ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ADB ត្រៀមហិរញ្ញប្បទានអាកាសធាតុ ១០០ប៊ីលានដុល្លារ សម្រាប់ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសនៅថ្ងៃទី១៣ តុលា ២០២១ ថា ខ្លួនបានត្រៀមផ្តល់ហិរញ្ញប្បទានអាកាសធាតុ ១០០ ប៊ីលានដុល្លារ សម្រាប់ផ្ដល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដែលរួមទាំងកម្ពុជាផងដែរ សម្រាប់ឆ្នាំ ២០១៩-២០៣០។ មហិច្ឆតាហិរញ្ញវត្ថុនេះគឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ទឹកប្រាក់ក៏សម្បើមនេះ នឹងត្រូវប្រើអនុវត្តគម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុនានា រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពលដែលប្រសិទ្ធភាព ការដឹកជញ្ជូនកាបូនទាប សេវាទីក្រុង និងហេដ្ឋារចានសម្ព័ន្ធទឹក ជាដើម។ គម្រោងទាំងអស់ នឹងត្រូវរចនាឡើងដើម្បីបន្សាំនឹងអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពធន់ ស្ថិតក្នុងវិស័យអាទិភាព។ លើសពូនេះ ADB ក៏នឹងបន្តពង្រីក និងពង្រឹងបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើអាកាសធាតុ និងការប្រមូលទុនឯកជនដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ។
អានបន្ថែមអាមេរិក និងសិង្ហបុរី ចាប់ដៃគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពផ្លូវរថភ្លើងស្វ័យប្រវត្តិ
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានចុះMoU ជាមួយក្រុមហ៊ុនប្រតិបត្តិករថភ្លើងយក្សរបស់សិង្ហបុរី SMRT ដើម្បីធ្វើការរួមគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពបណ្ដាញរថភ្លើងដោយស្វ័យប្រវត្តិ សម្រាប់ប្រើប្រាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រព័ន្ធនេះ នឹងប្រើកម្មវិធី AssetWise របស់Bentley បូកផ្សំនឹងបច្ចេកវិទ្យាវិស្វកម្មចុងក្រោយរបស់ SMRT ដើម្បីជាកន្លែងស្ដុក និងវិភាគទិន្នន័យ។ ជាមួយនឹងបច្ចេកវិទ្យាថ្មីទាំងនេះ អ្នកគ្រប់គ្រង់រថភ្លើង នឹងអាចដឹង និងត្រួតពិនិត្យពីព័ត៌មានគ្រប់យ៉ាងទាក់ទិននឹងរថភ្លើង និងផ្លូវរថភ្លើងបានដោយងាយស្រួល ទាំងស្ថានភាព បញ្ហាប្រឈម និងហានិភ័យដែលមិនអាចមើលឃើញដោយភ្នែកទទេរ។ ជាក់ស្ដែង ក្រុមហ៊ុនទាំង២ បានប្រើបាស់សាកល្បងប្រព័ន្ធនេះដោយជោគជ័យរួចហើយ សម្រាប់ខ្សែរថភ្លើងជើង- ត្បូង និងកើត-លិច របស់សិង្ហបុរី ដែលជាការបោះជំហានមួយដ៏ធំក្នុងការប្ដូរខ្សែរថភ្លើង MRT ចំណាស់ជាងគេនៅសិង្ហបូរី មកជាខ្សែដែលមានប្រព័ន្ធគ្រប់គ្រងបានយ៉ាងទំនើប។ ក្រោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមហ៊ុនបានកាត់បន្ថយអត្រាដែលអាចនឹងមានបញ្ហានៃបណ្ដាញរថភ្លើង (ឬ MKBF) មកត្រឹម រាល់១ លានគីឡូម៉ែត្រ ម្ដង។ គួរបញ្ជាក់ថា MKBF គឺជារង្វាស់បញ្ហាដែលអាចកើតឡើងក្នុងបណ្ដញរថភ្លើងនៅជុំវិញពិភពលោក ឧទាហរណ៍ដូចជា ការមកយឺតជាងពេលកំណត់លើសពី ៥ នាទី […]
អានបន្ថែមគម្រោងសាងសង់ផ្លូវប្របមាត់ឆ្នេរកែប ប្រវែងជាង១១គីឡូម៉ែត្រ គ្រោងចាប់ផ្តើមនៅខែវិច្ឆិកា
គម្រោងកសាងផ្លូវប្របមាត់ឆ្នេរ ប្រវែងជាង១១ គីឡូម៉ែត្រ ប្របមាត់ឆ្នេរកែប គ្រោងនឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប និងតំណាងADB កាលពីថ្ងៃទី៣០ ខែកញ្ញា។ យោងតាមរបាយការណ៍ កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ នឹងចាប់ពីក្រុងកែប ដល់ឆ្នេរអង្កោល ហើយគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ១០,៥លានដុល្លារ។ តាមការគ្រោងទុក ការសាងសង់នឹងចាប់ផ្តើមពីវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ២២ ខែ ពោលគឺគ្រោងនឹងនៅខែកញ្ញា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងផ្លូវប្របមាត់ឆ្នេរកែបនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ក្រោមគម្រោងនេះ ADB ក៏បានសម្រេចផ្ដល់ថវិកា ១,៦ លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅកោះទន្សាយផ្ទាល់តែម្ដង ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្តាលខែតុលានេះ។ (អានបន្ថែម)
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១
ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% ខណៈអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣%។ កំពង់ផែជម្រៅ ៤,៥ ម៉ែត្រ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។ ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា […]
អានបន្ថែមADB ផ្តល់កម្ចី ៨២ លានដុល្លារ លើកកម្ពស់ផ្លូវមួយចំនួន ក្នុងខេត្តកណ្តាល និងព្រៃវែង
ធនាគារអភវិឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីប្រមាណ៨២លានដុល្លារ សម្រាប់គម្រោងកែលម្អ ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែងសរុប ៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ សេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការកែលម្អការគ្រប់គ្រងផ្លូវ និង អភិវឌ្ឍរបៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព។ គម្រោងថ្មីនេះ គឺជាដំណាក់កាលទី២ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ ដើម្បីពង្រឹងការតភ្ជាប់កម្ពុជាជាមួយវៀតណាម និងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំង២។ ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន ១៤៧ គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ។ ដោយឡែក ការកែលម្អផ្លូវក្នុងដំណាក់កាលទី២ នេះ នឹងត្រូវធ្វើឡើងដោយមិនប៉ះពាល់ដល់បរិស្ថាន ហើយក៏នឹងរួមចំណែកការពារទំនប់ និងជម្រាលផងដែរ។
អានបន្ថែមគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ជំហានទី ៤ របស់ជប៉ុន បិទបញ្ចប់ការដ្ឋានជាស្ថាពរ
ទីបំផុត គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី អង្គការ JICA បានបន្តស្នើដល់អ្នករស់នៅក្រុងភ្នំពេញឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច។ គម្រោងជំហានទី៤ នេះបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយក្រោយដាក់ដំណើរជាស្ថាពរ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច តាមរយៈការរំដោះទឹកភ្លៀងតាមប្រព័ន្ធលូក្នុងល្បឿនលឿនជាងមុនពីរយៈពេល១២-២៤ម៉ោង មកសល់ត្រឹម ២ម៉ោង។ គម្រោងនេះ មានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក ខណៈការងារធំដែលអនុវត្តក្នុងគម្រោងនេះរួមមាន៖ ១. ការដំឡើងប្រព័ន្ធលូសរុបប្រវែង ១២,២គីឡូម៉ែត្រ ២. ការសាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹកនៅសួនសាធារណៈខាងមុខ CDC ៣. ការដំឡើងម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ) ចំនួន៦ នៅច្រកទ្វារស្ថានីយបូមទឹក ៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២ ៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។ គួររំឭកដែរថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក […]
អានបន្ថែមផ្លូវបាត់ដំបង-សិរីសោភ័ណ បើកឱ្យធ្វើដំណើរហើយ ខណៈផ្លូវលេខ៥ទាំងមូលគ្រោងបើក ២០២៤
ផ្លូវជាតិលេខ៥ កំណាត់ផ្លូវបាត់ដំបង-សិរីសោភ័ណប្រវែងជាង ៨៤គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅហើយ បន្ទាប់ពីបញ្ចប់មួយរយៈមក។ ដោយឡែក ៣កំណាត់ផ្សេងទៀត និងគម្រោងស្ដារផ្លូវជាតិលេខ៥ ទាំងមូល គ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ដែលកំពុងសាងសង់រួមមាន កំណាត់ព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ខាងមុខ។ ម្យ៉ងទៀតកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត ក្រសួងកំពុងតែជ្រើសរើសក្រុមហ៊ុនសាងសង់ ដូច្នេះការដ្ឋានអាចនឹងបញ្ចប់នៅ ឆ្នាំ ២០២៤។ សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)
អានបន្ថែមកំពង់ផែស្វយ័តភ្នំពេញ ចង់សង់កំពង់ផែរណបតាមដងទន្លេ ៧ កន្លែង បន្ថែមទៀត
កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំងទៀត ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។ គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា។ ឯកឧត្តម ហ៊ី បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែទាំង ៧ទីតាំង រួមមាន ផែរណបពហុបំណងកោះរកា, ផែ TS១១, ផែព្រែកអញ្ចាញ, ផែព្រែកក្តាម, ផែទន្លេបិទនៅខេត្តកំពង់ចាម, ផែឆ្លូងនៅខេត្តក្រចេះ និងផែកំពង់ឆ្នាំង ។ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងតាមដងទន្លេទាំងនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការគាំទ្រ ខណៈក៏បាន ស្នើវិស័យឯកជនចូលរួមលើការវិនិយោគ ដើម្បីឱ្យគម្រោងចេញជាផ្លែផ្កាឆាប់ៗ។
អានបន្ថែមJICA ជួយរៀបចំផែនការគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញឱ្យប្រសើរឡើង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចផ្តល់ជំនួយលើការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយលោកស្រី កាមេយ ហារូកុ បានចុះហត្ថលេខាកាលលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។ កិច្ចព្រមព្រៀងនេះគឺដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ» ដែលមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។ JICA លើកឡើងថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព នៃការដឹកជញ្ជូននៅទីក្រុងភ្នំពេញ តាមរយៈប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យចរាចរណ៍តាមតំបន់។
អានបន្ថែមក្រសួងគម្រោងបង្កើតផ្លូវដែកថ្មីតភ្ជាប់ពីក្រុងភ្នំពេញ ទៅកំពង់ផែថ្មីនៅស្រុកកៀនស្វាយ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាចង់បង្កើតផ្លូវរថភ្លើង តភ្ជាប់ទៅទីក្រុងភ្នំពេញទៅកាន់កំពង់ផែថ្មីដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រ LM17 នៅថ្ងៃទី ២០ ខែកញ្ញា ផ្លូវនេះអាចជាផ្លូវដែលតភ្ជាប់ពីផ្លូវដែកចាស់ ដែលមានស្រាប់ ឬជាផ្លូវថ្មី អាស្រ័យលើលទ្ធផលនៃការសិក្សា។ បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឱ្យមន្រ្តីពិនិត្យលើកការជួសជុលផ្លូវដែកតភ្ជាប់ទៅគីឡូលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឡើងវិញផង ព្រោះទីតាំងនោះក៏ជាចំណតផែរណប ទិសដៅដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍។
អានបន្ថែម