ក្រុមហ៊ុន Bentley System ប្រកាសជ្រើសរើសអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ប្រចាំឆ្នាំ២០២៣

អ្នកឈ្នះដែលត្រូវជ្រើសរើស និងប្រកាសជ័យជំនះ ក្រោមប្រធានបទឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផ្នែកកម្មវិធីសូហ្វវែរពាក់ព័ន្ធការងារសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសទទួលពាក្យប្រកួតជ្រើសរើសម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ 2023 Going Digital Awards in Infrastructure ដែលជាពានរង្វាន់សាកលដ៏ធំមួយ ត្រូវបានវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសសម្រាប់ការឈានទៅរកភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងវិស័យសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ គឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ។ អ្នកប្រើប្រាស់កម្មវិធី Bentley នឹងមានសិទ្ធិចូលរួមជាមួយគម្រោងរបស់ពួកគេនៅក្នុងកម្មវិធី Going Digital Awards in Infrastructure មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – មុនការសាងសង់/ការឌីហ្សាញជាគំនិត ការរចនា ការសាងសង់ ឬក្នុងដំណាក់កាលប្រើប្រាស់នោះទេ អ្នកជាប់ឈ្មោះចុងក្រោយចំនួនបីនាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់នីមួយៗ និងឈ្នះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Year in Infrastructure and Going Digital Awards ក្នុងនាមជាភ្ញៀវរបស់ Bentley Systems។ […]

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល

ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេដើម្បីការឆ្លើយតប មិនត្រឹមតែជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពអាសន្នចំពោះបម្រែបម្រួលអាកាសធាតុផងដែរ។ និន្នាការនេះ បាន​ជំរុញ​ឱ្យមានការ​ផ្លាស់​ប្តូរ​មួយ​ចំនួនដើម្បីធ្វើ​ឱ្យ​ខ្លួន​គេ​ក្លាយ​ជាអ្នកប្រកួតប្រជែង​ដ៏​លេចធ្លោ​មួយក្នុង​ឧស្សាហកម្ម AEC នេះ។ ជាមួយទស្សនៈវិស័យនេះ សូមក្រឡេកមើលពីនិន្នាការឧស្សាហកម្ម AEC ដែលអ្នកជំនាញបានរំពឹងទុកចំពោះថ្ងៃអនាគត ដូចខាងក្រោម៖ ទស្សនៈឆ្ពោះទៅរកសំណង់ដែលគ្មានកាបូន សព្វថ្ងៃនេះ ប្រហែល 56% នៃចំនួនប្រជាជនក្នុងពិភពលោក – 4.4 ពាន់លាននាក់ – រស់នៅក្នុងទីក្រុង។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តដោយចំនួនប្រជាជននៅទីក្រុងនឹងកើនឡើងទ្វេដងនៃចំនួនបច្ចុប្បន្ន នៅឆ្នាំ 2050។ ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងទាមទារឱ្យយើងអភិវឌ្ឍទីក្រុងថ្មីយ៉ាងឆាប់រហ័ស ដែលមានន័យថា ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ […]

អាន​បន្ថែម

តើ Digital Twins មានសារៈសំខាន់យ៉ាងណា ចំពោះព្រលានយន្តហោះថ្ងៃអនាគត?

ដោយ Steve Cockerell នាយកទីផ្សារឧស្សាហកម្មស្តីទី ទីក្រុង និងសាខា Bentley Systems គាំទ្រជាង 87 លានការងារ នៅទូទាំងពិភពលោក ឧស្សាហកម្មអាកាសចរណ៍បានរួមចំណែកជាង 4% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងធ្វើការ 24/7 365 ថ្ងៃក្នុងមួយឆ្នាំ អាកាសយានដ្ឋានគឺជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងប្រព័ន្ធដឹកជញ្ជូនសកលដែលតភ្ជាប់ប្រទេស សហគមន៍ និងអាជីវកម្មពីប្រទេសមួយទៅប្រទេសមួយ។ ឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការ លក្ខខណ្ឌប្រតិបត្តិការផ្សេងៗគ្នា និងការចំណាយកើនឡើង គុណភាពនៃសេវាកម្មដែលម្ចាស់ព្រលានយន្តហោះ និងបណ្តាញផ្គត់ផ្គង់របស់ពួកគេផ្តល់គឺជាកត្តាសំខាន់សម្រាប់បទពិសោធន៍អ្នកដំណើរ។ ដោយសារការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ ហើយការព្រួយបារម្ភរបស់ប្រជាជនអំពីការហោះហើរយឺតៗ អាកាសយានដ្ឋានជាច្រើនមានការកកស្ទះ ខណៈពេលដែលមានអាកាសយានដ្ឋានតិចតួចប៉ុណ្ណោះដែលបានសាងសង់ធំលើសពីតម្រូវការ ឬមានកន្លែងទំនេរបម្រុងទុកសម្រាប់កំណើននាថ្ងៃខាងមុខ។ បើយើងប្រៀបធៀបម្ចាស់-ប្រតិបត្តិករដឹកជញ្ជូនផ្សេងទៀត អាកាសយានដ្ឋានកំពុងឆ្ពោះទៅរកគ្រប់គ្រងមួយដែល “ត្រួសត្រាយដោយទិន្នន័យ” ដែលជាកន្លែងទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ហើយការយល់ដឹងច្បាស់លាស់អំពីទិន្នន័យដែលគ្រប់គ្រងបាន និងផលប៉ះពាល់នៃការផ្លាស់ប្តូរចំពោះវាគឺមានសារៈសំខាន់ណាស់ចំពោះការសម្រេចចិត្តត្រឹមត្រូវនៅពេលអនាគត់ នៅពេលធ្វើការដើម្បីផ្តល់ប្រតិបត្តិការឬសេវាកម្មប្រកបដោយប្រសិទ្ធភាព ការពង្រីកទាន់ពេលវេលានៃកន្លែងដែលមានស្រាប់ ឬព្រលានយន្តហោះថ្មី។ ជាមួយនឹងការប្រកួតប្រជែងដ៏ស្មុគស្មាញនេះ ម្ចាស់ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេត្រូវតែមានភាពរហ័សរហួន និងឆ្លើយតបទាន់ពេលវេលា។ នៅក្នុងបរិយាកាសដ៏ស្វាហាប់នេះ បច្ចេកវិទ្យាដែលត្រៀមនាពេលអនាគត រួមទាំងដំណោះស្រាយឌីជីថលភ្លោះ ដែលគាំទ្រដល់ដំណើរការសហការកម្រិតខ្ពស់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះម្ចាស់ប្រតិបត្តិករក្នុងការរក្សាតុល្យភាពរបស់គេ ដើម្បីបំពេញតម្រូវការអ្នកដំណើរ ការប្រែប្រួលសមត្ថភាពដែលប៉ះពាល់ដល់ការសម្រេចចិត្ត និងប្រាក់ចំណេញទៅថ្ងៃអនាគត – វាគឺជាគន្លឹះដ៏សំខាន់សម្រាប់ស្ថាប័នគេ។ […]

អាន​បន្ថែម

មកស្វែងយល់សារៈសំខាន់កម្មវិធី iTwin Experience, iTwin Capture និង iTwin IoT នៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ

កម្មវិធី iTwin បង្កើតឡើងដោយក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពថ្មីនៃ iTwin Platform របស់ខ្លួន ដោយបានពង្រីកនូវវិសាលភាព និងអន្តរប្រតិបត្តិការទិន្នន័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនវិស្វកម្ម និងអ្នកប្រើប្រាស់ អាចប្រើប្រាស់ដើម្បីបង្កើត និងប្រើប្រាស់ Digital Twin ជាលំហូរការងារក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ។ សមត្ថភាព iTwin Platform ថ្មី វានឹងជួយដល់ Bentley Infrastructure Cloud ដែលជាសំណុំនៃដំណោះស្រាយដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផលិតពីដើមដល់ចប់ ដោយវាបានរួមបញ្ចូលគ្នាប្រើនៅក្នុងកម្មវិធី ProjectWise, SYNCHRO និង AssetWise តែមួយ និងប្រើប្រាស់នៅក្នុង Bentley’s Infrastructure Schemas តែមួយ។ កម្មវិធី iTwin Experience គឺជាផលិតផលថ្មីមួយនៅក្នុង Cloud ដើម្បីផ្តល់អំណាចដល់អ្នកប្រើប្រាស់ យល់ដឹងអំពីធាតុផ្សំនៅក្នុងគ្រឿងបង្គុំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយអាចមើលឃើញ និងស្វែងយល់តាមរយៈ Digital Twin។ សារៈសំខាន់កម្មវិធី iTwin […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley System ប្រើបច្ចេកវិទ្យា Cloud ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនផលិតកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មដ៏ធំមួយនៅអាមេរិក បានប្រកាសនៅក្នុងសន្និសីទហេដ្ឋារចនាសម្ព័ន្ធកាលពីចុងឆ្នាំ ២០២២ ថា ប្រព័ន្ធផ្ទុកទិន្នន័យ Bentley Infrastructure Cloud គឺជាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគ្រាសនៃគ្រប់ដំណាក់កាលទាំងអស់នៅក្នុងវដ្តជីវិតអាជីវកម្ម និងជាខ្សែសង្វាក់ប្រទាក់ក្រឡាគ្នាដ៏មានតម្លៃមួយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដែលវាផ្តល់នូវកម្រិតប្រកួតប្រជែងខ្ពស់ សម្រាប់ការសិក្សា សាងសង់ និងគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាកល់។ ដំណើរការដោយកម្មវិធី iTwin Platform ដែលជាគ្រោងឆ្អឹងមួយដ៏សំខាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley វាបានរួមបញ្ចូលយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាវិស្វកម្មរបស់ Bentley Infrastructure Cloud ដែលនឹងអនុញ្ញាតឱ្យមានការបង្កើត ការចែកចាយ និងប្រតិបត្តិការព័ត៌មានដែលកំពុងដំណើរការនៅក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង តាមរយៈកម្មវិធីពេញលេញ និងសុវត្ថិភាពនៃបច្ចេកវិទ្យា digital twins។ ប្រព័ន្ធ Bentley Infrastructure Cloud នឹងគ្របដណ្តប់លើ ProjectWise ជាកម្មវិធីសម្រាប់គ្រប់គ្រងគម្រោង, SYNCHRO សម្រាប់ការសាងសង់ និង AssetWise សម្រាប់ប្រតិបត្តិការគ្រប់គ្រងថែទាំសំណង់។ ឥឡូវនេះ ប្រព័ន្ធសហគ្រាសទាំងអស់នេះនឹងប្រើប្រាស់បច្ចេកវិទ្យា digital twin ដែលដំណើរការដោយកម្មវិធី iTwin ដើម្បីបើកទិន្នន័យដែលមាននៅក្នុងឯកសារវិស្វកម្ម តាមរយៈការធ្វើផែនទីដោយស្វ័យប្រវត្តិ ដែកគេបានបញ្ចូលទៅក្នុង […]

អាន​បន្ថែម

ក្រសួង៖ គុណភាពសេវាទូរសព្ទចល័តនៅក្នុងបុរីល្អជាងមុនប្រមាណ​ ៧០%

គិតមកដល់ពេលនេះ វឌ្ឍនភាពការងារពង្រឹង និងលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងបុរី បានល្អប្រសើរជាងមុនប្រមាណ​ ៧០ភាគរយហើយ។ នេះបើតាមសកម្មភាពពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយពលរដ្ឋ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  បានឱ្យដឹងថា តាម​រយ:​​ការដោះស្រាយបញ្ហាផ្ទាល់​ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីសម្រេចបានល្អជាងមុន​៧០% ខណៈគិតត្រឹមថ្ងៃទី២៧ ខែមករា​ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុកថែមទៀត។ (អានបន្ថែម) ឯកឧត្តម ក៏បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះ ក្រសួងក៏បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test)​ សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែមផងដែរ។ ឆ្លៀតក្នុងនាឱកាសនោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  ក៏បានលើកឡើងពីគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា​ 5G នាពេលអនាគត​ នៅបុរីប៉េងហួតមុនគេ​ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង​ 4G និង​ 5G​ ឱ្យបានកាន់តែច្រើន​ ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿងប៉ុណ្ណោះ៕ រូបភាពដោយ knightfrank

អាន​បន្ថែម

ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម

ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។ បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។ ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ […]

អាន​បន្ថែម

ក្រុមហ៊ុន Pestech និង AIG សហការគ្នាលើគម្រោងអភិវឌ្ឍន៍គម្រោងសូឡា

ក្រុមហ៊ុន Pestech (Cambodia) Plc (PCL) ចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន International Bhd ម៉ាឡេស៊ី បានចុះMoU ជាមួយក្រុមហ៊ុន Attwood Investment Group Co Ltd (AIG) លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងសិក្សាសមិទ្ធិលទ្ធចំនួនពីរទាក់ទងនឹងការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធសូឡា នៅកម្ពុជា។​ ក្នុងលិខិតប្រកាសដាក់ទៅផ្សារមូលបត្រម៉ាឡាស៊ី កាលពីថ្ងៃទី១៥ ក្រុមហ៊ុន និយាយថា គម្រោងសិក្សាសមិទ្ធិលទ្ធលើការកសាងហេដ្ឋារចនាសម្ព័ន្ធសូឡា ស្ថិតនៅខេត្តប៉ៃលិន ដែលហេដ្ឋារចនាសម្ព័ន្ធសូឡានេះ នឹងត្រូវប្រើសម្រាប់ផ្គត់ផ្គង់អគ្គិសនីទៅក្រុមហ៊ុន MSP Development Co Ltd ដើម្បីចែកចាយលក់រាយទៅកាន់អ្នកប្រើប្រាស់ និងគម្រោងសូឡាលើដំបូល ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមហ៊ុន Pestech លើកឡើងថា អនុស្សារណយោគយល់គ្នានេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ក្រុមហ៊ុន PCL  ចូលរួមចំណែក និងពង្រឹងបទពិសោធន៍របស់ខ្លួនលើថាមពលកកើតឡើងវិញ ខណៈដែលក្រុមហ៊ុនផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមហ៊ុនបាននិយាយថា៖ “គោលបំណងនៃការសិក្សាសមិទ្ធិលទ្ធភាព គឺផ្តល់ជូនទាំងថាមពលស្អាត និងតម្លៃដែកមានការប្រកួតប្រជែងទីផ្សារដល់អតិថិជន ខណៈពេលដែលផ្តល់ឱ្យវិនិយោគិនសក្តានុពលនូវប្រាក់ចំណូលដែលបានកែតម្រូវហានិភ័យផ្អែកលើទីផ្សារ” ។ ក្រុមហ៊ុន PCL ​ […]

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីលាយដីនិងស៊ីម៉ងត៍ របស់កាណាដា អាចធើ្វឱ្យសំណង់កម្ពុជារឹងមាំជាងធម្មតា២-៣ដង

ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) និងក្រុមហ៊ុន​ QBT ដែលជាក្រុមហ៊ុនរបស់ប្រទេសកាណាដា​ បានបង្ហាញពីបច្ចេកវិទ្យាទំនើបថ្មីៗ របស់ខ្លួនក្នុងជួយគាំទ្រដល់គម្រោងសាងសង់សំណង់ការងារទឹក និងប្រព័ន្ធធារាសាស្រ្ត។ នេះបើតាមជំនួបជាមួយអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២​២​។​ បើតាមការបង្ហាញរបស់ក្រុមហ៊ុនទាំងពីរ បច្ចេកវិទ្យាថ្មីៗទើបនេះ អាចធ្វើឱ្យសំណង់កាន់តែមានគុណភាពខ្ពស់ ចំណេញពេលវេលាសាងសង់ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្ពស់។ ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) បានឱ្យដឹងថា ម្សៅ Duraflex​ ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយដី​ និងស៊ីម៉ងត៍​ ដើម្បីធ្វើឲ្យរឹងមាំល្អ​ ដោយមិនចាំបាច់ប្រើប្រាស់ក្រួស​ សរសៃដែក​ និងខ្សាច់​ សម្រាប់សំណង់ធារាសាស្ត្រ​ ក៏ដូចជាសំណង់ផ្សេងទៀត​ ដែលអាចជួយធ្វើ ឲ្យចំណេញថ្លៃដើម​ ពេលវេលា​ ជាពិសេសមិនប៉ះពាល់ដល់បរិស្ថានក្នុងបរិបទបម្រែបម្រួលអាកាសធាតុនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ QBT បាននាំចូល​ និងចែកចាយនូវម្សៅ​ Xypex ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយទឹក​ និងស៊ីម៉ង់​ ដែលកាន់តែធ្វើឱ្យគុណភាពបេតុងមានភាពធន់រឹងមាំ​ និងអាយុកាលវែងជាងធម្មតា​ ២-៣ដង​ និងជួយការពារជម្រាបទឹកបានល្អ​ ដែលអាចជួយឲ្យចំណេញ​លើការកាត់បន្ថយនូវការងារជួសជុលផងដែរ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស […]

អាន​បន្ថែម

Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២

Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីលំដាប់ពិភពលោក បានប្រកាសឈ្មោះជ័យលាភីកម្មវិធីសំណង់ឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ កម្មវីធីនេះ ប្រារព្ធឡើងនៅថ្ងៃទី ១៦  ខែវិច្ឆិកានៅទីក្រុងឡុងដ៍ ដែលជាការផ្ដល់កិត្តិយស និងពានដល់គម្រោងសំណង់ឆ្លាតវៃជុំវិញពិភពលោក ដែលប្រើប្រាស់កម្មវិធីរបស់ Bentley។ ជ័យលាភីត្រូវបានប្រកាសនៅមុខគណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប និងសារព័ត៌មានមកពីជុំវិញពិភពលោក ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានអញ្ជើញទៅចូលរួមផងដែរ។ គណៈកម្មការវិនិច្ឆ័យបានកំណត់អ្នកឈ្នះនៃប្រភេទពានរង្វាន់ទាំង ១៣ ពីបេក្ខជនចុងក្រោយចំនួន ៣៦ ដែលត្រូវបានជ្រើសរើសចេញអ្នកចូលរួមប្រកួតជាង ៣០០ គម្រោង មកពី ១៨០ ក្រុមហ៊ុន និង ៤៧  ប្រទេស។ ដើម្បីចូលមើលឈ្មោះជ័យលាភី សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។ ដើម្បីមើលបទបង្ហាញរបស់បេក្ខភាពនីមួយៗ សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។

អាន​បន្ថែម