ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចការសាងសង់បាន៨០ភាគរយហើយ
កំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចការសាងសង់បាន ៨០ភាគរយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ។ (អានបន្ថែម) សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក […]
អានបន្ថែមកម្ពុជានឹងបើកដំណើរការកំពង់ផែថ្មីតម្លៃ ១,៥លានដុល្លារ នៅកោះកុង នៅចុងឆ្នាំនេះ
ការសាងសង់កំពង់ផែដងទង់ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ ដែលបម្រើដល់វិស័យទេសចរណ៍ និងនាវាដឹកកសិផល។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ។ បើកការដ្ឋាននៅខែឧសភា ឆ្នាំ២០២១ កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ។ កំពង់ផែតម្លៃ១,៥លានដុល្លារនេះ ក៏នឹងបម្រើនាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។
អានបន្ថែមគម្រោងពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ សម្រេចបាន ១៥%
ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ១៥ភាគរយ គិតត្រឹមខែមិថុនានេះ។ វឌ្ឍនភាពសាងសង់កំណាត់ផ្លូវនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានលើគុណភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្នុងថវិកាចំនួន ១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង។ ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ […]
អានបន្ថែមកម្ពុជា-ថៃ បានប្តូរបទពិសោធន៍ល្អៗ លើការគ្រប់គ្រង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃនៅរាជធានីភ្នំពេញ
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងដឹកជញ្ជូនប្រទេសថៃ បានពិភាក្សាគ្នា លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃក្នុងទីក្រុង។ កិច្ចពិភាក្សានេះ ធ្វើឡើងរវាងគណៈប្រតិភូនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ដឹកនាំដោយ លោក កើត ឆែ អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ នៃក្រសួងដឹកជញ្ជូន ប្រទេសថៃ កាលពីថ្ងៃទី២០ ខែមិថុនា នៅប្រទេសថៃ។ កិច្ចពិភាក្សានេះ ធ្វើឡើង ក្រោមគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ នៅក្នុង រាជធានីភ្នំពេញ រៀបចំដោយក្រុមជំនាញការជប៉ុន JICA។ ក្នុងជំនួបនេះ អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងស្វែងយល់បន្ថែមពីការរៀបចំប្រព័ន្ធដឹក ជញ្ជូនសាធារណៈឆ្លាតវៃ និងវិធានការល្អៗក្នុងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
អានបន្ថែមផ្លូវជាតិលេខ៧១Cសម្រេចការសាងសង់បាន ៣៧% និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤
ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៣៧%ហើយ គម្រោងនេះនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤។ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ធ្វើឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវនេះដើម្បីគេចផុតពីបញ្ហាទឹកជំនន់ធំផងដែរ ព្រោះភូមិសាស្ត្រខ្លះជាប់នឹងទន្លេមេគង្គ ដែលត្រូវមានការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ។ ក្រោយបញ្ចប់ការសាងសង់ ផ្លូវនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លានដុល្លារអាមេរិក។ គួរបញ្ជាក់ដែល ផ្លូវជាតិលេខ៧១C កាបសម្ពោធបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ […]
អានបន្ថែមសម្ដេចតេជោ៖ ប្រកាសពីគម្រោងបើកច្រកព្រំដែនកម្ពុជា-វៀតណាម តំបន់កោះថ្ម ខេត្តត្បូងឃ្មុំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគោលបំណងបើកច្រកព្រំដែនកម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងឱកាសរំលឹកខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៤៥ឆ្នាំ បានកន្លងផុតជាមួយនឹងកិច្ចការជាច្រើនបានវិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការជាច្រើនដែលជាផលប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់នៅតំបន់កោះថ្ម ត្រូវបានអភិវឌ្ឍន៍ ដែលអាចនឹងបើកទៅជាច្រកអន្តរជាតិ នាពេលសមស្របខាងមុខថែមទៀតផង។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើបើកបាននៅតំបន់នេះ នឹងធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំង” ។
អានបន្ថែមកម្ពុជា-ថៃ សិក្សាពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC ប្រទេសថៃ បានពិភាក្សាគ្នាលើលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា រវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោក Peter Bachner ជាទីប្រឹក្សាវិទ្យាស្ថានតេជោសែន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុន SEAC បានធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុន ដែលមានបទពិសោធន៍ធ្វើការបណ្តុះបណ្តាលជំនាញផ្នែកទន់ ភាពជាអ្នកដឹកនាំ និងផ្នត់គំនិតនៅក្នុងប្រទេសថៃ ប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត អស់រយ:ពេល៣០ឆ្នាំ ដែលបានបណ្តុះបណ្តាលទាំងស្ថាប័នរដ្ឋ ឯកជនធំៗ និងស្ថាប័នអប់រំផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះសមត្ថភាព របស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន និងបានណែនាំឱ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សិក្សាស្វែងយល់បន្ថែមលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព […]
អានបន្ថែមក្រសួងកំពុងជំរុញការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀមរាបឱ្យមាននិរន្តភាព
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានផ្សព្វផ្សាយសៀវភៅស្តីពីលើកកម្ពស់ការយល់ដឹងជាសាធារណៈរបស់ប្រជាពលរដ្ឋអំពីបណ្តាញលូ ប្រព័ន្ធចម្រោះ និងសេវាកម្មទឹកកខ្វក់នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីសិក្ខាកាម ៦០ នាក់នៅក្នុងក្រុងសៀមរាប។ នេះបើតាមសិក្ខាសាលា ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋាន នៃអង្គការសហប្រជាជាតិ (UN-Habitat)។ សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ និងភាពចាំបាច់នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីឲ្យមានការចូលរួមថែរក្សាបណ្តាញលូ និងទឹកកខ្វក់ ក្នុងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ប្រកបដោយនិរន្តភាព។ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានមានប្រសាសន៍ថា បញ្ហាទឹកកកខ្វក់ដែលបង្កពីសកម្មភាពផ្សេងៗ បានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ បង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជាចម្បង និងបានដោះស្រាយលើបញ្ហានេះ ដោយសាងសង់បណ្តាញលូទឹកភ្លៀង បណ្តាញលូទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។
អានបន្ថែមអគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់
អគាររដ្ឋបាលថ្មីមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការងារ និងផ្តល់សេវាសាធារណៈ។ ពិធីសម្ពោធអគារមុខងារសាធារណនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្រោមវត្តមាន ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ គឺជាផ្លែផ្កានៃការអនុវត្តគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាលដែលបានធ្វើសមាហរ័ណកម្មបង្ខិតសេវាកាន់តែជិតងាយស្រួលក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ អនុវត្តន៍តួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការនៃការអភិវឌ្ឍ ៕
អានបន្ថែមកម្ពុជា-ចិន សហការគ្នាពង្រឹងគុណភាពអប់រំក្នុងវិស័យហេដ្ឋារចនាសម័្ពន្ធ
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យ Chang’an University ប្រទេសចិន ដើម្បីពង្រឹងគុណភាពនៃការអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសការងារសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័នដល់សិស្សានុសិស្ស។ ពិធីចុះហត្ថលេខាលើអនុស្សរណនេះធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា នៅក្រោមអធិបតីភាពលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន តំណាងសាកលវិទ្យាល័យ Chang’an University តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹក ជញ្ជូន និងសាកលវិទ្យាល័យឆាងអាន (Chang’an University) ដើម្បីធានាគុណភាពនៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសដល់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរផងដែរ។ ជាមួយគ្នានោះដែរ លោក Fan Wen […]
អានបន្ថែម