កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវ ៧ខ្សែទៀត ប្រវែង ៣៦គីឡូម៉ែត្រ នៅខេត្តតាកែវ

ផ្លូវថ្មីជាង ៧៧ គីឡូម៉ែត្រ ត្រៀមជំរុញសេដ្ឋកិច្ចជនបទនៅខេត្តតាកែវ ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដំណាល់គ្នានឹងផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ នៅក្នុងខេត្តតាកែវ ក៏បើកការដ្ឋានសាងសង់ផងដែរ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ពិធីសម្ពោធផ្លូវជនបទ ៧ ខ្សែ ប្រវែងសរុប ៤១,៤ គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ DBST ពីរជាន់ និងផ្លូវបេតុង ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។ ជាមួយគ្នានោះ ការបើកការដ្ឋានសាងសង់ផ្លូវចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) […]

អាន​បន្ថែម

កម្ពុជាដាក់ឱ្យអនុវត្តន៍ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ជាផ្លូវការ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាពិសេសនៅតំបន់ជនបទ។ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥» បានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទ កម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» និងមានគោលបំណងធ្វើឱ្យ «ប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អ  និងមានសេចក្តីថ្លៃថ្នូរ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគ្រប់ក្រក្រសួងស្ថាប័នពាក់ព័ន្ធ សហការឱ្យបានពេញលេញ ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ជនបទនេះដែរ បច្ចុប្បន្នក្រសួងបានគ្រប់គ្រងផ្លូវជនបទសរុបប្រវែង ៥០.២៦០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦.៧២៣ គីឡូម៉ែត្រ និងផ្លូវក្រាលបេតុងប្រវែង ១.៨០៤ គីឡូម៉ែត្រ ផ្លូវក្រាលល្បាយគ្រួសប្រវែង ៣១.៧០៤ គីឡូម៉ែត្រ និងផ្លូវដីសប្រវែង ១០.០២៩ គីឡូម៉ែត្រ។ ថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បាន សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៩ខ្សែ ក្នុងខេត្តត្បូងឃ្មុំ៕ (អានបន្ថែម)

អាន​បន្ថែម

សមិទ្ធិផលថ្មីក្នុងខេត្តត្បូងឃ្មុំ៖ ផ្លូវ១ខ្សែ បើកដំណើរការសាងសង់ ខណៈផ្លូវ ៩ខ្សែ បានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់

ផ្លូវជនបទ ប្រវែង ៦, ៣០គីឡូម៉ែត្រ(គ.ម) បានចាប់ផ្តើមដំណើរការសាងសង ខណៈ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាល់គ្នាផងដែរ។ ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្លូវជនបទ ប្រវែង ៦, ៣០គ.ម និងផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នេះ មានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) អនុវត្តដោយក្រសួងចំនួន ២គឺ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៩ឆ្នាំ (ឆ្នាំ២០២០-២០២៩)សម្រាប់ធ្វើការកែលម្អផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ។ (អានបន្ថែម) ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៧៧គ.ម […]

អាន​បន្ថែម