ស្ថានទូតអូស្រ្តាលីនិងក្រសួងដែនដីចេញគោលការណ៍ណែនាំពីសុវត្ថិភាពនៅការដ្ឋានសំណង់ជាផ្លូវការ

ស្ថានទូតអូស្រ្តាលី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំផ្លូវការនូវកម្មវិធីប្រគល់-ទទួល​ “សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព​ និងសុវត្ថិភាពនៅការដ្ឋានសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា”​។ នេះបើតាមកម្មវិធីប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ សៀវភៅនេះ នឹងបំពេញបន្ថែមនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជួយដល់កម្មករ និយោជិក ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗនៅការដ្ឋានសំណង់ និងផលប៉ះពាល់ជីវិត សុខភាព និងផែនការនៃគម្រោងសាងសង់។ នេះជាគោលការណ៍ណែនាំដំបូងនៅកម្ពុជា បានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ ដែលបានចុះហត្ថលេខា រវាងក្រសួងដែនដី និងស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

សាលាក្រុងស្នើឱ្យជប៉ុនជួយលើកកម្ពស់ប្រព័ន្ធពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់នៅភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យជប៉ុនពិចារណាវិនិយោគបន្ថែមលើច្រើនវិស័យនៅទីក្រុងភ្នំពេញ ពិសេសលើសេវាកម្មពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគទុនជប៉ុន កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ កន្លងទៅ។ ឯកឧត្តម ថា៖ «បញ្ហាអគ្គិភ័យសម្រាប់អគារខ្ពស់ៗ គឺរឿងសំខាន់មួយដែលត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ពេល ទាំងបច្ចេកទេស ឧបករណ៍ រថយន្តពន្លត់អគ្គីភ័យ និងក្រុមការងារមានចំណេះជំនាញ ទិសដៅដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា»។ ជាការឆ្លើយតបនឹងសំណើ លោក តាកាហាស៊ី ហ្វូមីគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ភាគីជប៉ុននឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ តាមតែអាចធ្វើបាន។ គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការ ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ តាមសំណង់គោលដៅ។ (អានបន្ថែម)

អាន​បន្ថែម

ភ្នំពេញនឹងមានមន្ទីរពេទ្យស្ដង់ដាថ្មីមួយ ដើម្បីកាត់បន្ថយការចេញទៅរកពេទ្យក្រៅប្រទេស

មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មី កម្ពស់២៦ជាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គឺជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលផ្ដល់សេវាសុខភាពប្រកបដោយគុណភាពដល់ប្រជាជន ទិសដៅកាត់បន្ថយការចេញទៅទទួលយកសេវានៅក្រៅប្រទេស។ ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងក្នុងពិធីបើកការដ្ឋានថា៖ «នៅពេលមន្ទីពេទ្យនេះដាក់ឱ្យដំណើរការនាពេលខាងមុខ អ្នកជំងឺទូទៅនឹងពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបរទេសទៀតនោះឡើយ ព្រោះនឹងទទួលបានគុណភាពល្អដូចគ្នា»។ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យពហុជំនាញភ្នំពេញថ្មីមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីពេទ្យនេះ មានកម្ពស់២៦ជាន់ ក្រោមដី ៣ជាន់ ដែលអាចដាក់គ្រែពិនិត្យ និងសម្រាកព្យាបាលអ្នកជំងឺចាប់ពី ១៥០ រហូតទៅ ២០០គ្រែផងដែរ៕

អាន​បន្ថែម

តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?

គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះបានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុតសម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។ ក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកជាឋានសួគ៌ល្អបំផុតសម្រាប់កម្មករសំណង់ មាន ៦ ប្រទេស ស្ថិតនៅអឺរ៉ុប ប្រទេស ២ ផ្សេងទៀត ស្ថិតក្នុងតំបន់អាស៊ី (ចិន និងសិង្ហបុរី) និង ២ ទៀតស្ថិតក្នុងទ្វីបអាមេរិកខាងជើង។ ប្រទេសដែលផ្ដល់ប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់បំផុតសម្រាប់កម្មករសំណង់គឺប្រទេសស្វីស ដែលប្រាក់ខែគឺដល់ទី ៧៩ ១៥៩ ដុល្លារ ក្នុងឆ្នាំ ឬជាង ៦ ៥០០ ដុល្លារក្នុង១ ខែ។ ដោយឡែក ប្រទេសដែលមានប្រាក់បៀវត្សរ៍ទាបបំផុតគឺអ៊ុយប៉េគីស្ថាន ដែលមានត្រឹម ៨៧៥ ដុល្លារ១ ឆ្នាំ ឬត្រឹម ៧២ ដុល្លារក្នុង១ ខែ ប៉ុណ្ណោះ។ ប្រទេសនៅក្នុងទ្វីបអាហ្រ្វិកភាគច្រើនស្ថិតនៅលំដាប់ក្រោមៗ។ ក្នុងនោះ ប្រទេសដែលទាប់បំផុតគឺប្រទេសយេម៉ែន និងអ៊ុយប៉េគីស្ថាន ដោយសារប្រាក់បៀវត្សរ៍ទាបខ្លាំង ខណៈ មីយ៉ាន់ម៉ា […]

អាន​បន្ថែម

អូស្រ្តាលីនិងកម្ពុជាចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការពង្រឹងសុវត្ថិភាពវិស័យសំណង់នៅកម្ពុជា

ប្រទេសអូស្រ្តាលី ប្ដេជ្ញានឹងជួយពង្រឹងសុវត្ថិភាពសំណង់នៅកម្ពុជា ដោយនឹងជួយបង្កើតបទបញ្ញត្តថ្មីស្ដីពីសុខភាព និងសុវត្ថិភាពការដ្ឋានសំណង់ ជួយអប់រំមន្រ្តីពាក់ព័ន្ធលើការងារត្រួតពិនិត្យសំណង់ ក៏ដូចជាជួយអប់រំវិស័យឯកជនមាន ទំនួលខុសត្រូវខ្ពស់ជាងមុនលើសុវត្ថិភាពការងារ។ ការប្ដេជ្ញានេះ ធ្វើឡើងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្ដ្រាលី នៅកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ កាលពីថ្ងៃទី១៦ ខែសកញ្ញា នេះ។ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្រា្តលី បានកំពុងគាំទ្រ ក្រសួងដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រីកសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់និងគ្រោះថ្នាក់នានា នៅតាមការដ្ឋានសំណង់នៅកម្ពុជា។ ការងារលើគោលការណ៍នេះ បាននិងកំពុងរៀបចំដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខ។ លើសពីនេះ អូស្ដ្រាលីក៏នឹងជួយពង្រឹងសមត្ថភាពដល់ក្រុមការងាររបស់ក្រសួងដែនដី លើការត្រួតពិនិត្យ និងពង្រឹងការងារស្ដង់ដាសំណង់ និងជួយលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន លើទំនួលខុសត្រូវលើសុវត្ថិភាពការងារនៅការដ្ឋានផងដែរ។ បើតាមឯកឧត្តម Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត។ ឯកឧត្តម ថ្លែងថា៖ «ការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។ យើងមើលឃើញពីភាពចាំបាច់របស់អូស្រ្តាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់សំណើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន រួមទាំងហានិភ័យនានាទាក់ទងនឹងជំងកូវីដ១៩»។ […]

អាន​បន្ថែម

កម្ពុជាត្រៀមរៀបចំបទបញ្ញត្តិថ្មីគ្រប់គ្រងនិងរឹតបន្ដឹងការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស

អង្គការពលកម្មអន្តរជាតិ ILO និងក្រសួងការងារ បានក្រើនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស ព្រោះវាជាឃាតករលាក់មុខគ្រោះថ្នាក់ខ្លាំងដល់សួត ខណៈកំពុងត្រៀមចេញបទបញ្ញត្តិថ្មីគ្រប់គ្រង និងរឹតបន្ដឹងសម្ភារៈសំណង់ប្រភេទនេះ។ ថ្លែងក្នុងកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធ កាលថ្ងៃទី៣១ ខែសីហា កន្លងទៅ។ ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមកសារធាតុអាសបេស្តុស ត្រូវបានគេប្រើទៅលើក្បឿងហ្វ៊ីប្រូ ដើម្បីធ្វើឱ្យក្បឿងក្រាស់ ហើយកម្លាំងសង្កត់មិនឆាប់បាក់ផុយ។ ប៉ុន្តែជាក់ស្ដែង សារធាតុនេះបាននិងកំពុងបង្កើតហានិភ័យសម្រាប់មនុស្ស ទាំងកម្មករ អ្នកផលិត អ្នកប្រើប្រាស់ និងនៅអ្នកជុំវិញ ព្រោះវាអាចវិវឌ្ឍយឺតជាច្រើនឆ្នាំ តែបង្កគ្រោះថ្នាក់ធ្ងន់ដល់សួត និងផ្នែកផ្សេងទៀតនៃរាងកាយ។ ដូច្នេះ ក្រុមការងារក្រសួង កំពុងពន្លឿនបន្តចងក្រងប្រមូលព័ត៌មាន ដើម្បីរៀបចំជាលិខិតបទដ្ឋានគតិយុត្តថ្មីមួយ សម្រាប់គ្រប់គ្រងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ សូមជម្រាបដែរថា សារធាតុអាសបេស្តុស គេឃើញមាននៅក្នុងវិស័យឧស្សាហកម្មខុសៗគ្នា រួមមាន៖ សន្លឹកសម្ភារហ្វីប្រូស៊ីម៉ង់ត៍ និងសម្ភារសំណង់ផ្សេងទៀត ប្រព័ន្ធការពារកំដៅ និងប្រព័ន្ធការពារស្រូបសំឡេង ឧបករណ៍ពន្លត់អគ្គីភ័យ អ៊ីសូឡង់(Insulation) កម្រាលឥដ្ឋជាតិផ្លាស្ទិក វិស័យវាយនភណ្ឌ សម្ភារដែលងាយរងការកកិត (ហ្វ្រាំងរថយន្ត) ទ្រនាប់ (ឡចំហាយ) និងសម្ភារសម្រាប់វេចខ្ចប់ ជាដើម៕

អាន​បន្ថែម

ទីលានចាក់សំរាមស្ដង់ដាថ្មីមួយទំហំ ១០ ហិកតា គ្រោងសាងសង់នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម នឹងមានទីលានសម្រាប់ចាក់សំរាមស្ដង់ដារដ៏ធំមួយ លើផ្ទៃដីទំហំប្រមាណជា ១០ហិកតា ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងចុះសិក្សាកំណត់យកទីតាំងក្នុងស្រុកកំពង់សៀម ដើម្បីត្រៀមសាងសង់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពេលចុះពិនិត្យទីតាំងផ្ទាល់ ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរការ ស្រុកកំពង់សៀម កាលថ្ងៃទី២៥ ខែសីហា កន្លងទៅ។ ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា តាមរយៈការពិនិត្យ និងចុះសិក្សាដំបូង ក្រុមការងារពិចារណាទីតាំងពីរកន្លែង ដោយទី១ ស្ថិតនៅក្នុងស្រុកកងមាស និងទី២ ស្ថិតក្នុងស្រុកកំពង់សៀម។ ប៉ុន្តែក្រោយពិនិត្យលម្អិត ទីតាំងនៅស្រុកកំពង់សៀម គឺជាដីរដ្ឋស្រាប់ ហើយជាដីទួលទំនេរ ទំហំប្រមាណជាង១០ហិកតា ដែលត្រូវស្តង់ដាររបស់ក្រសួងបរិស្ថានសម្រាប់សង់ទីលានចាក់សំរាម។ លើសពីនេះ ផ្អែកតាមការសិក្សាជាក់ស្ដែង ទីតាំងនោះ មានចម្ងាយឆ្ងាយពីលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមិនធ្វើឱ្យរងផលប៉ះពាល់បរិស្ថាន នោះឡើយ។ គួរបញ្ជាក់ដែរថា ខេត្តកំពង់ចាមមិនទាន់មានទីលានចាក់សម្រាមស្តង់ដារនោះទេ ដោយបច្ចុប្បន្ននេះគឺប្រើប្រាស់ទីលានចាស់របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងឃុំបូសខ្នុរ ស្រុកចំការលើ។ ហេតុនេះ ដើម្បីដោះស្រាយការកើនឡើងនៃសំរាមរបស់ខេត្តទាំងមូល គឺតម្រូវឱ្យរកទីតាំងថ្មីដើម្បីបន្ថែមសមត្ថភាពគ្រប់គ្រងសំរាម៕

អាន​បន្ថែម

ក្រសួងដែនដីបញ្ជាឱ្យរឹតបន្ដឹងសុវត្ថិភាពក្នុងការដ្ឋានសំណង់ទូទាំងប្រទេស ទោះក្នុងវិបត្តិកូវីដក្ដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ជាឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវរឹតបណ្តឹងសុវត្ថិភាពក្នុងការដ្ឋានរបស់ខ្លួន ទោះបីការដ្ឋានផ្អាក ឬបន្ថយការងារក្ដី ដោយហាមដាច់ខាតមិនឱ្យមានការធ្វេសប្រហេសបង្កគ្រោះថ្នាក់ដល់សាធារណជន និងកម្មករ។ នេះបើតាមលិខិតលេខ១០៨ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១។ បទបញ្ជានេះធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា ការដ្ឋានសំណង់មួយចំនួនបានផ្អាកដំណើរការ ឬបានកាត់បន្ថយសកម្មភាពសាងសង់ខ្លះ ហើយម្ចាស់ការដ្ឋានភ្លេចខ្លួន មិនគិតគូរពីរឿងសុវត្ថិភាព ព្រោះយល់ថាការដ្ឋានមានទ្រង់ទ្រាយតូចជាងមុន។ ប៉ុន្តែ បើទោះបីជាមានការផ្អាកសាងសង់ ឬសង់តិចតួចក៏ដោយ ម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ក៏នៅតែមានកាតព្វកិច្ចធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការដ្ឋានសំណង់របស់ខ្លួន។ តួយ៉ាងដូចជា បើគ្មានការសាងសង់ទេ ម្ចាស់ការដ្ឋានត្រូវហ៊ុំព័ទ្ធសំណាញ់សុវត្ថិភាព ព្រមទាំងទុកដាក់សម្ភារផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបង្កហានិភ័យ និងគ្រោះថ្នាក់ជាយថាហេតុដល់កម្មករសាងសង់ និងសាធារណៈជនដទៃទៀត។

អាន​បន្ថែម

សាលាក្រុងស្នើឱ្យគ្រប់ការដ្ឋានសំណង់ពង្រឹងអនុវត្តវិធានសុខាភិបាលឱ្យម៉ឺងម៉ាត់ជាងមុន

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ត្រូវរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដោយសារតែមានការឆ្លងជាបន្តបន្ទាប់លើបុគ្គលិក និងកម្មករ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ការដាក់កំហិតនេះ គឺដើម្បីធានាឱ្យបាននូវសុវត្ថិភាព របស់បុគ្គលិក និងកម្មករ ក៏ដូចជាដើម្បីជួយការពារបង្ការការកកស្ទះការងារក្នុងវិស័យសំណង់ជារួម ដែលកើតឡើងដោយសារវិបត្តិកូវីដផងដែរ។ សេចក្ដីណែនាំទាំងអស់មាន ១៤ ចំណុច ដែលសង្ខេបជារួមខ្លីៗមានដូចជា៖ -ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ បញ្ជីឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ឬទីតាំងស្នាក់នៅរបស់បុគលិក និងកម្មករ និយោជិតក្នុងអំឡុងពេលបំពេញការងារ។ -ចាត់ឱ្យមានអ្នកចែកម៉ាស វាស់កម្តៅ និងបាញ់ទឹកអាល់កុល ឬជែលអាល់កុល និងអនុវត្តការស្កេន QR Code ទប់ស្កាត់កូវីដ១៩ Stop Covid នៅតាមច្រកចេញ ចូលការដ្ឋាន។ -បើមានលទ្ធភាព ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ គួររៀបចំឱ្យមានបន្ទប់ស្នាក់នៅប្រចាំថ្ងៃជូនបុគ្គលិក និងកម្មករ និយោជិតរបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង -មិនអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ និយោជិត ចេញមកទទួលទានអាហារនៅក្រៅការដ្នាននោះទេ -បើទៅរួច គួរពិចារណា […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យឯកជនរួមទាំងក្រុមហ៊ុនសំណង់ អាចធ្វើតេស្តរហ័សបានដោយខ្លួនឯង

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតដល់សហគ្រាស ក្រុមហ៊ុនឯកជន រោងចក្រ រួមទាំងក្រុមហ៊ុនសំណង់នានា អាចរៀបចំធ្វើតេស្តរហ័សជាបឋម លើបុគ្គលិក-កម្មកររបស់ខ្លួន ដោយខ្លួនឯង ដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវីដ១៩  ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងពិសេសជួយកាត់បន្ថយហានិភ័យឱ្យទាន់ពេលវេលា។ សម្តេច ហ៊ុន សែន បានឱ្យដឹងកាលពីព្រឹកមិញនេះថា បើសិនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី (Delta) នោះទេ កម្ពុជានឹងមានរលកនៃការឆ្លងខ្លាំងទៀត ដូច្នេះវិស័យឯកជនត្រូវតែជួយរដ្ឋ។ «វាគ្មានទៅខាតអីទេ ក្រុមហ៊ុនឯកជនអាចធ្វើតេស្តលើបុគ្គលិកដោយខ្លួនឯងដែលសង្ស័យ ដោយប្រើទុនរបស់ក្រុមហ៊ុន ព្រោះឧបករណ៍តម្លៃត្រឹម ៣,៧ដុល្លារប៉ុណ្ណោះ បើពឹងតែគ្រូពេទ្យធ្វើមិនទាន់ពេលវេលាទេ ហើយអាចឆ្លងរាលដាលទៅអ្នកដទៃ។ បើក្រុមហ៊ុន សហគ្រាសឯកជនអាចធ្វើតេស្តលើបុគ្គលិកកម្មកររបស់ខ្លួន មានតែចំណេញ គាត់រកឃើញជំងឺបានលឿន គាត់អាចគ្រប់គ្រងបុគ្គលិកខ្លួនឯងបានកាន់តែលឿនទៀត គាត់អាចរត់មករកពេទ្យទាន់ពេលវេលា បើគាត់រកមិនឃើញទេ អត់មានអីខាតសោះ»។ លើសពីនេះ គ្រូពេទ្យក៏នឹងចាប់ផ្តើមចុះបង្រៀនពីការធ្វើតេស្តតាមសហគ្រាស និងក្រុមហ៊ុនឯកជននានាផងដែរ។ ទាក់ទិននឹងបទបញ្ជានេះដែរ លោក មាស ព្រឹក្សា ប្រធានរដ្ឋបាលគ្រប់គ្រងកិច្ចសន្យានៃក្រុមហ៊ុន លី ឈួង សំណង់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ លោកថា៖ «ការអនុញ្ញាតឱ្យមានការធ្វើតេស្តរហ័ស គឺបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការគ្រប់គ្រង បុគ្គលិក-កម្មករ នៅក្នុងការដ្ឋានសំណង់នានាៗ […]

អាន​បន្ថែម