សាលាក្រុងគ្រោងសង់ស្ពានអាកាសថ្មីមួយទៀត ត្រង់ស្ដុបផ្សារស៊ិនជូរីផ្លាហ្សា នៅឆ្នាំក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ ២០០៤ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០១១ ។ គម្រោងកសាងស្ពានអាកាសនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២០ ខែធ្នូ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះយ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ស្ពានអាកាសថ្មីមួយនេះ គ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ដែលត្រូវបានគេគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំក្រោយ។

អាន​បន្ថែម

គម្រោងលើកកម្ពស់ផ្លូវជាតិ ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង នឹងបើកការដ្ឋានខែមករា

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមកម្ចីកូរ៉េ ៧៨លានដុល្លារ នឹងបើកការដ្ឋានថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានផ្លូវនេះ កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨ គីឡូម៉ែត ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន ផ្លូវ ២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រ និងផ្លូវ ៤គន្លង ប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ។ កិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែសីហា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG HANIL Joint Venture។ […]

អាន​បន្ថែម

រដ្ឋគ្រោងសង់ផ្លូវដែកថ្មី ២ ខ្សែ និងធ្វើទំនើបកម្មផ្លូវដែកមានស្រាប់ទៅជាផ្លូវដែកល្បឿនលឿន

រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាគម្រោងធ្វើទំនើបកម្មផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ហើយក៏គ្រោងនឹងសាងសង់ខ្សែផ្លូវដែកថ្មីបន្ថែមជាច្រើនខ្សែផងដែរ។ គម្រោងនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីយភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែធ្នូ។ គម្រោងធ្វើទំនើបកម្មផ្លូវដែកឱ្យទៅជាផ្លូវដែកល្បឿនលឿន គឺសម្រាប់ទិសដៅ ២ខ្សែ គឺភ្នំពេញទៅខេត្តព្រះសីហនុ និងភ្នំពេញទៅក្រុងប៉ោយប៉ែត។ លើសពីនេះ រដ្ឋាភិបាលក៏នឹងពិនិត្យលទ្ធភាព សាងសង់ខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមផងដែរ។ ការអភិវឌ្ឍន៍ផ្លូវដែក គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មានផ្លូវដែក ២ ខ្សែ រួមមាន ភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត។

អាន​បន្ថែម

កាមេរ៉ាចាប់ល្បឿន១០ទីតាំង លើផ្លូវជាតិលេខ៣ ចាប់ផ្តើមដំណើរការប្រើប្រាស់សាកល្បងហើយ

ចាប់ពីពេលនេះតទៅ កាមេរ៉ាចាប់ល្បឿន ១០ទីតាំង លើផ្លូវជាតិលេខ៣ បានចាប់ផ្តើមប្រើប្រាស់សាកល្បងជាផ្លូវការហើយ ដើម្បីតាមដាន និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋបើកបរតាមដងផ្លូវ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការដំណើរការប្រើប្រាស់កាមេរ៉ាចាប់ល្បឿននេះ ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូងដែលប្រើលើផ្លូវជាតិលេខ៣។ «កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរទៀតផង» ឯកឧត្តមបានបន្ត។ បច្ចុប្បន្ន កាមេរ៉ាចាប់ល្បឿនចំនួន១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើង ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ កំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ៤គន្លង មានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។ ដោយឡែក គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នឹងត្រូវប្រកាសដាក់សម្ពោធប្រើប្រាស់ផ្លូវការ នៅខែមីនា ឆ្នាំ២០២២ […]

អាន​បន្ថែម

ផ្លូវអំណោយរបស់សម្តេចតេជោថ្មី ១ខ្សែ នៅស្ទឹងត្រែង បានសាងសង់រួចរាល់ហើយ

ផ្លូវលំជនបទ១ខ្សែ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថាបនារួចរាល់ជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។ ការដ្ឋានស្ថាបនាផ្លូវលំជនបទ១ខ្សែនេះ មានប្រវែង ១៥ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពី ឃុំអូរម្រះ តភ្ជាប់រហូតដល់ ឃុំសៀមបូក ស្រុកសៀមបូក (ជាប់ព្រំប្រទល់ខេត្តក្រចេះ)។ ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវនេះផ្ទាល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថានេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតហើយ ដែលស្រុកសៀមបូកទទួលបានពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមបន្តថា ផ្លូវនេះ នឹងបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារថែមទៀត។

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង ៧០% គិតត្រឹមខែវិច្ឆិកា

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន៧០,៩៣%ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃការសាងសង់គម្រោងផ្លូវល្បឿនលឿននេះ ក្នុងអំឡុងពេលនៃការចុះពិនិត្យរបស់មន្រ្តីជំនាញក្រសួងដឹកនាំដោយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ កន្លងទៅ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គម្រោងនេះ ចំណាយរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពី៥ម៉ោងថយមកនៅត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕ (អានបន្ថែម)

អាន​បន្ថែម

ការដ្ឋានស្ដារផ្លូវ២១Bសាងសង់ដោយប្រើគ្រឿងចក្រទំនើបរបស់ជប៉ុនគ្រោងបញ្ចប់១ខែទៀត

ការពង្រីក និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ខេត្តកណ្តាល គ្រោងនឹងប្រើពេលវេលាសាងសង់ប្រមាណ១ខែ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យមើលកំណាត់ផ្លូវនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម បានឱ្យដឹងថា គោលបំណងពង្រីកជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២១Bនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។ ឯកឧត្តមបន្ដថា ការសាងសង់កំណាត់ផ្លូវនេះ នឹងចំណាយរយៈពេល ១ ខែ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបផលិតនៅប្រទេសជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវកាន់តែរឹងមាំ ប្រើប្រាស់បានយូរ ស្របបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ ទាំងមូល មានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១។ ប៉ុន្តែ ត្រង់កំណាត់ជួសជុលនេះ គឺកំណាត់សំខាន់ ក្នុងការដឹកទំនិញវាងក្រុង៕ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនសិក្សាគម្រោងពង្រីកផែព្រះសីហនុ ជំហានទី២ និង៣ ចប់ហើយ អាចនឹងលេចរូបរាងឆ្នាំ២០៣០

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងបើកភ្លើងខៀវលើលទ្ធផលសិក្សាគម្រោងពង្រីកកំពង់ផែសីហនុជំហានទី២ និងទី៣ ដែលទើបតែបញ្ចប់ដោយទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ខណៈគម្រោងអាចនឹងលេចជារូបរាង ជាផ្លែផ្កានៅឆ្នាំ ២០៣០ ខាងមុខនេះ។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែធ្នូ នេះ។ យោងតាមលទ្ធផលនៃការសិក្សា ជំហានទី ២ និង ទី៣ នេះ គឺនឹងពង្រីកផែឱ្យមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ ខណៈការសាងសង់អាចនឹងបញ្ចប់នៅឆ្នាំ ២០២៨ និង ២០៣០ រៀងៗគ្នា។ ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំថា ជំហានទាំង ២ គួរប្រើប្រាស់កញ្ចប់ថវិកា ទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិត្យគម្រោងតែមួយ ប៉ុន្តែក្រុមហ៊ុនសាងសង់អាចមាន ២ ក្រុមហ៊ុន ដើម្បីពន្លឿនការសាងសង់។ […]

អាន​បន្ថែម

EU ទំលាក់ថវិកា ៣០០ ពាន់លានអឺរ៉ូ ជួយប្រទេសក្រីក្រសង់ហេដ្ឋារចនាសម្ព័ន្ធ ទប់នឹងអំណាចចិន

សហភាពអឺរ៉ុប ឬ EU កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលថ្មីមួយឈ្មោះថា Global Gateway ដែលនឹងជាជំនួយ និងកម្ចីសរុប ៣០០ពាន់លានអឺរ៉ូ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការស្ដារសេដ្ឋកិច្ច និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទិសដៅទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវ នឹងខ្សែក្រវាត់របស់ចិន។ គម្រោងនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ កន្លងមកនេះ ដោយហិរញ្ញប្បទាននឹងផ្តោតលើគម្រោង វិស័យជាច្រើនដូចជា ការដឹកជញ្ជូន ថាមពល សុខភាព និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផែនការនេះនឹងមានទាំងការផ្ដល់ជំនួយឥតសំណង ប្រាក់កម្ចី និងជំនួយបច្ចេកទេស ដែលនឹងអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧។ សហភាពអឺរ៉ុបបានឱ្យដឹងទៀតថា វិបត្តិកូវីដបានធ្វើឱ្យប្រទេសជាច្រើនខ្វះថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយព្យាករថា ពិភពលោកទាំងមូលនឹងខ្វះទុនរហូតដល់ទៅ ១៣ពាន់លានអឺរ៉ូ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រឹមឆ្នាំ ២០៤០។ ដូច្នេះ គម្រោងនេះមានទិសដៅដោះស្រាយបញ្ហាទាំងនេះ។ សហភាពអឺរ៉ុបបានអះអាងថា Global Gateway គឺខុសពីគំនិតផ្តួចផ្តើមផ្លូវរបស់ចិន ព្រោះគម្រោងគឺមានតម្លាភាព និរន្តរភាព និងផ្ដល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សជុំវិញពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣ ធំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំដែងការគាំទ្រ និងផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣គម្រោងធំៗ ដែលត្រៀមនឹងសាងសង់នៅពេលអនាគតឆាប់ៗខាងមុខ។ សម្តេចតេជោ បានបង្ហាញពីគម្រោងទាំងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ នេះ។ គម្រោងអាទិភាពទាំង ៣ រួមមាន ១) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវថ្មីតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ២) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ និង៣) គម្រោងសាងសង់ផ្លូវភ្ជាប់ខេត្តសៀមរាប និងបាត់ដំបង។ សម្តេចបន្ដថា ៖ «គម្រោងទាំងនេះ សុទ្ធតែជាគម្រោងដើម្បីធ្វើឱ្យប្រទេសរបស់យើង មានប្រព័ន្ធផ្លូវ ឬបណ្តាញផ្លូវគ្រប់គ្រាន់ ដោយទៅមុខហើយ មិនចាំបាច់ថយក្រោយ…ដែលយើងត្រូវបន្ត ជាប្រចាំឆ្នាំ»។ ទាក់ទិននឹងគម្រោងទី ១ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីរួចហើយ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ ដោយគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ នេះ អាចនឹងបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម) ដោយឡែក សម្រាប់គម្រោងទី ២ ស្ពានកំពង់ឆ្នាំង-កំពង់ធំ រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយដើម្បីស្នើសុំឥណទាន ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ (អានបន្ថែម) […]

អាន​បន្ថែម