ក្រសួងរៀបចំដែនដី៖ បញ្ជាឱ្យរុះចោលសំណង់អគារចំនួន១៤នៅខេត្តព្រះសីហនុ

គណៈកម្មការចុះពិនិត្យគុណភាពសំណង់របស់ក្រសួងដែនដី និងនគរូបនីយកម្ម បានបញ្ជាឲ្យមានការរុះរើចោលនូវសំណង់១៤អគារនៅខេត្តព្រះសីហនុក្នុងរយៈពេលប្រមាណ៩ខែនៃការបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់ក្នុងក្រុងព្រះសីហនុ។ នេះបើយោងទៅតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សេង ឡូត ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនថា នៅខេត្តព្រះសីហនុក្រោយពីមានព្រឹត្តិការណ៍មួយនៃការបាក់រលំអគារនោះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចុះពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។ មកដល់ពេលនេះ ការពិនិត្យនេះបានជាង៥០០សំណង់ហើយ។» ឯកឧត្តមបានបន្តថា៖ «សំណង់ដែលត្រូវបានសម្រេចឱ្យរំលាយចោលនេះមានការអនុញ្ញាត និងវាយតម្លៃច្បាស់លាស់និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលតែម្តងគឺមាន ១៤ អគារ។ហើយជាង១០០អគារទៀតគឺមានការ អញ្ជើញក្រុមហ៊ុនជំនាញឲ្យមកជួយធ្វើកោសល្យវិច្ច័យ ដើម្បីមានភាពច្បាស់លាស់ថាតើអគារទាំងនោះ មានគុណភាពអាចបន្តសាង់សង់បញ្ចប់ ឬបន្តប្រើប្រាស់បានហើយឬនៅ។» គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩។ ការបង្កើតនេះគណៈកម្មការនេះ ធ្វើឡើងក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ។ក្រៅពីនេះ ក៏មានការចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ផងដែរ។ គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុសម្រាប់អគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អគារ និងសម្រាប់បូរីមានចំនូន […]

អាន​បន្ថែម

រថយន្តស្ទូចសម្ភារសំណង់មួយបានដួលរលំសង្កត់មកលើយានយន្តមួយចំនួននៅក្រុងព្រះសីហនុ

រថយន្តស្ទូចមួយគ្រឿង ដែលកំពុងតែស្ទូចសម្ភារសំណង់បានក្រឡាប់ និងបាក់ដងសន្ទូច សង្កត់លើយានយន្តនៅតាមដងផ្លូវ ស្ថិតដងផ្លូវចុះពីអប្សរាថតរូប ក្នុងសង្កាត់លេខ២ នៅក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០កន្លងទៅ។ នេះបើយោងទៅតាមទំព័រហ្វែសប៊ុក HUY BUNLENG NEWS ហេតុការណ៍ខាងលើនេះ បានបង្កឡើងដោយរថយន្តស្ទូច ០១គ្រឿងម៉ាក KATO ពណ៌ លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធរបស់ឈ្មោះ តាយ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខណៈពេល ដែលកំពុងស្ទូចសម្ភារៈសំណង់ បានដួលរលំ និងបាក់ដងសន្ទូចសង្កត់ បង្កឲ្យមានការខូចខាតយានយន្ត និងសម្ភារផ្សេងៗ រួមាន រថយន្តស្ទូចម៉ាក HOWO, រថយន្ត LEXUS RX300, ឡំប្រឺតាកង់៣ និង បង្គោលភ្លើងអគ្គិសនី ចំនួន ០១ដើមផងដែរ។ យ៉ាងណាមិញ ករណីដែលកើតឡើងខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា ជាគ្រោះថ្នាក់ការងារ មិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយក៏មិនបានបង្កគ្រោះដល់មនុស្សនោះដែរ។ បច្ចុប្បន្នវត្ថុតាង និងយានយន្តត្រូវបាននគរបាលជំនាញចាត់ចែងនាំយកមករក្សាទុក ដើម្បីដោះស្រាយបន្ត ៕

អាន​បន្ថែម