ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
គម្រោងពង្រីកកំពង់ផែទឹកជ្រៅនៅព្រះសីហនុត្រូវបានពន្យារពេលបើកការដ្ឋាន
គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅឆ្នាំ២០២២ វិញ ដោយសារការងារគូសប្លង់នៃគម្រោងមិនទាន់បញ្ចប់។ នេះបើយោងតាមលោក ថៃ រិទ្ធី អគ្គនាយករងនៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម) បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ ក្រោយជំហានទី ១ (ជម្រៅ ១៤,៥ម៉ែត្រ) នឹងត្រូវសាងសង់ឱ្យរួច នៅឆ្នាំ ២០២៥ ម្យ៉ាងទៀតកំពង់ផែមួយនេះនឹងជួយធានាបានដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ ដែលមានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល JICA កំពុងសិក្សាលើជំហាននេះ។ (អានបន្ថែម) លើសពីនេះ សម្រាប់រយៈពេលវែង គឺជំហានទី៤ និង […]
អានបន្ថែមតើគម្រោងផែនការខ្សែក្រវាត់និងផ្លូវរបស់ចិនអាចជួយទប់លំនឹងសេដ្ឋកិច្ចកម្ពុជាពីកូវីដបានទេ?
អ្នកវិភាគសេដ្ឋកិច្ច រដ្ឋមន្រ្តី និងអ្នកនាំពាក្យរដ្ឋាភិបាល ជាច្រើនរូប បានយល់ឃើញដូចគ្នាថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានប្រភពទុនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បាននិងកំពុងជួយជំរុញសេដ្ឋកិច្ចកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ ហើយក៏ជាចលករសំខាន់ ជួយទប់លំនឹងសេដ្ឋកិច្ចក្នុងអំឡុងវិបត្តកូវីដ១៩ នេះ។ សាស្ត្រាចារ្យ នាក់ ចិន្តារិទ្ធ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថាក្នុងសារព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃទី ១ កញ្ញា នេះថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើតស្ថេរភាពក្នុងកំឡុងកូវីដ១៩។ លោកបន្តថា គម្រោងទាំងនេះ នឹងចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាក្នុងការស្តារឡើងវិញក្រោយកូវីដ-១៩ ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជាមួយសេដ្ឋកិច្ចដទៃទៀតនៃពិភពលោក។ ដូចគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃទី ០១ ខែកញ្ញា កន្លងទៅថា កម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍ជាច្រើនចេញពីគំនិតផ្តួចផ្តើមនេះ សឱ្យឃើញតាមរយៈសមិទ្ធិផលហេដ្ឋរចនាសម្ព័ន្ធជាច្រើន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេ ជាដើម។ «ការអភិវឌ្ឍទាំងនេះនឹងឈានទៅដល់ ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងការលុបបំបាត់ភាពក្រីក្រ» ឯកឧត្តមបានបន្ត។ យោងតាមក្រសួងសាធារណការ […]
អានបន្ថែមរដ្ឋនឹងចាត់វិធានការណ៍ក្ដៅលើអ្នករំលោភចំណីផ្លូវជាតិលេខ ១ ក្នុងទីតាំងខេត្តកណ្ដាល
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់រំលោភដីរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ នេះតាមសេចក្តីជូនដឹណឹងលេខ១០៣១ ចុះថ្ងៃទី៣១ ខែសីហា។ ក្នុងសេចក្ដីជូនដំណឹង មន្ទីរក៏បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់ដែលរំលោភលើដីចំណីផ្លូវជាតិលេខ១ ត្រូវប្រញាប់រួសរាន់រុះរើចេញ ឬរំកិលថយក្រោយឱ្យផុតពីដីចំណីផ្លូវ ឱ្យបានមុនថ្ងៃទី១៧ ខែកញ្ញានេះ។ បើនៅថ្ងៃកំណត់ មន្ទីរឃើញថានៅតែមានការរំលោភផ្លូវ មន្ទីរនឹងចុះរុះរើសំណង់ទាំងនោះចេញ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតអ្វីឡើយ ខណៈម្ចាស់សំណង់អាចនឹងត្រូវមានទោសតាមផ្លូវច្បាប់។
អានបន្ថែមកំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ
គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្នាំ ចប់ និងបន្ត១៥ ឆ្នាំទៀត និងត្រូវបង់ថវិកាជូនរដ្ឋបាលខេត្តក្នុងមួយឆ្នាំ ចំនួន ១១ លានរៀល ដោយត្រូវបង្កើន៥% រៀងរាល់៥ ឆ្នាំម្តងៗ។ មិនត្រឹមតែប៉ុណ្ណោះ ពេលចប់អាណត្តិកិច្ចសន្យា អ្នកវិនិយោគ ត្រូវប្រគល់ទីតាំងកំពង់ផែសេះស និងសំណង់ទាំងអស់ជូនរដ្ឋ ទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយគ្មានលក្ខខណ្ឌ។ ឯកឧត្តមអភិបាលខេត្តកែប សោម ពិសិដ្ឋ ធ្លាប់មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។ (អានបន្ថែម)
អានបន្ថែមផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ
ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាវាគ្មិន។ ចំពោះផ្លូវធំៗ ដែលសង់រួច ហើយបើកដំណើរការរួមមាន ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ និង៦A ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ១៥៧៧ និង ផ្លូវក្រវ៉ាត់ក្រុងទី២ ជាដើម។ ដោយឡែក ស្ពានដែលបានដាក់ឱ្យប្រើប្រាស់រួមមាន ស្ពានអាកាសមិត្តភាពចិនសែនសុខ ស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់បាណុងអៀន និងការធ្វើឱ្យប្រសើរឡើងស្ពានមិត្តភាពកម្ពុជា ជប៉ុន (ស្ពានជ្រោយចង្វារទី១)ជាដើម។ ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានយកចិត្តទុកដាក់ លើការពង្រឹងគុណភាព និងការចុះត្រួតពិនិត្យជាប្រចាំលើការសាងសង់ ជួសជុល និងថែទាំផ្លូវ ដើម្បីធានាបានគុណភាព […]
អានបន្ថែមក្រសួងនឹងពង្រីកផ្នែកខ្លះនៃផ្លូវលេខ៨ ទៅជា ៤ គន្លង គ្រោងបើកការដ្ឋានឆ្នាំ ២០២៤ ក្រោមកម្ចីពីចិន
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចាក់កៅស៊ូមួយស្រទាប់បន្ថែមទៀត និងពង្រីកផ្នែកខ្លះនៃផ្លូវជាតិលេខ ៨ ជា ៤គន្លង ដោយការដ្ឋានរំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំ ២០២៤ ខាងមុខ ខណៈគម្រោងត្រូវបានបញ្ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ត្រៀមសុំកម្ចីពីចិន រួចរាល់ហើយ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវេទិកាផ្សាយបន្តផ្ទាល់កាលពីថ្ងៃចន្ទកន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «គម្រោងកែលម្អផ្លូវជាតិលេខ៨នេះ ដំបូងត្រៀមធ្វើឡើងដោយប្រើថវិកាជាតិ ប៉ុន្តែដោយសារកូវីដ១៩ រដ្ឋាភិបាលបានផ្តោតលើចំណាយអាទិភាព។ ដូច្នេះក្រសួងសម្រេចដាក់គម្រោងនេះ ទៅក្នុងផែនការគម្រោងអាទិភាពប្រើប្រាស់កម្ចីពីប្រទេសចិន»។ ឯកឧត្តម បន្តថា៖ «ពីឆ្នាំ២០២៣ ឬ២០២៤ ទើបយើងលើកគុណភាព គឺចាក់មួយស្រទាប់ថែមទៀត ហើយអាចពង្រីកកន្លែងមួយចំនួន ដែលមានកកស្ទះ ពី ២ គន្លងទៅ ៤គន្លង»។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៨ តភ្ជាប់រវាងផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានព្រែកតាម៉ាក់ ទៅផ្លូវជាតិលេខ៧ ត្រង់ស្រុកពញាក្រែក ដោយឆ្លងកាត់ខេត្តព្រៃវែង និងមានប្រវែងសរុប ៩០គីឡូម៉ែត្រ។
អានបន្ថែមកម្ពុជា វៀតណាម ព្រមព្រៀងគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនហើយ ខណៈការសិក្សានឹងបញ្ចប់ចុងឆ្នាំ
កម្ពុជា និងវៀតណាមបានចុះហត្ថលេខាព្រមព្រៀងគ្នារួចរាល់ហើយ លើចំណុចតភ្ជាប់ និងលើកិច្ចសហការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃ សម្រាប់ប៉ែកកម្ពុជា និងហូជីមិញ-ម៉ុកបៃ-បាវិត សម្រាប់ប៉ែកវៀតណាម។ បើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ សីហា រដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏បាននិងកំពុងពន្លឿនការងាររៀងៗខ្លួនដើម្បីឱ្យគម្រោងនេះក្លាយជាការពិតឆាប់ៗ។ ឯកឧត្តម ថ្លែងថា ៖ «យើងបានឯកភាពគ្នារួចហើយ លើចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនកម្ពុជា ភ្នំពេញទៅបាវិត និងបាវិតម៉ុកបៃ ទៅហូជីមិញ ឥឡូវភាគីទាំងពីរកំពុងធ្វើការងាររៀងៗខ្លួន។ ខាងវៀតណាមគេនឹងចាប់ផ្ដើមសាងសង់ផ្លូវរបស់គេឆាប់ៗ ហើយនឹងតភ្ជាប់មកផ្លូវខាងយើង»។ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដើម្បីពិនិត្យ និងសម្រេចរកថវិកាសម្រាប់ការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ដាច់ឆ្នាំនេះ លទ្ធផលនឹងយកមកដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន រួមគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអន្តរក្រសួងដើម្បីពិនិត្យអំពីលទ្ធភាពនៃការសាងសង់» ។ គួរបញ្ជាក់ថា ការសិក្សាគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃនេះ ត្រូវបានធ្វើឡើងមួយរយៈធំមកហើយ ដោយមានភាគីសិក្សាច្រើន ដូចជា JICA […]
អានបន្ថែមរដ្ឋគ្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ត្រើយខាងកើត ភ្ជាប់នឹងកំណាត់ដែលកំពុងសាងសង់បច្ចុប្បន្ន
រដ្ឋាភិបាលមានផែនការចង់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើត តភ្ជាប់កំណាត់ដែលកំពុងសាងសង់បច្ចុប្បន្ន ទៅស្រុកល្វាឯមនៃខេត្តកណ្តាល ដើម្បីធ្វើឱ្យផ្លូវក្រវាត់ក្រុងទី៣ នេះ ក្លាយជាក្រវាត់ក្រុងពេញរង្វង់។ ខណៈ គម្រោងសាងសង់ក្រវាត់ក្រុងទី ៤ នឹងធ្វើឡើងជាអាទិភាពបន្ទាប់។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកម្មវិធី MPWT Live Show ធ្វើឡើងថ្ងៃ៣០ សីហា កន្លងទៅនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា សព្វថ្ងៃនេះ ថវិកាដែលមានគឺសាងសង់ត្រឹមពាក់កណ្តាលក្រវាត់ទេ ដោយសារត្រើយខាងកើត ត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្តីតាកុយ និងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅកោះដាច់ ទើបក្លាយជាក្រវាត់ក្រុងពេញលេញ។ ឯកឧត្តម បន្តថា៖ «ដូច្នេះជំហានបន្ទាប់គឺ សាងសង់ស្ពាន សាងសង់ផ្លូវក្រវាត់ក្រុងផ្នែកខាងកើតទន្លេមេគង្គសិន ទើបឈានទៅរកការសាងសង់ក្រវាត់ក្រុងទី៤»។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន ធ្វើឡើងក្រោមថវិកាប្រមាណ ២៧៣លានដុល្លារ ដោយគិតត្រឹមខែឧសភាឆ្នាំនេះ សម្រេចបានការសាងសង់បាន ៥០% ហើយ។ (អានបន្ថែម)
អានបន្ថែមផ្លូវជាតិលេខ ៥ គ្រោងបញ្ចប់ទាំងស្រុង ១០០% រលោងស្រិលពីភ្នំពេញដល់ប៉ោយប៉ែតឆ្នាំ ២០២៤
គម្រោងស្ដារផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណសាងសង់រួចរាល់១០០% ហើយ ខណៈ ៣ កំណាត់ទៀតគ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT Live Show ដែលពីថ្ងៃទី ៣០ សីហា។ «ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥នេះ គឺសាងសង់បែងចែកជាកំណាត់ៗ។ កំណាត់បាត់ដំបង-សិរីសោភ័ណឌសាងសង់រួចហើយ ខណៈឯកំណាត់ពីព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង កំពុងសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ខាងមុខ» ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍។ «ដោយឡែក កំណាត់សិរីសោភ័ណ-ប៉ោយប៉ែត យើងកំពុងតែជ្រើសរើសក្រុមហ៊ុនសាងសង់ ដូច្នេះទាល់ឆ្នាំ២០២៤ ទើបធ្វើហើយ» ឯកឧត្តមបានបន្ដ។ គួរបញ្ជាក់ថា ត្រឹមខែមិថុនា ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបងសម្រេច ៣៨,០៨%។ សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន […]
អានបន្ថែមគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាប សម្រេចបាន ៧០% គ្រោងបញ្ចប់ចុងឆ្នាំនេះ
ការស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅទីក្រុងសៀមរាប បញ្ចប់បាន ៧០% ហើយ ដោយគ្រោងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ តាមផែនការ ទោះដំណើរការសាងសង់រងការរំខានពីវិបត្តិកូវីដ១៩ តិចតួចក្ដី។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ៣០ សីហា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ការដ្ឋានមួយចំនួនបានរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែក្រសួងនឹងពន្លឿនការសាងសង់ឱ្យសម្រេចបានតាមផែនការចុងឆ្នាំ២០២១នេះ ហើយការស្ថាបនាគឺត្រូវតែមានគុណភាព»។ គួរជម្រាបថា គម្រោងផ្លូវទាំង ៣៨ខ្សែ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ដែលបើកការដ្ឋានកាលពីចុងឆ្នាំ ២០២០ និងកំពុងសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារ។ លើសពីនេះ ថវិកា ៩លានដុល្លារអាមេរិក បន្ថែមទៀត ក៏នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥លានដុល្លារទៀតសម្រាប់កែលម្អដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ។ (អានបន្ថែម)
អានបន្ថែម