គម្រោងពង្រីកគុណភាពផ្លូវជាតិលេខ៤១ ក្រោមហិរញ្ញប្បទានរបស់ចិន នឹងអនុវត្តពេលឆាប់ៗនេះ

ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ទទួលបានសិទ្ធដេញថ្លៃលើគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៤១ តភ្ជាប់រវាងផ្លូវជាតិលេខ៤ និងខេត្តកំពត។​ យោងតាមមន្ទីរក្រសួងសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន។​ ក្រុមហ៊ុន CRBC ជាក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់លើគម្រោងនេះ។​ មន្ទីរសាធារណការខេត្តលើកឡើងថា ដោយសារស្ថានភាពកំណាត់ផ្លូវជាតិលេខ៤១ រងការខូតខាត ក្រុ​មហ៊ុន CRBC នឹងធ្វើការជួសជុល ឆាប់ៗខាងមុខ ដើម្បីសម្រួលការធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវនេះជាបណ្តោះអាសន្ន។ មន្ទីរសាធារណការខេត្ត បញ្ជាក់ថា ​ក្រុមហ៊ុន CRBC នឹងបើកការដ្ឋាននៅពេលវេលាសមស្របខាងមុខ។​ គម្រោងនេះ ត្រូវបានប្រកាសជាផ្លូវការដោយស្ថានទូតចិន កាលអំឡុងខែមីនា ឆ្នាំ២០២២ ជាមួយនិងកំណាត់ផ្លូវ ២ខ្សែទៀត (អានបន្ថែម)  

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធលូដំណាក់កាលទី៥ នៅភ្នំពេញចាប់ផ្តើមឆាប់ៗនេះ

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ដំណាក់កាលទី៥ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២២។ គម្រោងទី៥ ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព ដែលនឹងអនុវត្តគ្របដណ្តប់លើផ្នែកខាងលិចឆៀងខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺតំបន់ជម្រាល (Catchment Areas) ទី១, ២, ៣, ៤, ៥, ៦, ៨, និងទី៩ នៅក្នុងផែនការមេ ដែលមានសរុប ២៧ តំបន់ជម្រាល។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងប្រភេទនេះ ចំនួន ៤ លើកមកហើយ ដោយអភិវឌ្ឍប្រព័ន្ធប្រឡាយលូយ៉ាងល្អប្រសើរ និងបញ្ចៀសបាននូវការលិចលង់ធ្ងន់ធ្ងរនៅរដូវវស្សា។ ក្នុងនោះ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវសំខាន់ៗចំនួន២ខ្សែ ក្នុងខេត្តស្វាយរៀងនឹងស្ថាបនារួចក្នុងឆ្នាំ២០២៣

ផ្លូវសំខាន់ៗចំនួន២ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈបច្ចុប្បន្នផ្លូវទាំងពីរខ្សែនេះ កំពុងដំណើរការសាងសង់ដោយរលូ។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវផ្ទាល់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវសំខាន់ៗចំនួន២ ខ្សែ នៅខេត្តស្វាយរៀង រួមមាន៖ – ខ្សែទី១៖ ប្រវែង ៩,១៧០ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹក ស្រុករំដួល។ ជាលទ្ធផលសម្រេចបាន ៥៣% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។ – ខ្សែទី២៖ ប្រវែង ២៤,៩៦០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល […]

អាន​បន្ថែម

កម្ពុជា ស្នើADB ជួយពន្លឿនគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) ឱ្យជួយជំរុញការជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់ ដើម្បីរកនីតិវិធីដោះស្រាយផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាស្តីពី ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណង ពិនិត្យផែនការមេលើ ប្រព័ន្ឋអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងទាំងមូល (CWIS) លើការកែលម្អខ្សែសង្វាក់សេវាកម្មអនាម័យទាំងមូលដូចជាការទុកដាក់ ការបូមចេញ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានលើកពីប្រវត្តិនៃការជ្រើសរើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានី និងផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់។ ឯកឧត្តម ក៏បានស្នើឱ្យលោក ថូនី ហ្កៀល (TONY Gill) នាយកធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ជួយជំរុញការជំរឿនកិច្ចការងារ ដើម្បីជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់រហ័សផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ បានចាប់ផ្តើមសិក្សានៅខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។គិតមកដល់បច្ចុប្បន្ននេះ គម្រោងនេះ បានបញ្ចប់ការសិក្សាវាយតម្លៃស្ថានភាពប្រព័ន្ធអនាម័យ ការសិក្សាអង្កេតតាមខ្នងផ្ទះ […]

អាន​បន្ថែម

ជប៉ុន​​ផ្តល់​កម្ចី​ដល់​ហ្វីលីពីន​ជាង ២ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លូវដែក Metro Manila

GCR បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២,២ពាន់លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីនសម្រាប់ដំណាក់កាលដំបូងនៃគម្រោងផ្លូវរថភ្លើងក្រោមដី Metro Manila របស់ខ្លួន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយ៍ក្រោមដីចំនួន ១៥ និង ផ្លូវប្រហែល ២៧គីឡូម៉ែត្ររវាងទីក្រុង Valenzuela នៅភាគខាងជើងនៃ Metro Manila និងទីក្រុង Pasay នៅភាគខាងត្បូង។ ម្យ៉ាងទៀតទាំង​ស្ថានីយ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី ​គឺត្រូវការបា្រក់កម្ចី​នេះ​ដើម្បីប្រើ​បា្រស់សម្រាប់​ជួល​អ្នក​ប្រឹក្សា សាងសង់​ឃ្លាំង និង​ទិញ​ហ៊ុន​។ លក្ខខណ្ឌមួយទៀតនៃកម្ចីនេះ គឺត្រូវប្រើបច្ចេកវិទ្យាជប៉ុនសម្រាប់ការជីករូងក្រោមដី និងប្រព័ន្ធសញ្ញា។ អ្នកម៉ៅការសំខាន់ៗសម្រាប់ការងារនេះនឹងត្រូវតែជាក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសរបស់ខ្លួន ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយដៃគូហ្វីលីពីន។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ការងារនេះគួរតែបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ 2027។

អាន​បន្ថែម

រុក្ខវិថីប្រវែង៦ពាន់ម៉ែត្រ ក្នុងឧទ្យានជាតិកែប សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុង ប្រវែង ៦,០០០ម៉ែត្រ​ ដែលប្រសិទ្ធនាមថា “​ រុក្ខវិថី បុប្ផា ប្រសិទ្ធ​ “​ ជុំវិញឧទ្យានជាតិកែប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងបម្រើដល់វិស័យទេសចរណ៍ក្នុងខែត្តកែប។​ ពិធីសម្ភោធផ្លូវរុក្ខវិថីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី​៤ ខែឧសភា ក្រោមវត្តមានឯកឧត្តមបណ្ឌិត​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​​ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ទិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងកងកម្លាំងប្រដាប់អាវុធ​ទាំងបី​ មន្ទីរ​អង្គភាពជុំវិញខេត្ត​ រដ្ឋបាល​ក្រុង​ ស្រុក​ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប៤៤០នាក់ ។ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ផ្លូវបេតុង ប្រវែង ៦,០០០ ម៉ែត្រ នេះ នឹងក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរណ៍ស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍អាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិនេះ។ ​ឯកឧត្តម​ រដ្ឋមន្ត្រី​ […]

អាន​បន្ថែម

កំពង់ផែកម្រិតអន្តរជាតិ តម្លៃ ១៥០០លានដុល្លារ​ បើកការដ្ឋានសាងសង់នៅខេត្តកំពត

កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត បានបើកការដ្ឋានសាងសង់ជាផ្លូវការជាមួយទុនវិនិយោគ​១,៥០០លានដុល្លារអាមេរិក កំពង់ផែនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។ ពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។ កសាងលើផ្ទៃដី​ ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតកំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» វិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ គម្រោងវិនិយោគខ្នាតយក្សមួយនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល  ដែលគ្រោងនឹងបញ្ជប់ក្នុងរយៈពេល ២ឆ្នាំកន្លះយ៉ាងយូរ និង អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុងផែនការដំណាក់កាលទី១ មានការចាយទុនប្រមាណ ២០០លានដុល្លារអាមេរិក ។ គម្រោងនេះនឹងរួមបញ្ចូលនូវ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភាកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាគ្រប់ប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។ […]

អាន​បន្ថែម

កម្ពុជា ស្នើបារាំងសិក្សាលទ្ធភាពលើប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រើផ្លូវដែក ក្នុងរាជធានីភ្នំពេញ

ក្រសួងសាធារណការ  និងដឹកជញ្ជូន បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះ  ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ  និងដឹកជញ្ជូន ជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ នាឪកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ  និងដឹកជញ្ជូន បានចាត់ទុកថា ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា គឺបានមកពីការខិតខំប្រឹងប្រែងពីក្រសួងផ្ទាល់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ រដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះមានបារាំងផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបទៅភាគីបារាំងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់កម្ពុជារួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorailជាដើម។ […]

អាន​បន្ថែម

រដ្ឋបាលខេត្តកែបគ្រោងសង់ចំណតកំពង់ផែចំនួនពីរកន្លែង ក្រោមគម្រោងរបស់ ADB

រដ្ឋបាលខេត្តកែប គ្រោងកសាងសង់ផែស្តង់ដារសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍ ចំនួនពីរទីតាំងទៀត ដោយគម្រោងសាងសង់ទាំងពីរនេះ នឹងធ្វើឡើងក្រោមគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្ ប្រកបដោយនិរន្តរភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ កិច្ចប្រជុំលើគម្រោងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Saunders Lindsay ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា រួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង-ស្រុក។ កិច្ចប្រជុំ បានពិភាក្សាលើការកសាងចំណតទូកផ្សារក្តាម និងការកែលម្អចំណតទូករបស់ឯកជន អោយទៅជា ផែស្តង់ដាសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍។ គម្រោងស្តីពីជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព គ្រោងចំណាយថវិកា ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ, ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ, និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត […]

អាន​បន្ថែម

កំពង់ផែពហុបំណងតម្លៃ ១,៣ពាន់លានដុល្លារ នៅកំពត នឹងបើកការដ្ឋាននៅដើមខែឧសភា

កំពង់ផែពហុបំណងនៅខេត្តកំពត ដែលវិនិយោគដោយវិស័យឯកជនក្រោមទុនជាង១ ប៊ីលានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ខាងមុខនេះ ដែលនឹងរួមចំណែកក្នុងការការដឹកទំនិញចេញចូលកម្ពុជាបានមួយកម្រិតធំ ក្រោយបើកដំណើរការ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី២៧ ខែមេសាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែ គឺជាការឆ្លើយតបទៅនឹងកំណើនការដឹក ទំនិញស្របពេលដែលសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើន។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «នៅថ្ងៃ៥ ខែឧសភា ខាងមុខនេះ កំពតនឹងមានការបើកការដ្ឋានសាងសង់ផែមួយថែមទៀត។ ផែកំពតនេះនឹងជួយ បំពេញបន្ថែមផែកំពង់ផែក្រុងព្រះសីហនុ»។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមករាកន្លងមកក្នុងតម្លៃវិនិយោគ ១,៣ ពាន់លានដុល្លារអាមេរិក ដែលនឹងរួមមានការបង្កើតជាមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង។ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត ការវិនិយោគនេះត្រូវបានចុះបញ្ជីក្រោមឈ្មោះក្រុមហ៊ុន Kampot Logistics and Port Company Limited ។

អាន​បន្ថែម