ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
កម្ពុជាស្នើកាណាដា ជួយរៀបចំយុទ្ធសាស្ត្រលើគម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ឱ្យជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងដឹកជញ្ជូនសាធារណៈធំៗចំនួន ៣ នៅទីក្រុងភ្នំពេញ រួមមានរថភ្លើងស្វ័យប្រវត្តិ(AGT) រថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពេលជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជាកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល ថាកម្ពុជាចង់សង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ នៅភ្នំពេញ ដោយបច្ចុបន្នកំពុងសិក្សា ៣ ជម្រើស រួមមាន ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ប៉ុន្តែក្រសួងមិនទាន់សម្រេចថា នឹងសាងសង់គម្រោងមួយណានោះទេ ដោយកំពុងសិក្សាលម្អិត។ (អានបន្ថែម) ដូច្នេះ ឯកឧត្តមបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងធំៗចំនួន៣ ខាងលើ។ ការឆ្លើយតប លោកជំទាវបណ្ឌិត Sarah Taylor បានលើកឡើងថា កាណាដាមានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត […]
អានបន្ថែមខេត្តបាត់ដំបង បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយចម្រោះទឹកកខ្វក់តម្លៃ ៣០ លានដុល្លារ
រដ្ឋបាលខេត្តបាត់ដំបង បានបើកការដា្ឋនសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងដោះស្រាយបញ្ជាប្រឈមដែលចេញពីការអភិវឌ្ឍន៍ទៅទីក្រុង។ ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅក្រោមវត្តមានជញ្ជូន ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង។ យោងតាមរដ្ឋបាលខេត្តបាត់ដំបង គម្រោងនេះ គ្រោងចំណាយថវិកាជិត ៣០លានដុល្លាអាមេរិច ដោយគ្រោងនឹងបញ្ចាប់រសាងសង់រួចរាល់នៅឆ្នាំ២០២៤ ។ គម្រោងនេះស្ថិតក្រោមកម្ចីឥណទានរបស់ ADB , AFD និងជំនួយឥតសំណងពីសហគមអឺរ៉ុប (EU)។ ជាលម្អិត គម្រោងទាំងមូលរួមមាន៖ ១-ប្រព័ន្ធបណ្តាញបំពង់ប្រមូលទឹកកខ្វក់ ភ្ជាប់តំណចំនួន ៤២០០តំណ បណ្តាញបំពង់ប្រមូលមេប្រវែង ៤៥០០ម បណ្តាញបំពង់ប្រមូលមេរងប្រវែង ១៣ ៦០០ម បណ្តាញបំពង់ប្រមូលតាមផ្ទះ ឬទីតាំង ដែលមានប្រវែង ៥១ ០០០ម ស្ថានីយបូមទឹកកខ្វក់ ១កន្លែង បំពង់បូមបញ្ជូនប្រវែង ៧ ៧០០ម ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម មានសមត្ថភាព ១២ ០០០ម៣/ ថ្ងៃ អគាររដ្ឋបាលនានា ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម ប្រវែង […]
អានបន្ថែមក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ សុំពន្យារពេលបញ្ចប់គម្រោងម្ដងទៀត
ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានស្នើសុំបញ្ចប់គម្រោងយឺតជាងផែនការ ៤ ខែបន្ថែមទៀត បន្ថែមពីលើការយឺតយ៉ាវស្រាប់ ដោយក្រុមហ៊ុនបញ្ជាក់ថាការស្ថាបនាខ្វះគ្រឿងចក្រសាងសង់ ខណៈក្រសួងកំពុងពិនិត្យលើសំណើនេះ ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី ៩ ខែកុម្ភៈ ថា ៖ «ក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេលសាងសង់ប្រហែលជា ៤ ខែ។ យើងខ្ញុំមិនទាន់អនុញ្ញាតនៅឡើយ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងហេតុផលហេតុដូចម្តេចបានការងារផ្លូវជាតិលេខ២ និង២២នេះ យឺតយ៉ាវ»។ តាមផែនការ ការស្ថាបនាផ្លូវជាតិលេខ២ នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ប៉ុន្តែមកដល់ពេលនេះ ទើបតែសម្រេចលទ្ធផលបាន ៤៧,៩៥%ប៉ុណ្ណោះ។ ជាក់ស្ដែង ផ្លូវនេះ គឺយឺតយ៉ាវជាងផែនការស្រាប់ទៅហើយ ខណៈក្រុមហ៊ុននៅតែបន្ដសុំពន្យារពេលទៀត។ ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣។ គម្រោងទាំងនេះទៀតសោត កំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ […]
អានបន្ថែមគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងត្រូវបញ្ចប់យឺតជាងផែនការ ១ ឆ្នាំ
ក្រុមហ៊ុនសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ ១ ឆ្នាំ ដោយសារបញ្ហារដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំ នេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ ឯកឧត្តម ថ្លែងថា៖ «ក្រុមហ៊ុនសាងសង់បានស្នើសុំឱ្យពន្យារពេលសាងសង់ ១ ឆ្នាំដោយសារការយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់។ តាមលក្ខណៈបច្ចេកទេស យើងត្រូវតែអនុញ្ញាតពន្យារពេលនេះ»។ យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៦៦% គិតត្រឹមខែមករា ឆ្នាំ២០២២។
អានបន្ថែមគម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំ សិក្សាចប់ ក្រសួងកំពុងជ្រើសរើសប្លង់ ១ ចេញពីជម្រើស ៣
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជ្រើសរើសប្លង់ ១ ចេញពីប្លង់សាងសង់ស្ពានស្វាយជ្រុំចំនួន ៣ ដែលក្រុមការងារប្រទេសកូរ៉េខាងត្បូងទើបតែបញ្ចប់ការគូសប្លង់ និងដាក់ជូនក្រសួងដើម្បីពិនិត្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៩ កុម្ភៈថា ភាគីកូរ៉េខាងត្បូង បានផ្តល់នូវប្លង់ស្ពានស្វាយជ្រុំចំនួន ៣ ខុសគ្នា ហើយក៏មានតម្លៃខុសៗគ្នាផងដែរ។ ឯកឧត្តម ថា៖ «ក្រសួងកំពុងរើសម៉ូតស្ពានប្រភេទណា ដែលល្អ ចំណេញ និងសាកសម្យនឹងស្ថានភាពក្រុងភ្នំពេញ»។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតពីលក្ខណៈ និងតម្លៃនៃស្ពានទាំង ៣ ប្រភេទនេះទេ។ គួរបញ្ជាក់ថា កាលពីខែមករា ឯកឧត្តម ធ្លាប់ឱ្យដឹងថា ស្ពានមានជម្រើស ២ ទីតាំង ។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ (អានបន្ថែម)
អានបន្ថែមកម្ពុជាស្នើសុំថវិកាបន្ទាន់ពីប្រទេសចិន មកសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម
រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំហិរញ្ញប្បទានសម្បទានទៅប្រទេសចិន សម្រាប់គម្រោងកសាងស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រា ភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៩ កុម្ភៈនេះ ថា ក្រសួងបានផ្ញើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំថវិកាបន្ទាន់ពីប្រទេសចិនរួចហើយ ដើម្បីយកកសាងស្ពាននេះហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ »យើងបានបញ្ជូនឯកសារទៅហើយ គម្រោងនេះនឹងជាគម្រោងអទិភាពក្នុងឆ្នាំ២០២២»។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) នេះរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម)
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែ កក្កដា លឿនជាងផែនការ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងឱ្យដាក់ប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលលឿនជាងផែនការម្ដងទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបណ្តោះអាសន្នផ្លូវនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ នៅថ្ងៃទី៩ ខែកុម្ភៈ។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន៨១% ហើយ។ ជាក់ស្ដែង តាមផែនការដំបូងបង្អស់ ផ្លូវនេះ នឹងត្រូវសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ ឯណោះ តែក្រោយមកពន្លឿនមកខែកញ្ញា ២០២២ ហើយពេលនេះ ពន្លឿនមកខែ កក្កដា។ (អានបន្ថែម) ក្រោយបើកឱ្យប្រើប្រាស់សាកល្បង ក្រសួងនឹងស្នើទៅក្រុមហ៊ុន ឱ្យមិនទាន់គិតថ្លៃសេវាទេ ក្នុងដំណាក់ដំបូង ដោយនឹងស្នើឱ្យយកថ្លៃទាបក្នុងជំហានបន្ទាប់។ គួរបញ្ជាក់ថា គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ […]
អានបន្ថែមអន្តរក្រសួង សម្រេចការងារ ១០ចំនុចធំៗ លើគម្រោងសាងសង់ផ្លូវពីបាត់ដំបង-ខេត្តសៀមរាប
គម្រោងសាងសង់ផ្លូវជាតិ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ដែលមានប្រវែងជាង ៧២គីឡូម៉ែត្រ ត្រូវបានអន្ដរក្រសួងបើកកិច្ចប្រជុំពិនិត្យលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមជាផ្លូវការហើយ កាលពី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការរបស់ក្រសួងបរិស្ថាន។ ជាលទ្ធផលនៃ អន្តរក្រសួងបានសម្រេចលើ ១០ ចំនុច ដូចខាងក្រោម៖ ១.អង្គប្រជុំគាំទ្រលើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ប្រវែង ជាង៧២គីឡូម៉ែត្រនេះ ២.គម្រោងត្រូវមានផែនការការងារច្បាស់លាស់ និងត្រូវសហការល្អជាមួយអាជ្ញាធ និងប្រជាសហគមន៍មូលដ្ឋាន លើការដោះស្រាយផលប៉ះពាល់ និងត្រូវទទួលខុសត្រូវលើសំណងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ៣. ម្ចាស់គម្រោងត្រូវដាក់ស្លាកសញ្ញាសម្គាល់នានាសម្រាប់ផ្តល់ដំណឹងជូនប្រជាពលរដ្ឋដែលធ្វើចរាចរ ៤.ម្ចាស់គម្រោងត្រូវគិតគូរអំពីការពារសុខភាព និងសុវត្ថិភាពកម្មករក្នុងគម្រោង ៥. ម្ចាស់គម្រោងត្រូវគ្រប់គ្រងអាចម៍ដីស្រទាប់លើកម្ទេចកម្ទីថ្ម និងសំណល់ភក់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។ លើសពីនេះ ត្រូវមានទំនប់ និងប្រឡាយទឹកព័ទ្ធជុំវិញការដ្ឋានការពារលេចជ្រាបទឹក ឬសំណល់រាវចេញពីតំបន់គម្រោង និងកែច្នៃដោយធ្វើការចម្រោះដើម្បីយកទឹកទៅប្រើប្រាស់ឡើងវិញ ៦. ម្ចាស់គម្រោងត្រូវចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវដែលបង្កឡើងដោយសកម្មភាពរបស់គម្រោង ជាពិសេសគ្រប់គ្រងការបំពុលខ្យល់ សំឡេង និងរំញ័រ តាមស្តង់ដារក្រសួងបរិស្ថាន និងណែនាំពីមន្រ្តីជំនាញបច្ចេកទេស […]
អានបន្ថែមផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ នឹងត្រូវបើកការដ្ឋានពង្រីកឆាប់ៗ
រដ្ឋបាលស្រុកខ្សាច់កណ្តាល នឹងបើកដ្ឋានការដ្ឋានពង្រីកផ្លូវជាតិលេខ៨ ក្នុងពេលឆាប់ៗនេះ ចាប់ពីចំណុចរង្វង់មូលព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ០៧ ខែកុម្ភៈ ការឈូសឆាយពង្រីកផ្លូវនេះ ធ្វើឡើងដើម្បីកែលម្អសោភណភាព សណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលក៏បានបញ្ជាឱ្យម្ចាស់សំណង់សងខាងផ្លូវដែលរំលោភលើដីចំណីផ្លូវនេះ ត្រូវរុះរើជាបន្ទាន់ ក្នុងរយៈពេល១៥ ថ្ងៃចាប់ថ្ងៃជូនដំណឹងនេះ ដោយរក្សាគម្លាតចម្ងាយពីអ័ក្ស១៣ ម៉ែត្រសងខាង ឬស្មើនឹង២៦ ម៉ែត្រ សម្រាប់ការពង្រីកជំហានទី១។ ដោយឡែក សម្រាប់ការពង្រីកជំហានបន្តបន្ទាប់ ម្ចាស់សំណង់ត្រូវរក្សាគម្លាតចម្ងាយអ័ក្ស៣០ ម៉ែត្រ សងខាង ឬស្មើនឹង៦០ ម៉ែត្រ។ បើម្ចាស់សំណង់មិនសហការទេ រដ្ឋបាននឹងចាត់វិធានការតាមច្បាប់ និងកសាងសំណុំរឿងទៅតុលាការ។
អានបន្ថែមផ្លូវថ្មី១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ សាងសង់សម្រេចបានជាង ១០% ហើយ
គិតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ភ្នំបូកគោ សម្រេចបាន ៦,៥ គីឡូម៉ែត្រ ឬ ១០% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ ។ ឯកឧត្តម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារបានឈូសឆាយដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង នឹងសង់ផ្លូវបាន ៦,៥គីឡូម៉ែត្រហើយ ខណៈគម្រោងទាំងមូលមានប្រវែងសរុប៦១គីឡូម៉ែត្រ។ ឯកឧត្តម បន្ដថា៖ «មុខព្រួញអ្នកឧកញ៉ាសុខ គង់ គឺធើ្វពីខ្នងភ្នំចុះក្រោម។ ឯឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នា»។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឧកញ៉ា២រូប គឺអ្នកឧកញ៉ាសុខ គង់ និងឧកញ៉ាម៉ុង ឬទ្ធី បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវខាងលើនេះ។ (អានបន្ថែម)
អានបន្ថែម