រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលើកោះតាព្រហ្មក្នុងទំហំផ្ទៃដី ១១៦ហិកតា

ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក ធ្វើការអភិវឌ្ឍទីតាំងកោះតាព្រហ្ម ទំហំប្រមាណ ១១៦ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលិខិតលេខ ៨២១ សជណ.មយ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុននេះ នឹងអភិវឌ្ឍកោះតាព្រហ្ម ឱ្យទៅជាតំបន់សេដ្ឋកិច្ចចម្រុះ តំបន់លំនៅឋាន និងប្រែក្លាយទៅជាទីក្រុងរណបមួយផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ជាតំណាងរាជរដ្ឋាភិបាលកកម្ពុជា ដើម្បីចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍតំបន់កោះតាព្រហ្ម ជាក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក។

អាន​បន្ថែម