សុវត្ថិភាព និងសុខុមាលភាព
សាលាក្រុងស្នើឱ្យគ្រប់ការដ្ឋានសំណង់ពង្រឹងអនុវត្តវិធានសុខាភិបាលឱ្យម៉ឺងម៉ាត់ជាងមុន
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ត្រូវរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដោយសារតែមានការឆ្លងជាបន្តបន្ទាប់លើបុគ្គលិក និងកម្មករ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ការដាក់កំហិតនេះ គឺដើម្បីធានាឱ្យបាននូវសុវត្ថិភាព របស់បុគ្គលិក និងកម្មករ ក៏ដូចជាដើម្បីជួយការពារបង្ការការកកស្ទះការងារក្នុងវិស័យសំណង់ជារួម ដែលកើតឡើងដោយសារវិបត្តិកូវីដផងដែរ។ សេចក្ដីណែនាំទាំងអស់មាន ១៤ ចំណុច ដែលសង្ខេបជារួមខ្លីៗមានដូចជា៖ -ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ បញ្ជីឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ឬទីតាំងស្នាក់នៅរបស់បុគលិក និងកម្មករ និយោជិតក្នុងអំឡុងពេលបំពេញការងារ។ -ចាត់ឱ្យមានអ្នកចែកម៉ាស វាស់កម្តៅ និងបាញ់ទឹកអាល់កុល ឬជែលអាល់កុល និងអនុវត្តការស្កេន QR Code ទប់ស្កាត់កូវីដ១៩ Stop Covid នៅតាមច្រកចេញ ចូលការដ្ឋាន។ -បើមានលទ្ធភាព ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ គួររៀបចំឱ្យមានបន្ទប់ស្នាក់នៅប្រចាំថ្ងៃជូនបុគ្គលិក និងកម្មករ និយោជិតរបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង -មិនអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ និយោជិត ចេញមកទទួលទានអាហារនៅក្រៅការដ្នាននោះទេ -បើទៅរួច គួរពិចារណា […]
អានបន្ថែមសម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យឯកជនរួមទាំងក្រុមហ៊ុនសំណង់ អាចធ្វើតេស្តរហ័សបានដោយខ្លួនឯង
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតដល់សហគ្រាស ក្រុមហ៊ុនឯកជន រោងចក្រ រួមទាំងក្រុមហ៊ុនសំណង់នានា អាចរៀបចំធ្វើតេស្តរហ័សជាបឋម លើបុគ្គលិក-កម្មកររបស់ខ្លួន ដោយខ្លួនឯង ដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវីដ១៩ ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងពិសេសជួយកាត់បន្ថយហានិភ័យឱ្យទាន់ពេលវេលា។ សម្តេច ហ៊ុន សែន បានឱ្យដឹងកាលពីព្រឹកមិញនេះថា បើសិនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី (Delta) នោះទេ កម្ពុជានឹងមានរលកនៃការឆ្លងខ្លាំងទៀត ដូច្នេះវិស័យឯកជនត្រូវតែជួយរដ្ឋ។ «វាគ្មានទៅខាតអីទេ ក្រុមហ៊ុនឯកជនអាចធ្វើតេស្តលើបុគ្គលិកដោយខ្លួនឯងដែលសង្ស័យ ដោយប្រើទុនរបស់ក្រុមហ៊ុន ព្រោះឧបករណ៍តម្លៃត្រឹម ៣,៧ដុល្លារប៉ុណ្ណោះ បើពឹងតែគ្រូពេទ្យធ្វើមិនទាន់ពេលវេលាទេ ហើយអាចឆ្លងរាលដាលទៅអ្នកដទៃ។ បើក្រុមហ៊ុន សហគ្រាសឯកជនអាចធ្វើតេស្តលើបុគ្គលិកកម្មកររបស់ខ្លួន មានតែចំណេញ គាត់រកឃើញជំងឺបានលឿន គាត់អាចគ្រប់គ្រងបុគ្គលិកខ្លួនឯងបានកាន់តែលឿនទៀត គាត់អាចរត់មករកពេទ្យទាន់ពេលវេលា បើគាត់រកមិនឃើញទេ អត់មានអីខាតសោះ»។ លើសពីនេះ គ្រូពេទ្យក៏នឹងចាប់ផ្តើមចុះបង្រៀនពីការធ្វើតេស្តតាមសហគ្រាស និងក្រុមហ៊ុនឯកជននានាផងដែរ។ ទាក់ទិននឹងបទបញ្ជានេះដែរ លោក មាស ព្រឹក្សា ប្រធានរដ្ឋបាលគ្រប់គ្រងកិច្ចសន្យានៃក្រុមហ៊ុន លី ឈួង សំណង់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ លោកថា៖ «ការអនុញ្ញាតឱ្យមានការធ្វើតេស្តរហ័ស គឺបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការគ្រប់គ្រង បុគ្គលិក-កម្មករ នៅក្នុងការដ្ឋានសំណង់នានាៗ […]
អានបន្ថែមកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ឃុំប៉ាក់ខ្លងខេត្តកោះកុង បិទជួសជុលចាប់ពីថ្ងៃនេះទៅ
ផ្នែកខាងឆ្វេងនៃកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងត្រូវបិទជួសជុលជាបណ្តោះអាសន្ន ដោយចរាចរនឹងត្រូវពង្វាងទៅខាងស្តាំទាំងអស់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។ ការផ្អាកចរាចរណ៍ គឺដោយសារតែផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត ដូច្នេះក្រុមការងារត្រូវធ្វើការជួសជុល។ អាស្រ័យហេតុខាងលើនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា៕
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចយកដីឡូតិ៍មួយកន្លែងធ្វើផ្សារជាបណ្ដោះអាសន្ន
រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចរៀបចំផ្សារជាបណ្តោះអាសន្ន លើដីឡូតិ៍របស់លោកឧកញ៉ា ឈួន គឹមសាន ក្នុងទីរួមខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែមេសា នេះ។ ផ្សារបណ្តោះអាសន្ននេះ មានតូបទាំងអស់ជាង ២០០តូប ដោយប្រជាជនអាចដាក់លក់ដោយមិនគិតថ្លៃឈ្នួលតូបនោះឡើយ។ ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងដីឡូតិ៍ផ្ទាល់ ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង បានឱ្យដឹងថា ផ្សារនេះធ្វើឡើងដើម្បីរក្សាបានគម្លាតសង្គម និងអនាម័យ តាមរយៈការត្រួតពិនិត្យច្បាស់លាស់។ «ការលក់នៅផ្សារនេះនេះ នឹងមានទាំងសោភ័ណភាព សុវត្ថិភាព និងជួយរក្សាកាត់បន្ថយការឆ្លងនៃជំងៃកូវីដ-១៩ បានមួយកម្រិត» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា ការបង្កើតផ្សារបណ្ដោះអាសន្នខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តកំពង់ស្ពឺ មានអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើន សរុបចំនួន២៦នាក់ ដោយរដ្ឋបាលខេត្ត ក៏បានសម្រេចបិទខ្ទប់តំបន់ និងទីផ្សារមួយនៅក្នុងខេត្តចំនួនផងដែរ៕
អានបន្ថែមអាជ្ញាធរផ្អាកដំណើរការរោងចក្រ ផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មួយចំនួនទៀតនៅក្រុងព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ នេះបើលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ អាជីវកម្មទាំង៣កន្លែងរួមមាន៖ ១) មជ្ឈមណ្ឌលពាណិជ្ជកម្ម«តារាសំណាង» ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ២) រោងចក្រផលិតស្បែកជើង «ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ៣) ផ្សារ «យាយទូច ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១។ ការផ្អាកអាជីវកម្មទាំង ៣កន្លែងនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ។ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្អាកការចេញ-ចូល នៅទីតាំងខាងលើនេះជាដាច់ខាត។ គួររម្លឹកថា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅប្រទេសកម្ពុជានៅតែមិនមានការថយចុះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយសណ្ឋាគារ មន្ទីពេទ្យ អគាររៀបមង្គលការ ធ្វើជាមន្ទីរពេទ្យ ពិនិត្យ […]
អានបន្ថែមចិនប្រគល់មន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងឱ្យរដ្ឋបាលខេត្តព្រះសីហនុជាផ្លូវការហើយ
អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសចិន បានបញ្ចប់ការសាងសង់ និងត្រូវប្រគល់ជូនភាគីកម្ពុជាជាផ្លូវការហើយ។ កម្មវិធីប្រគល់អគារនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីដើមសប្ដាហ៍កន្លងមកនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង និងអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន។ បើយោងតាមស្ថានទូតចិននៅកម្ពុជា ក្រៅពីជួយសាងសង់មន្ទីរពិសោធន៍ សំណាកភាគីចិនក៏នឹងបញ្ជូនក្រុមអ្នកជំនាញ ដើម្បីមកជួយសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាលដែលពាក់ព័ន្ធផងដែរ។ ឯកអគ្គរដ្ឋទូតចិនឯកឧត្តម Wang បានសម្ដែងមោទនភាពយ៉ាងខ្លាំងដែលតែងតែបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់សាលមង្គលការកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល
ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាករបស់រដ្ឋាភិបាលកម្ពុជា ប្រធានក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានសម្រេចផ្ដល់សាលពិពរណ៍ និងអគាររៀបការនៅកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ នេះបើតាមការឱ្យដឹងពី សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ។ សម្ដេច ហ៊ុន សែន បានប្រកាសថា បច្ចុប្បន្ន មន្ទីរពេទ្យចំនួន ៣ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ពេលនេះមានសភាពពេញហើយ ដូច្នេះគឺត្រូវការទីតាំងបន្ថែម។ សម្ដេច មានប្រសាសន៍ថា៖ «កន្លែងកោះពេជ្រ …គឺដាក់តែអ្នកជំងឺស្រាលទេ តែអ្នកជំងឺធ្ងន់ គឺត្រូវបញ្ចូនទៅមន្ទីរពេទ្យ។ អំឡុងពេលនេះក៏មិនមានអ្នកណារៀបការដែរ។ ខ្ញុំបានស្នើឱ្យមន្ត្រីរៀបចំទិញគ្រែសម្រាប់មណ្ឌលព្យាបាលថ្មីនេះ យ៉ាងតិច ៥ ០០០ គ្រែ»។ ក្រៅពីផ្ដល់ជាទីតាំង អ្នកឧកញ៉ា ពុង ឃាវសែ កាលពីម្សិលមិញនេះ ក៏បានចុះត្រួតពិនិត្យផ្ទាល់ លើការងាររៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិពរណ៍កោះពេជ្រនេះ ផងដែរ។ គួរបញ្ជាក់ថា អ្នកឧកញ៉ា ពុង ឃាវសែ កន្លងមកតែងតែចូលរួមចំណែកជាមួយរដ្ឋាភិបាល […]
អានបន្ថែមកន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដី១០ ហិកតា នៅកំពង់ស្ពឺ គ្រោងបញ្ចប់ការសាងសង់នៅ ខែមេសានេះ
សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងធ្វើការយ៉ាងសកម្មសាងសង់ឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដីប្រមាណ ១០ ហិកតា នៅស្រុកឱរ៉ាល់ ដោយរំពឹងថានឹងបញ្ចប់ការដ្ឋានឱ្យបាន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីពេលថ្មីៗនេះថា ដោយសារកន្លែងបូជានៅកំពង់ស្ពឺមិនទាន់សាងសង់រួច សព្វអ្នកជំងឺនៅភ្នំពេញពេលនេះ នឹងត្រូវបូជានៅភ្នំពេញ។ ឯកឧត្តម បន្តថា គម្រោងនេះ រួមមានសាងសង់ឈាបនដ្ឋានស្ដង់ដាចំនួន ៦ ដោយមានទីតាំងស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទីតាំងមូលដ្ឋាននេះ គឺមានសុវត្ថិភាព និងមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការសាងសង់ឈាបនដ្ឋាន បាន និងកំពុងធ្វើឡើងស្ទើគ្រប់ខេត្តក្រុង ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការត្រៀមទុកជាមុន។ (អានបន្ថែម)
អានបន្ថែមមន្ទីរពេទ្យមួយកន្លែងទៀតនៅម្ដុំព្រៃសខណ្ឌដង្កោ នឹងក្លាយកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
មន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នឹងត្រូវយកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសពិនិត្យទីតាំងផ្ទាល់កាលពីព្រឹកថ្ងៃទី ១៩ ខែ មីនា នេះ។ មន្ទីរពេទ្យស្រ្ដីនគរទេពនេះ មានផ្ទៃដីទំហំជាង ១ហិកតា មានអគារទំហំ ២៥,០០០ម៉ែត្រការ៉េ កម្ពស់ ៥ ជាន់ និងអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ។ ជាងនេះទៀត មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដា ផងដែរ។ យ៉ាងណាមិញ សម្ដេច ហ៊ុន សែន មិនទាន់បានបញ្ជាក់ព័ត៌មានលម្អិត ក៏ដូចជាបញ្ជាក់ពីកាលបរិច្ឆេទនៃការអនុវត្តផែនការនេះទេ។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃជាមួយគ្នានេះ សម្ដេចក៏បានចុះពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋអតីតព្រះមហាក្សត្រនៃកម្ពុជាផងដែរ។ ស្ដូបនេះ បច្ចុប្បន្នសម្រេចប្រមាណ៩៥% ហើយ ដោយ គ្រោងនឹងបញ្ចប់នៅចុងខែមីនាឆ្នាំ ២០២១ នេះ៕
អានបន្ថែមដី ១០ហិកតា នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩
ផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូសឆាយសាងសង់។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា នេះថា ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ លោក ក៏បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ ដោយបាននិងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ ។ គួរបញ្ជាក់ថា ការសម្រេចជ្រើសរើសទីតាំងនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជារបស់ សម្ដេច ហ៊ុន សែន មកកាន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីនេះៗ។
អានបន្ថែម