ឆមាសទី១-២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជិត ២០លានដុល្លារ កើន ២៩%

ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០លានដុល្លារ កើនឡើងប្រមាណ ​២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ី បាវី ប្រធាន​ក្រុមប្រឹក្សា​ភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ  នៅថ្ងៃទី២៣ សីហា ២០២២។ ឯកឧត្តមបានឱ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយ សារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរ​ទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ។ ឯកឧត្តមបន្ដថា បើគិតក្នុង ៧ ខែ ដំបូងនៃឆ្នាំនេះ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ២,៣៩០ជើង កើនឡើង ៧៨.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នា  រីឯ បរិមាណកុងតឺន័រ មានចំនួន ២៥ម៉ឺនធីអ៊ីយូ កើនឡើង៣៩.៧០%។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញប្រមាណ ១២លានដុល្លារ ហើយកាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័ត ភ្នំពេញ រកចំណូលបានជិត ១០លានដុល្លារ មានការកើនឡើង១៧% បើធៀបរយៈ ពេលដូចគ្នា ឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសង់ស្ពានកោះយ៉-ខេត្តកោះកុង ចាប់ផ្តើមបើការដ្ឋានហើយ

៤ខែក្រោយនាយករដ្ឋមន្រ្តីប្រកាសជំរុញការសាងសង់ស្ពានបេតុងភ្ជាប់ទៅកោះយ៉ ឥឡូវក្រុមការងារជំនាញចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី ២២ សីហា ២០២២។ ស្ពានមួយខ្សែនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោកអន ដាវុធ បានបញ្ជាក់ថា ស្ពាននេះមានតម្លៃ ១,៤លានដុល្លារ ដែលក្រុមហ៊ុន លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយ និងត្រូវប្រើរយៈពេល ១ឆ្នាំកន្លះ ដើម្បីសាងសង់។ កន្លងមក សម្តេចតេជោធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះស្ពានដែកបាឡេកោះយ៉ចាស់មានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេក ដែលអាចបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមនេះ ដោយជំរុញឱ្យមានការសាងសង់ស្ពានបេតុងថ្មី។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋសម្រេចសង់ស្ពានអាកាសថ្មី ចំនួន២ន្លែង បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ដើម្បីសម្រួលការកកស្ទះចរាចរណ៍។ នេះបើតាមការចុះផ្សាយរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី​ ២២ ខែសីហា ឆ្នាំ២០២២។ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានទាំងពីរនេះ រួមមាន៖ ១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។ ២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។ កន្លងមកក្នុងរាជធានីភ្នំពេញមានស្ពានអាកាសទាំងអស់ ៦កន្លែងហើយ ១_ស្ពាន​អាកាស​ក្បាល​ថ្នល់, ២_ស្ពានអាកាស ៧មករា ឬស្តុបពេទ្យលោកសង្ឃ,​ ៣_ស្ពានអាកាសស្ទឹងមានជ័យ, ៤_ស្ពានអាកាស ៥មករា ឬស្ពានអាកាសតិចណូ, ៥_ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» និង ៦_ស្ពានអាកាស អាកាសរង្វង់មូលចោមចៅ។​

អាន​បន្ថែម

សិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ

សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានថ្លែងថា៖ «កំពង់ផែយក្សនេះនឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតក្នុងពិភពលោក។ គម្រោងនេះក៏នឹងធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាជើងឯកឈានមុខគេនៅក្នុងលំហសមុទ្រផងដែរ»។

អាន​បន្ថែម

ពលរដ្ឋនៅស្រុកសេសានក្រោម២ស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវលំដ៏លំបាកមួយខ្សែ

ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅភូមិញើន ឃុំស្តៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ទទូចសុំ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ជួយ​ស្ថា​បនា និងកែសម្រួលផ្លូវលំប្រវែង ២០គីឡូម៉ែត្រ ចេញពីចំណុចភូមិញើនក្នុងឃុំស្តៅ តភ្ជាប់ទៅភូមិឃុំស្រែគរថ្មី ដើម្បីងាយ​ស្រួល​​ដឹក​ផលិត​ផល​កសិកម្ម​ទៅទីផ្សារនៅរដូវប្រាំងនេះ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ « ​អាជ្ញាធរកំពុង​តែពិនិត្យ​មើល​លទ្ធ​ភា​ព​  និងត្រូវសិក្សាលម្អិត​ពី​ផល​​ប៉ះពាល់ ធ្វើយ៉ាងណាឱ្យបានចំណេញទាំងសងខាង ប្រជាពលរដ្ឋទទួលបានផ្លូ​វធ្វើ​ចរាចរណ៍​ស្រួល ហើ​យ​​​អាជ្ញាធ​រក៏ងាយស្រួល​គ្រប់គ្រង​​នូវការហូរចូលអ្នកចំណាកស្រុក ដែលមានបំណង​មកកាប់រាន​ដីខុស​ច្បាប់​នៅ​ពេល​មា​នផ្លូវនេះ។» លោកអភិបាលបានបន្តថា ទោះជាយ៉ាងណាអាជ្ញាធរស្រុកបានស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទរួចហើយ ឱ្យមកសិក្សា​ផ្លូវលំ​មួយ​ខ្សែនេះ   តែការសម្រេចអភិវឌ្ឍផ្លូវលំនេះមិនទាន់ទទួលដំណឹងឆ្លើយតបមកវិញទេ។ បច្ចុប្បន្ន ផ្លូវមួយខ្សែនេះ មិនអាចឱ្យរថយន្តចេញចូលបានទេ បានត្រឹមតែម៉ូតូតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅទីនោះ ដឹក​ទំនិញ ត្រូវប្រើទូកជាមធ្យោបាយ និងឆ្លងទូកដទៅត្រើយម្ខាងនៃទឹកដីឃុំអូរស្វាយចំណាយពេលវេលាយូរ ចំណែកផ្លូវ​ក៏លំបាក​ធ្វើ​ចរាចរណ៍ទៅមកដូចគ្នា។ គួរបញ្ជាក់ថា ផ្លូវនេះជាបណ្តាញតភ្ជាប់គ្នារវាងឃុំស្តៅ និងឃុំស្រែគរថ្មី ចេញមកតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម​២​​ ឆ្ពោះ​មកឃុំភ្លុក មកដល់ទីរួមស្រុកសេសានក្នុងចម្ងាយផ្លូវប្រមាណតែជាង៦០គីឡូម៉ែត្រតែប៉ុណ្ណោះ។

អាន​បន្ថែម

សម្តេចក្រឡាហោម ស្នើសង់របងលួសសំណាញ់ ជំនួសរបងលួសបន្លាតាមផ្លូវល្បឿនលឿន

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានស្នើឱ្យសាងសង់របងលួសសំណាញ់ នៅតាមដងផ្លូវល្បឿនលឿនជំនួស របងបន្លាលួស ដើម្បីការពារការឆ្លងកាត់សត្វពាហនៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានស្នើឡើងក្នុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែសីហា។ សម្តេច ស ខេង មានប្រសាសន៍ថា របងបន្លាលួស មិនគត់មុតសម្រាប់ការពារការឆ្លងកាត់របស់សត្វពាហនៈ និងសត្វដទៃទៀត លើផ្លូវល្បឿលឿនឡើយ ដោយស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន លើការងារសាងសង់របងសំណាញ់វិញ។​ សម្តេច ស ខេង បានបន្ថែមថា៖ “ ខ្ញុំមានការបារម្ភដែរ បើសិនដាក់លួសបន្លា ហើយមិនមានប្រសិទ្ធទេ ហើយមានការលួចកាត់ទៀត រឹតតែអន្តរាយ (គ្រោះថ្នាក់ចរាចរណ៍) បើសិនអាចដូរបាន ជាការល្អ”។ ការលើកឡើងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាណ៍ គឺនៅមុនពេលតែប្រមាណពីរខែប៉ុណ្ណោះដែលផ្លូវល្បឿនលឿន តម្លៃ២ប៊ីលានដុល្លារ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាបរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការសាកល្បង។ (អានបន្ថែម) […]

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ សម្រេចការសាងសង់បាន ៥៤%

ការដ្ឋាន អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានប្រមាណជាង ៥០ភាគរយ គិតមដល់ពេលបច្ចុប្បន្ននេះ ខណៈកម្ពុជា និងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះ នាពេលឆាប់ៗខាងមុខ។ ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤ភាគរយ នៅថ្ងៃទី១៦ ខែសីហា។ ក្រសួងសាធារណការ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ នៃប្រទេសទាំងពីរ គ្រោងចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅថ្ងៃទី២០ ខែ សីហាខាងមុខ។ ការចុះត្រួតពិនិត្យនេះ គ្រោងធ្វើឡើងតបនឹងសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួល ចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។ វឌ្ឍនភាពនៃការដ្ឋានសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់នេះ សម្រេចបាន១៤ភាគរយបន្ថែមទៀត ធៀបនឹងវឌ្ឍនភាព សម្រេចបានកាលពីខែមីនា ដែលសម្រេចបាន ៤០​ភាគរយ។​ (អានបន្ថែម)

អាន​បន្ថែម

អូស្ត្រាលីបន្តជួយ ៧៥លានដុល្លារ ដល់កម្ពុជាដើម្បី​​ស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម

ប្រទេស​អូស្ត្រាលី បានផ្តល់ទឹកប្រាក់ប្រមាណ​ ១០៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៧៥លានដុល្លារអាមេរិក​ បន្តគាំទ្រ​ដ​​ល់​​ការ​​ស្តារសេដ្ឋកិច្ចឡើងវិញ ដោយវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ និងបង្កើនភាពធន់ទាក់ទង​នឹងវិស័យ​កសិកម្ម ​ការកែច្នៃ​កសិ​ផ​ល​ និងពាណិជ្ជកម្ម។ នេះបើតាមកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នេះជាកញ្ចប់ទឹកប្រាក់ ដែលអូស្ត្រាលីផ្តល់មកកម្ពុជាតាមរយៈកម្មវិធីថ្មី ហៅថា ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងការបន្ត​ចូលរួមកាត់​បន្ថយភាព​ក្រីក្រ​នៅតាមជនបទ បង្កើន​ប្រាក់​​ចំណូល​​​សម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពល​ខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង។ ការអនុវត្តកម្មវិធីថ្មីនេះ ជាកាបន្តអនុវត្តនូវសកម្មភាពរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលនឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ។ បើតាមស្ថានទូតអូស្រ្តាលីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលី បានវិនិយោគទឹកប្រាក់ចំនួន ១៣០ លាន​ដុល្លារ​អូស្រ្តាលី ស្មើនឹងជាង ៩២លានដុល្លារអាមេរិក តាមរយៈកម្មវិធី CAVAC ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។  

អាន​បន្ថែម

ក្រុមហ៊ុន Arup ចង់សហការជាមួយកម្ពុជា សង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ដូចនៅសិង្ហបុរី

ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា ចង់សហការជាមួយកម្ពុជា ដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ឲ្យដូចនៅប្រទេសសិង្ហបុរី។ នេះបើតាមកិច្ចពិភាក្សាការងារក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ថ្លែងក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Arup ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។ លើសពីនេះ តំណាងក្រុមហ៊ុន Arup បានបន្តថា ជំនួបនេះផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន និងផែនការមេទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដោយចង់សហការលើគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចជាប្រព័ន្ធរថភ្លើង MRT ប្រទេសសិង្ហបុរី) ហើយក៏បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធទៅនឹងលទ្ធកម្មផងដែរ៕ ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនសារធារណៈនេះដែរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម តូច ចាន់កុសល បានលើកឡើងដែរថា កន្លងមកក្រសួងក៏មានការសិក្សាលើប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងគម្រោងអភិវឌ្ឍន៍រថភ្លើង […]

អាន​បន្ថែម

ផ្លូវសំខាន់១ខ្សែនៅខេត្តព្រៃវែង​ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

ផ្លូវសំខាន់១ខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST ) និងបេតុង មានប្រវែង ១០,៦៧៩ គីឡូម៉ែត្រនៅខេត្តព្រៃវែង បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ  ក្រោមវត្តមានឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២។ គម្រោងសាងសង់ផ្លូវនេះ មានទីតាំងតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង សាងសង់ឡើងដោយស្ថិតក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP)។ គួរបញ្ជាក់ដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) គឺចាប់ផ្ដើមពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧ លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB )និង ៧,៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះ មានសមាសភាពចំនួនពីរគឺ៖ ទី១_ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ […]

អាន​បន្ថែម