ជប៉ុន ចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង ២៤ លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង

ជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងប្រមាណ ២៤លានដុល្លារ ដល់កម្ពុជា សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។ កិច្ចព្រមព្រៀងជំនួយ ត្រូវបានចុះហត្ថលេខា កាលថ្ងៃទី ១១ ខែមីនា ដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី កាមេ ហារុកូ ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងបង្កើតសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ ម៉ែត្រគូន ក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។ ការសាងសង់គម្រោងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងនេះ នឹង ចំនួន២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខ៕ គួរបញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងទី១៣ ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩៣ ពីដ្ឋាភិបាលជប៉ុនតាមរយៈ JICA ។

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតតម្លៃ៣០លានដុល្លារក្នុងខេត្តកំពង់ធំ គ្រោងបើកដំណើរការនៅខែមេសា

រោងចក្រផលិតទឹកស្អាត តម្លៃ ៣០លានដុល្លារ នៅខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់រួចទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខ។ នេះបើយោងតាម កិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមីនា នេះ។ មានទីតាំងស្ថិតក្នុងស្ទឹងសែន រោងចក្រផលិតទឹកស្អាតនេះ សាងសង់នៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃជិត ៣០លានដុល្លាអាមេរិក។ យោងតាមក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៧ ៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

អាន​បន្ថែម

ស្ពានបេតុងថ្មី ៩ កន្លែង នៅខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ស្ពានបេតុងចំនួន ៩ កន្លែង ដល់ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ការដ្ឋានសាងសង់ស្ពានបេតុង ទាំង៩កន្លែង ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។ ពិធីបើកការដ្ឋាននេះ បានរៀនចំឡើងស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ១៦,១៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ៥,០៨ គ.ម ។ ស្ពានទាំង៩ កន្លែងនេះ រួមមាន៖ ស្ពានទី១ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ, ស្ពានទី២ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ២១ ម៉ែត្រ, ស្ពានទី៣មាន ទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, […]

អាន​បន្ថែម

បាត់ដំបងនឹងមាន Pub Street ដូចនៅសៀមរាប

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបងនឹងមាន Pub Street មួយកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដូចជានៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី ១៦ មីនា ក្នុងជំនួបនឹងលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ។ បើតាមផែនការ គម្រោង Pub Street នឹងដូចនឹងខេត្តសៀមរាប ដែលនឹងមានភោជនីយដ្ឋាន និងបារ ដើម្បីឱ្យភ្ញៀវទេសចរមកកំសាន្ដ។ លើសពីនេះ រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗ នៅទីនោះផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនា។ យ៉ាងណាក្ដី ឯកឧត្តមមិនទាន់បានបញ្ជាក់ពី ទីតាំង និងកាលបរិច្ឆេទនៃការសាងសង់គម្រោង pub street នេះទេ។

អាន​បន្ថែម

កម្ពុជាស្នើ JICA បន្តគាំទ្រជំនួយបច្ចេកទេសលើគម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែរលូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) ឲ្យបន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មឆ្លងកាត់ព្រំដែននៅកម្ពុជា រវាងភាគីទាំង ២ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោង ទិសដៅសកម្មភាពទៅអនាគត  និងបញ្ហាប្រឈមនានា ។ ក្នុងឱកាសនេះ ក្រសួងក៏បានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស សម្រាប់អនុវត្តន៍នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពរលូន។ ភាគីទាំង ២  ក៏បានពិភាក្សាបញ្ហាប្រឈម ក្នុងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនផងដែរ។

អាន​បន្ថែម

ការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន៦០% គិតត្រឹមខែមីនា

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង ១៩៧គីឡូម៉ែត្រ ពីស្រុកសំឡូតខេត្តបាត់ដំបងមកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សាងសង់សម្រេចបានជិត ៦០%ហើយ បើគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងកាលពីថ្មីថ្ងៃទី ១៤ មីនានេះថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ចប់គម្រោងទៅតាមផែនកំណត់។ ផ្លូវជាតិលេខ១០ ចំណាយថវិកាសាងសង់ ១៨៨លានដុល្លារ ដោយបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូឆ្នាំ ២០២៣។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ ១០ នេះត្រូវបានប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។ (អានបន្ថែម)

អាន​បន្ថែម

ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេច ៩៩% នឹងបើកឱ្យប្រើថ្ងៃទី ១៩ មីនា

ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅពេលនេះសម្រេចបាន៩៩% ហើយ ដោយនឹងដាក់ឱ្យដំណើរការឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកា ២២លានដុល្លារ។ នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ ឆ្នាំ ។ យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមាន៖ ១) ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ដែលមានចរាចរ ២ គន្លងទៅ ២ គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ ។ ២) ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង ប្រវែង៤០ម៉ែត្រ ។ ៣) ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង […]

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង នៅខេត្តពោធិ៍សាត់ តម្លៃជិត១០លានដុល្លារ បញ្ចប់ការសាងសង់ជាស្ថាពរ

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាពរហើយ ខណៈនៅមួយចំនួនតូចទៀតប៉ុណ្ណោះ កំពុងបន្តស្ថាបនា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ គម្រោងដែលបានបញ្ចប់ទាំងនោះរួមមាន ទីលានទុកដាក់សម្រាម អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់។ ដោយឡែក ខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២ នេះផងដែរ។ សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលជាកម្ចីហិរញ្ញប្បទានពីធនាគារ ADB ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។  

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងសម្ពោធផ្លូវ ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី ទី ០៤ ខែ មេសា

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៤ មេសា ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងប្រសាសន៍របស់អភិបាលខេត្តសៀមរាម ឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី ១១ មីនា នេះ។ ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ការសាងសង់ផ្លូវសម្រេចបានបាន១០០% ខណៈ នៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារមួយចំនួនតូចប៉ុណ្ណោះ» ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។ លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា […]

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ

មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំងភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថា នឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលរចរន្តដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរឱ្យកាន់តែងាយស្រួល។ ឯកឧត្តម អ៊ុំ រាត្រី ថា៖ «កាលបរិច្ឆេទបើកឲ្យដំណើរការថ្ងៃណា គឺរងចាំគោលការណ៍រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន»។ គួរបញ្ជាក់ថា គម្រោងច្រកទ្វារនេះ រួមមាន ការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng […]

អាន​បន្ថែម