កម្ពុជាជាប្រទេសទី១ ក្នុងតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF)

ប្រទេសកម្ពុជា ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ប្រទេស នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ នាឱកាសនោះ ឯកឧត្តម Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានស្វាគមន៍កម្ពុជា ខណៈកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ និងសង្ឃឹមថាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិក ITF ផងដែរ។ តាមរយៈការដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នេះដែរ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃ ITF គឺបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងព័ស្តុភារកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា […]

អាន​បន្ថែម

ផ្លូវសំខាន់ៗ៥ខ្សែ នៅស្រុកស្ទឹងត្រង់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ផ្លូវកៅស៊ូប្រភេទDBST ៥ខ្សែ ប្រវែង ២៧,៩៧គម ត្រូវបានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរជាមួយនិងអភិបាលខេត្តកំពង់ចាម។ ផ្លូវកៅស៊ូ ៥ខ្សែនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ឧសភា ២០២២ ដែលស្ថិតក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្តម ហ៊ុន ម៉ាណែត​  ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវដី ស ២ខ្សែ ប្រវែង២២គីឡូម៉ែត្រ នៅស្ទឹងត្រែង ដាក់ឲ្យដំណើរការហើយ

ផ្លូវដី ស ចំនួន២ ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ នៅខេត្តស្ទឹងត្រែង បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ កាលពីថ្ងៃទី ១៨​ ខែឧសភា ឆ្នាំ២០២២​ ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ផ្លូវដី ស ចំនួន ២ ខ្សែនេះ គឺស្ថិតនៅភូមិស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប្រវែងជាង ២២គីឡូម៉ែត្រ សាងសង់ឡើងក្រោមមូលនិធិឃុំ ឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មីឆ្នាំ ២០២២។ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ផ្លូវដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំស្រែសំបូរ  សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។​ ឯកឧត្តម បានចាត់ទុកថា សមិទ្ធផលផ្លូវសំខាន់ៗនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

អាន​បន្ថែម

អាមេរិកសន្យាផ្តល់ជំនួយ១៥០លានដុល្លារ ដល់អាស៊ានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយ ១៥០លានដុល្លារដល់អាស៊ានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ​ សន្តិសុខសង្គម ការស្តារឡើងវិញពីវិបត្តិកូវីដ និងវិស័យអទិភាពផ្សេងទៀត។​ ការសន្យាផ្តល់ជំនួយដល់អាស៊ានទាំងដប់ប្រទេស (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ) នេះ ធ្វើឡើងដោយប្រធានធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន។ តាមរយៈកម្ចីជំនួយ១៥០លានដុល្លារនេះ រដ្ឋបាលរបស់លោក Joe Biden ចង់បង្ហាញដល់រដ្ឋសមាជិកអាស៊ានថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តោតមកលើតំបន់អាស៊ីប៉ាស៊ីហ្វីក។ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ទីក្រុងប៉េកាំង បានប្រកាសជំនួយ ១ ៥០០ លានដុល្លារដល់តំបន់អាស៊ាន ជាជំនួយអភិវឌ្ឍន៍សម្រាប់ស្តារឡើងវិញពីវិបត្តិជំងឺសកល និងស្តារសេដ្ឋកិច្ច។​

អាន​បន្ថែម

JICA បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន​​​ ដែល​ក្រសួង​ចាត់ទុកជា​ធាតុ​ចូលមួយ​ដ៏សំខាន់​ក្នុង​កិច្ចការងារ​នេះ។ ពិធីប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា រវាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និងឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា៖ “ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន”។ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងនឹងដាក់ឆ្លងយោបល់គណៈកម្មាធិការអន្តរក្រសួង មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ។

អាន​បន្ថែម

កម្ពុជានឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃលើផ្លូវជាតិលេខ៤

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាគ្រោងនឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤នាពេលខាងមុខនេះ។ នេះបើតាមការប្រជុំស្ដីពីការផ្សព្វផ្សាយរបាយការណ៍ផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃរបស់វិទ្យាស្ថាន KRIHS កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២។ លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងគម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤ ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញរបស់កូរ៉េអំពីគ្រោងឆ្អឹងរបស់ផែនការមេ និងគម្រោងសាកល្បង។ នេះជាកិច្ចប្រជុំលើកទីពីរហើយ រវាងអ្នកជំនាញមកពីវិទ្យាស្ថាន KRIHS របស់ប្រទេសកូរ៉េ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមគម្រោងផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនឹងត្រូវបញ្ចប់នៅក្នុងខែកក្កដា ខាងមុខនេះ។ តាមយៈកិច្ចប្រជុំនេះបានឲ្យដឹងទៀតថា អ្នកជំនាញកូរ៉េបានបង្កើតកម្មវិធីទូរស័ព្ទ (Application) និងបំពាក់ CCTV Cameras  និង Variable Message Signs (VMS) សម្រាប់ប្រមូល និងបង្ហាញព័ត៌មានកំពុងកើតមាន (Real-Time Information) នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ […]

អាន​បន្ថែម

គម្រោងស្តារនិងកែលម្អស្ទឹងសៀមរាបដំណាក់កាលទី២ ចាប់បើកការដ្ឋានហើយ

រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមបើកការដ្ឋានស្តារ និងកែលម្អដងស្ទឹងសៀមរាបដំណាក់កាលទី២ (KHM-18) ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាបនារដូវវស្សាក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ។ នេះបើតាមពិធីប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងនេះ ជាដំណាក់កាលទី២ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងស្តារស្ទឹងសៀមរាបជំហានទី១ (KHM-7) ដែលចាប់ផ្តើមកែលម្អពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ ដោយអនុវត្តដោយក្រុមហ៊ុន Youngjin Construction Inc.។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្វែរថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅព្រះសីហនុ មកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាប ដែលមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវបេតុង១ខ្សែ នៅដំណាក់ចង្អើរខេត្តកែប សម្ពោធបើកឲ្យប្រើប្រាស់ហើយ

ផ្លូវបេតុងមួយខ្សែប្រវែង ២,៧០០ម៉ែត្រ ប្របឆ្នេរសមុទ្រ ខេត្តកែប ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ផ្លូវបេតុង ១ខ្សែនេះ ត្រូវបានប្រសិទ្ធនាមជាផ្លូវអំពេងសន្តិភាព រួមមានសំណង់សិល្បការ្យមួយចំនួន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ឧសភា ២០២២ គឺស្ថិតស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ គណ:អភិបាលខេត្តកែប ធ្លាប់បានចាត់ទុកថា ផ្លូវសំខាន់១ខ្សែនេះ​ ពិសេសសមិទ្ធផលដែលសម្រេចបាននាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងតំបន់ ព្រមទាំងជួយលើកស្ទួយកម្ពស់ជីវភាពរស់នៅឲ្យកាន់តែរីកចំរើន ឡើងបន្ថែមទៀត៕

អាន​បន្ថែម

ផ្លូវសំខាន់ៗ៤២ខ្សែ ក្នុងក្រុងកំពង់ចាមសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ រួមមាន៖ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២២ នេះ ក្រោមវត្តមានឯកឧត្ដម ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ចាម។ នាពេលនោះ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ រួមមាន៖ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ នៅក្នុងសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺអាស្រ័យលើកត្តា ០២យ៉ាងសំខាន់ៗគឺ៖ ទី១ កត្តាអ្នកដឹកនាំ និង ទី២ កត្តាប្រជាពលរដ្ឋ។ ឯកឧត្តមចាត់ទុកថា ផ្លូវសំខាន់ៗទាំងនេះនឹងជួយសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ព្រមទាំងជួយលើកស្ទួយកម្ពស់ជីវភាពរស់នៅប្រកបរបរប្រចាំថ្ងៃឲ្យជីវភាពកាន់តែរីកចម្រើមឡើងបន្ថែមទៀត ។ គួរបញ្ជាក់ដែរថា បើតាម ឯកឧត្ដម […]

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៩,៥លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលពុំទាន់ធ្វើសវនកម្មបានចំនួន ៩,៤៩លានដុល្លារ ក្នុងត្រីមាសទី១ មានការកើនឡើង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន ២,៦លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣៥០.៩១២ដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៣.១៩៥ដុល្លារ និងចំណូលផ្សេងៗ មានចំនួន ២២០.៨៩៩ដុល្លារ។ សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧ លានដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើងចំនួន២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២២ក្នុងនោះរួមមាន គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ ២០១២-២០២៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបានដល់ចំនួន ៥០០.០០០ TEU ក្នុងមួយឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀត៕ ថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានប្រកាសផងដែរពីផែនការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន […]

អាន​បន្ថែម