កម្មវិធី Bentley MicroStation ជួយតភ្ជាប់តំបន់ដាច់ស្រយាលបំផុតនៃប្រទេសកូឡុំប៊ី
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកូឡុំប៊ី SATENA កំពុងប្រើប្រាស់កម្មវិធីវិស្វកម្មទំនើបថ្មីមួយដែលហៅថា “ផ្លូវដែលមើលមិនឃើញនៅលើមេឃ” ដើម្បីធ្វើឱ្យការហោះហើរទៅតំបន់ភ្នំ និងព្រៃដែលដាច់ស្រយាលបំផុត បានងាយស្រួលជាងមុន។ ជាទូទៅ នៅក្នុងតំបន់ភ្នំដ៏ខ្ពស់ និងព្រៃក្រាស់នៃប្រទេសកូឡុំប៊ី គឺពិបាកចូលទៅដលណាស់ ពោលគឺគ្មានផ្លូវនោះ។ សម្រាប់អ្នករស់នៅតំបន់នោះវិញ ដើម្បីទៅជួបគ្រូពេទ្យ ទៅសាលារៀន ឬទៅផ្សារ គឺត្រូវធ្វើដំណើរយ៉ាងលំបាកជាច្រើនថ្ងៃតាមទូក និងការជិះសត្វលា។ ដូច្នេះ ការជិះយន្តហោះគឺចាំបាច់បំផុត ពិសេសនៅពេលមានអាសន្ន។ ប៉ូន្តែ ការហោះហើរនៅក្នុងប្រទេសកូឡុំប៊ី គឺជាពិបាកណាស់ដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលមានភ្នំ ព្រៃ និងជ្រលងច្រើន។ អ្នកបើកបរយន្តហោះជួយភាពលំបាកយ៉ាងខ្លាំង ដោយហោះកាត ជ្រលងភ្នំដ៏ចង្អៀត កំពូលភ្នំខ្ពស់ៗ និងអាកាសធាតុដែលមិនល្អ។ ដូច្នេះ ជើងហោះទៅតំបន់ដាច់ស្រយាលទាំងនោះគឺមានតិចបំផុត។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានប្រើកម្មវិធី Bentley MicroStation ដើម្បីបង្កើតជាផែនទីគំរូនៃស្ថានភាពភូមិសាស្ដ្រដើម្បីជួយដល់វិស្វករ។ កម្មវិធីកុំព្យូទ័រនេះ ជួយឱ្យវិស្វកររចនាផ្លូវអាកាសជាលក្ខណៈ 3D យ៉ាងជាក់លាក់ ដែលបង្ហាញអ្នកបើកបរយន្តហោះឱ្យដឹងច្បាស់ថា ត្រូវបត់នៅកន្លែងណា និងត្រូវហោះហើរក្នុងកម្ពស់ប៉ុណ្ណា ដើម្បីជៀសផុតពីឧបសគ្គភ្នំ។ ការរៀបចំផែនទីឌីជីថលនេះ ធានាថាទោះបីជាយន្តហោះមានបញ្ហាម៉ាស៊ីនក្នុងពេលហោះឡើងក៏ដោយ ក៏វានៅតែមានផ្លូវសុវត្ថិភាពដែលត្រូវបានធានាសម្រាប់ការហោះហើរទៅមុខទៀត។ ដំណើរការនេះចាប់ផ្តើមដោយការយកទិន្នន័យអំពីកម្ពស់ភ្នំ និងទីតាំងផ្លូវរត់យន្តហោះ ដើម្បីបង្កើតជាគំរូឌីជីថលនៃផ្ទៃដី។ បន្ទាប់មក ក្រុមការងារអាចរចនាផ្លូវហោះហើរដែលត្រង់ជាងមុន […]
អានបន្ថែម
English