គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅកែបសម្រេចបាន ៦២% ហើយ

គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅខេត្តកែបសម្រេចបាន ៦២% ហើយ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។​ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា អនុគម្រោង​ទីលានចាក់សំរាមសម្រេចបាន ៩៨,៨% អនុគម្រោងផ្លូវស្របមាត់សមុទ្រសម្រេចបាន១០,៤% និងអនុគម្រោង​កំពង់​​ផែកោះទន្សាយ និងទីកន្លែងទេសចរណ៍សម្រេចបាន ៨,៥%។ លោកបន្តថា គម្រោងសាងសង់ផ្លូវមាត់សមុទ្រកំពុងជួបបញ្ហាបច្ចេកទេសមួយចំនួន ហើយគម្រោងផែកោះ​ទន្សាយ​វិញ កំពុងត្រូវបានផ្លាស់ប្តូរតាមតម្រូវការស្នើសុំពីសហគមន៍កោះទន្សាយ និងការដឹកជញ្ជូនចម្លងគ្រឿងចក្រ និង​សំភារៈសំណង់ពីផ្លូវគោកទៅកោះមានការលំបាក និងតម្លៃថ្លៃ។ ពាក់ព័ន្ធបញ្ហានេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំបន្ត​ដោះ​ស្រាយ​នូវរាល់បញ្ហាទាំងនោះមិនឱ្យប៉ះពាល់ ឬអាក់អានដល់ការអភិវឌ្ឍគម្រោងទាំងបីនេះឡើយ។ គួរបញ្ជាក់ថា គម្រោងទាំងបីនៅខេត្តកែបនេះ ជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយក្នុងនោះ​អនុគម្រោងកំពង់ផែកោះទន្សាយ ត្រូវចំណាយការសាងសង់អស់ទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

ចិនប្រគល់របាយការណ៍នៃការសិក្សាផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនដល់រដ្ឋាភិបាលកម្ពុជា

របាយការណ៍នៃការសិក្សាផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដោយគាំទ្រ ដោយប្រទេសចិន ​ត្រូវបានប្រគល់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ ពិធីប្រគល់-ទទួល របាយការណ៍នៃការសិក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហាក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងក្រុមហ៊ុនចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងអង្គការដៃគូ។ ស្ថិតនៅក្រោមជំនួយហរិញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលចិន ការសិក្សាផែនការមេនេះ ត្រូវបានផ្តួចផ្តើម និងសិក្សាស្រាវជ្រាវដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងក្រុមការងារ CIECC និងជាពិសេសជាមួយ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន។ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសំយោគជាមួយ ផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការសិក្សា និងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័​ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជានេះផង។ ​(អានបន្ថែម) […]

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៧៦% ត្រឹមខែកក្កដានេះ

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណៈក្រសួងពន្យាពេលបញ្ចប់សាងសង់ដល់ខែកញ្ញា ឆ្នាំក្រោយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ  នៅថ្ងៃទី០១ ខែសីហា នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ២០២២  ។ ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។ គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុបប្រមាណជា ១០៥,៩ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan […]

អាន​បន្ថែម

កំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក

កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។ មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖ ១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ​១៥០០លានដុល្លារអាមេរិក ត្រូវបានកសាងឡើងលើផ្ទៃដី​ ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០៣០។ កំពង់ផែខ្នាតយក្សមួយនេះ អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ ២. Ethane Terminal Development – មានទុនវិនិយោគសរុប ៤០០លានដុល្លារអាមេរិក ជាគម្រោងសាងសង់ស្ថានីយ Ethane នៅ Laguna de Pajaritos, Coatzacoalcos, Veracruz, Mexico […]

អាន​បន្ថែម

ឥណ្ឌាផ្តល់កម្ចីជិត ៣៧លានដុល្លារ អភិវឌ្ឍអាងទឹក​ស្ទឹងស្វាហាប់​ក្នុងខេត្តកំពង់ស្ពឺ

សាធារណរដ្ឋឥណ្ឌា បានផ្តល់ហិរញ្ញប្បទានប្រមាណ ៣៦,៩២លាន​ដុល្លារអាមេរិក ដើម្បីអនុវត្ត​គម្រោងអភិវឌ្ឍន៍​ធនធាន​ទឹកស្ទឹងស្វាហាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) កាលពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានពិនិត្យ​ និងពិភាក្សា​លើផែនការសកម្មភាព​ការងារ​របស់ទីប្រឹក្សាគ្រប់គ្រងគម្រោង​ WAPCOS-PMC មានរយៈពេល​ ៥ឆ្នាំ រួមមាន៖ ការរៀបចំរបាយការណ៍សិក្សាលម្អិត​ DPR ការរៀបចំ​លទ្ធកម្មវិស្វកម្ម​ ការគ្រប់គ្រងគម្រោង​ និង​ត្រួតពិនិត្យ​ការសាងសង់ និងរៀបចំការគ្រប់គ្រង​ថែទាំ និងប្រតិបត្តិការ​សម្មិទ្ធិផលគម្រោង។ បើតាមកិច្ចប្រជុំខាងលើ អាងទឹក​ស្ទឹងស្វាហាប់​នេះ​ ជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់​ ដើម្បីកាត់បន្ថយ​គ្រោះ​ទឹកជំនន់ស្ទឹងព្រែកត្នោត​ និងដោះស្រាយ​ទឹកប្រើប្រាស់ នៅពេលជួបប្រទះគ្រោះរាំងស្ងួត​។ មិនត្រឹមតែប៉ុណ្ណោះ អាងនេះមានសមត្ថភាពផ្ទុកទឹក​បានប្រមាណ​ ១៥០​លាន​ម៉ែត្រត្រីគុណ​ ដែលអាចស្រោចស្រព​នៅរដូវវស្សាបានចំនួន​ ២៦០០០ហិកតា​ និងរដូវប្រាំង​ ១០០០០ហិកតា​។

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាររៀបចំផែនការមេបង្កើតប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន  បានសហការជាមួយវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា។ នេះបើយោងតាមការរៀបចំធ្វើសិក្ខាសាលានៅក្រសួងសាធារណការ កាលពីថ្ងៃទី ២៦-២៧ កក្កដា ២០២២។ សិក្ខាសាលានេះរៀបចំនិងដឹកនាំដោយ លោក គង់ សុផល អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ​ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ។ ទិសដៅដ៏សំខាន់ក្នុងការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅប្រទេសកម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនផងដែរ។

អាន​បន្ថែម

រដ្ឋប្រកាសឱ្យប្រជាពលរដ្ឋដែលរងផល​​ប៉ះ​ពាល់​​ពីការសង់​​​​ផ្លូវមកចាប់ឆ្នោតយកដីឡូតិ៍ ថ្ងៃស្អែកនេះ

អាជ្ញាធរខណ្ឌឫស្សីកែវ នឹងរៀបចំការចាប់ឆ្នោតយកដីឡូតិ៍ ជូនប្រជាពលរដ្ឋ​នៅ​តាមបណ្ដោយផ្លូវរថភ្លើង ដែលរង​ផល​​ប៉ះ​ពាល់​​ពីការ​ស្ថាប​នា​​​​ផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌ​ប្ញស្សី​កែវ រាជធានី​ភ្នំពេញ នៅថ្ងៃស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០២២។ ការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក នៅវត្តទួល សន្តិវ័ន្ត (ហៅវត្តទួលអស់លោក) ជូនប្រជាពលរដ្ឋនូវដីឡូត៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់​ប្ញស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដូចនេះ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើង ត្រូវចូលរួមចាប់ឆ្នោតដោយផ្ទាល់ដោយភ្ជាប់មក​ជាមួយ​​នូវអត្តសញ្ញាណបណ្ណ សៀវ​ភៅ​​ស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់​ព័​ន្ធផ្សេងៗ។

អាន​បន្ថែម

កម្ពុជា កំពុងរៀបចំផែនការមេគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឆ្នាំ២០២២-២០៣០

កម្ពុជា កំពុងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័​ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ​ ផែនការមេគ្រប់ជ្រុងជ្រោយនេះ ត្រូវបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំ​ កាលពីថ្ងៃទី២១ កក្កដា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ផែនការនេះស្តីអំពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឆ្នាំ២០២២-២០៣០ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងសាធាណការ កំពុងរៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

អាន​បន្ថែម

កម្ពុជា-ថៃ ចុះ MOU ពង្រឹងសមត្ថភាពទ្វេភាគីក្នុងវិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃ បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងវិស័យភស្តុភារកម្មសម្រាប់ប្រទេសទាំងពីឱ្យរិតតែប្រសើរឡើង ។ ពិធីចុះMOU នេះបានធ្វើឡើងកាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកជំទាវ កុយ សុដានី និងលោក Danucha Pichayanan អគ្គលេខាធិការNESDC។ MOU នេះធ្វើឡើងសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ចំនួន៣ធំៗរួមមាន៖ ១. កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។ ២. សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index) ៣. គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។ ភាគីទាំងពីរបានពិភាក្សា និងចែករំលែកពីការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្ម ក្នុងនោះរួមមាន៖ ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាព និងចាំបាច់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ កន្លងមក ធនាគារពិភពលោក (WB) […]

អាន​បន្ថែម

ក្រសួងប្តេជ្ញាចិត្តដ៏ម៉ុតមាំថា៖ ធ្វើការសាងសង់ផ្លូវត្រូវត្រួតពិនិត្យឱ្យបានដិតដល់ដើម្បីគុណភាពជាចម្បង

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពផ្លូវលេខ១៤៦បេ និង១៤៨ នៅថ្ងៃទី២០ ខែកក្កដា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចិត្តដ៏ម៉ុតមាំថា ការសាងសង់ផ្លូវត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់បំផុត ក្រុមហ៊ុនសាងសង់ត្រូវធ្វើផ្លូវតាមលក្ខណៈបច្ចេកទេសដែលធ្លាប់បានឯកភាពគ្នា។ គួរម្លឹកផងដែរថា គម្រោងជួសជុលផ្លូវលេខ១៤៦បេ-១៤៨ សម្រេចការងារសាងសង់បាន ៩៩,៨១% ហើយ។ ផ្លូវនេះត្រូវបានធ្វើតេស្តសាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះ មានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ឯកឧត្តមបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសក្រសួងបានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD, ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរឬយ៉ាងណា! ឯកឧត្តមបានរម្លឹកម្តងហើយម្តងទៀតថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក ១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា៖ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងបានទេ។

អាន​បន្ថែម