ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ការអភិវឌ្ឍឆ្នេរថ្មីប្រវែង ២៧០០ម៉ែត្រ នៅកែបសម្រេចបាន៩០% គ្រោងបើកជាសាធារណៈ ខែមេសា
គម្រោងប្ដូរមុខមាត់ឆ្នេរភក់នៅក្រុងកែបប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ សម្រេចបាន៩០% ហើយ ដោយគ្រោងនឹងបើកជាសាធារណៈនៅខែមេសានេះ។ បច្ចុប្បន្ន រដ្ឋបាលខេត្តកែប កំពុងចាក់ដីចូលឆ្នេរ ដើម្បីធ្វើសួនច្បារ និងទុកដីសម្រាប់អនុវត្តគម្រោងនានាផ្សេងទៀត។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី ១៨ មករា ថា ការងារចាក់ដី បានសម្រេចជិតរួចរាល់ ប្រមាណ៩០% ខណៈការងារដាំដើមឈើ បង្កើតសួនច្បារ គ្រោងនឹងធ្វើឱ្យចប់នៅមុនខែមេសាខាងមុខ។ «តាមការគ្រោងទុកការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ មានរយៈពេលជាង៦ខែ ប៉ុន្តែផ្អែកតាមការងារ គណៈកម្មធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់សមុទ្រកម្ពុជា ជំរុញឱ្យការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ ចប់រួចរាល់ មុនចូលឆ្នាំខ្មែរខាងមុខ» ឯកឧត្តមបានបន្ដ។ គម្រោងនេះ ត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ គម្រោង រួមមានរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាដើម។ (អានបន្ថែម)
អានបន្ថែមរដ្ឋអនុម័តគម្រោងមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងតម្លៃ ១,៣ពាន់លានដុល្លារ នៅកំពត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន Kampot Logistics And Port Company Limited វិនិយោគ ១៣០០ លានដុល្លារអាមេរិក ដើម្បីបង្កើតកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលដឹកជញ្ជូននៅខេត្តកំពត។ យោងតាមសេចក្តីជូនដំណឹងរបស់ CDC នៅថ្ងៃចន្ទ ទី១៧ ខែមករា គម្រោងនេះមានទីតាំងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយនឹងបង្កើតការងារយ៉ាងតិច ៥៩០កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។ ក្នុងថ្ងៃដដែលនេះ CDC ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន ៩ ផ្សេងទៀតដែលមានតម្លៃវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា កំពតជាខេត្តដែលមានសក្តានុពលខ្ពស់ ដែលបាននិងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា រោងចក្រស៊ីម៉ងត៍ ផ្ទះលំហែ កំពង់ផែទេសចរណ៍ គម្រោងអេកូទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ថ្មីៗនេះ ក្រុមហ៊ុនចិនក៏បានបង្ហាញពីផែនការបង្កើតរោងចក្រផលិតឧស្ម័ន LNG និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តនេះផងដែរ។ (អានបន្ថែម)
អានបន្ថែមស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមីនា
គម្រោងស្ពានអាកាសថ្មីត្រង់ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ ២០០៤ គ្រោងនឹងបើកការដ្ឋាននៅខែមីនា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១៤ ខែ។ នេះបើយោងតាមកិច្ចប្រជុំរវាង អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង ស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ស ថេត តំណាងក្រុមហ៊ុន OCIC និងភាគីពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ១១ មករា។ ស្ពានអាកាសថ្មីមួយនេះ នឹងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ផ្លូវប្រសព្វ វិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤)។ ស្ពាននេះមានប្រវែង ៥១៦,២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥ ~៥,៥ម៉ែត្រ។ ការសាងសង់នេះ នឹងចាប់ពីខែមីនាឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ធ្វើយ៉ាងណាឱ្យស្ថាបនាឱ្យបានរួចរាល់នៅមុនពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ គួរបញ្ជាក់ថា ការដ្ឋានស្ពាននឹងបើកស្របពេលដែលស្ពានអាកាសចោមចៅប្រកាសដាក់ឱ្យប្រើប្រាស់នៅខែមីនាខាងមុខ។
អានបន្ថែមការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI នឹងដំណើរការនៅខែសីហា
គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នឹងចាប់ផ្តើមដំណើរការអំឡុងខែសីហា ខាងមុខនេះហើយ ខណៈបច្ចុប្បន្នក្រុមការងារកំពុងពន្លឿនបញ្ចប់ការរៀបចំប្រព័ន្ធ។ នេះយោងតាមជំនួបពិភាក្សាលើបច្ចុប្បន្នភាពការងារ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលបន្ទុករៀបចំ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យានៃគម្រោង Port EDI បានឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតសំខាន់លើវឌ្ឍនភាពការងារសម្រេចបាន និងកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញឱ្យការដាក់ដំណើរការប្រព័ន្ធនេះអាចដំណើរការបានតាមការគ្រោងទុក។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបសាងសង់រួចរាល់ ត្រៀមដាក់សម្ពោធឆាប់ៗនេះ
រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ការស្ថាបនាកំពង់ផែទេសចរណ៍តម្លៃ ១,២លានដុល្លារ បានបញ្ចប់រួចរាល់ហើយ និងត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ។ ពេលដាក់ឱ្យដំណើរការ កំពង់ផែនេះនឹងបម្រើដល់ការដឹកជញ្ជូនទេសចរណ៍ទៅកាន់កោះទន្សាយ និងទៅកាន់កំពង់ផែទេសចរណ៍ប្រទេសជិតខាង វៀតណាម។ នេះជាការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ កំពង់ផែនេះអាចទទួលនាវាដឹកទេសចររហូតដល់ជិត ៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន។ កំពង់ផែនេះ ស្ថិតនៅលើ ទីតាំងផែចាស់ ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម មានចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ៥០០០ ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់ ១,២លានដុល្លារ ។ គួរបញ្ជាក់ថា នៅលើកោះទន្សាយ រដ្ឋបាលខេត្តកែប ក៏កំពុងសាងសង់កំពង់ផែទេសចរណ៍មួយដែលមានតម្លៃប្រមាណជិត៧លានដុល្លារ ដែលជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ (អានបន្ថែម)
អានបន្ថែមស្ពានស្វាយជ្រុំ គ្រោងបើកការដ្ឋានឆ្នាំ២០២៣ បច្ចុប្បន្នរដ្ឋកំពុងពិចារណាទីតាំង និងម៉ូតស្ពាន
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជ្រើសរើសទីតាំង និងគំរូស្ពាន។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមករា។ ទាក់ទិននឹងទីតាំង មានទីតាំងចំនួន ២ដែល កំពុងជ្រើសរើស។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ «យើងកំពុងសម្រេចចិត្ត ដោយជ្រើសយកទីតាំងមួយ ដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច និងស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺជាជម្រើសល្អ» ឯកឧត្តមបន្ដ។ ដោយឡែក ទាក់ទិននឹងម៉ូតស្ពានវិញ មានជម្រើសស្ពាន ៣ ប្រភេទ រួមមាន ស្ពានធម្មតា ស្ពានខ្សែកាបិ៍ ឬស្ពានដូចនៅអ្នកលឿង។ «យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ដេញថ្លៃសាងសង់ យ៉ាងយូរឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់» ឯកឧត្តម បញ្ជាក់។ ជាក់ស្ដែង បើយោងតាម ឯកឧត្តម Park Heung-kyeong […]
អានបន្ថែមផ្លូវ៣៨ខ្សែ នៅសៀមរាប បញ្ចប់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺនិងបរិក្ខារនានាបាន ៧២%
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ដែលសម្រេចបាន ៧២% ហើយ។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យគម្រោងផ្ទាល់កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដមបន្តថា ការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង់១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែក ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ២០ទីតាំង ការងារដាំដើមឈើចំនួន ៣១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ ជាលទ្ធផលសម្រេចបាន ៧២,៧៤%។ លើសពីនេះ ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពលរដ្ឋជាងចំនួនជាង ១ម៉ឺនគ្រួសារ ក៏សម្រេច ៥០% ផងដែរ។ ជាមួយគ្នានេះ ផ្លូវជាតិលេខ៦ ចាប់ពីស្តុបសណ្ឋាគារសុខា ដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប តម្លៃ៩លានដុល្លារ ក៏គ្រោងនឹងបញ្ចប់ចុងខែមករានេះផងដែរ។ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ […]
អានបន្ថែមសៀមរាបនឹងមានប្រព័ន្ធឡានក្រុងអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ
ក្រោយពីបញ្ចប់គម្រោងផ្លូវ ៣៨ ខ្សែ បាន១០០% កាលពីថ្ងៃទី ២៩ ធ្នូ ២០២១ កន្លងមកនេះ រដ្ឋាភិបាលបានដាក់ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ទៀត នៅខេត្តសៀមរាប រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។ នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យផ្លូវ ៣៨ ខ្សែ កាលពីថ្ងៃទី ៩ មករា កន្លងទៅនេះ។ ឯកឧត្តមថា៖ «រង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ មានទំហំ ២៥ម៉ែត្រ ជារង្វង់មូលខ្នាតធំ ត្រង់ចំណុចផ្លូវបំបែកស្វាយធំ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងអនុវត្ត»។ «ដោយឡែក ការងារមួយទៀតដែលគ្រោងនឹងធ្វើ គឺផ្លូវវាងក្រុងថ្មី ក្រោមជំនួយរបស់កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់ជ្រើសរើសទីប្រឹក្សា»។ ជាចុងក្រោយឯកឧត្តមថា បើតាមផែនការទីក្រុងសៀមរាប នឹងមានប្រព័ន្ធឡានក្រុងសាធារណៈប្រើអគ្គិសនីទាំងអស់ ដែលជាផ្នែកមួយនៃគម្រោងសៀមរាបទីក្រុងឆ្លាតវៃ។ គួរបញ្ជាក់ថា ផ្លូវ៣៨ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺ និងតុបតែងផ្សេងៗ សម្រេចបាន ៧២%។
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។ ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ្ជាប់ បាត់ដំបង-សិរីសោភ័ណ ប្រវែង ៥១គម ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣គម និងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩គម។ គួរបញ្ជាក់ថា កំណាត់បាត់ដំបង-សិរីសោភ័ណ គឺជាកំណាត់ផ្លូវទី១ ក្នុងចំណោម ៣ កំណាត់ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ តម្លៃសរុប ៥០០លានដុល្លារ ក្រោមកម្ចីហិរញ្ញប្រទានជប៉ុន។ មកទល់បច្ចុប្បន្ន កំណាត់ខាងត្បូងព្រែកក្ដាម-ធ្លាម្អម (ពោធិ៍សាត់) ប្រវែង ១៣៥គម សម្រចបាន៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ។ ដោយឡែក កំណាត់កណ្ដាល ពោធិ៍សាត់-បាត់ដំបង ប្រវែង ១៤៦គម […]
អានបន្ថែមជប៉ុនជួយរៀបចំ និងធ្វើទំនើបកម្ម ស្ដង់ដាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា
ជប៉ុន តាមរយៈទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នឹងជួយរៀបចំស្ដង់ដារ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ដើម្បីពង្រីកប្រព័ន្ធស្រោចស្រប និងបង្កើនផលិតកម្មកសិផល។ កំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងធ្វើទំនើបកម្មស្តង់ដារប្រព័ន្ធធារាសាស្រ្តនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី កាមេ ហារុកូ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែមករា ២០២២។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការអនុវត្តសកម្មភាពនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២២។ នៅក្រោមគម្រោងនេះ JICA នឹងជួយរៀបចំស្តង់ដារសម្រាប់សំណង់ធំៗចំនួន ២ប្រភេទ គឺសំណង់ក្បាលហុងទឹក និងប្រព័ន្ធប្រឡាយ ក៏ដូចជាសំណង់នានា ដោយយោងតាមលក្ខណវិនិច្ឆ័យរបស់ប្រទេសជប៉ុន។
អានបន្ថែម