កូរ៉េជួកូរ៉េជួយកម្ពុជា ១០លានដុល្លារ ដើម្បីអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីជួយអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ KOICA ។ ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅបាត់ដំបង KOICA រួមជាមួយនិងក្រសួង​អភិវឌ្ឍន៍ជនបទ បានបើកដំណើរការ “គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៏ជន​បទ​ចម្រុះ (VDP) ” ដែលជាផ្នែកមួយនៃកម្មវិធីជំនួយទ្វេភាគីនៃការអភិវឌ្ឍន៍ជនបទភូមិសន្តិភាព។ គម្រោងនេះ នឹងផ្តោតលើខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលជាតំបន់ត្រូវបានកំណត់លក្ខណៈដោយប្រជាជនជនបទភាគច្រើនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជម្លោះសោកនាដកម្មនៅក្នុងទសវត្សរ៍ឆ្នាំ 1970។ បន្ថែមពីនេះ គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹ​ង​សមត្ថភាពអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍជនបទ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ភូមិ គឺជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុនានាផ្សេងទៀតរបស់គម្រោងភូមិសន្តិភាព ដែលគម្រោងនេះសង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍។ ការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់លើការអនុវត្តគម្រោង ដែលផ្តល់ដោយទីភ្នាក់ងារ KOICA គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលបានជ្រើសរើស នឹងដឹកនាំគម្រោងដោយផ្ទាល់ ក្នុងការសាងសង់ […]

អាន​បន្ថែម

ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា

ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំខាងលើ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាព និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ដែរថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ នេះបើយោងតាមការឆ្លើយបំភ្លឺ របស់ឯកឧត្តម […]

អាន​បន្ថែម

សម្តេចតេជោ ជំរុញរដ្ឋាភិបាលថ្មីសង់ផ្លូវជាតិលេខ៧៨.៥ (ក្រុងបានលុង-កន្ទុយនាគ) ឱ្យបានឆាប់ៗ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង ទៅដល់កន្ទុយនាគ(មុំ៣) ប្រវែងជាង១៦៦គីឡូម៉ែត្រ ឱ្យបានឆាប់។ នេះបើយោងតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាចង់ទៅឈរនៅត្រង់តំបន់កន្ទុយនាគ (មុំ៣) ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហើយសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវតភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង រហូតដល់តំបន់កន្ទុយនាគឱ្យបានឆាប់ៗ។ សម្តេចតេជោ បានបញ្ជាក់ថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ មានប្រវែងជាង ១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឱ្យបានឆាប់។ សម្តេចតេជោ បានថ្លែងដូច្នេះថា៖«ខ្ញុំព្រះករុណាខ្ញុំ ពិតជាចង់ណាស់ […]

អាន​បន្ថែម

រដ្ឋាភិបាល​ឡាវអុនម័តសង់​ផ្លូវ​ល្បឿន​លឿនប្រវែង ៦៣គ.ម​ ពីឧត្តម​សៃដល់ព្រំដែនប្រទេសចិន ​

រដ្ឋាភិបាល​ឡាវ​បាន​អនុម័ត​ការ​សាងសង់​ផ្នែក​ទី​៤​នៃ​ផ្លូវ​ល្បឿន​លឿន​មួយខ្សែ​តភ្ជាប់​ពី​ខេត្ត​ឧត្តម​សៃ​ពី​ភាគ​ខាងជើង​ប្រទេស​ឡាវ​ទៅ​ក្រុង​បុតឹន​ក្នុង​ខេត្ត​ហ្លួងណាំថា​​ជាប់​ព្រំដែន​ប្រទេស​ចិន។ ផ្នែកទី៤នេះ គឺជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការការកែលម្អដើម្បីពង្រីកទំនាក់ទំនងការដឹកជញ្ជូនរវាងឡាវ និងចិន។ នេះបើតាមការចុះផ្សាយរបស់ Pasaxon នៅថ្ងៃទី២៤ ខែកក្កដា ២០២៤ ថា ផ្នែកទី៤ ដែលទើបអនុម័តថ្មីនេះ នឹងគ្របដណ្តប់លើចម្ងាយផ្លូវប្រវែង ៦៣គីឡូម៉ែត្រ ពី​ឧត្តម​សៃ ដល់បុតឹន។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ មានប្រវែង ១០៩គីឡូម៉ែត្រ គិតចាប់ពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ទៅដល់ទីក្រុងវ៉ាងវៀង ដែលបានបញ្ចប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ ផ្នែកនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រពីអ្នកធ្វើដំណើរយ៉ាងខ្លាំង ដោយសារតែវាបានកាត់បន្ថយពេលវេលាធ្វើដំណើរពីជាងបីម៉ោងមកនៅត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ រីឯការសាងសង់ដំណាក់កាលទី២  ត្រូវបានតភ្ជាប់ពីវ៉ាងវៀងទៅហ្លួងព្រះបាង និងដំណាក់កាលទី៣ តភ្ជាប់ទីក្រុងហ្លួងព្រះបាង ទៅខេត្ត​ឧត្តម​សៃ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យដើម្បីបន្តកិច្ចសន្យា។ គួររំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ កំពុងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតនៃការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវដែករវាងឡាវ និងចិន ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បើកដំណើរការសាកល្បងខ្សែរថភ្លើង(ភ្នំពេញ-ប៉ោយប៉ែត)   ប្រកបដោយជោគជ័យ

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182​ លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ​ ប្រកបដោយភាពជោគជ័យ ត្រៀមដាក់ឱ្យដំណើរការផ្លូវ​ការឆាប់ៗនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូ​ន។ លោកបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកបានបន្ថែមថា ដំណើរការបើកសាកល្បងរថភ្លើង ៤ទូនេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដោយសារវិបត្តិកូវីដ១៩។ ជាមួយនឹងដំណើរការសាកល្បងនេះដែរ ក្រុមការងារបច្ចេកបានត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ […]

អាន​បន្ថែម

ត្រឹមឆមាសទី១-២០២៤ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតបានជាង ១លាន៣៧ម៉ឺន(តំណ) នៅទូទាំងប្រទេស

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជាបានតភ្ជាប់បណ្តាញផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ​​សម្រេចបានជាង ១លាន៣៧ម៉ឺន(តំណ) នៃចំនួនសរុបមានប្រមាណ ៣លាន៥៥ម៉ឺនខ្នងផ្ទះ នៅទូទាំងប្រទេស ដោយសន្មតថា ១តំណ ស្មើនឹង១ខ្នងផ្ទះ។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ការផ្គង់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៣២ភាគរយ ពោលគឺ ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ រហូតដល់ប្រមាណ ៤៦០លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត ឃើញថាមានចំនួនគ្រួសារដែលបានទទួលទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើង ៦៦ភាគរយ ពីប្រមាណជាង ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ​២០១៨ រហូតដល់ជាង ១,៣លានគ្រួសារ ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម ក៏បានដាក់ចេញនូវផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០ ដែលជាការរួមចំណែកជំរុញការផ្តល់សេវាទឹកស្អាត ត្រូវប្រកបដោយគុណភាព ត្រូវមានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ និងជាកត្តាគន្លឹះមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ សម្រាប់បង្កើតគុណភាពផលិតកម្ម អាជីវកម្មនៅកម្ពុជា។

អាន​បន្ថែម

ថៃកំពុងពន្លឿនបញ្ចប់គម្រោងសង់ផ្លូវរថភ្លើងលឿន ពីបាងកកទៅគុនមីន(ចិន) ដើម្បីសម្រេចមហិច្ឆតាចង់ក្លាយជា…

ប្រទេស​ថៃ​កំពុង​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រវែង ៨៧៣ គីឡូម៉ែត្រ ដែល​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ជាមួយ​នឹង​ផ្លូវដែក​ឡាវ-ចិន។ នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនមនុស្សនិងទំនិញពីទីក្រុងបាងកក ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិនបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨ នេះបើយោងតាម Asean Briefing ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤។ ផ្លូវដែកមួយខ្សែនេះ ត្រូវបានប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ពាន់លានដុល្លារទៅ ៩,៩ ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោកដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងឱកាសអនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក តាមផ្នែកសំខាន់ពីរ៖ ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១។ ដំណាក់​កាល​ទី​មួយនៃការសាងសង់ផ្លូវដែកល្បឿនលឿននេះ ​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ទៅ​ខេត្តនគររាជសីមា ដែលជា​ច្រក​ចេញ​ទៅ​ភាគ​ឦសាន​ប្រទេស​ថៃ។ ដំណាក់កាលទីពីរនៃគម្រោង គឺសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីនគររាជសីមាទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។ តាម​រយៈ​ផ្លូវដែក​ថ្មី​ថៃ-ចិននេះ គេរំពឹងថា ពេលវេលា​ធ្វើ​ដំណើរ​ពី​បាងកក​ទៅ​នគររាជសីមា​នឹង​ត្រូវ​កាត់ពី ៤.៥ […]

អាន​បន្ថែម

វៀតណាមស្នើចិនជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនច្រើនខ្សែ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

វៀតណាមកំពុងស្វែងរកការគាំទ្រពីប្រទេសចិនជាមួយនឹងគម្រោងអភិវឌ្ឍន៍បណ្តាញផ្លូវដែកល្បឿនលឿនក្នុងប្រទេសរបស់ខ្លួន ក្នុងនោះរួមមានទាំងគម្រោងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនចិនវៀតណាម ដែលនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើយោងតាមគេហទំព័រព័ត៌មាន VnExpress ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian ថា វៀតណាមត្រូវការជំនួយពីចិនក្នុងការរចនាផ្លូវដែក ការសាងសង់ និងការផ្ទេរបច្ចេកវិទ្យា។ ក្នុងផែនការនោះដែរ វៀតណាមបានអំពាវនាវឱ្យមានការគាំទ្រហិរញ្ញវត្ថុបន្ថែម ដើម្បីកសាងខ្សែរថភ្លើងឆ្លងកាត់ព្រំដែន ដែលតភ្ជាប់ខេត្តយូណានរបស់ប្រទេសចិនទៅកាន់ទីក្រុងកំពង់ផែភាគខាងជើងរបស់វៀតណាមនៃទីក្រុង Haiphong និងមួយខ្សែទៀតភ្ជាប់ពីទីក្រុង Dongxing របស់ប្រទេសចិនទៅកាន់ទីក្រុង Haiphong របស់វៀតណាម។ ថែមពីលើនេះ វៀតណាមក៏បង្ហាញមហិច្ឆតា ចង់បានផ្លូវដែករវាងខេត្តព្រំដែនវៀតណាម Lang Son ភ្ជាប់ទៅកាន់ទីក្រុងហាណូយផងដែរ ។ ថែមពីលើនេះ ប្រភពដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការដឹកជញ្ជូនរបស់វៀតណាម លោក Nguyen Van Thang ក៏បានស្វែងរកការគាំទ្រពីប្រទេសចិនសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនប្រវែង ១៥០០ គីឡូម៉ែត្រ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Reso​u​r​ce Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនខ្សែទី៣ តម្លៃជាង $៤ពាន់លាន នឹងតចេញពីមហាវិថីឈ្នះ-ឈ្នះ

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបញ្ចប់ការសិក្សាលើចំនុចសំខាន់ៗជាច្រើន។ នេះបើតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់CRBC បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍, ការសិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា​រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ លោកបន្តថា ផ្លូវល្បឿនលឿនខ្សែទី៣របស់កម្ពុជានេះ មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ  ដែលនឹងចាប់ផ្តើមពីចំណុចភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។ ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ នឹងត្រូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ, […]

អាន​បន្ថែម