ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ឯកឧត្ដម ស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ១២ គម្រោង នៅកម្ពុជា
ឯកឧត្ដមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៩ សីហា កន្លងមកនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី បានសរុបបច្ចុប្បន្នភាព និងផែនការនៅពេលអនាគតសម្រាប់គម្រោងធំៗចំនួន ១២ ដូចខាងក្រោម៖ ១) ស្ពានក្រចេះ-កំពង់ធំ ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់រួចហើយ លើគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ-កំពង់ធំ ដោយគ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ។ ២) ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣ រដ្ឋបានចុះកិច្ចសន្យាសាងសង់រួចហើយ លើគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣ បច្ចុប្បន្នកំពុងរង់ចាំរៀបចំបើកការដ្ឋានសាងសង់ឆាប់ៗ។ ៣) ផ្លូវក្រវាត់ក្រុងទី៤ ក្រសួងបាន និងកំពុងសិក្សាបន្ត ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។ ៤) ផ្លូវកំពង់ឆ្នាំង-ខេត្តកំពង់ធំ ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់លើគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ធំ។ ៥) ផ្លូវសៀមរាប-បាត់ដំបង ក្រុមការងារបានបញ្ចប់ការសិក្សាជាស្ថាពរលើគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ប្រវែង ៧២គម។ ៦) ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា […]
អានបន្ថែមគម្រោងផ្លូវថ្មី ៧២គម តភ្ជាប់បាត់ដំបងទៅសៀមរាប បញ្ចប់ការសិក្សាហើយ
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវថ្មីប្រវែង ៧២គម តភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប ខណៈការដ្ឋានរំពឹងថានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ។ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ ជាក់ស្ដែង គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម)
អានបន្ថែមស្ពានក្រចេះ-កំពង់ធំ៖ រដ្ឋចរចាជាមួយក្រុមហ៊ុនម៉ៅការចប់ហើយ គ្រោងបើកការដ្ឋានចុងឆ្នាំនេះ
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ សម្រាប់គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ខណៈការសាងសង់គ្រោងនឹងចាប់នៅចុងឆ្នាំនេះ។ ឯកឧត្ដម បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ បើយោងតាមឯកឧត្តម ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យរួចរាល់ហើយដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១ ៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។
អានបន្ថែម២០២៣ កម្ពុជានឹងប្រើប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅព្រលានថ្មី ទីក្រុងរណប និងតាមផ្លូវជាតិ
កម្ពុជា កំពុងសហការជាមួយប្រទេសកូរ៉េខាងត្បូង រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឬ (ITS – Intelligent Transport System) ដើម្បីត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងជាលើកដំបូងនៅក្នុងព្រលានយន្តហោះភ្នំពេញថ្មី ទីក្រុងរណបនានាជុំវិញភ្នំពេញ និងតាមផ្លូវជាតិសំខាន់ៗមួយចំនួន ឱ្យបាននៅ ២០២៣។ នេះបើតាមកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កូរ៉េបានអនុម័តរួចហើយ ថានឹងជួយកម្ពុជាលើគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance)។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ជាដើម។ ឯកឧត្តម ឈួន វ៉ន់ មានប្រសាន៍ថា៖ «ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ គឺជាបច្ចេកវិទ្យាទំនើប ដែលអាចប្រើប្រាស់សម្រាប់គ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនក្នុងពេលវេលាមួយច្បាស់លាស់»។ «លើសពីនេះ […]
អានបន្ថែមចិននឹងចាប់ផ្ដើមសាងសងរថភ្លើងល្បឿនលឿនជាងយន្តហោះខ្សែដំបូងលើលោកឆាប់ៗ នេះ
ចិននឹងចាប់ផ្ដើមសង់ខ្សែសាកល្បងនៃរថភ្លើងល្បឿនលឿន ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្ត Shanxi ភាគខាងជើងនៃប្រទេសឆាប់ៗនេះ ដែលក្រោយសង់រួចរថភ្លើងនេះនឹងក្លាយរថភ្លើងល្បឿនលឿនជាងគេបំផុតនៅលើដីក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែសីហា។ ខ្សែសាកល្បង គឺជាផ្នែកមួយនៃការងារមន្ទីរពិសោធន៍សម្រាប់គម្រោងរថភ្លើងល្បឿនលឿនដោយការប្រើកម្លាំងម៉ាញ៉េទិច ដែលអាចឱ្យរថភ្លើងរត់បានលឿនជាងយន្តហោះក្នុងល្បឿនផ្ទាល់ដី ប្រមាណ ៨០០ ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដំណាក់កាលដំបូងនៃគម្រោងនេះនឹងធ្វើការសាកល្បងនៅលើផ្លូវដែកប្រវែង ២គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។ ការដំឡើងឧបករណ៍សាកល្បង នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ ផ្លូវដែកសាកល្បងប្រវែង ១៥គីឡូម៉ែត្រមួយទៀត នឹងត្រូវសាងសង់ក្នុងរយៈពេល ២ឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឱ្យរថភ្លើងនេះមានល្បឿនដល់ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឬនិយាយឱ្យងាយយល់ រថភ្លើងនេះគឺហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់លើផ្លូវនោះទេ។ គិតត្រឹមឆ្នាំ ២០២០ ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់ ៣៨០០០ គីឡូម៉ែត្រ តភ្ជាប់ ៩៥% នៃទីក្រុងសរុបក្នុងប្រទេសចិន។ ហើយបច្ចេកវិទ្យា Maglev […]
អានបន្ថែមរដ្ឋអនុម័តឱ្យសង់ស្ថានីយទឹកកខ្វក់ទី ៣ នៅខេត្តព្រះសីហនុហើយ គ្រោងចំណាយ២០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តជាផ្លូវការហើយ លើគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ដោយការដ្ឋានគ្រោងនឹងចំណាយថវិកាប្រមាណ ២០លានដុល្លារអាមេរិក ដែលបានមកពីគម្រោងទេសចរណ៍នាគរាជ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ បើតាមផែនការ ក្រោយពិនិត្យទីតាំង និងសិក្សាជាបន្តបន្ទាប់កន្លងមក ស្ថានីយទី៣នេះ នឹងសាងសង់ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពចម្រោះទឹកបានដល់ទៅ ២០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែងរួចមកហើយ គិតត្រឹមខែកក្កដា ស្ថានីយទី១ សាងសង់សម្រេចបាន៩៨% និងទី២ សម្រេចបាន១០០%។ (អានបន្ថែម)
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់ប្រមាណ ៦៤% ហើយ
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានឱ្យដឹងទៀតថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះនៅតែបន្តដដែល មិនមានការប៉ះពាល់នោះទេ។ ប៉ុន្តែ គម្រោងនេះជាក់ស្ដែង គឺនឹងបញ្ចប់មុនផែនការទៅទៀត ពោលគឺប្ដូរពីខែមីនា ឆ្នាំ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីខែមិថុនា។ (អានបន្ថែម) លើសពីនេះ ក្រសួងក៏កំពុងចរចាឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាបផងដែរ ពោលគឺចង់បានតម្លៃទាបជាង ១០សេន ក្នុង១គម។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ […]
អានបន្ថែមការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបាន ៧៥%
គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គិតត្រឹមដើមខែសីហានេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅពេលឆាប់ៗខាងមុខនេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស និងផ្លូវក្រោមដីនេះ ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ន នៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១២ ខែសីហា។ ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំសនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ នអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។
អានបន្ថែមអាមេរិកនឹងបង្កើតផ្លូវហាយវេដែលអាចសាកភ្លើងរថយន្តអគ្គិសនីដោយស្វ័យប្រវត្តិ
នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ Indiana សាកលវិទ្យាល័យ Purdue និងក្រុមហ៊ុន Magment កំពុងធ្វើការរួមគ្នាដើម្បីបង្កើតផ្លូវហាយវេ (Highway) បេតុងដំបូងគេនៅលើពិភពលោក ដែលអាចសាកថាមពលឱ្យរថយន្តអគ្គសនី បានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ ខណៈពេលកំពុងបើកបរ។ ផ្លូវបេតុងនេះនឹងត្រូវបង្កប់ដោយប្រព័ន្ធម៉ាញេទិកដើម្បីបង្កើតជាថាមពល ដោយផ្លូវខ្សែដំបូង នឹងត្រូវធ្វើតេស្ត និងវិភាគ នៅបរិវេណសាកលវិទ្យាល័យ Purdue សិន។ បើតាមវិស្វករ ផ្លូវនេះនឹងមានសមត្ថភាពទ្ររថយន្តធុនធ្ងន់បាន ជាមួយនឹងកម្លាំងថាមពលដល់ទៅ ២០០KW។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ក្រុមការងារនឹងបន្តអនុវត្តដំណាក់កាលទី ៣ ដោយបង្កប់ចរន្តអគ្គិសនីនៃផ្នែកមួយនៃផ្លូវហាយវេនៅរដ្ឋ Indiana ។ លោក Joe McGuinness ប្រធាននាយកដ្ឋានដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះនឹងក្លាយជារបកគំហើញថ្មីសម្រាប់ផ្លូវហាយវេ ខណៈនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីកំពុងកើនឡើង។ គួរបញ្ជាក់ថា នេះមិនមែនជាផ្លូវដែលអាចសាកថាមពលដំបូងគេលើលោកទេ តែជាហាយវេដំបូងដែលអាចសាកថាមពលបានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ។ ព្រោះបើនិយាយពីផ្លូវធម្មតា ប្រទេសស៊ុយអែត និងអ៊ីតាលី បានសាកល្បងរួចហើយ។
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញបច្ចេកវិទ្យាសំណង់វៃឆ្លាត ២ ប្រភេទ ដែលប្រើក្នុងការដ្ឋានផ្លូវល្បឿនលឿន
ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននិងកំពុងប្រើបច្ចេកវិទ្យាសំណង់វៃឆ្លាតចំនួនពីរប្រភេទ រួមមាន ម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS និងម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់ 3D ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន លក្ខណៈពិសេសនៃម៉ាស៊ីនឈូសផ្ទៃថ្នល់ GCS (ឬ Impressive Motor Grader GCS System) អាចធ្វើការជំនួសមនុស្សដល់ទៅ ៣នាក់ គឺអ្នកវាស់ស្ទង់១នាក់ អ្នកកត់ត្រា១នាក់ និងអ្នកដាំបង្គោលទាញខ្សែ ១នាក់។ លើសពីនេះ ម៉ាស៊ីននេះអាចឈូសផ្ទៃ និងក្រាលតួថ្នល់បានត្រឹមត្រូវ និងស្តង់ដារខ្ពស់ជាងធ្វើដោយដៃ។ ដោយឡែក ម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់3D (ឬ Automatic & Precise 3D Paving) វិញ គឺត្រូវបានប្រើសម្រាប់រក្សាស្ថិរភាពស្រទាប់ស៊ីម៉ង់ក្រោមគ្រឹះតួថ្នល់ (cement stabilized sub-base) និងស្រទាប់កៅស៊ូអាស្វាល់ (asphalt pavement)។ ម៉ាស៊ីននេះធ្វើការដោយស្វ័យប្រវត្តិ ដែលអាចជួយសន្សំកម្លាំង និងពេលវេលា។ គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៥៥% […]
អានបន្ថែម