Rural electricity
អាល្លឺម៉ង់ផ្ដល់កម្ចី៥៥លានដុល្លារជួយកម្ពុជា ដំណើរការគម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីតាមជនបទ
អាល្លឺម៉ង់ បានផ្តល់ឥណទានសម្បទានចំនួនពីរ ដែលមានទឹកប្រាក់សរុបចំនួន៤៧,៥លានអឺរ៉ូ ស្មើនឹងប្រមាណ៥៥លានដុល្លារអាម៉េរិក សម្រាប់ដំណើរការផ្គត់ផ្គង់ថាមពលអគ្គិសនីតាមតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។ ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ថាវ វៀន (Thao NGUYEN) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KIW) តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ វិច្ឆិកា ២០២៥។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ទឹកប្រាក់សរុបចំនួន ៤៧,៥លានអឺរ៉ូ នឹងត្រូវបែងចែក៣០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ ចំណែកទឹកប្រាក់១៧,៥លានអឺរ៉ូ ទៀតសម្រាប់អនុវត្តគម្រោងនេះជំហានទី៣។ គម្រោងទាំងពីរជំហាននេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គមនៅតាមតំបន់ជនបទ ក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ តាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម២២ KV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្តរមានជ័យ, ខេត្តកំពង់ធំ, និងខេត្តព្រះវិហារ, ការសាងសង់ និងពង្រីកអនុស្ថានីយ, ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធអាគុយស្តុកថាមពល។ តាមរយៈឥណទានសម្បទាននេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា […]
អានបន្ថែម

English
