ប្រទេសស្វីស បំបែកកំណត់ត្រារថភ្លើងដឹកអ្នកដំណើរវែងជាងគេលើពិភពលោក

ប្រតិបត្តិករផ្លូវដែកស្វីសបានបង្កើតកំណត់ត្រាថ្មីមួយ គឺការធ្វើដំណើរជាមួយនឹងរថភ្លើងដឹកអ្នកដំណើរវែងជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមសារពត៌មានBBC។ រថភ្លើងនេះមានប្រវែង ១,៩ គីឡូម៉ែត្រ ឬស្មើរនឹង ១០០ ទូ រថភ្លើង បានបញ្ចប់ការធ្វើដំណើរដ៏អស្ចារ្យ ប្រវែង ២៥ គីឡូម៉ែត្រឆ្លងកាត់ជន្លងភ្នំអាល់។ ការបំបែកកំណត់ត្រាពិភពលោកបានធ្វើឡើងដើម្បីរំលេចស្នាដៃវិស្វកម្មរបស់ប្រទេសស្វីស ក៏ដូចជាការប្រារព្ធខួប ១៧៥ ឆ្នាំនៃផ្លូវដែកស្វីស។

អាន​បន្ថែម

រដ្ឋប្រកាសឱ្យដំណើរការស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបក្នុងរាជធានី ខេត្ត៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យ​ដំណើរ​ការនូវ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្ត​ស្ទឹង​ត្រែង​។​ នេះបើតាមប្រកាសលេខ ១៥៤ ដនស/ប្រ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ស្ថានីយវាស់វែងនេះ នឹងបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការ​ត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធ​ផ្សេងៗ​ទៀត។ ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ជាបណ្តាញបង្គោលប្រឹថពីវិភាគថ្នាក់ជាតិ វាស់វែងតាមរយៈ​ផ្កាយ​រណប ដោយទទួលរលកសញ្ញាជាប្រចាំពីប្រព័ន្ធផ្កាយរណប GNSS។ សញ្ញាដែលទទួលបានពី GNSS នេះ ត្រូវបានប្រើប្រាស់សម្រាប់ការវាស់វែង ការកំណត់ទីតាំងភូមិសាស្ត្រ ការត្រួត​ពិនិត្យ​ចលនានៃស្រទាប់ផែនដី និងការសិក្សាផ្នែកវិទ្យាសាស្ត្រដទៃទៀត។

អាន​បន្ថែម

ជប៉ុនជួយធ្វើទំនើបកម្មប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាថ្មី២

ជប៉ុនកំពុងជួយធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា តាមរយៈបច្ចេកវិទ្យាថ្មី ២ គឺវិធីសាស្ត្រខួងបែប Pipe Jacking Method និង ប្រព័ន្ធ WOW to Japan Projects។ ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទាំង ២ ក្នុង សិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា ជប៉ុនកាលពីថ្ងៃទី ២៥ តុលា កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។ សិក្ខាសាលានេះ ក៏មានការចូលរួមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ទីភ្នាក់ងារ JICA Cambodia ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ស្ថានទូតជប៉ុន ភ្នាក់ងារការងារទឹកកខ្វក់ជប៉ុន (JS) ក្រុងគីតាឃ្សឹស្សឹ (City of Kitakyushu) ក្រុមហ៊ុនឯកជនជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំធ្វើឡើងក្នុងទិសដៅ ពង្រឹង និងពង្រីកការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា […]

អាន​បន្ថែម

ឡានហោះ ផលិតដោយចិន ហោះសាកល្បងលើកដំបូងនៅទីក្រុងឌូបៃ

“រថយន្តអគ្គិសនីហោះលើអាកាស” ដែលផលិតដោយក្រុមហ៊ុនចិន Xpeng Inc បានបើកហោះសាកល្បងជាលើកដំបូងនៅក្នុងប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ១១ ខែតុលា ខណៈក្រុមហ៊ុនកំពុងត្រៀមពង្រីកផលិតផលនេះទៅកាន់ទីផ្សារអន្តរជាតិឆាប់ៗ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រថយន្តហោះមានឈ្មោះថា X2។ ឡានហោះនេះ គឺអាចហោះឡើង និងចុះចត បែបត្រង់បាន ពោលគឺមិនចាំបាច់ត្រូវការផ្លូវរត់ធំ ដើម្បីយកអេឡង់ឡើងដូចយន្តហោះធម្មតាទេ។ ជាក់ស្ដែង វាចុះឡើងដូចជាឧទ្ធម្ភាគចក្រដូច្នោះដែល ប៉ុន្តែមិនត្រូវការទីធ្លាធំ នោះទេ ដែលអាចឡើងចុះបានឱ្យស្រួល ឬភាសាអង់គ្លេសហៅថ electric vertical take-off and landing (eVTOL) aircraft។ ការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅក្នុងទីក្រុងឌូបៃ គឺជាការហោះហើរសាកល្បងរយៈពេល 90 វិនាទី ប៉ុន្តែវាគឺជា “មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ” ។ លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Xpeng Aeroht បាននិយាយថា យើងកំពុងធ្វើការមួយជំហានម្តងៗ ទៅកាន់ទីផ្សារអន្តរជាតិ។ ដំបូងយើងជ្រើសរើសទីក្រុងឌូបៃ ព្រោះទីក្រុងឌូបៃជាទីក្រុងដែលមានភាពច្នៃប្រឌិតបំផុតក្នុងពិភពលោក។ photo credit: Reuters/Amr Alfiky

អាន​បន្ថែម

ក្រុមហ៊ុនឯកជន ២ ចុះMoU នាំចូលមនុស្សយន្តមកកម្ពុជា សម្រាប់បម្រើឱ្យវិស័យ…

ក្រុមហ៊ុនក្នុងស្រុក AZ Group បានចុះ​MoU ជាមួយក្រុមហ៊ុនថៃ  TKK Corporation ដើម្បីនាំចូលមនុស្សយន្ត ឬ Robot ដែលអាចដើរដោយស្វ័យប្រវត្តិសម្រាប់មកបម្រើក្នុងវិស័យផ្សេងៗ ដែលវិស័យសំណង់ និងអចលនទ្រព្យក៏ស្ថិតក្នុងគោលដៅរបស់ក្រុមហ៊ុនទាំង ២ នេះ ដែរ។ MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ តុលា​ កន្លងមក រវាងតំណាងក្រុមហ៊ុន AZ Group និង ក្រុមហ៊ុន TKK Corp។ ឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group បាន​ឱ្យដឹងថា  MoU នេះ នឹងផ្លាស់ប្តូរមុខមាត់នៃវិស័យឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា។ មនុស្សយន្តដែល​នាំ​ចូលនឹង​អាច​ប្រើ​បាន​ក្នុង​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម និង​សេវាកម្ម​គ្រប់​ប្រភេទ​។ គួរបញ្ជាក់ថា AZ Group ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​នាំ​ចូល​បច្ចេកវិទ្យា​ថ្មី​នេះ ចូលមក​ទីផ្សារ​កម្ពុជា។ មនុស្សយន្តទាំងនេះ នឹងជួយសម្រួលដល់វិស័យជាច្រើន ទាំងឧស្សាហកម្ម និងសេវាកម្ម ដូចជាទទួលភ្ញៀវនៅសណ្ឋាគារ ខុនដូ ឬភោជនីយដ្ឋាន  តំឡើងគ្រោងសំណង់ខ្នាតតូចផ្នែកខាងក្នុងអគារ និង […]

អាន​បន្ថែម

អូស្ដា្រលីជួយកម្ពុជាកែសម្រួល និងធ្វើទំនើបកម្ម បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ

អូស្ដា្រលី បាននឹងកំពុង ជួយកម្ពុជាកែសម្រួល និងធ្វើទំនើបកម្ម បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ  និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា តាមរយៈកម្មវិធី P4I (Partners For Infrastructure) & Austroads។ សិក្ខាសាលាស្ដីនេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី០៣-០៥ ខែតុលា កន្លងទៅ ដែលចូលដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងប្រតិភូ P4I។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីពិនិត្យ និងពិភាក្សាលើជំនួយផ្នែកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការចែករំលែកចំណេះដឹង សម្រាប់ពិនិត្យកែសម្រួល និងធ្វើបច្ចុប្បន្នភាពសៀវភៅបទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលា បានពិនិត្យពិភាក្សាលើប្រធានបទចំនួន ៥  រួមមាន៖ ១). គោលនយោបាយ នៃការអភិវឌ្ឍវិស័យផ្លូវថ្នល់ (Policy of Road Development) ២). បទដ្ឋានបច្ចេកទេសស្ថាបនាផ្លូវថ្នល់ (Pavement Design Guideline) ៣). បច្ចេកទេសនៃការធ្វើតេស្ដសម្ភារ (Testing of Materials) ៤). ការរួមបញ្ចូល ផ្នែកសមភាពយេនឌ័រ […]

អាន​បន្ថែម

ដៃគូឧស្សាហកម្មជាច្រើនកំពុងចាប់អារម្មណ៍ប្រើប្រាស់កម្មវិធី AutoBEM ដើម្បីកាត់បន្ថយការបំភាយឧស្ស័នកាបូនិច

ពីរឆ្នាំបន្ទាប់ពីមន្ទីរពិសោធន៍ជាតិ Oak Ridge របស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានផ្តល់គំរូអគារទាំងអស់នៅអាមេរិក ពេលនេះដៃគូពាណិជ្ជកម្មកំពុងប្រើប្រាស់ឧបករណ៍សម្រាប់កិច្ចការនានាចាប់ពីការរចនាអគារ និងទីក្រុងដែលផ្តោតសំខាន់ការសន្សំសំចៃថាមពល រហូតដល់ការភ្ជាប់ប្រសិទ្ធភាពថាមពលទៅនឹងតម្លៃអចលនទ្រព្យ និងហានិភ័យនៅពេលអនាគត។ ក្រុមហ៊ុនអន្តរជាតិដូចជា Google និង SmithGroup កំពុងចែករំលែកអត្ថប្រយោជន៍ និងរៀបចំទិន្នន័យ ដើម្បីសាធារណជនអាចទាញយកមកប្រើប្រាស់បាន។ ដោយសារវិស័យសំណង់បានប្រើប្រាស់ថាមពលស្មើ 40% នៃថាមពលនៅក្នុងសហរដ្ឋអាមេរិក ដូចនេះការបង្កើនប្រសិទ្ធភាពរបស់វាគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះគោលដៅកាត់បន្ថយឧស្ម័នកាបូនសាយភាយ (Decarbonization) ថ្នាក់ជាតិ។ អ្នកដឹកនាំគម្រោង Joshua New បាននិយាយថា ក្រុមហ៊ុនជាច្រើនបានស្នើសុំទិន្នន័យពីកម្មវិធី Automatic Building Energy Modeling software របស់ ORNL ឬ AutoBEM។ គាត់ និងក្រុមរបស់គាត់បានបង្កើត AutoBEM ដោយប្រើកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីរចនាស្រទាប់ទិន្នន័យជារូបភាពជាមួយនឹងព័ត៌មានអំពីអគារនីមួយៗ ដូចជាទំហំ ការប្រើប្រាស់ សម្ភារៈសំណង់ និងបច្ចេកវិទ្យាកម្តៅ និងត្រជាក់។ លោក Joshua New បាននិយាយថា “ប្រធានបទរួម គឺដើម្បីបង្កើតឌីជីថលភ្លោះ (Digital Twin) នៃអគារទំាងឡាយដែលបានសាងសង់ក្នុងសហរដ្ឋអាមេរិក”។ […]

អាន​បន្ថែម

ចិនបើកការដ្ឋានបំពង់បង្ហូរប្រេងប្រវែង ៣៣០០ គម ភ្ជាប់ភាគខាងកើតនិងខាងលិចនៃប្រទស

រដ្ឋាភិបាលចិន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី ២៨ កញ្ញា កន្លងមកនេះ បានបើកការដ្ឋានសាងសង់គម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នខ្នាតយក្សទី ៤ នៅក្នុងប្រទេស ជាផ្លូវការហើយ។ យោងតាមសារព័ត៌មាន China Daily បំពង់នេះមានប្រវែង ៣៣៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ Wuqia ក្នុងភាគខាងលិញនៅប្រទេស ទៅទីក្រុង Zhongwei នៅភាគកើត។ នៅពេលបញ្ចប់ការសាងសង់ បំពង់បង្ហូរប្រេងនេះនឹងជួយបង្កើនសមត្ថភាពបញ្ជូនថាមពលប្រចាំឆ្នាំរបស់ចិនដល់ទៅ ១០០ ប៊ីលានម៉ែត្រគូប។ លើសពីនេះ កំពង់បញ្ជូនថាមពលខ្នាតយក្សនេះ នឹងជួយឱ្យការដឹកបញ្ជូនប្រេងលឿន និងមានប្រសិទ្ធភាពជាងមុន ខណៈតម្លៃក៏នឹងទាបជាងមុនផងដែរ។ អ្នកវិភាគថា េហដ្ឋារចនាសម្ព័ន្ធនេះ នឹងធ្វើឱ្យចិនមានស្ថេរភាពថាមពលជាងមុន ហើយក៏ចូលរួមកាត់បន្ថយឧស្ម័នកាបូនផងដែរ។

អាន​បន្ថែម

ស្វីស និងអង់គ្លេស រួមគ្នាបង្កើតDrone ហោះសាងសង់ និងជួសជុលអគារខ្ពស់ៗស្វ័យប្រវត្តិ

អ្នកស្រាវជ្រាវពីប្រទេសស្វីស និងចក្រភពអង់គ្លេស បានបង្កើតមនុស្សយន្តហោះ ឬDrone ដែលអាចសាងសង់ និងជួសជុលការដ្ឋាន នៅតាមទីតាំងដែលមានហានិភ័យ ដូចជាអគារខ្ពស់ៗជាដើម។ Drone នេះ ហោះហើរ និងសាងសង់អគារបានដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវបានត្រួតពិនិត្យដោយមនុស្សពីចំងាយ ។ មានឈ្មោះថា “BuilDrones” Drone នេះ ត្រូវបានផ្ទុកដោយសម្ភារៈសំណង់ចាំបាច់នានា ក៏ដូចជាបំពាក់ដោយប្រព័ន្ធវាស់វែងទិន្នផលបែបឆ្លាតវៃ ដែលអាចសាងសង់ ឬជួសជុលអគារបានភ្លាមៗ ក្នុងអំឡុងពេលហោះត្រួតពិនិត្យអគារខ្ពស់ៗ។ គួរបញ្ជាក់ថា ក្រុមស្រាវជ្រាវដែលបង្កើត Drone នេះគឺមកពី Imperial College London និង Swiss Federal Laboratories of Materials Science and Technology-EMPA។ អ្នកដឹកនាំការស្រាវជ្រាវ លោកសាស្រ្តាចារ្យ Mirko Kovac បាននិយាយថា Drone នេះត្រូវបានសាកល្បងនៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ ប៉ុន្តែវាអាចអភិវឌ្ឍបន្ថែមដើម្បីប្រើក្នុងវិស័យសំណង់ជាក់ស្ដែងនាពេលអនាគត។

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិកា ខណៈលទ្ធផលជ័យលាភីចុងក្រោយនឹងត្រូវប្រកាសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដែលនឹងធ្វើឡើងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស នៅថ្ងៃទី ១៥ វិច្ឆិកា ខាងមុខនេះ។ កម្មវិធីពានរង្វាន់ប្រចាំនេះ គឺជាកម្មវិធីជ្រើសរើសគម្រោងសំណង់ឆ្នើម ឆ្លាតវៃ គិតគូរពីបរិស្ថាន និងមានគុណភាពខ្ពស់ មកពីជុំវិញពិភពលោក។ សម្រាប់ឆ្នាំនេះ មានគម្រោងជាង ៣០០ មកពី ៤៧ ប្រទេស ដែលចូលរួមប្រកួត។ ក្នុងនោះគណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប បានជ្រើសរើសបេក្ខជនចុងក្រោយត្រឹម ៣៦ប៉ុណ្ណោះ ក្នុង ១២ ប្រភេទរង្វាន់ ដែលមានសិទ្ធិចូលទៅបទបង្ហាញពីគម្រោងសំណង់របស់ខ្លួន […]

អាន​បន្ថែម