ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំណាត់ផ្លូវជាតលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ មីនា នេះ បន្ទាប់ពីសាងសង់បញ្ចប់ និងដាក់ឱ្យប្រើប្រាស់សាកល្បងតាំងពីខែកក្កដា ឆ្នាំ២០២១។ ពិធីសម្ពោធត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះត្រូវបានបែងចែកចេញជា២កំណាត់ រួមមាន៖ កំណាត់ទី១៖ មានប្រវែង ៦៩គម ចាប់ពីចោមចៅដល់បែកគូស បានពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ មាន ៤គន្លង ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ។ កំណាត់នេះមានការសាងសង់ស្ពានថ្មីចំនួន ១១កន្លែងប្រវែងសរុប ៤៤៣ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែងប្រវែងសរុប៣០ម៉ែត្រ។ កំណាត់ទី២៖ […]
អានបន្ថែមគម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ ៤ ចាប់ផ្ដើមហើយ! គ្រោងបញ្ចប់ឆ្នាំ ២០២៦
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការងារពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ហើយ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ១១០លានដុល្លារ ដោយត្រៀមនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៤ នេះ គឺចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនឹងរួមមានការងារពង្រីកផ្លូវបច្ចុប្បន្នពីទទឹង ៧ម៉ែត្រ ទៅទទឹង ១០ម៉ែត្រ ពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ទីតាំង និងស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។ គម្រោងនេះមានការដេញថ្លៃសរុប ៥ កញ្ចប់ ដោយកញ្ចប់ដែលដេញថ្លៃរួចនឹងចាប់ផ្ដើមសាងសង់មុន ហើយនឹងសាងសង់បន្ដគ្នាជាបន្ដបន្ទាប់ ដើម្បីចំណេញពេល។ (អានបន្ថែម) ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។ ក្រៅពីផ្លូវជាតិលេខ៤ កម្ពុជាក៏កំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ […]
អានបន្ថែមផ្លូវប្របមាត់សមុទ្រខេត្តកែប តម្លៃ១០លានដុល្លារ នឹងបើកការដ្ឋានសាងសងដើមខែមីនា
រដ្ឋបាលខេត្តកែប គ្រោងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្របមាត់សមុទ្រ តម្លៃ១០លានដុល្លារ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះ។ ការសាងសង់ផ្លូវនេះ គឺជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។ ផ្លូវនេះ មានប្រវែងជាង១១គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ-១៥ម៉ែត្រ គ្រោងប្រើរយៈពេលសាងសង់ចំនួន២២ខែ និងចំណាយថវិកាអស់ចំនួនជាង ១០លានដុល្លារ៕
អានបន្ថែមកម្ពុជាមានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ជាងពាក់កណ្តាល នៃផ្លូវកសាងសរុបជិត ២ម៉ឺនគីឡូម៉ែត្រ
មកទល់បច្ចុបន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ផ្លូវទូទាំងប្រទេសប្រវែងសរុប ១៨ ១២៥ គីឡូម៉ែត្រ នៅក្របខណ្ឌទូទាំងប្រទេស ក្នុងនោះផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង មានជាងពាក់កណ្តាល។ នេះជាការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការដឹកជញ្ជូនតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី២៣ ខែកុម្ភៈ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា៖ «កម្ពុជា បាននិងកំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន ផ្លូវជាតិ និងផ្លូវខេត្ត មានប្រវែងសរុប ១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះ ៩ ៨៩៦ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូAC និងផ្លូវបេតុង ឬស្មើនឹង ៥៤,៦០% នៃប្រវែងសរុប»។ ឯកឧត្តម បន្តថា ស្ពានធំៗចំនួន ២០ ត្រូវបានសាងសង់ ខណៈអាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ និងព្រលានយន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។
អានបន្ថែមរដ្ឋបាលខេត្តកណ្តាលសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងស្រុកល្វាឯម
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្ថិតនៅស្រុកល្វាឯម។ ពិធីសម្ពោធធ្វើឡើង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ សមិទ្ធផលនានាដែលត្រូវសម្ពោធទាំងនេះ រួមមាន៖ -សួនច្បារ ទំហំ ២០ម៉ែត្រ x ៣៥ ម៉ែត្រ -តារាងបាល់ទាត់ ទំហំ ៧៥ម៉ែត្រ x ៥០ម៉ែត្រ -ស្ពាន ២កន្លែង ប្រវែង ៧៦ម៉ែត្រ x ៨ម៉ែត្រ រួមមានស្ពានព្រែកពោធិ៍ និងស្ពានតាព្រហ្ម ដោយមានអ៊ុតកៅស៊ូ AC ពីលើ។ គួរបញ្ជាក់ថា សមិទ្ធផលទាំងនេះ ស្ថិតនៅភូមិវាលធំ និងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង និងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
អានបន្ថែមសាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឱ្យដំណើរការបណ្តោះឣាសន្ន ចាប់ពីថ្ងៃទី២១កុម្ភៈ នេះ
សាលារាជធានីភ្នំពេញ បានប្រកាសថា នឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១៨ ខែកុម្ភ: សាឡាងនេះ នឹងចម្លងកោះពេជ្រ និងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។ សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ។ ការសម្រេចដាក់ឱ្យដំណើរការសាឡាងចម្លងកោះពេជ្រ-កោះនរា គឺដើម្បីកាត់បន្ថយការធ្វើដំណើរឆ្លងស្ពានព្រះមុន្នីវង្សដែលកកស្ទះខ្លះ ខណៈស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការសាងសង់នៅឡើយ៕
អានបន្ថែមក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និង Seoyoung Engineering Co., Ltd.។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។ ឯកឧត្តម កឹម បូរី បាន ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។
អានបន្ថែមស្ពាន ៧ កន្លែង តម្លៃជាង ៣៥លានដុល្លារ ក្រោមជំនួយឥតសំណងជប៉ុន បើកសម្ពោធជាផ្លូវការ
ស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ ៣៥លានដុល្លារ ដែលជាជំនួយរដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃពុធ ទី ១៦ កុម្ភៈ នេះ។ ពិធីសម្ពោធ ធ្វើឡើងនៅខេត្តក្រចេះ នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ និងស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International […]
អានបន្ថែមផ្លូវសំខាន់១ខ្សែ ប្រវែងជិត៣០គីឡូម៉ែត្រ ក្នុងស្រុកកងមាស នឹងស្ថាបនារួចរាល់ឆាប់ៗនេះ
ការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៣០គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន៣ នៃស្រុកកងមាស នឹងលេចជារូបរាង នៅចុងឆ្នាំ២០២២ នេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ចាម កំពុងមមាញឹកជំរុញការងារស្ថាបនា។ នេះបើតាមកិច្ចចុះពិនិត្យការដ្ឋានសាងសង់ផ្លូវផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលការ ធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។ ឯកឧត្តម ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការទាក់ទង យកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវសំខាន់១ខ្សែនេះរួចរាល់តាមការគ្រោងទុក។ គួរបញ្ជាក់ថា ផ្លូវ១ខ្សែ គឺជាផ្លូវក្រាលកៅស៊ូប្រភេទ DBST មានប្រវែង ២៧,៣៥០ម៉ែត្រ សាងសង់ឡើងក្រោមថវិការបស់ធនាគារពិភពលោក ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។ ផ្លូវនេះ ឆ្លងកាត់ឃុំចំនួន ៣ រួមមាន ឃុំព្រែកកុយ កងតាណឹង និងឃុំសូគង នៃស្រុកកងមាស។
អានបន្ថែមផ្លូវជាតិលេខ៨ ប្រវែង៥៥គម ពីស្ពានព្រែកតាមាក់ដល់ស្វាយអន្ទរ បើកការដ្ឋានពង្រីកហើយ
រដ្ឋបាលខេត្តកណ្តាល បានបើកការដ្ឋានសាងសង់ កែលម្អ និងពង្រីកផ្លូវសំខាន់ៗ ២ ខ្សែ គឺផ្លូវជាតិលេខ ៨ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ដល់រង្វង់មូលស្វាយអន្ទរ និងកំណាត់ផ្លូវលេខ៧០B។ ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីថ្ងៃទី១២ខែកុម្ភៈ ក្រោមអធិបតីយភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កំណាត់ផ្លូវជាតិលេខ ៨ មានប្រវែង ៥៥គម ដោយគ្រោងចំណាយថវិកា ១២ លានដុល្លារអាមេរិក ខណៈកំណាត់ផ្លូវជាតិលេខ ៧០B មានប្រវែង២ ០០០ម៉ែត្រ និង ទទឹង ១០ម៉ែត្រ ដោយគ្រោងចំណាយថវិការជាង ២ លានដុល្លារ។ ក្រៅពីបើកការដ្ឋានសាងសង់ផ្លូវទាំង ២ រដ្ឋបាលខេត្តក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់សួនច្បារ និងផ្លូវបេតុងអាមេប្រវែង២,៤០០ម៉ែត្រ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ផងដែរ។
អានបន្ថែម