ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
រៀតណាមគ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ តាមបណ្ដាយព្រំដែនជាប់ខេត្តរតនគិរី
រដ្ឋាភិបាលវៀតណាម គ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៅតាមបណ្តោយព្រំដែនខេត្ត Gia Lai របស់ខ្លួន និងខេត្តរតនគីរីនៃប្រទេសកម្ពុជា ទិសដៅដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ចុះផ្សាយកាលពីថ្ងៃទី៩ ខែសីហា។ ផែនការនេះស្ថិតនៅក្រោមកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរបស់វៀតណាមដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ប្រភពដដែលបានបញ្ជាក់ថា គណៈកម្មការប្រជាជននៃខេត្តខ្ពង់រាបភាគកណ្តាល Gia Lai ទើបតែដាក់ចេញនូវផែនការនេះ ក្រោយត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី។ តាមផែនការ រដ្ឋបាលខេត្ត Gia Lai នឹងត្រូវសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនទាំងនេះ។ រដ្ឋបាលខេត្តក៏នឹងសើរើ កែសម្រួលឡើងវិញ ដើម្បីចេញផែនការលើកកម្ពស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ផងដែរ។ ទន្ទឹមនឹងនេះ គម្រោងក៏រួមបញ្ចូលការលើកកម្ពស់ផ្សារព្រំដែន ដើម្បីសម្រួលការដោះដូរទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ។ រូបភាពដោយ៖ vietnamplus
អានបន្ថែមជប៉ុនសន្យាបន្ដលើកកម្ពស់ស្ដង់ដាប្រព័ន្ធទឹកស្អាតនៅខេត្តក្រុងទិសដៅចំនួន ៥ នៅចុងឆ្នាំនេះ
រដ្ឋាភិបាលជប៉ុន នឹងបន្តជួយអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាបន្ថែមទៀត ពិសេសសម្រាប់ខេត្តគោលដៅ ៥ រួមមាន ពោធិ៍សាត់ សៀមរាប ស្វាយរៀង កណ្តាល និងភ្នំពេញ ដោយសន្យាថានឹងអនុម័តថវិកាជំនួយឱ្យបាននៅចុងឆ្នាំនេះ ឬពាក់កណ្ដាលឆ្នាំក្រោយ។ ការសន្យានេះ ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឯកឧត្តម ចម ប្រសិទ្ធ ក្នុងជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា កន្លងទៅ។ ឯកឧត្តមបានឱ្យដឹងថា ជប៉ុនកន្លងមកបានជួយកម្ពុជាជាច្រើនលើវិស័យទឹកស្អាត ប៉ុន្តែកម្ពុជានៅតែត្រូវការជំនួយបន្ថែមទៀតលើគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ពិសេសក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗ ដែលកំពុងរីកធំធាត់។ ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន Mikami Masahiro សន្យាថានឹងអនុម័តគម្រោងសំណើនេះឱ្យបាននាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនតែងតែជួយកម្ពុជាទាក់ទិននឹងវិស័យទឹកស្អាតជាច្រើន។ ជាក់ស្ដែង កាលពីចុងឆ្នាំ ២០១៩ ជប៉ុនបានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ (អានបន្ថែម)
អានបន្ថែមជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី ៦ នៅភ្នំពេញ
ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៦ ដែលស្ថិតខាងមុខស្ថានីយបូមទឹកវត្តភ្នំ ឬសួនច្បារមាត់ទន្លេមុខ CDC ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ៤ សីហា កន្លងមកនេះ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លក្ខណៈពិសេសនៃបច្ចេកវិទ្យាថ្មីនេះ គឺថាកាលពីមុន គេតម្រូវឱ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសំរាមចេញពីមុខចម្រឹងដែកស្ទាក់សំរាម។ តែក្រោយពីមានម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ។ ម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិនេះ ជាផ្នែកមួយនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយរបស់ជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម) ប្រភពដដែលបានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៤ ខែសីហា គម្រោងជំហានទី៤ ទាំងមូល សម្រេចបាន ស្ទើរតែ១០០% ហើយ។ គម្រោងនេះ រួមមាន ការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំអង្កត់ផ្ចិតចាប់ពី ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន […]
អានបន្ថែមអាជ្ញាធរកំពុងពន្លឿនការងារលើកកម្ពស់ផ្លូវវង់តូចទាំង៣កំណាត់នៃរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារលើកម្ពស់ផ្លូវវង់តូចក្នុងរមណីយអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួនជាង ៦ ៣០០ម៉ែត្រ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលថ្ងៃទី ៤ ខែសីហា នេះ ការជួសជុលបែងចែកជា៣ កំណាត់នេះរួមមាន៖ -កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២១២២ម៉ែត្រ -កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ម៉ែត្រ -កំណាត់ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ម៉ែត្រ ដោយឡែកការងាររួមមាន ការពង្រីកស្មាផ្លូវសងខាង និងអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ដារ និងកែលម្អកំណាត់ផ្លូវទាំង ៣កំណាត់នេះ គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ខណៈផ្លូវសំខាន់ៗទាំងនេះ នឹងល្អប្រសើរទាំងស្រុងនៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់កូវីដ-១៩ ៕
អានបន្ថែមក្រុមប្រទេសអ្នកមានថា កម្ពុជាគួរបញ្ចុះតម្លៃ និងកែទម្រង់ច្បាប់ប្រព័ន្ធដឹកជញ្ជូន ដើម្បីជំរុញសេដ្ឋកិច្ច
ប្រព័ន្ធដឹកជញ្ជូននៅប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ព្រោះតម្លៃនៅថ្លៃ ហើយច្បាប់ទម្លាប់ ការសុំលិខិតអនុញ្ញាតនានានៅស្មុគស្មាញ ដូច្នេះរដ្ឋគួរតែកែទម្រង់ ដើម្បីបង្កើនភាពប្រកួតប្រជែង។ នេះបើយោងតាមការវិភាគ និងណែនាំរបស់ក្រុមប្រទេសអភិវឌ្ឍទាំង ៣៨ប្រទេស ឬហៅថា OECD។ របាយការណ៍សិក្សារបស់ Organisation for Economic Cooperation and Development (OECD) ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា បានរកឃើញថា តម្លៃឡូជីស្ទីកនៅកម្ពុជាថ្លៃខ្លាំង បើធៀបនឹងតម្លៃនៅតាមបណ្តាប្រទេសអាស៊ានផ្សេងទៀតដូចជាថៃ និងវៀតណាម ក៏ដូចជាតម្លៃមធ្យមរបស់ពិភពលោក។ លើសពីនេះ ក្នុងឆ្នាំ ២០១៨ នេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៩៨ ក្នុងចំណោម ១៦០ប្រទេស នៅក្នុងសន្ទស្សន៍លទ្ធផលការងារដឹកជញ្ចូន (LPI) ដែលធ្លាក់ចុះពី ៧៣ ក្នុងឆ្នាំ ២០១៦។ ជុំវិញការរកឃើញនេះ OECD បានផ្តល់យោបល់ថា រដ្ឋាភិបាលត្រូវកែទម្រង់បទប្បញ្ញត្តិដែលមានស្រាប់ សម្រួលនីតិវិធីស្នើលិខិតស្នាមរដ្ឋបាលនានា ប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រព័ន្ធគ្រប់គ្រង និងបើកដំណើរការច្រកចេញចូលតែមួយសម្រាប់ផ្ដល់សេវាជាដើម។ ការធ្វើបែបនេះ នឹងជួយឱ្យប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា មានប្រសិទ្ធភាព តម្លាភាព និងតម្លៃទាបជាងមុន ដែលជាការទាក់ទាញអ្នកវិនិយោគ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមខណ្ឌចំនួន ៥ នៅភ្នំពេញ លែងលិចលង់ទៀតហើយ ព្រោះប្រឡាយបឹងទំពន់ស្ដារចប់ ១០០%
ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត ៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ ១០០% ហើយ ក្រោយអនុវត្តការងារអស់រយៈពេល៤ខែ រួចមក។ ក្នុងប្រតិបត្តិការអនុវត្តការស្តារប្រឡាយនេះ សំរាម និងស្មៅបណ្តែតទឹក ត្រូវបានប្រមូលបានប្រមាណជាង ២ ៥០០រថយន្ត ឬស្មើ១២០៥០ម៉ែត្រគូប។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៧ ខែកក្កដា។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលតភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពន់។ លោកបន្តថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុង ខណ្ឌចំការមន និងខណ្ឌ៧មករា។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏អំពាវនាវប្រជាពលរដ្ឋចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ និងកុំបោះសំរាមចូលក្នុងប្រឡាយទឹក ដែលនាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ។
អានបន្ថែមផ្លូវថ្មី១ខ្សែ ភ្ជាប់ពីផ្លូវ២១៧ ទៅផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ បើកការដ្ឋានហើយ
គម្រោងពង្រីកផ្លូវបេតុងថ្មី១ខ្សែ ទទឹង១២ម៉ែត្រ និងប្រវែង ១.៣៧០ម៉ែត្រ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ កាលព្រឹកថ្ងៃទី ២៦ កក្កដា នេះក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ការដ្ឋានពង្រីកផ្លូវបេតុងថ្មី១ខ្សែនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការបើកការដ្ឋានពង្រីកផ្លូវនេះ គឺដោយសារផ្លូវចាស់មានស្ថានភាពតូចចង្អៀត ទទឹងត្រឹម ៥ ទៅ ៦ម៉ែត្រ ប៉ុណ្ណោះ ហើយម្យ៉ាងក៏ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋផងដែរ។ ក្រៅពីពង្រីកផ្លូវនេះហើយ សាលារាជធានីក៏នឹងរួមបញ្ចូលគម្រោងស្ថាបនាចិញ្ចើមផ្លូវ១ម៉ែត្រសងខាង និងដាក់លូផងដែរ។
អានបន្ថែមការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វារ បញ្ចប់បាន ៥០% ហើយ
ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ សម្រេចលទ្ឋផលបាន ៥០% ហើយ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុងសាងសង់រួច រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រ សងខាង។ ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ។ (អានបន្ថែម) ក្រោយសាងសង់រួច ស្ពាននេះមានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។ លើសពិនេះ វាក៏នឹងនឹងបង្កើនការងាយស្រួលក្នុងការធ្វើចរាចរណ៍ពីទីក្រុងភ្នំពេញ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 នាពេលខាងមុខ។
អានបន្ថែមវៀតណាម បើកដំណើរការសេវាដឹកជញ្ជូនផ្លូវដែក ហាណូយ – អឺរ៉ុប ជាលើកដំបូងហើយ
ក្រុមហ៊ុនរថភ្លើងវៀតណាម បានចាប់ផ្តើមបើកដំណើរការសេវាដឹកជញ្ជូនតាមផ្លូវដែកពីទីក្រុងហាណូយទៅកាន់ប្រទេសប៊ែលហ្សិក ក្នុងតំបន់អឺរ៉ុប ជាលើកដំបូងហើយ សកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ។ សារព័ត៌មានក្នុងស្រុក Vietnam News បានចុះផ្សាយថា ការដឹកទំនិញនេះធ្វើឡើងតាមរយៈខ្សែរថភ្លើងអាស៊ី-អឺរ៉ុប ដែលមានរថភ្លើងចំនួន២៣ទូ និងដឹកទំនិញដូចជាផលិតផលវាយនភណ្ឌ ផលិតផលស្បែក និងស្បែកជើងជាដើម។ រថភ្លើងចាប់ចេញដំណើរពីស្ថានីយ Yen Vien ក្នុងទីក្រុងហាណូយ ឆ្ពោះទៅកាន់ទីក្រុង Zhenzhou ក្នុងខេត្ត Henanនៃប្រទេសចិន មុននឹងភ្ជាប់ចូលបណ្តាញផ្លូវរថភ្លើងអាស៊ី-អឺរ៉ុប ដែលឆ្លងកាត់ប្រទេស កាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ និងប៊ែលហ្សិក។ លោក Nguyễn Hoàng Thanh អគ្គនាយករងនៃ Ratraco ដែលជាក្រុមហ៊ុនរៀបចំការដឹកជញ្ជូននេះ បានលើកឡើងថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីប្រទេសវៀតណាមទៅកាន់ប្រទេសប៊ែលហ្សិក នឹងជួយពង្រីកមធ្យោបាយដឹកជញ្ជូនតាមផ្លូវដែកវៀតណាមកាន់តែធំក្នុងតំបន់អឺរ៉ុប។ គួរបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងពីប្រទេសវៀតណាម ទៅកាន់ប្រទេសអឺរ៉ុប គ្រោងនឹងធ្វើឡើងប្រមាណ ៨ជើង ក្នុងមួយខែ។ ជាក់ស្ដែង ការដឹកជញ្ជូនតាមរថភ្លើងពីរវាងប្រទេសវៀតណាម ទៅកាន់តំបន់អឺរ៉ុប នេះគឺត្រូវការប្រមាណ ពី២៥ថ្ងៃទៅ ២៧ថ្ងៃ។ រូបភាពពិ៖ […]
អានបន្ថែមខេត្តព្រះសីហនុនឹងមានស្ថានីយទឹកកខ្វក់ខ្នាតធំទី៣ ខណៈចៅហ្វាយខេត្តកំពុងពិនិត្យទីតាំងផ្ទាល់
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខ្នាតធំសទី៣ ដែលមានទីតាំងសង្កាត់លេខ៤ ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នអាជ្ញាធរខត្តបាន និងកំពុងចុះពិនិត្យទីតាំង និងសិក្សាជាបន្តបន្ទាប់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងឱកាសចុះពិនិត្យទីតាំងផ្ទាល់ កាលថ្ងៃទី២១ ខែកក្កដា នេះ ទីតាំងដែលជ្រើសរើសដើម្បីសាងសង់ស្ថានីយទី៣ នេះ គឺភូមិ៤ សង្កាត់៤ ត្រង់ចំណុជាប់ឆ្នេរអូឈើទាល ។ «មូលហេតុនៃការកសាងស្ថានីយបន្ថែម គឺដើម្បីឆ្លើយតបទៅនឹងកំណើនសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ក្នុងខេត្តក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។ ដូច្នេះស្ថានីយចម្រោះគឺចាំបាច់ណាស់ ពោលគឺនឹងជួយកាត់បន្ថយការបំពុលឆ្នេរខ្សាច់ សមុទ្រ និងបរិស្ថានជារួម» ឯកឧត្តម បានបន្ត។ បើយោងតាមផែនការ ស្ថានីយទី ៣ នេះ នឹងមានសមត្ថភាពចម្រោះទឹកបានដល់ ២០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចេញថ្ងៃទី ២២ កក្កដា ការងារស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ នៅក្នុងខេត្តព្រះសីហនុ សម្រេចបាន ៩៨% ខណៈស្ថានីយទី ២ សម្រេចបាន ១០០%។ ដោយឡែកគម្រោងស្ថានីយទី៣ […]
អានបន្ថែម