សុវត្ថិភាព និងសុខុមាលភាព
សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩
សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។ ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់មន្រ្តីពាក់ព័ន្ធឱ្យមានការប្រជុំបន្ទាន់ស្តីអំពីការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបំពេញការងារជាធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្ដេចតេជោ បានបញ្ជាក់ថា ៖ «រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ។ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ។ ហើយរថយន្តឈ្នួលទាំងអស់ មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង។ អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ […]
អានបន្ថែមរដ្ឋាភិបាលប្រកាសឲ្យស្ថាប័នរដ្ឋ និង ឯកជនបន្តការងារធម្មតាក្នុងពិធីចូលឆ្នាំខ្មែរ
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនបន្ដធ្វើការងារធម្មតា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខែ្មរប្រពៃណីជាតិនាឆ្នាំនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្តេចបានបញ្ជាក់ថា គ្រប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ មិនឲ្យមានការឈប់សម្រាកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើយ ហើយត្រូវធ្វើការងារជាធម្មតា ដើម្បីការពារកុំឲ្យមានការជួបជុំណាមួយ ដែលឈានទៅការរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ ឬទៅសហគមន៍។ សម្តេចបានបន្ថែមថា៖ «កន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័នគឺជាជំរើសសុវត្ថិភាពបំផុតហើយ បើទុកបណ្តោយឲ្យដើរលេង សភាពការនេះក្រោយចូលឆ្នាំខ្មែរនិងមានហានិភ័យខ្ពស់បំផុត។ អញ្ចឹងទេសូមបងប្អូនមន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករ កម្មការិនីមេត្តាយោគយល់ ចំពោះការលំបាករបស់ប្រទេសជាតិ ។ » ស្របតាមអនុសាសន៍របស់សម្តេច លោក មាស ព្រឹក្សា នាយករដ្ឋបាលនៃក្រុមហ៊ុន លី ឈួង សំណង់ បានគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនេះ ដោយលោកបានបញ្ជាក់ថា “នេះជាវិធានការមួយដ៏ចាំបាច់បំផុតសម្រាប់កាត់បន្ថយការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ថែមទៀត ក្នុងឱកាសឈប់សម្រាកជួបជុំគ្នាសម្រាប់ចូលឆ្នាំខ្មែរខាងមុខ”។ លោកបានលើកឡើងថា៖ […]
អានបន្ថែមការរៀបចំអគារការិយាល័យ និងអគារពាណិជ្ជកម្មក្នុងពេលជួបវិបត្តិមេរោគកូវីដ ១៩
តើអ្នកគួររៀបចំអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកបែបណាខ្លះ ក្នុងកំឡុងពេលសម្រាកជំងឺឆ្លងកូវីដ១៩? ក្នុងស្ថានភាពដែលអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកត្រូវបានទុកទំនេរដោយសារបុគ្គលិក និងក្រុមហ៊ុនអាជីវកម្មផ្សេងទៀតក្នុងអគារតែមួយត្រូវបានឈប់សម្រាកដោយសារជំងឺឆ្លងបណ្តាលមកពីវីរុសកូវីដ១៩ បែបនេះ ការយកចិត្តទុកដាក់ខ្ពស់លើវិធានការគ្រប់គ្រង និងថែទាំអគារ ជាការសំខាន់ណាស់ ជាពិសេសសម្រាប់ម្ចាស់អគារផ្ទាល់តែម្តង។ បើយោងអត្ថបទចេញផ្សាយមួយរបស់ CBRE Cambodia កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អត្ថបទនោះបានបង្ហាញពីវិធីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ១៩ តាមវិធានការមួយចំនួន ដែលត្រូវបានគេយកមកអនុវត្តកន្លងក្នុងការគ្រប់គ្រង់លើបុគ្គលិកធ្វើការ និងគ្រឿងបរិក្ខារក្នុងអគារការិយាល័យ ទាំងអំឡុងពេលកំពុងប្រឈមស្ថានភាពជំងឺឆ្លង និងត្រៀមសម្រាប់ក្រោយពេលជំងឺបានផុតរលត់ទៅវិញ។ វិធានការទាំងនោះមានដូចតទៅ៖ ការគ្រប់គ្រងអគារការិយាល័យ ឬអគារពាណិជ្ជកម្ម ក្នុងកំឡុងពេលនៃស្ថានភាពជំងឺឆ្លងកូវីដ១៩ ១) គ្រប់គ្រងការចេញចូល៖ វិធីដែលល្អបំផុតក្នុងការរក្សាអគារឱ្យមានសុវត្ថិភាពល្អ គឺត្រូវឱ្យបុគ្គលិកដែលមានរោគសញ្ញាឆ្លងនៅដាច់ដោយឡែក និងអនុញ្ញាតឱ្យពួកគេអាចធ្វើការពីផ្ទះបាន។ បន្ថែមពីនេះ អគារការិយាល័យនីមួយៗគួរតែមានដាក់ការត្រួតពិនិត្យកម្តៅ និងការបាញ់អាកុលលាងដៃរបស់បុគ្គលិកមុនពេលចូលធ្វើការ និងមានការកម្រិតការចេញចូលរបស់អ្នកក្រៅផ្សេងទៀត។ ការកម្រិតចំនួនមនុស្សជិះជណ្តើរយន្ត និងការបែងចែងឱ្យឡើងតាមជណ្តើរធម្មតា អាចកាត់បន្ថយការប្រមូលផ្តុំរបស់ក្រុមបុគ្គលិកបំពេញការងារផងដែរ។ ២) ការពារប្រសើរជាងព្យាបាល៖ អ្នកគ្រប់គ្រងអគារ ក៏អាចដាក់ចេញនូវផែនការយថាហេតុ ឬផែនការគ្រោងទុកជាមុន គឺដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតឡើងនាពេលខាងមុខ។ ក្នុងផែនការគួររាប់បញ្ចូលសកម្មភាពដូចជា៖ អ្វីដែលត្រូវធ្វើជាមួយបុគ្គលម្នាក់ៗ? តើធ្វើដូចម្តេចដើម្បីញែកពួកគេដាច់ដោយឡែកពីគ្នា? តើធ្វើដូចម្តេចដើម្បីឱ្យពួកគេទៅផ្ទះដោយសុវត្ថិភាព? តើត្រូវចាត់វិធានការអ្វីខ្លះ ពេលមានករណីឆ្លងកើតឡើងជាដើម? តាមរយៈផែនការនេះ អ្នកនឹងអាចកាត់បន្ថយហានិភ័យ និងកាត់បន្ថយការថប់បារម្ភបានច្រើន […]
អានបន្ថែមអ្នកជំនាញ៖ វិស័យសំណង់និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយ
អ្នកជំនាញបានព្យាករថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញក្នុងឆ្នាំ២០២១ ខណៈដែលទីផ្សារនៃវិស័យទាំងពីនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ កាលពីចុងឆ្នាំ២០១៩ គួបផ្សំជាមួយការនៅនឹងថ្កល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារំាងអ៊ែអែហ្វអ៊ី (RFI) លោកបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលរាជបណ្ឌិត្យសភាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ «ការឆ្លងនៃកូវីដមិនធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាទេ គ្រាន់តែវានឹងនៅនឹងថ្កល់ដូចឆ្នាំ២០០៩។ ហើយបន្ទាប់ពីបណ្ដាប្រទេសនៅលើពិភពលោកស្ដារសេដ្ឋកិច្ចឡើងវិញហើយ ខ្ញុំជឿថា នៅចុងឆ្នាំ ២០២០ ក្នុងត្រីមាសទី៣ ទី៤ នេះ សេដ្ឋកិច្ចប្រទេសកម្ពុជានឹងចាប់ផ្ដើមមានសន្ទុះជាបណ្ដើរៗ។» លោកបានបន្តទៀតថា៖ «ចំពោះវិស័យសំណង់នឹងអចលនទ្រព្យ នៅមិនទាន់មានសន្ទុះត្រឡប់មកវិញក្នុងឆ្នាំនេះទេ ព្រោះវាមិនមែនជាទីផ្សារបន្ទាន់សម្រាប់កម្ពុជា។ តែវាអាចមានសន្ទុះឡើងវិញក្នុងឆ្នាំ ២០២១ ព្រោះវិស័យនេះ មានការជាប់គាំងតាំងពីមុនកូវីដម្ល៉េះ។ ចំពោះវិស័យសំណង់ មានការជាប់គាំងតាំងពីខែធ្នូ ២០១៩ មក ឯអចលនទ្រព្យ ធ្លាក់ចុះតាំងពីខែកញ្ញា ២០១៩ មកម្ល៉េះ។» ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ប្រធានខេដាប់បឹលយូរខេមបូឌា និងជាអគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីសស្តែត បញ្ជាក់ថា ក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ១៩ គឺជាពេលវេលាល្អក្នុងការវិនិយោគទុកសម្រាប់ឆ្នាំក្រោយៗ។ លោកបានថ្លែងដូច្នេះ ក្នុងបទសម្ពាសន៍ស្តីអំពី «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺកូវីដ១៩ និងការលើកលែងពន្ធប្រថាប់ត្រា» ។ […]
អានបន្ថែមរដ្ឋាភិបាលបញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃ១ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ។ សម្តេចបានចេញសេចក្តីសម្រេចដូច្នេះ ក្នុងសន្និសីទកាសែតស្ដីពីវិធានការបន្ថែម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ជុំវិញការបញ្ជាឱ្យបិទកាស៊ីណូបណ្តោះអាសន្ននេះ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាយើងទុកពេលរហូតដល់ថ្ងៃទី ១ ខែមេសា មិនចូលជាធរមាននៅយប់នេះតែម្តង? បញ្ហាមិនស្ថិតអ្នកលេងល្បែងទេ គឺស្ថិតនៅត្រង់បញ្ហាថៅកែត្រូវតែដោះស្រាយជាមួយកម្មករ របស់ពួកគេយ៉ាងណា។ ព្រោះបើសិនជាបិទភ្លាម ថៅកែកាស៊ីណូទៅបាត់ ចឹងអ្នកណាទទួលខុសត្រូវទៅលើបញ្ហាបុគ្គលិកដែលត្រូវព្យួរការងារ ក្នុងកាលៈទេសៈនូវការបិទនេះ?» សម្តេចបានបន្ថែមថា ៖ «យើងប្រគល់ភារកិច្ចឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តធ្វើការងារនេះជាមួយម្ចាស់កាស៊ីណូទាំងអស់ យ៉ាងហោចណាស់ឱ្យរួចភារកិច្ចបង់ចំណូល(ពន្ធ)ក្នុងរយៈពេលបិទ ព្រោះនៅពេលបិទអាជីវកម្ម គឺគ្មានចំណូលនោះទេ។ សម្រាប់នៅទីក្រុងភ្នំពេញ យើងមានតែកាស៊ីណូណាហ្គាវើលតែប៉ុណ្ណោះ ហើយនៅតាមព្រំដែនក៏មាន និងនៅក្រុងព្រះសីហនុក៏មាន គឺយើងបិទទាំងអស់ជាបណ្តោះអាសន្ន។» ដំណាលគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់កាស៊ីណូក្នុងប្រទេសកម្ពុជាទាំងអស់ថា ក្រសួងនឹងធ្វើការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំខែដល់កាស៊ីណូចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃអនុញ្ញាតបើកឲ្យដំណើរការអាជីវកម្មធម្មតាវិញ។ គួរបញ្ជាក់ផងដែរថា អាជីវកម្មកាស៊ីណូទូទាំងប្រទេសកម្ពុជាមានចំនួន […]
អានបន្ថែមសរុបទីតាំង សម្រាប់ព្យាបាលអ្នកដែលឆ្លងជំងី Covid 19 ទូទាំងប្រទេស
រដ្ឋបាលខេត្តក្រុងទូទាំងប្រទេសកម្ពុជា បានជ្រើសរើសយកទីតាំងតាមមូលដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ តបបញ្ជារបស់សម្តេចតេជោ បានចេញបទបញ្ជា អោយរួមគ្នាប្រយុទ្ធប្រឆាំង និង ទប់ស្តាត់នេះ វីរ៉ុសនេះ។ បន្ទាប់ពីទទួលបាននូវបទបញ្ជានេះ អភិបាលរាជធានី-ខេត្តទាំង ២៥ បានចាប់ផ្តើមជ្រើសយកសណ្ឋាគារ និងសាលារៀន ព្រមទាំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។ បើគិតមកដល់ត្រឹមសប្ដាហ៍នេះ រដ្ឋបាលខេត្តក្រុង បានចុះពិនិត្យ និងជ្រើសរើសទីតាំង និងបានរៀបចំយ៉ាងរៀបរយ រួមមាន៖ • ខេត្តកំពង់ចាម៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន ៣ កន្លែង ក្នុងក្រុងកំពង់ចាម រួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម សណ្ឋាគារមេគង្គ និង សាលាគរុកោសល្យភូមិភាគ ។ • ខេត្តព្រះសីហនុ៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែង រួមមាន មន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារឯករាជ្យ (សណ្ឋាគារ៧ជាន់) និង សណ្ឋាគារបឹងស៉ីជឺ ។ • ខេត្តព្រៃវែង៖ បានរៀបចំ អគារសណ្ឋាគារចុងប៉ម អគារផ្ទះសំណាក់គ្រូបង្រៀន […]
អានបន្ថែមរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ។ បើយោងតាមលិខិតរបស់ ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២០ បានឱ្យដឹងថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី»។ ចំពោះ ទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ដូរផ្សេងៗវិញ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលមិនមានផែនការបិទនោះទេ។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅប្រព្រឹត្តទៅជាធម្មតា ដោយរដ្ឋាភិបាល លើកទឹកចិត្តឲ្យប្រជាជន រៀបចំពិធីនេះ ដោយការបង្កើតបរិយាកាសសប្បាយរីករាយតាមផ្ទះវិញ […]
អានបន្ថែមស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត គឺជាទីសំចតទី១ក្នុងការត្រួតពិនិត្យរកវីរុសកូវីដ១៩
ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ត្រូវបានជ្រើសរើសជាមណ្ឌលត្រួតពិនិត្យសុខភាពទីមួយ ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួនជាង ៦០០នាក់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាល វីរុសកូវីដ១៩ (COVID-19) ។ ការសម្រេចជ្រើសរើស ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែតនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្តនីមួយៗ បានកំណត់យកសាលារៀន សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងសារអេឡិចត្រូនិចតេឡេក្រាម កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ។ (អានបន្ថែម) សូមបញ្ជាក់ថា ក្នុងចំណោមពលករជិត៦០០នាក់ ដែលបានធ្វើដំណើរចាកចញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យពិនិត្យរកឃើញភាពមិនប្រក្រតីចំនួន ១០នាក់ ដោយមានអាការៈក្ដៅខ្លួន។ ពលករសង្ស័យទាំងដប់នាក់នោះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មី ដើម្បីយកទៅពិនិត្យព្យាបាលបន្ត។ សូមរំលឹកដែរថា បច្ចុប្បន្ននេះ ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ត្រូវបានជុសជុលឡើងវិញ ក្រោមគម្រោងអភិវឌ្ឍន៍ ក្នុងទឹកប្រាក់ ៩៦ លានដុល្លារអាមេរិក។ ក្នុងនោះ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេ.ឌី.ប៊ី […]
អានបន្ថែមសម្តេចហ៊ុន សែន៖ បញ្ជាឱ្យយកអគារសាលារៀន ធ្វើជាកន្លែងព្យាបាលជំងឺឆ្លងកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដែលជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ តាមរដ្ឋបាលខេត្តនីមួយៗរបស់ខ្លួន កំណត់យកសាលារៀន សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។ វិធានការបន្ទាន់នេះ ត្រូវបានធ្វើឡើងភ្លាមៗ ដោយសម្តេចនាយករដ្ឋមន្រ្តី បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានអំពីករណី ជនជាតិបារាំងចំនួន ២៩នាក់ និងជនជាតិខ្មែរចំនួន ២នាក់ បានឆ្លងមេរោគកូវីដ ១៩ នៅខេត្តព្រះសីហនុ។ តួលេខនេះ យោងតាមការធ្វើបច្ចុប្បន្នភាពពីក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២០ ។ សម្តេចបានលើកឡើងថា “ដោយសារចំនួនអ្នកជំងឺមានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម ហេតុនេះក្រោយពីបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានកំណត់យកសាលារៀនមួយ ឬពីរ…មកប្រើប្រាស់ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។” នេះជាសារលើកឡើងរបស់សម្តេចនៅក្នុងសារតាមតេឡេក្រាមកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ សម្តេចបញ្ជាបន្ថែមថា “ជាកិច្ចការបន្ទាន់ដែលរដ្ឋបាលខេត្តនីមួយៗត្រូវតែយកចិត្តទុកដាក់។ សាលារៀនដែលបានកំណត់ត្រូវរៀបចំបន្ទប់ និងដាក់គ្រែឱ្យបានស្អាតសម្រាប់ដាក់អ្នកជំងឺ ហើយហើយត្រូវតែភ្ជាប់ប្រព័ន្ធទឹក នឹងភ្លើងឱ្យចូលដល់តែម្តង។ រដ្ឋបាលខេត្តនីមួយៗ ត្រូវប្រើប្រាស់កម្លាំងទាំងអស់ដែលខ្លួនមានដូចជា កម្លាំងប៉ូលីស កម្លាំងទាហាន កម្លាំងប៉េអឹម ដើម្បីសម្រុកដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។” សម្តេចបន្តថា “ដោយឡែកនៅរាជធានីភ្នំពេញមិនជាចំណោទបញ្ហាទេ ពីព្រោះយើងមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អគារនៅចាក់អង្រែ មន្ទីរពេទ្យយោធា និងសណ្ឋាគារ […]
អានបន្ថែមអ្នកជំនាញ៖ សំណើមខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់អាចជាមុខសញ្ញាពន្លឿនការចម្លងមេរោគកូរ៉ូណាថ្មី
តើមេរោគកូរ៉ូណា អាចឆ្លងតាមរយៈខ្យល់បានទេ? សំណួរនេះ នៅតែមិនទាន់មានការបកស្រាយឱ្យបានដាច់ស្រេចប្រកបដោយលក្ខណៈវិទ្យាសាស្ត្រអាចជឿទុកចិត្តបាននៅឡើយ។ ទោះបីយ៉ាងណាក៏ដោយ មានភស្តុតាងមួយចំនួន កំពុងត្រូវបានអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ខូវីដ ១៩ អាចរីករាលដាលតាមប្រព័ន្ធខ្យល់សាយពីម៉ាស៊ីនត្រជាក់ អាស្រ័យលើប្រភេទឌីសាញរបស់ម៉ាស៊ីនត្រជាក់នោះ។ ភស្តុតាងបញ្ជាក់ថា កូវីដមានលទ្ធភាពអាចឆ្លងតាមរយៈប្រព័ន្ធខ្យល់ក្នុងម៉ាស៊ីនត្រជាក់៖ ការសិក្សារកឃើញថា កម្មករធ្វើការនៅលើកប៉ាល់ ដាយមឹនព្រីនស៍ (Diamond Princess cruise ship) ធ្វើឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៅជប៉ុន ដែលបានឡើងពី ១០ ទៅជាង ៦០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍។ គឺចរន្តខ្យល់ចេញពីម៉ាស៊ីនត្រជាក់នៅក្នុងនាវានោះតែម្តង ដែលជាមុខសញ្ញាដែលគេចាប់អារម្មណ៍ជាងគេក្នុងការសាយភាយ និងចម្លងមេរោគនេះ។ ក្រុមអ្នកជំនាញបាននិយាយថា “ចរន្តខ្យល់នៅលើកប៉ាល់ អាចដើរតួយ៉ាងសំខាន់ក្នុងការសាយភាយមេរោគ។” នេះបើយោងតាមការចេញផ្សាយរបស់កាសែតសៅឆាយណាម៉នីងផុស ( SCMP )។ ករណីឆ្លងតាមប្រព័ន្ធខ្យល់ក្នុងម៉ាស៊ីនត្រជាក់ក្នុងនាវានេះ ត្រូវបានអ្នកវិទ្យាសាស្ត្រសាំងហ្គាពួរស្រាវជ្រាវបន្ថែម ដោយធ្វើការពិសោធនៅក្នុងបន្ទប់សាកល្បងពិសោធន៍បីដាច់ដោយឡែកពីគ្នា ដើម្បីតាមដានមើលផ្លូវចម្លងមេរោគនេះ។ ដំណឹងល្អពីការស្រាវជ្រាវនេះ គឺថាការធ្វើតេស្តិ៍ខ្យល់ត្រឡប់ដែលបានប្រើហើយពីក្នុងបន្ទប់ បង្ហាញលទ្ធផលអវិជ្ជមាន ដែលមានន័យថា មេរោគនេះមិនរស់នៅក្នុងខ្យល់ដូចមេរោគឆ្លងខ្លាំងផ្សេងទៀតទេ។ ប៉ុន្តែ ដំណឹងអាក្រក់នោះគឺថា សំណាកពិសោធន៍ដែលគេដកចេញពីកន្លែងបំភាយខ្យល់ក្នុងម៉ាស៊ីនត្រជាក់ បង្ហាញលទ្ធផលតេស្តវិជ្ជមាន។ នេះមានន័យថា លំហូរខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់អាចនាំដំណក់ទឹកតូចៗដែលផ្ទុកវីរុសកូវីដ១៩នេះបាន ហើយវាទើរជាប់នៅនឹងគ្រឿងផ្គុំម៉ាស៊ីន ដូចជារន្ធបញ្ចេញខ្យល់របស់ម៉ាស៊ីនជាដើម។ “សម្រាប់ប្រភេទម៉ាស៊ីនត្រជាក់ដែលគេឌីហ្សាញសម្រាប់កាប៉ាល់ អាចនឹងមានភាពឆ្លងបាន […]
អានបន្ថែម