ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
រោងចក្រផលិតកៅស៊ូបេតុង ដំបូងនៅកម្ពុជាសាងសង់រួចរាល់ ត្រៀមសង់ ១ ទៀតឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់រោងចក្រផលិតបេតុងកៅស៊ូបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលកើនឡើងជាបន្ដបន្ទាប់។ រោងចក្រថ្មីនេះ ត្រូវបានប្រកាស បន្ទាប់ពីរោងចក្រផលិតបេតុងកៅស៊ូដំបូងគេបង្អស់នៅកម្ពុជា នៅប្រទល់ខេត្តកំពត-ខេត្តកែប បានសាងសង់រួចរាល់។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងសន្និបាតក្រសួងនៅព្រឹកថ្ងៃទី២៧ មករា នេះថា រោងចក្រទី២ គ្រោងនឹងធ្វើខេត្តបាត់ដំបង។ ឯកឧត្តម ថា៖ «រោងចក្រទី១ យើងសង់រួចហើយ ហើយឆ្នាំនេះ សង្ឃឹមថា ទទួលបានមួយឈុតទៀត ដើម្បីយើងយកទៅដាក់នៅតំបន់បាត់ដំបង ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ផ្លូវ ដូចជាផ្លូវ ៥៧ ផ្លូវ ៥៨ ផ្លូវ៦៨ ជាដើម»។ គួរបញ្ជាក់ថា រោងចក្រផលិតបេតុងកៅស៊ូទី ១ មានទីតាំងនៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប។ (អានបន្ថែម) ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ ឆាប់ៗ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។ ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការមានរោងចក្រខ្លួនឯងនេះនឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសំចៃថវិកាជាងមុន។ […]
អានបន្ថែមគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ២១B សម្រេចបាន ៩៥%
ការពង្រីក និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ គល់ស្ពានព្រែកហូរ ដល់រង្វង់មូលស្ពានព្រែកសំរោង ខេត្តកណ្តាល សម្រេចការសាងសង់បាន៩៥% ហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីចុះពិនិត្យ វឌ្ឍនភាពគម្រោង នៅថ្ងៃទី២៦ ខែមករា កន្លងទៅនេះ។ ផ្លូវនេះមានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រ មានទទឹងផ្លូវ១១ម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក។ ការសាងសង់ប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបផលិតនៅប្រទេសជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវកាន់តែរឹងមាំ ប្រើប្រាស់បានយូរ ស្របបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ ទាំងមូល មានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១។ ប៉ុន្តែ ត្រង់កំណាត់ជួសជុលនេះ គឺកំណាត់សំខាន់ ក្នុងការដឹកទំនិញវាងក្រុង៕ (អានបន្ថែម)
អានបន្ថែមក្រសួងនឹងប្ដូរប្លង់តម្រាយផ្លូវជាតិលេខ១០ កោះកុង-បាត់ដំបង គ្រោងចំណាយថែម ៦០ លានដុល្លារ
គម្រោងសាងសង់ផ្លូវជាតិលេខ ១០ កោះកុង-បាត់ដំបង នឹងត្រូវប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។ ឯកឧត្តម ថា៖ «ផ្លូវលេខ១០ មានការកែ Alignment ព្រោះប្លង់ចាស់ត្រូវកាត់ចំកណ្ដាលភ្នំក្រវាញតែម្ដង ដែលប៉ះពាល់ដល់សត្វព្រៃ និងបរិស្ថាន។ ដូច្នេះ ក្រសួង បានសហការនឹងក្រសួងបរិស្ថាន ក្រុមហ៊ុនសាងសង់ តាមជ្រើសរើសប្លងថ្មី ហើយបានស្នើទៅសម្ដេចនាយករដ្ឋមន្រ្តីដើម្បីប្ដូរ ដោយត្រូវប្រើថវិកាបន្ថែម ៦០ លានដុល្លារ» ។ «ការហ៊ានចំណាយ ៦០ លានដុល្លារបន្ថែមទៀតនេះ បង្ហាញថាកម្ពុជាយកចិត្តទុកដាក់ដល់បរិស្ថាន មិនមែនចង់តែធ្វើផ្លូវនោះទេ» ឯកឧត្តមបានបន្ដ។ គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ សំឡូត- វាលវែង-អូរសោម ដល់ […]
អានបន្ថែមក្រុមហ៊ុនជប៉ុនចង់នាំចូលគ្រឿងចក្រកែច្នៃសំរាមប្លាស្ទិកទៅជាបេតុងកៅស៊ូធ្វើផ្លូវនៅកម្ពុជា
ក្រុមហ៊ុនជប៉ុន បានណែនាំ និងជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិចារណាប្រើប្រាស់គ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សារស្ដីពីរឿងនេះ ជាមួយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន និងគណៈប្រតិភូជប៉ុនកាលថ្ងៃទី២៥ ខែមករា កន្លងទៅ។ លោក Shu បានបញ្ជាក់ថា ជប៉ុនមានបំណងចង់នាំចូលបច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូមកកម្ពុជា ព្រោះវាសមស្របខ្លាំងសម្រាប់ស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ។ ការប្រើកៅស៊ូប្រភេទ AC គឺអាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល គាំទ្រលើគំនិតផ្ដួចផ្ដើមនេះ ព្រោះមិនត្រឹមតែជួយផលិតកៅស៊ូAC បានទេ តែថែមទាំងជួយថែរក្សាបរិស្ថានទៀតផង។ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនទាន់មានការបែងចែកប្រភេទសំរាមច្បាស់លាស់ ដែលអាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់ និងផលិត។ «ក្រុមហ៊ុនគួរសិក្សាឱ្យបានលម្អិតលើបរិមាណប្លាស្ទិកនៅកម្ពុជាថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា។ ពិសេស តម្លៃកៅស៊ូ AC ដែលផលិតពីបច្ចេកវិទ្យានេះ មិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ(AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ។ លើសពីនេះ ក៏ត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ» ឯកឧត្តមបានបន្ដ។
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យកូរ៉េជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាពលើការជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងជួបសម្តែងការគួរសមរវាងលោកស្រី Minnie Chey នាយិកាមូលនិធិ EDCF ថ្មីប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម បានបង្ហាញការស្វាគមន៍ចំពោះលោកស្រីនាយិកា EDCF ថ្មីប្រចាំកម្ពុជា ហើយក៏បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗដូចជា ដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ជាដើម។ ឯកឧត្តមបានបន្ដ ការពង្រីកបណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកនឹងកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។ ជាការឆ្លើយតប លោកស្រី Minnie Chey ថានឹងបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និង ផ្លូវជាតិលេខ៤៨ ជាដើម។
អានបន្ថែមឧកញ៉ា២រូប នឹងសង់ផ្លូវថ្មី ១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆាប់ៗនេះ
ផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នមានអ្នកឧកញ៉ា ២រូប បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវនេះរួចហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «អនុវត្តតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង»។ «ដោយក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ» ឯកឧត្តម បានបន្ដ។ ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីទំហំថវិកា ដែលគ្រោងចំណាយលើគម្រោងនេះក្ដី […]
អានបន្ថែមស្ពានបេតុងខ្សែកាបឫស្សីកែវ-ជ្រោយចង្វារ សាងសង់សម្រេច ៦៣%
គិតមកទល់ពេលនេះ ស្ពានឫស្សីកែវ-ជ្រោយចង្វារ ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេ សម្រេចការសាងសង់បានប្រមាណ ៦៣,៧% ហើយ ដោយគ្រោងនឹងបញ្ចប់នឹងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ មករា នេះ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។ ស្ពានឫស្សីកែវ ត្រូវបានបើកការដ្ឋានកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេច ហ៊ុន សែន ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ។
អានបន្ថែមរដ្ឋស្នើឱ្យ Samsung C & T ជួយសង់ផ្លូវល្បឿនលឿន ប្រព័ន្ធMass Transit ផ្លូវក្រវាត់ក្រុង និងផែ
ក្រុមហ៊ុនសាជីវកម្ម Samsung C & T បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានការរីក ចម្រើនបន្ថែមទៀត។ នេះជាការលើកឡើង គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T ដឹកនាំដោយលោក Han Jung Suk ក្នុងកិច្ចប្រជុំអនឡាញ ជាមួយនឹង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ(Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញ ព្រមទាំងកំពង់ផែជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ បង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្រុមហ៊ុនសាជីវកម្ម Samsung C&T […]
អានបន្ថែមចិនគ្រោងពង្រីកបណ្ដាញរថភ្លើងល្បឿនលឿនដល់ ៥ម៉ឺនគម ត្រឹមឆ្នាំ២០២៥ វែងជាងគេលើលោក
ប្រទេសចិនគ្រោងនឹងពង្រីកបណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួន ដែលបច្ចុប្បន្នជាបណ្ដាញធំជាងគេលើពិភពលោក ឱ្យកាន់តែធំបន្ថែមទៀត ពោលគឺពង្រីកដល់ ៥០០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០២៥។ នេះបើយោងតាម South China Morning Post កាលពីថ្ងៃទី ២០ មករា។ ជាក់ស្ដែង គិតត្រឹមចុងឆ្នាំ២០២០ បណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនមានប្រវែង ៣៨០០០ គីឡូម៉ែត្រ ដែលវែងជាងគេលើលោកស្រាប់ទៅហើយ។ ជាមួយនឹងផែនការពង្រីកនេះ បណ្តាញផ្លូវរថភ្លើងរបស់ចិនទាំងមូននឹងស្មើទៅនឹងបណ្ដាញរបស់ប្រទេស ៥ បូកចូលគ្នា រួមមាន អេស្ប៉ាញ ជប៉ុន បារាំង អាល្លឺម៉ង់ និងហ្វាំងឡង់។ ក្រៅពីការពង្រីកប្រវែងហើយ ចិនក៏នឹងបន្ថែមការប្រើប្រាស់ប្រព័ន្ធផ្កាយរណប Beidou ក្នុងគោលបំណងរឹតបន្តឹងការគ្រប់គ្រងទិន្នន័យប្រព័ន្ធដឹកជញ្ជូន សម្រាប់សន្តិសុខជាតិ។ គួរបញ្ជាក់ថា នៅក្នុងផែនការទ្រង់ទ្រាយធំ ប្រទេសចិនក៏បានកំណត់ផែនការចង់ពង្រីកបណ្តាញផ្លូវដែកទាំងមូលរបស់ខ្លួនឱ្យបានដល់ទៅ ១៦៥ ០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥ ផងដែរ។
អានបន្ថែមកម្ពុជាសហការនឹងប្រទេស ២ទៀត រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តី
កម្ពុជា សហការជាមួយប្រទេសឡាវ និងវៀតណាម រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តីជំនាញ ដើម្បីលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសទាំង ៣។ គម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់នេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ កន្លងទៅ ដែលរៀបចំឡើងដោយវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះ គឺជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណៈជន។ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទទួលបានការអនុម័តថវិកា ដើម្បីអនុវត្តគម្រោង ពីមូលនិធិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ខែ ៕
អានបន្ថែម