សុវត្ថិភាព និងសុខុមាលភាព
ត្រឹមព្រឹកថ្ងៃទី៨ធ្នូ ក្រុមហ៊ុនអចលនទ្រព្យធំៗបរិច្ចាគថរិកា១៦លានដុល្លារ ទិញវ៉ាក់សាំង
គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី ៨ ធ្នូ ក្រុមហ៊ុនអចលនទ្រព្យធំៗ ក្នុងស្រុកចំនួន ៦ បានបរិច្ចាគទឹកប្រាក់សរុបប្រមាណ ១៦ លានដុល្លារ ដល់រដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ ១៩។ ក្រុមហ៊ុន អចលនទ្រព្យធំៗ មានដូចខាងក្រោម៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក្រុមហ៊ុន ប៉េង ហួត (PENGHOUT) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (CHIPMONG) អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ (Royal Group) បរិច្ចាគទឹកប្រាក់ ៣ លានដុល្លា រៀងៗខ្លួន។ ជាមួយគ្នានេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ […]
អានបន្ថែមការដ្ឋានមណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០
រាជរដ្ឋាភិបាលកម្ពុជា បានកំពុងចំណាយថវិកាប្រមាណ ៧៩០ពាន់ដុល្លារ សាងសង់អាគារចំនួន ៦ ជាមណ្ឌលចត្តាឡីស័កថ្មីនៅរាជធានីភ្នំពេញ សម្រាប់ឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបរទេសស្នាក់នៅធ្វើចត្តាឡីស័ក។ គម្រោងសាងសង់មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦ អគារ សាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ ចាប់ផ្តើមសាងសង់នៅខែកញ្ញាកន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០។ ក្រោយបើកដំណើរការ មណ្ឌលចត្តាឡីស័កថ្មីនេះ អាចទទួលមនុស្សស្នាក់រហូតដល់ ៨០០នាក់ ហើយនឹងប្រើជំនួសឧ្យមណ្ឌលចត្តាឡីស័កពេលបច្ចុប្បន្ន ដែលប្រើបន្ទប់សាលារៀនរដ្ឋ និង សណ្ឋាគារ។ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលចត្ដាឡីស័កថ្មីកាលពីសប្តាហ៍មុនថា គម្រោងនេះត្រូវប្រើប្រាស់ថវិកាប្រមាណ ៧៩០ពាន់ដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបន្តថា មណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ សម្រាប់ពលរដ្ឋខ្មែរមកពីក្រៅប្រទេសប៉ុណ្ណោះ ចំណែកជនបរទេស ត្រូវសម្រាកនៅតាមសណ្ឋាគារ។
អានបន្ថែមសិង្ហបុរីផ្តល់ដំណោះស្រាយថ្មីដើម្បីបង្ការនិងតាមដានការឆ្លងជំងឺកូវីដសម្រាប់កម្មករសំណង់
ដើម្បីបញ្ឈប់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងចំណោមកម្មករសំណង់ រដ្ឋាភិបាលប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានចែកចាយឧបករណ៍តាមដានជំងឺកូវីដ១៩ បច្ចេកវិទ្យាថ្មី ចំនួន ៤៥០ពាន់គ្រឿងដល់កម្មករសំណង់ កន្លែងដឹកជញ្ជូនឥវ៉ាន់ និងកន្លែងដំណើរការរោចក្រទាំងអស់។ ឧបករណ៍នេះ គឺជាកងដៃដែលតម្រូវឱ្យកម្មករសំណង់គ្រប់រូបពាក់។ រាល់ពេលគាត់ចូលជិតគ្នា ទិន្នន័យនឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលតាមរយៈកម្មវិធីស្មាតហ្វូន TraceTogether។ ប្រសិនបើកម្មករណាម្នាក់ធ្វើតេស្តវិជ្ជមាន ព័ត៌មានលម្អិតរបស់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ នឹងត្រូវបញ្ជូនទៅក្រសួងសុខាភិបាលភ្លាមៗ។ ឧបករណ៍នេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់និយោជិក និងកម្មករ ដែលកំពុងធ្វើការទាំងអស់ ព្រោះប្រសិនបើមាននរណាម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង គឺគាត់នឹងត្រូវបានដាក់ដោយឡែក ដើម្បីកុំឱ្យរីករាលដាលដល់គេ និងបង្អាក់ការងារសាងសង់ទៀតផង។
អានបន្ថែមកាន់តែទំនើបនិងងាយស្រួសជាមួយឧបករណ៍លំហាត់ប្រាណនៅតាមផ្ទះ
SEARA បានសិក្សាស្វែងយល់យ៉ាងច្បាស់អំពីបញ្ហានៅពេលដែលអ្នកកំពុងពិចារណាទិញសម្ភារផ្ទះមួយ ឬចង់សាងសង់កន្លែងហាត់ប្រាណក្នុងផ្ទះមួយពេញលេញ។ ទន្ទឹមនឹងការមានដំណោះស្រាយលំហាត់រាង្គកាយត្រឹមត្រូវយើងក៏ដឹងដែរថា ការមានចំណេះដឹងជាមូលដ្ឋានអំពីគុណប្រយោជន៍ពីលំហាត់របស់អ្នករួមជាមួយអនុសាសន៍មានប្រយោជន៍ពីអ្នកជំនាញក្នុងឧស្សាហកម្មហើយទីបំផុតការស្នាក់នៅសមស្របនឹងលំហាត់ប្រាណរបស់អ្នកគឺជាកត្តាគន្លឹះឆ្ពោះទៅរកការសម្រេចបាននូវសុខភាព និងគោលដៅលំហាត់ប្រាណរបស់អ្នក។ អ្នកត្រូវចងចាំថាមុនពេលចាប់ផ្តើមលំហាត់ណាមួយសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីសុវត្ថិភាពរបស់អ្នក។ គុណប្រយោជន៍នៃលំហាត់ប្រាណ ជាទូទៅយើងយល់ថា ហេតុអ្វីបានជាលំហាត់ប្រាណមានសារៈសំខាន់សម្រាប់យើង។ ប៉ុន្តែការដឹងពីអត្ថប្រយោជន៍ច្បាស់លាស់របស់វាក៏អាចជួយជំរុញឱ្យយើងឆ្ពោះទៅរកការសម្រេចបាននូវសុខភាព និងគោលដៅលំហាត់ប្រាណរបស់យើងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់បំផុតនៃការធ្វើលំហាត់ប្រាណ៖ គ្រប់គ្រងទម្ងន់នៃរាងកាយ ប្រយុទ្ធប្រឆាំងនឹងស្ថានភាពចុះខ្សោយនៃសុខភាព និងជំងឺ បង្កើនប្រព័ន្ធភាពស៊ាំ ធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍និងការគោរពខ្លួនឯង បង្កើនថាមពល ជំរុញការគេងឱ្យបានល្អ តើអាំងតង់ស៊ីតេមធ្យម ធៀបនឹងអាំងតង់ស៊ីតេខ្លាំងក្លាគឺជាអ្វី? សកម្មភាពអាំងតង់ស៊ីតេកម្រិតមធ្យមគួរតែបង្កើនចង្វាក់បេះដូងធ្វើឱ្យអ្នកដកដង្ហើមបានលឿននិងធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅគ្រប់គ្រាន់ដើម្បីចាប់ផ្តើមញើស។ ការធ្វើលំហាត់ប្រាណខ្លាំងក្លានឹងធ្វើឱ្យអ្នកដកដង្ហើមរឹងបង្កើនចង្វាក់បេះដូងរបស់អ្នកយ៉ាងខ្លាំងហើយធ្វើឱ្យអ្នកក្តៅ ហើយញើសបញ្ចេញខ្លាំង។ ប្រសិនបើអ្នកនៅតែមិនអាចកំណត់ថាតើការហាត់ប្រាណរបស់អ្នកខ្លាំងប៉ុនណា នោះវិធីងាយស្រួលក្នុងការធ្វើគឺ “ការតេស្តសន្ទនា” ។ សម្រាប់អាំងតង់ស៊ីតេល្មមអ្នកអាចនិយាយបាន ប៉ុន្តែមិនអាចច្រៀងបានទេ។ ចំពោះអាំងតង់ស៊ីតេខ្លាំងក្លាអ្នកនឹងមិនអាចនិយាយលើសពីពាក្យពីរបីដោយមិនដកដង្ហើមឡើង។ ឧទាហរណ៍នៃការធ្វើលំហាត់ប្រាណកម្រិតមធ្យមរួមមាន៖ ដើរល្បឿន (១០០ ជំហានក្នុងមួយនាទី) ជិះកង់ធម្មតា (៨,០៥-១៤,៤៨ គីឡូម៉ែត្រក្នុង ១ម៉ោង) ជិះកង់ (យឺតជាង ១៦ គីឡូម៉ែត្រក្នុងមួយម៉ោង) ឧទាហរណ៍នៃការធ្វើលំហាត់ប្រាណខ្លាំងក្លារួមមាន៖ រត់ ការចែវទូក លោតខ្សែពួរ អនុសាសន៍នៃបរិមាណលំហាត់ប្រាណដ៏ត្រឹមត្រូវ ការហាត់ប្រាណមានប្រសិទ្ធភាពបំផុត គឺនៅពេលដែលយើងដឹងពីអ្វីដែលយើងត្រូវការតិចតួចបំផុតសម្រាប់រាងកាយរបស់យើង ដូច្នេះយើងអាចធ្វើការកែតម្រូវបានអាស្រ័យលើការសម្រេចបាននៃសុខភាព និងគោលដៅលំហាត់ប្រាណរបស់យើង។ អង្គការសុខភាពពិភពលោក (WHO) […]
អានបន្ថែមសារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ
ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Building Design Code» ដើម្បីលើកកម្ពស់សុវត្ថិភាពអគារនៅកម្ពុជា។ លោក Bernard Mak នាយកក្រុមហ៊ុន Firemax Engineering Co., Ltd ដែលជាអ្នកជំនាញ ផ្នែកសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា បានមានប្រសាសន៍ថា លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ គឺទាំងមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដើម្បីជួយម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអគារដើម្បីធានាថា ខ្លួនដឹងថាប្រពន័្ធការពារអគ្គិភ័យរបស់ខ្លួនដំណើរការ ឬអត់។ លោកថា ម្ចាស់អគារ ឬអ្នកគ្រប់គ្រងអគារដែលមានស្រាប់ ឬគម្រោងថ្មី អាចរៀបចំប្លង់អគារ នោះ និងលិខិតមួយចំនួនទៀតដើម្បីដាក់ជូនទៅ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ។ ដើម្បីជៀសវាងការពន្យារពេល ការផាក់ពិន័យ និងបញ្ហាក្នុងការទទួលបានការធានារ៉ាប់រង អគ្គិភ័យ លោក […]
អានបន្ថែមកូវីដ១៩ បង្ខំសិង្ហបុរីឱ្យផ្អាកស្ថានីយចុះចតលេខ ៤ នៃអាកាសយានដ្ឋានចាងស៊ី មួយទៀតហើយ
អាកាសយានដ្ឋានសិង្ហបុរី ចាងស៊ី ប្រកាសបិទស្ថានីយចុះចតលេខ ៤ (Terminal 4) របស់ខ្លួន ចាប់ពីថ្ងៃទី ១៦ ឧសភា ទៅ បន្ទាប់ពីព្រលានយន្តហោះនេះ បានផ្អាកដំណើរការស្ថានីយលេខ ២ (Terminal 2) មួយរួចមកហើយ កាលពីដើមខែឧសភាកន្លងទៅ។ ការប្រកាសបិទធើមីណលលេខ៤ បណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដោយសារតែចំនួននៃការហោះហើរ បានធ្លាក់ចុះខ្លាំង បណ្ដាលមកពីវិបត្តិកូវីដ ១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ព្រលានយន្តហោះចាងស៊ីប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ ។ សម្រាប់ជើងហោះហើរទាំងអស់ ដែលធ្លាប់ចុះចត និងហោះហើរនៅស្ថានីយទី៤ (Terminal 4) នេះ ត្រូវប្ដូរទីតាំងទៅដំណើរការនៅស្ថានីយផ្នែកទី ១ ( Terminal 1) និងទី៣ ( Terminal 3) វិញ។ សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនកាថាយ (Cathay Pacific) និងក្រុមហ៊ុនយន្តហោះកូរ៉េ (Korean Air) ត្រូវប្តូរទៅស្ថានីយផ្នែកទី១ (Terminal 1) ចំណែកស្ថានីយចុះចត […]
អានបន្ថែមអ្នកជំនាញចិន៖ វិស័យសេវាកម្មប៉ះពាល់ខ្លាំង ក្រោយរកឃើញមនុស្ស៩ នាក់ឆ្លងកូវីដ១៩ ដោយសារ ម៉ាស៊ីនត្រជាក់
អ្នកស្រាវជា្រវចិន បានឱ្យដឹងថាកូវីដ១៩ ប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មសេវាកម្ម ក្រោយពីមានមនុស្សបីគ្រួសារ បានឆ្លងកូវីដ១៩ ពីអ្នកជំងឺម្នាក់ ដែលពួកគេបានអង្គុយញ៉ាំអាហារជិតគ្នានៅក្នុងភោជនីយដ្ឋានបិទជិតមួយកន្លែង នៅខេត្តក្វាងចូវ ប្រទេសចិន។ ការឆ្លងនេះ បណ្តាលមកពីសំណើមខ្យល់នៃម៉ាស៊ីនត្រជាក់នៅក្នុងភោជនីយដ្ឋាននោះផ្ទាល់តែម្តង ដែលជាអ្នកចម្លងវីរុសកូវីដពីអ្នកមានជំងឺ ទៅកាន់មនុស្ស៩នាក់ទៀត ។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឍមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លងរបស់ខេត្តក្វាងចូវ ចុះផ្សាយកាលពីខែមីនាកន្លែងទៅនេះ។ អ្នកស្រាវជ្រាវចិនបានធ្វើការពន្យល់ថា ការចម្លងនេះកើតចេញពីស្រ្តីអាយុ៦៣ ឆ្នាំម្នាក់ ដែលបានទទួលលទ្ធផលតេស្តវិជ្ជមាននៅមន្ទីរពេទ្យមួយក្រោយពីបរិភោគអាហារនៅទីនោះរួច។ ពីរសប្តាហ៍ក្រោយ មនុស្ស៩នាក់ទៀត ដែលមិនធ្លាប់មានប្រវត្តិប៉ះពាល់កន្លែងអ្នកជំងឺកូវីដ១៩ ពីមុនៗសោះ លើកលែងតែកន្លែងភោជនីយដ្ឋានមួយនោះចេញ ត្រូវបានរកឃើញថាមានផ្ទុកមេរោគនេះដែរ។ កាលពីថ្ងៃឆ្លងនោះ ស្ត្រីវ័យចំណាស់នោះ គាត់បានទៅភោជនីយដ្ឋាននោះជាមួយសាច់ញាតិគាត់ ទាំងដែលគាត់គ្មានអាការៈរោគណាមួយដូចជាក្អក ឬក្តៅខ្លួនគួរឱ្យកត់សម្គាល់នោះទេ។ ពេលនោះគាត់បាន ចម្លងទៅសមាជិកគ្រួសាររបស់គាត់០៤នាក់ទៀត និងមនុស្ស៥នាក់ទៀត ដែលអង្គុយជុំគ្នានឹងពីរគ្រួសារទៀត នៅក្បែរនោះ។ គេដឹងគ្រប់គ្នាហើយថា វីរុសចម្លងកូរ៉ូណា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយតំណក់តូចៗចេញពីសំណើមទឹកមាត់ ហើយមិនអាចអណ្តែតសាយភាយក្នុងបរិយាកាសឆ្ងាយជាងមួយម៉ែត្រនោះទេ។ ចំពោះករណីខាងលើ ក្រុមគ្រួសារទាំងបី គឺអង្គុយឆ្ងាយដាច់ពីគ្នាជាងមួយម៉ែត្រ ដែលការណ៍នេះ អ្នកស្រាវជ្រាវចិនបាន សន្និដ្ឋានថា ការចម្លងនេះបណ្តាលមកពីម៉ាស៊ីនត្រជាក់ក្នុងភោជនីយដ្ឋាននោះតែម្តង ដែលបានបក់ឱ្យតំណក់ទឹកមាត់តូចៗនោះអណ្តែតទៅក្នុងបរិយាកាសបានកាន់តែឆ្ងាយជាងចម្ងាយមួយម៉ែត្រនោះ។ សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលអ្នកវិទ្យាសាស្ត្រចិនបានរកឃើញនូវករណីឆ្លងដែលបណ្តាលមកពីសំណើមខ្យលចេញពីម៉ាស៊ីនត្រជាក់ បន្ថែមទៅលើករណីឆ្លងកូវីដ១៩ លើកម្មករធ្វើការនៅលើកប៉ាល់ ដាយមឹនព្រីនស៍ […]
អានបន្ថែមសិង្ហបុរីយកមជ្ឈមណ្ឌល ពិព័រណ៍ដ៏ល្បី ចាងស៊ី ( Changi ) ជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩
ប្រទេសសិង្ហបុរីបានសម្រេចយកមជ្ឈមណ្ឌលតាំងពិព័រណ៍ដ៏ល្បីរបស់ខ្លួន គឺមជ្ឈមណ្ឌលពិព័រណ៍ចាងស៊ី ( Changi Exhibition Centre) ធ្វើជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩ ខណៈដែលប្រទេសនេះ ក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេនៅអាស៊ី បន្ទាប់ពីប្រទេសចិន ឥណ្ឌា។ អតីតមជ្ឈមណ្ឌលពិព័រណ៍យន្តហោះចាងស៊ី Changi ត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩។ មជ្ឈមណ្ឌលនេះ ផ្ទៃក្រឡា ៣៣ ០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកជំងឺបាន ២ ៧០០ នាក់ ក្នុងមជ្ឍមណ្ឌល និងកំពុងសាងសង់បរិវេណក្រៅមជ្ឍមណ្ឌលប្រមាណ ៧៥ ០០០ ម៉ែត្រការ៉េបន្ថែមទៀត ដែលអាចផ្ទុកអ្នកជំងឺបាន ៤ ៤០០ នាក់។ មជ្ឍមណ្ឌលនេះបើកទទួលអ្នកជំងឺ ៥០នាក់ លើកដំបូង កាលពីថ្ងៃទី២៥ ខែមេសាឆ្នាំ ២០២០នេះ។ នេះជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩ ទីបីរបស់ប្រទេសបុរី សិង្ហបុរី ក្រៅពីរីស៊ត DESRESort NTUC ដែលស្ថិតនៅតំបន់ Pasir Ris ដែលអាចផ្ទុកអ្នកជំងឺបាន ៥០០ នាក់ និងមជ្ឈមណ្ឌលពិព័រណ៍សាំងហ្គាពួរ Singapore […]
អានបន្ថែមអ្នកជំនាញ៖ ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ជាឱកាសល្អសម្រាប់អ្នកវិនិយោគ
អ្នកជំនាញយល់ឃើញថា ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា គឺជាវិស័យដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគ ខណៈដែលគម្រោងធំៗកម្ពុជាមានចំនួនតិចតួចនៅឡើយ។ «វិស័យទេសចរណ៍វេជ្ជសាស្ត្រនៅស្រុកយើង នៅខ្វះខាតមន្ទីពេទ្យ និងគ្លីនីកច្រើន ហេតុដូចនេះហើយបានប្រជាជនកម្ពុជាភាគច្រើនសម្រុកទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសក្រៅ។ កាលពីខែមុនខ្ញុំទៅប្រទេសថៃ ហើយខ្ញុំសង្កេតឃើញគម្រោងអភិវឌ្ឍន៍វេជ្ជសាស្ត្រខ្លះធ្វើឡើងសម្រាប់ទទួលប្រជាជនកម្ពុជាតែម្តង។ ក្នុងនោះដែរ គេបានបន្ថែមពេទ្យខ្មែរ និងអ្នកបកប្រែជាច្រើនសម្រាប់ជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។» James Hodge អ្នកជំនាញផ្នែកអចលនទ្រព្យ បានលើកឡើងក្នុងកម្មវិធី EuroCham ពេលព្រឹកនិយាយនៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ នៅភោជនីយដ្ឋានតូបតារាជធានីភ្នំពេញ។ លោកបានបន្តថា “យើងមើលឥឡូវនេះមានគម្រោងធំៗមួយចំនួន កំពុងសំឡឹងមើលវិស័យនេះ ហើយមានគម្រោងពីរបីដែរ ដែលជាគម្រោងធំៗណាស់។ ខ្ញុំគិតថា ការបំពាក់បរិក្ខារទំនើបៗមិនត្រឹមតែអាចបន្ថែមការជឿទុកចិត្តកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំមកនូវអ្នកមើលថែអ្នកជំងឺបរទេស អោយមកព្យាបាលនៅប្រទេសកម្ពុជាផងដែរ។ ឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ដ្របែបនេះ កំពុងមាននិន្នាការនៅកូរ៉េខាងត្បូង ជប៉ុន និងតំបន់ជិតខាងផ្សេងទៀត”។ បើតាមគេហទំព័រព័ត៌មានសំណង់និងអចលនទ្រព្យ គម្រោងមជ្ឍមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក ផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជាតាមស្តង់ដារលំដាប់អន្តរជាតិ រួមមាន៖ • មន្ទីរពេទ្យស្តង់ដាបែបសិង្ហបុរីលំដាប់ពិភពលោក The Prestige Hospital មានតម្លៃប្រមាណ៧ លានដុល្លារបានប្រកាសបើកដំណើរការ កាលពីទី៣០ ខែមីនា ឆ្នាំ២០២០។ (អានបន្ថែម) […]
អានបន្ថែមរដ្ឋាភិបាលចេញសេចក្តីសម្រេចកែសម្រួលបទបញ្ជា ដែលបញ្ជាក់ច្បាស់ថាមិនមានការហាមឃាត់ការធ្វើដំណើរឆ្លងស្រុក
កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចដែលបានបញ្ជាក់ច្បាស់ថា មិនមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយទេ ហើយភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវចាត់ទុកជាតំបន់រួមតែមួយ។ សូមបញ្ជាក់ថា បានចេញសេចក្តីសម្រេចនេះ ជាការកែសម្រួលទៅនឹងបទបញ្ជាលេខ ០២ ប.ប ដែលបានដាក់ចេញកាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។ ក្នុងសេចក្តីសម្រេចកែសម្រួលលេខ ៣៩ ស.ស.រ ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ ដែលមានចំណារហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានកំណត់ដូចខាងក្រោម៖ ១) ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។ ២) លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយទៀត។ ការសម្រេចដូច្នេះ រាជរដ្ឋាភិបាលធ្វើឡើង ដោយយោងទៅលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស័យទាក់ទងប្រចាំថ្ងៃ ដោយខានមិនបានរបស់ប្រជាពលរដ្ឋទូទៅ។ សូមបញ្ជាក់ផងដែរថា ការដាក់ចេញបទបញ្ជាសម្រេចបិទការធ្វើដំណើរទូទាំងប្រទេសនេះ […]
អានបន្ថែម