ប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុនតម្លៃ ៣៦លានដុល្លារ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនប្រមាណ ៣៦លានដុល្លា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមេសានេះ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។ ពិធីសម្ភោធ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ គម្រោងនេះ បានស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង ១២,៦គីឡូម៉ែត្រ អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដែលមានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង ១វិនាទី។ គម្រោងនក៏បានបំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ និងបានផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ប្រព័ន្ធថ្មីនេះនឹងជួយ រាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។

អាន​បន្ថែម

សំណង់លំនៅឋានជាង ១ពាន់គម្រោង ក្នុងតំបន់ឧទ្យានអង្គរ ស្ថិតក្នុងការត្រួតពិនិត្យ

ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ១០២៩គ្រួសារ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ មេសា ការចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសំណង់ក្នុងរមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់។ អាជ្ញាធរបានបានបញ្ជាក់ទៀតថារាល់សំណើសាងសង់ផ្ទះទាំងអស់ គឺមិនមានការគិតថ្លៃនោះទេ។

អាន​បន្ថែម

ជប៉ុនពិភាក្សាជាមួយសមាគមអ្នកសាងសង់ អំពីការបង្កើតប្រព័ន្ធវាស់វែងដីផ្កាយរណបនៅកម្ពុជា

ជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា ឆាប់ៗនេះ ខណៈបច្ចុបន្នកំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជន។ អ្នកជំនាញជប៉ុន កាលពីថ្ងៃទី ១ មេសា បានជួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។ គម្រោងនេះ ជាការសហការគ្នារវាងក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។ ក្រោយធ្វើការវាយតម្លៃ និងស្ទាបស្ទង់តម្រូវការរួចរាល់ JICA នឹងលើកសំណើហិរញ្ញប្បទានពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីយកមកអនុវត្តកសាងគម្រោងនេះ នៅទូទាំងប្រទេសសកម្ពុជា។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានវាយតម្លៃខ្ពស់លើប្រព័ន្ធនេះ ដោយបញ្ជាក់ថា វានឹងមានសារសំខាន់យ៉ាងខ្លាំងក្នុងវិស័យសំណង់ និងដីធ្លីកម្ពុជា ទាំងក្នុងផ្នែករដ្ឋ និងឯកជន។ គួរបញ្ជាក់ថា ស្ថានីយ CORS នឹងជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។ ស្ថានីយនេះ ក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ […]

អាន​បន្ថែម

អាមេរិកបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ី

មជ្ឈមណ្ឌល MIT Center for Real Estate ថ្មីៗនេះ ទើបបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ីហៅថា Asia Real Estate Initiative ដែលពង្រឹងសក្ដានុពល និងនិរន្តរភាពក្នុងវិស័យនេះក្នុងប្រទេសអាស៊ី។ គម្រោងនេះកឺជាវេទិការសម្រាប់អ្នកដឹកនាំ សហគ្រិន និងសហគមសិក្សាស្រាវជ្រាវ ក្នុងវិស័យអចលនទ្រព្យ ដើម្បីស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យនៅទូទាំងតំបន់អាស៊ី។ គោលដៅសំខាន់មួយនៃគម្រោងគម្រោងអចលនទ្រព្យអាស៊ី នេះ គឺផ្តោតទៅលើការភ្ជាប់ទំនាក់ទំនងប្រកបដោយនិរន្តភាព និងបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាម Massachusetts Institute of Technology ចេញផ្សាយកាលពីដើមខែមីនាកន្លងទៅនេះ។ គម្រោង Asia Real Estate Initiative ក៏មានផែនការសហការជាមួយដៃគូដទៃទៀតនៅអាស៊ី ដើម្បីចូលរួមចំណែកស្រាវជ្រាវ អប់រំ និងចែករំលែកចំណេះដឹង រវាងទ្វីបអាស៊ីទាំងមូល។ លោក Zhengzhen Tan នាយកគម្រោង Asia Real Estate Initiative ថ្លែងថា៖ «យើង ចង់បង្កើតកិច្ចសន្ទនាឆ្លងព្រំដែនរវាង អាស៊ី អាមេរិកខាងជើង និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តផែនការនានា»។ […]

អាន​បន្ថែម

តួកគី បំបែកកំណាត់ត្រាពិភពលោក មានស្ពានយោងវែងជាងគេលើលោក

ស្ពានយោងវែងជាងគេលើពិភពលោក ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅប្រទេសតួកគី កាលពីដើមខែមីនានេះ ដែលជាការដណ្តើមកំណត់ត្រាស្ពានយោងវែងជាងពិភពលោកពីប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Time Out ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ស្ពាននេះមានឈ្មោះថា 1915 Çanakkale Bridge ដែលសាងសង់កាត់ផ្លូវទឹក Dardanelles មានប្រវែង ២ ០២៣ ម៉ែត្រ។ ប្រើរយៈពេលសាងសង់ដល់ទៅ៥ឆ្នាំ ស្ពាន1915 Çanakkale Bridge ប្រើថវិកាសាងសង់ ប្រមាណ ២,៨ប៊ីលានដុល្លារ។ បង្គោលខ្សែយោងព័ណក្រហមនៃស្ពាននេះ ក៏មានកំពស់ខ្ពស់ជាងគេដែរ បើកធៀបនឹងស្ពានយោងដទៃទៀត។

អាន​បន្ថែម

លែងចោះផ្លូវដើម្បីពិនិត្យគុណភាពទៀតហើយ! ក្រសួងប្រើម៉ាស៊ីនស្កេនវិទ្យុសកម្ម ជំនួសវិញ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងនាំចូលម៉ាស៊ីនទំនើបៗ បន្ថែមទៀត ដើម្បីពិនិត្យគុណភាពផ្លូវ តាមរយៈការប្រើវិទ្យុសកម្ម និងRadar ជំនួសឱ្យការខួងចោះផ្លូវដើម្បីពិសោធកម្រាស់ និងគុណភាព។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ ១៤៦B កាលពីថ្ងៃទី ២៨ មីនា នេះថា ជាក់ស្ដែង បច្ចុប្បន្នកម្ពុជាមានម៉ាស៊ុនពិនិត្យភាពហាប់នៃផ្លូវដោយប្រើវិទ្យុសកម្ម ២ គ្រឿងហើយ ដែលនាំចូលពីអាមេរិក ខណៈកំពុងត្រៀមនាំចូលបន្ថែមទៀត។ «នេះជាលើកទីមួយដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានទិញ បាន២ គ្រឿងនេះ ដើម្បីយកមកដាក់ពីលើផ្លូវ ដោយប្រើវិទ្យុសកម្ម បាញ់មើលថា ការបង្ហាប់ហ្នឹង បានល្អ ឬមិនល្អ យើងមិនបាច់ខូងទេ គឺគ្រាន់តែយកម៉ាស៊ីនដាក់ពីលើ វាប្រាប់យើងតែម្តង» ឯកឧត្តមបានបន្ដ។ លើសពីនេះ ក្រសួងក៏បានបញ្ជាទិញម៉ាស៊ីនស្កេនកម្រាស់ផ្លូវដោយប្រើ Radar មកបន្ថែមផងដែរ។ ម៉ាស៊ីននឹងបំពាក់ភ្ជាប់នឹងរថយន្ត ហើយឱ្យរថយន្តនោះបើកបរកាត់ផ្លូវ ដើម្បីវាស់កម្រាស់ផ្លូវ ដោយវាស់ម្ដង បានប្រវែង ៣០ គីឡូម៉ែត្រ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ១៤៦B ដែលតភ្ជាប់ពីវាលរិញ […]

អាន​បន្ថែម

ស្ថានីយសាករថយន្តអគ្គិសនីសាធារណៈដំបូងគេនៅកម្ពុជា បង្ហាញមុខនៅទីស្ដីការក្រសួង

ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា ដែលមានទីតាំងនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២២។ ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងចូលរួមដោយតំណាង UNDP ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន ១២ ផងដែរ។ ក្រៅពីបើកសម្ពោធស្ថានីយសាកថាមពល កម្មវិធីក៏មានការតាំងពិព័រណ៍យានយន្តអគ្គិសនី និងការធ្វើបទបង្ហាញពីបច្ចេកវិទ្យាពាក់ព័ន្ធពីក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថា កម្មវិធីនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ បើតាមផែនការ នៅឆ្នាំ២០២២ ស្ថានីយសាករថយន្តអគ្គិសនីយ៉ាងហោច ១០ទីតាំង នឹងបង្ហាញខ្លួន នៅតាមទីតាំងសំខាន់ៗនានា ដូចជាខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេង និងផ្លូវជាតិនានាជាដើម។ ឯកឧត្តមបន្តថា កម្ពុជាមានផែនការជំរុញឱ្យមានប្រើប្រាស់រថយន្តអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% នៅឆ្នាំ២០៥០ ស្របតាមគោលដៅកាបូនសូន្យនៅឆ្នាំ២០៥០។ យោងតាមរបាយការណ៍ក្រសួង យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ […]

អាន​បន្ថែម

ខ្សែកាបក្រោមសមុទ្រប្រវែងជិត ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ផ្ដើមសង់ហើយ

ខ្សែកាប្លិ៍អុបទិក្រោមបាតសមុទ្រប្រវែង ១៩ ២០០គីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ពីប្រទេសសិង្ហបុរី ភ្ជាប់ទៅប្រទេសបារាំង បានចាប់ផ្ដើមការសាងសង់ហើយ។ ខ្សែកាប្លិ៍អុបទិកនេះ ជាខ្សែកាប្លិ៍ភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ដ៏វែងមួយដែលមានឈ្មោះថា Southeast Asia–Middle East–Western Europe 6 (SEA-ME-WE 6)។ យោងតាមការចុះផ្សាយរបស់ Global Construction Review ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រនេះ មានសមត្ថភាពបញ្ជូនទិន្នន័យអ៊ិនធើណេត 100Tb/s ឬធៀបឱ្យងាយយល់គឺបញ្ជូនទិន្នន័យវិដេអូ HD ៤០ ០០០ វិដេអូ ក្នុងមួយវិនាទី។ ខ្សែកាប្លិ៍អុបទិកនេះ ត្រូវបានសាងសង់ចែកចេញជា ៣ផ្នែក ទី១ ខ្សែកាប្លិអុបទិកក្រោមបាទសមុទ្ររវាងសិង្ហបុរី និងអេហ្សីប ទី២ ខ្សែកាប្លិអុបទិកនៅលើដីនៅក្នុងប្រទេសអេហ្ស៊ីប និងទី៣ ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រពីអេហ្ស៊ីបដល់ទីក្រុង Marseilles នៃប្រទេសបារាំង។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅដើមឆ្នាំ២០២៥។ គម្រោងនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន រួមមានក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ឥណ្ឌា ម៉ាល់ឌីវ ជីប៊ូទី […]

អាន​បន្ថែម

កម្ពុជានឹងប្រើទូកពិសេសប្រមូលសំរាមក្នុងទន្លេ ២០តោន/ថ្ងៃ ដោយប្រើ Drone ចាប់ទីតាំងសំរាម

ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមងហ៊ុនឯកជន នឹងបើកយុទ្ធនាការប្រមូលសំរាមអណ្តែតលើទឹកទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីជួយទ្រទ្រង់ដល់ចលនាទីក្រុងស្អាត។ គម្រោងនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែមីនា រវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមហ៊ុន everwave និងអង្គការ River Ocean Cleanup។ យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ប្រព័ន្ធប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង ឈ្មោះថា Moringa by Landmarken។ បច្ចេកវិទ្យានេះ នឹងស្វែករកទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាមេរ៉ា។ ក្រោយរកឃើញទីតាំងហើយ នឹងបញ្ជូនទូកទៅប្រមូល ដែលអាចប្រមូលបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។ សំរាមដែលប្រមូលបាន នឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាម នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup ។ ចំណែក សំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបំប្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ត៍។ ឯកឧត្ដម ថោង មានប្រសាសន៍ថា យុទ្ធនាការនេះ ជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការរួមចំណែកក្នុងការធ្វើឲ្យទន្លេ […]

អាន​បន្ថែម

ក្រុមហ៊ុនក្នុងស្រុកមួយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីការស្រាវជ្រាវ និងវិភាគទិន្នន័យអចលនទ្រព្យ

ក្រុមហ៊ុន Z1 Data Co., Ltd ដែលជាក្រុមហ៊ុនក្នុងស្រុកស្ថិតក្រោមការគ្រប់គ្រងរបស់ Zillennium Co., Ltd នឹងប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុន Z1 Data កាលពីថ្ងៃទី ០៧ ខែ មីនា ក៏ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី គឺលោក Arshad Khan ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តទិន្ន័យ (data science) និងបច្ចេកវិទ្យាបញ្ញានិម្មិត AI (Artificial Intelligence) មកពីសហរដ្ឋអាមេរិក។ វត្តមានរបស់លោក Arshad Khan នឹងនាំបទពិសោធន៍ជាច្រើនឆ្នាំ មករួមចំណែកអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គួរបញ្ជាក់ថា កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីពង្រឹងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។ កម្មវិធីទាំងនោះមានដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករណ៍ពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។

អាន​បន្ថែម