជញ្ជូនទ្វេភាគី ក៏ដូចជាបង្កើតជាខ្សែសង្វាក់ដឹកជញ្ជូនពេញលេញមួយរវាងកម្ពុជា ឡាវ និងចិន។ ផែនការនេះ ត្រូវបានឡើងដោយភាគីឡាវក្នុងការធ្វើទស្សនកិច្ចរបស់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នៅកំពង់ផែស្ងួត Vientiane Logistice Park ក្នុងប្រទេស នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ។ ក្នុងកិច្ចប្រជុំ លោកអគ្គនាយកក្រុមហ៊ុនផែស្ងួត Vientiane Logsitric Park ថា ថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា។ ការតភ្ជាប់ផ្លូវដែកកម្ពុជាឡាវ នឹងក្លាយជាមធ្យោបាយដឹកជញ្ជូនមួយដ៏សំខាន់ ក្នុងការដឹកទំនិញ ពិសេសកសិផលពីកម្ពុជា ទៅប្រទេសចិន ពោលគឺនឹងធ្វើឱ្យការចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួលថែមទៀតផង។ លោកជំទាវ ម៉ែន សំអន ថាគម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ខណៈលោកជំទាវពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំកម្ពុជា។ លើសពីនេះ កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សាគម្រោងនេះនៅកម្ពុជា។ គួរបញ្ជាក់ថា  កំពង់ផែស្ងួត Vientiane Logistice Park ជាផែស្ងួតខ្នាតយក្សក្នុងប្រទេសឡាវ ដែល វិនិយោគដោយទុននៅក្នុងស្រុក ប្រមាណជាង៧០០លានដុល្លារ។ គម្រោងនេះ តភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន […]

អាន​បន្ថែម