គម្រោងសាងសង់ ពង្រីក និងកែលម្អផ្លូវជាតិលេខ ៧ ក្រចេះ-ព្រំដែនឡាវ គ្រោងនឹងចាប់ផ្ដើមឆាប់ៗ

គម្រោងសាងសង់ ពង្រីក និងកែលម្អ កំណាត់ផ្លូវជាតិលេខ៧ ពីភូមិរមាតនៃខេត្តក្រចេះ ទៅដល់ព្រំដែនឡាវ ប្រវែង៩៦គម នឹងត្រូវធ្វើឡើងឆាប់ៗ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដែលជាជំនួយបន្ដពីផ្លូវក្រុងក្រចេះ-រមាត ដែលទើបតែបើកសម្ពោធជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រុងក្រចេះ-រមាត កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «មិត្តចិន មានកាតព្វកិច្ច ២ បន្ថែមទៀត។ កាពត្វកិច្ចទី១ គឺត្រូវតភ្ជាប់ផ្លូវជាតិលេខ៧ ទៅព្រំដែនឡាវ ដែលទាំងពង្រីក និងពង្រីងគុណភាព»។ កាពត្វកិច្ចទី ២ គឺសាងសង់ស្ពានឆ្លងទន្លេមេគង្គ ភ្ជាប់ខេត្តក្រចេះទៅកំពង់ធំ ដែលការដ្ឋានគ្រោងនឹងបើកនៅឆ្នាំ ២០២៣ ខាងមុខនេះ។ ផ្លូវជាតិលេខ៧ នេះ ត្រូវបានកសាង និងដាក់ឱ្យប្រើប្រាស់ ប៉ុន្តែរងការខូចខាតដោយអន្លើៗ ដែលតម្រូវឱ្យការពង្រីងគុណភាពផ្លូវឡើងវិញ។ បើតាមសម្តេចតេជោ ថវិកាសម្រាប់គម្រោងពង្រីងគុណភាព និងពង្រីកផ្លូវជាតិលេខ៧ដល់ព្រំដែនប្រទេសឡាវ គឺរដ្ឋាភិបាលចិនបានសម្រេចផ្តល់ជូនរួចហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ចិនសៀងហៃ (SCG) នឹងទទួលបន្ទុកសាងសង់ផ្លូវនេះ។ តាមផែកនារ […]

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣គម ពីខ្លាស្ទុះទៅរមាត ខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៧ កុម្ភៈ នេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ កំណាត់ផ្លូវនេះ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង ៩៣,៥៦ គីឡូម៉ែត្រ ទទឹងតួផ្លូ ១១ ម៉ែត្រ ចែកជា ២ គន្លង សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣ លានដុល្លារអាមេរិក។ កំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញដោយក្រាលបេតុងកៅស៊ូ (AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។ គម្រោងចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ផ្លូវជាតិលេខ៧គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លង កាត់ខេត្តសំខាន់ៗដូចជា៖ ខេត្តកំពង់ ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងនិងឆ្ពោះ ទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាស្ថិតនៅភូមិភាគឦសាន៊ […]

អាន​បន្ថែម

ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% គ្រោងសម្រេចតាមផែនការ ខែកញ្ញា

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% ហើយ បើគិតត្រឹមចុងខែមករា ឆ្នាំ ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីវឌ្ឍនភាពការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងពិធីបិទសន្និបាទក្រសួង កាលពីសប្ដាហ៍មុន។ បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ (អានបន្ថែម) ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។ គួរបញ្ជាក់ថា ក្រៅពីផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងសាងសង់នេះ […]

អាន​បន្ថែម

ផ្លូវលេខ៤៨ គ្រោងនឹងសម្រេចឱ្យបាន ១៥% នៅចុងខែឧសភានេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ ពន្លឿនការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ទិសដៅសម្រេចឱ្យបាន១៥% ត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទិសដៅការងារនេះក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធនឹងគម្រោង កាលថ្ងៃទី៣ ខែកុម្ភៈ។ កិច្ចប្រជុំក៏ពិភាក្សាពីវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ កម្លាំងពលកម្ម កង្វះអ្នកបច្ចេកទេសរចនាប្លង់ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុនជាដើម។ ឯកឧត្តមថា ផ្លូវនេះជាផ្លូវសំខាន់ ដូច្នេះក្រសួងចង់ឱ្យក្រុមហ៊ុនសម្រេចការងារឱ្យបាន ១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខ ទិសដៅដើម្បីបញ្ចប់ជាស្ថាពរតាមផែនការ។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ក៏បានប្តេជ្ញាអនុវត្តការងារតាមការកំណត់ ហើយនឹងផ្ដោតលើគុណភាពជាចំបង។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។ (អានបន្ថែម) ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន KCI […]

អាន​បន្ថែម

កម្ពុជាប្ដេជ្ញាថានឹងប្រើរថយន្តអគ្គិសនីឱ្យបាន ៤០% និងម៉ូតូអគ្គិសនី ៣០% ត្រឹមឆ្នាំ ២០៥០

កម្ពុជាបានប្ដេជ្ញាជាមួយUN ថាប្រើរថយន្តអគ្គិសនីឱ្យបាន៤០% និងម៉ូតូអគ្គិសនីឱ្យបាន៣០% ត្រឹមឆ្នាំ២០៥០ ទិសដៅដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំ ជាមួយតំណាងស្ថានីយប្រេងឥន្ធនៈធំៗ ចំនួន ៥ កាលថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួង ជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាទាក់ទងនឹងការបំពាក់ស្ថានីយសាកយានយន្តអគ្គិសនី។ កិច្ចពិភាក្សា ក៏បានឱ្យដឹងថា ក្រសួងគ្រោងដំឡើងស្ថានីយសាកយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួន ២ កន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ សរុបយ៉ាងហោយ ១០ទីតាំង។ គួរបញ្ជាក់ថា ក្រសួងក៏កំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda ,NHAM24 និង E-Gets ប្រើប្រាស់ម៉ូតូអគ្គិសនីជំនួសម៉ូតូប្រើសាំង ក្នុងការបម្រើសេវារបស់ខ្លួនផងដែរ៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋគ្រោងបង្កើត បណ្ដាញដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតបណ្ដាញផ្លូវទឹកថ្មី តភ្ជាប់ពីទន្លេបាសាក់ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុត្រខេត្តកំពត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញកម្ពុជាទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលពីសប្ដាហ៍មុន។ ឯកឧត្តម ថ្លែងថា៖ «យើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជា ខេត្តតាកែវ នឹងទទួលបានផលដ៏ល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។ ក្រសួងនឹងសិក្សាលម្អិត ពីផលប៉ះពាល់ និងទំហំចំណាយ ដើម្បីឱ្យគម្រោងនេះលេចចេញជាផ្លែផ្កាឆាប់ៗ ខណៈគម្រោងនេះនឹងមិនប៉ះពាល់ទិដ្ឋភាពច្បាប់នៃរបស់គណៈកម្មាការទន្លេមេគង្គនោះទេ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «យើងនឹងសិក្សាលម្អិត ដើម្បីធ្វើម៉េចដឹកចេញពីភ្នំពេញ ទៅសមុទ្រយើងតែម្តង ដោយមិនបាច់ឆ្លងកាត់តាមនីតិវិធីដែលយើងមានសព្វថ្ងៃ នៅក្អមសំណ»។  

អាន​បន្ថែម

ការដេញថ្លៃគម្រោងជួសជុលពង្រីកផ្លូវលេខ ៤ គ្រោងបញ្ចប់ខែមីនា ខណៈការដ្ឋាននឹងបើកឆ្នាំនេះ

នីតិវិធីដេញថ្លៃសម្រាប់គម្រោងជួសជុល ពង្រីក និងកែលម្អផ្លូវជាតិលេខ ៤ គ្រោងនឹងបញ្ចប់នៅខែមីនាខាងមុខ ខណៈការដ្ឋានសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ថា៖ «បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន ៣ កញ្ចប់ហើយ នៅសល់ ២ កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់នៅខែមីនា»។ «បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗដើម្បីឱ្យចំណេញពេលវេលា ហើយកំណាត់មិនទាន់ដេញថ្លៃបាននឹងចាប់ផ្ដើមតាមក្រោយ» ឯកឧត្តម បន្ដ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។ ផ្លូវនេះគឺផ្លូវអាស៊ានមួយខ្សែ តភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ៕

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៨០% គិតត្រឹមខែមករា

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន៨១%ហើយ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់នូវទិន្នន័យនៃការសាងសង់គម្រោងផ្លូវល្បឿនលឿននេះ កាលពីថ្ងៃទី ២៦ ខែមករា។ ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៩ ផ្លូវល្បឿនលឿននេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ ដោយនឹងក្លាយជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពី៥ម៉ោង មកត្រឹម២ ម៉ោងប៉ុណ្ណោះ។

អាន​បន្ថែម

ក្រសួងស្នើជប៉ុនឱ្យដាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅផ្សារAEON

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនជប៉ុនមួយ ពិចារណា បើកកន្លែងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅផ្សារទំនើប Aeon Mall 1 និង Aeon Mall 2 ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទទួលសេវាកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីគម្រោងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD ដឹកនាំដោយលោក Takeshi Mamiya កាលពីថ្ងៃទី២៦ មករា កន្លងទៅ។ ឯកឧត្តម លើកឡើងថាផ្សារទំនើបគឺជាច្រកចេញចូលតែមួយនៃការផ្ដល់សេវាសាធារណៈ គ្រប់ប្រភេទ ដូចជាការប្រឡងយកបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរជាដើម ដូច្នេះ គួរបន្ថែមសេវាឱ្យគ្រប់ជ្រុងជ្រោយ។ តបនឹងការស្នើនេះ លោក Takeshi Mamiya នឹងពិនិត្យពិចារណា ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកវិញ ក្នុងពេលខាងមុខនេះ។ ក្រុមហ៊ុន Marubeni ASEAN PTE.LTD មានសាខាឋិតនៅទូទាំងពិភពលោកចំនួន ៣៦កន្លែង ក្នុងនោះសាខា […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងបើកការដ្ឋានស្ពានអាកាសផ្លូវជាតិលេខ៥ នៅឫស្សីកែវ ថ្ងៃទី៣១ មករានេះ

គម្រោងស្ពានអាកាសថ្មី តាមបណ្ដោយផ្លូវជាតិលេខ៥ នៅខណ្ឌឬស្សីកែវ នឹងត្រូវបើកការដ្ឋានជាផ្លូវការ នៅថ្ងៃចន្ទទី៣១ មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ស្ពានអាកាសនេះសាងសង់ឡើងដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៥ និងចរាចរណ៍ពីផ្លូវជាតិលេខ៦ ដែលឆ្លងពីស្ពានមក។ គួរបញ្ជក់ថា ត្រង់ចំណុចនោះ រដ្ឋាភិបាលក៏កំពុងសង់ស្ពានឆ្លងទន្លេផងដែរ គឺស្ពានឫស្សីកែវ-ជ្រោយចង្វារ ដើម្បីជួយរំដោះចរាចរណ៍។ បច្ចុបន្ន ការដ្ឋានសម្រេចការសាងសង់បានប្រមាណ ៦៣,៧% ហើយ ដោយគ្រោងនឹងបញ្ចប់នឹងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ (អានបន្ថែម) បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។ លើសពីនេះ ស្ពានអាកាសចោមចៅសម្រេចបាន៩០% ហើយ ដោយគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ ខណៈរដ្ឋក៏ត្រៀមបើកការដ្ឋានស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា នៅខែមីនាផងដែរ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម