បច្ចេកវិទ្យា និងវិស្វកម្ម
ផ្លូវជាតិលេខ៣ នឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែមីនាឆ្នាំក្រោយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាផ្លូវជាតិលេខ៣ ដែលទើបតែបញ្ចប់ការសាងសង់ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅខែមីនា ឆ្នាំក្រោយ ដោយនាយករដ្ឋមន្រ្តីនៃកម្ពុជា។ បច្ចុប្បន្នក្រសួង កំពុងបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប លើផ្លូវជាតិថ្មីមួយខ្សែនេះ ទិសដៅដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ វិច្ឆិកា បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបនេះ។ ឯកឧត្តម បន្ដឱ្យដឹង ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ គឺក្នុងគោលបំណង តាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ ចាប់ពី ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ បែកចែកជា ២ផ្នែក ក្នុងនោះពីកំណាត់ផ្លូវពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន។ បច្ចុប្បន្ន ផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន។
អានបន្ថែមក្រុមហ៊ុនតៃវ៉ាន់ចង់ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអគារបែប 3D និងវៃឆ្លាតនៅក្នុងទីផ្សារកម្ពុជា
ប្រព័ន្ធគ្រប់គ្រងអគារ ឬការដ្ឋានសំណង់វៃឆ្លាតដោយប្រើបច្ចេកវិទ្យា IoT ឬស្គាល់ជាទូទៅថា 3D Central Building Management System បាន និងកំពុងក្លាយជានិន្នការដ៏ពេញនិយមមួយនៃប្រទេសដែលជឿនលឿន ហើយបច្ចេកវិទ្យាថ្មីនេះ ក៏កំពុងតែជ្រាបចូលទីផ្សារកម្ពុជាយ៉ាងសន្សឹមៗហើយ។ វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងពិចារណាចង់នាំចូលបច្ចេកវិទ្យាថ្មីៗចូលមកទីផ្សារកម្ពុជា ព្រមជាមួយនឹងផលិតផលសម្ភារៈសំណង់វៃឆ្លាតជាច្រើនប្រភេទទៀត។ ទិសដៅនៃការនាំចូលនេះ ទីមួយគឺដើម្បីពង្រីកទីផ្សារលក់ផលិតផលរបស់តៃវ៉ាន់ និងទីពីរ គឺដើម្បីជួយធ្វើទំនើបកម្មទីផ្សារសំណង់ និងអចលនទ្រព្យនៅកម្ពុជា ខណៈវិស័យទាំងពីរនេះកំពុងតែមានសន្ទុះ និងសក្ដានុពល។ ប្រព័ន្ធគ្រប់គ្រងអគារវៃឆ្លាត ឬ 3D Central Building Management System គឺកម្មវិធី ឬ Software ដែលអាចបង្កើតគំរូ 3D ដែលមានចលនា និងវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចម្លងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។ ឧទាហរណ៍ដូចជា ការបង្កើត និងវិភាគគំរូសកម្មភាពអ្នកប្រើប្រាស់ស្ថានីយរថភ្លើង ឬ ព្រលានយន្តហោះ សកម្មភាពអ្នកដើរផ្សារទំនើប និងអ្នកចូលមន្ទីពេទ្យជាដើម។ លទ្ធផលនៃការវិភាគ នឹងជួយឱ្យម្ចាស់គម្រោងបត់បែន និងគ្រប់គ្រងចំណាយមានប្រសិទ្ធភាពជាងមុន។ ដោយប្រើកម្មវិធីនេះ ម្ចាស់អគារ នឹងធ្វើការដោយងាយស្រួល និងរលូនជាងមុន […]
អានបន្ថែមនិស្សិតខ្មែរបង្ហាញរំបកគំហើញថ្មីប្រើដ្រូនប្រើសម្រាប់ពន្លត់អគ្គីភ័យក្នុងអគារខ្ពស់
ក្រុមនិស្សិតកម្ពុជាមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងរៀបចំដំឡើងដ្រូនដើរដោយថាមពលអគ្គិសនី ដើម្បីពន្លត់អគ្គិភ័យក្នុងអគារខ្ពស់ៗ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ធមន្រី្តក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមនិសិ្សត កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមបទបង្ហាញរបស់ក្រុមនិស្សិត គម្រោងដំឡើងដ្រូននេះ មិនមែនត្រឹមតែអាចពន្លត់អគ្គិភ័យក្នុងអគារបានទេ តែក៏អាចប្រើក្នុងការថតរូប និង វីដេអូ ក្នុងវិស័យកសិកម្ម យោធា និងវិស័យដឹកជញ្ជូនផងដែរ។ ក្រៅពីដ្រូន តំណាងក្រុមសិស្សានុសិស្ស ក៏បានធ្វើបទឧទ្ទេសនាមនិងវីដេអូខ្លីៗអំពីការបង្កើត Cubesat ជូនដល់ថ្នាក់ដឹកនាំក្រសួងផងដែរ។ រដ្ធមន្រី្តក្រសួងឧស្សាហកម្ម ឯកឧត្តមកិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ក្នុងជំនួបនេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល សូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតក្នុងការសិក្សាស្រាវជ្រាវបង្កើតដ្រូន ដើម្បីជាគុណប្រយោជន៍ដល់ប្រទេសជាតិ និងត្រូវបន្តការងារដ៏ប្រពៃនេះជាបន្តទៀត»។
អានបន្ថែមអាឡឺម៉ង់បង្វឹកសុខនហិតរកហានិភ័យក្នុងការដ្ឋានសំណង់នានានៅតំបន់ដាច់ស្រយាល
ក្រៅពីដើម្បីហិតរកមីន សុខនកំពុងត្រូវបានបង្វឹកបង្រៀនឱ្យចេះហិតរកហានិភ័យពីសត្វព្រៃ និងវត្ថុនានា នៅតាមការដ្ឋានសំណង់ធំៗនៅតំបន់ដាច់ស្រយាលផងដែរ ដែលជាផ្នែកមួយនៃការពន្លឿនគម្រោងសាងសង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nature World News។ គម្រោងប្រើសុខន ដើម្បីស្រាវជ្រាវ រកសត្វមានជីវិត នៅតាមការដ្ឋានសំណង់នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនរថភ្លើង Deutsche Bahn (DB) នៃប្រទេសអាឡឺម៉ង់។ ក្រុមហ៊ុន និយាយថា៖ «ដូចដែលយើងដឹងស្រាប់ហើយថា ជាទូទៅមនុស្សគឺត្រូវតែជាអ្នកទទួលខុសត្រូវលើការស្វែងរកសត្វមានជីវិតក្នុងការដ្ឋានសំណង់ ក៏ដូចជាបំលាស់ទីសត្វទាំងនោះទៅកន្លែងមានសុវត្ថិភាព»។ ក្រុមហ៊ុនបញ្ជាក់ទៀតថា គម្រោងហ្វឹកហាត់នេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។
អានបន្ថែមរថភ្លើងល្បឿនលឿនបើកបរស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក សាងសង់ជិតរួចរាល់ហើយ
ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលបើកបរដោយស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក កំពុងឈានដល់ការបញ្ចប់ឆាប់ៗនេះហើយ ពោលគឺមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន នៅឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោងតាម South China Morning Post កាលពីសប្តាហ៍មុន។ ខ្សែរថភ្លើងនេះមានឈ្មោះថា Beijing-Zhangjiakou ដែលតភ្ជាប់ទីក្រុងប៉េកាំង និងតំបន់ Zhangjiakou ដែលជាទីក្រុងម្ចាស់ផ្ទះរណបនៃកីឡាអូឡាំពិកផងដែរ។ រថភ្លើងល្បឿនលឿននឹងមានល្បឿនអតិបរមា ៣៥០គ.ម ក្នុង១ ម៉ោង ដោយនឹងកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំង២ ពីជាង ៣ម៉ោង មកត្រឹមតែ ៤៧នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា ផ្នែកខ្លះនៃខ្សែរថភ្លើងនេះត្រូវបានបើកដំណើរការរួចហើយ តាំងពីខែធ្នូ ឆ្នាំ២០១៩ ដែលជាផ្លូវរថភ្លើងល្បឿនលឿនបើកបរដោយខ្លួនឯងដំបូងគេបង្អស់របស់ពិភពលោក។
អានបន្ថែមសហភាពអឺរ៉ុបអនុម័តទុន ១៥ លានអឺរ៉ូ ចង់បង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ដំបូងក្នុងតំបន់
គណៈកម្មការអឺរ៉ុបបានអនុម័តទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូជាលើកដំបូង ឱ្យទៅក្រុមហ៊ុន Hardt Hyperloop ដែលជាក្រុមហ៊ុនវិស្វកម្មរបស់ប្រទេសហូឡង់ ដើម្បីសិក្សា និងអភិវឌ្ឍគម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ឬហៅថា Hyperloop ក្នុងតំបន់អឺរ៉ុបជាឡើងដំបូង។ នេះបើយោងតាម GCR កាលពីថ្ងៃទី ២៥ ខែតុលា។ លោក Tim Houter សហស្ថាបនិកក្រុមហ៊ុន Hardt បាននិយាយថា ទុននេះយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍគម្រោង ដែលមួយផ្នែកនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ស្ថានីយ Hyperloop នៅទីក្រុង Groningen ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣ ។ ដោយឡែក គម្រោងដំណើរការរថភ្លើងសាកល្បងជាលើកដំបូង នឹងធ្វើឡើងរវាងទីក្រុង Amsterdam និង Rotterdam ដោយនឹងសាកល្បងលើការដឹកទំនិញសិន។ ផែនការនេះ កំពុងពិនិត្យដោយក្រុមហ៊ុន រដ្ឋាភិបាល និងបណ្តាញអង្គការនានា ដោយសង្ឃឹមថានឹងក្លាយជាការពិតនៅក្នុងប្រទេសហូឡង់ក្នុងទសវត្សរ៍នេះ។ គួរបញ្ជាក់ថា រថភ្លើងហោះក្នុងបំពង់សុញ្ញកាសនេះជារបកគំហើញដែលផ្ដួចផ្ដើមចេញពីអ្នកវិទ្យសាស្រ្តល្បីលោក George Medhurst តាំងពីឆ្នាំ ១៧៩៩ តែត្រូវយកមកសិក្សាឡើងវិញដោយ Elun Mask កាលពីឆ្នាំ ២០១២។ ដោយសារតែ […]
អានបន្ថែមកម្ពុជាគាំទ្រគម្រោងកែច្នៃសំណល់រឹងទៅជាថាមពល និងឥន្ទនៈចំហេះ
ក្រសួងបរិស្ថាន បានគាំទ្រដល់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) លើគម្រោងសិក្សាលទ្ធភាពបឋម នៃការកែច្នៃសំណល់រឹង ទៅជាថាមពលឥន្ទនៈចំហេះ ក្នុងទម្រង់ជា Refuse-derived fuel នៅកម្ពុជា។ ការប្រកាសគាំទ្រនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តម សាយ សំអាល់ លើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យបរិស្ថាន ដូចជាការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង ការបង្កើនថាមពលពន្លឺព្រះអាទិត្យក្នុងថាមពលចម្រុះ ដោយបង្កើនការគិតគូរពីប្រភពថាមពលស្អាតនិងថាមពលកកើតឡើងវិញ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលទ្ធភាពនៃការទាញយកសំណល់ទៅជាថាមពល។ ក្នុងកិច្ចប្រជុំនេះ កម្ពុជា និង GGGI ក៏បានឯកភាពគ្នាលើការរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ថាមពល ក្នុងវិស័យផលិតកម្មនានាដូចជាកាត់ដេរជាដើម ដែលសុទ្ធសឹងតែជានិន្នការរបស់វិនិយោគិនជុំវិញពិភពលោក។
អានបន្ថែមក្រុមហ៊ុនម៉ាកសំលៀកបំពាក់ H&M នឹងបំពាក់បច្ចេកវិទ្យាកែច្នៃឡើងវិញក្នុងរោងចក្រនៅកម្ពុជា
ហាងលក់សំលៀកបំពាក់ស៊ុយអែត Hennes & Mauritz (H&M) គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដើម្បីកែច្នៃឡើងវិញនូវសំណល់វាយនភ័ណ្ឌនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ H&M Foundation ចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា។ បច្ចេកវិទ្យានេះមានឈ្មោះថា Green Machine ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ និងទី១ លើពិភពលោក។ វាត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន The Hong Kong Research Institute of Textiles and Apparel Limited (HKRITA) និងក្រុមហ៊ុន H&M Foundation ដែលអាចកែច្នៃឡើងវិញសំណល់វាយនភ័ណ្ឌ ក្នុងទំហំទ្រង់ទ្រាយធំ។ ក្រុមហ៊ុនបញ្ជាក់ថា ការសិក្សាកំពុងចាប់ផ្តើមធ្វើឡើង ដោយគ្រោងដាក់ដំណើរការបច្ចេកវិទ្យានេះនៅកម្ពុជា ក្នុងឆ្នាំ២០២២។ Green Machine នឹងរួមចំណែកដល់អនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា និងភពផែនដី។ លោក Edwin Keh នាយកប្រតិបត្តិរបស់ HKRITA លើកឡើងថា គោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយដែលផ្តល់ផលវិជ្ជមានលើភពផែនដី ហើយ Green Machine […]
អានបន្ថែមស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុនឹងប្រើបច្ចេកវិទ្យាចម្រោះទឹកស្ដង់ដាអាមេរិក
ក្រុមហ៊ុន Fluence Corporation ទទួលបានសិទ្ធលើការបំពាក់បច្ចេកវិទ្យាបំលែងទឹកកខ្វក់ នៅស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារនេះក្នុងតម្លៃ៨,៥លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន Fluence Corporation នឹងបំពាក់ម៉ាស៊ីន MABR ចំនួន៣ ដែលជាប្រព័ន្ធបំលែងទឹកកខ្វក់តាមប្រព័ន្ធបន្សុទ្ធរ៉េអាក់ទ័រ មុនបង្ហូរចូលចេញទៅក្រៅ ឬសម្រាប់ប្រើប្រាស់ឡើងវិញ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យា MABR នេះ នឹងត្រូវបំពាក់នៅស្ថានីយប្រព្រឹត្តិទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។ តាមការគ្រោងទុក ប្រព័ន្ធប្រព្រិត្តិកម្មទឹកកខ្វក់ MABR នឹងដាក់ដំណើរការនៅឆមាសទី១ ឆ្នាំក្រោយនេះ ដែលមានវិសាលភាពបំលែងទឹកកខ្វក់របស់ប្រជាពលរដ្ឋប្រមាណ ១៦ម៉ឺននាក់។
អានបន្ថែមហូឡង់បង្កើតផ្ទះចល័តដែលបង្កើតថាមពលបានខ្លួនឯង មិនបាច់ប្រើសាំង ឬសាកអគ្គិសនីឡើយ
សាកលវិទ្យាល័យ Eindhoven University of Technology នៃ ប្រទេសហូឡង់បានបង្ហាញនូវការច្នៃប្រឌិតថ្មីមួយ បង្កើតផ្ទះចល័ត ឬផ្ទះក្នុងឡាន ដើរដោយថាមពលពន្លឺព្រះអាទិត្យដំបូងគេដែលមានឈ្មោះថា Stella Vita។ នេះបើយោងតាមសារព័ត៌មានGCR។ បច្ចេកវិទ្យាបន្ទះថាមពលពន្លឺសូឡាដែលបានបំពាក់នៅលើដំបូងផ្ទះចល័តនេះ គឺមានសមត្ថភាពស្រូបថាមពលបានខ្ពស់ ដែលគ្រប់គ្រាន់សម្រាប់ម្ចាស់ផ្ទះងូតទឹក មើលទូរទស្សន៍ សាកកុំព្យូទ័រ និងឆុងកាហ្វេ បានដោយងាយស្រួល។ នៅពេលមេឃបើកថ្ងៃ ផ្ទះ Stella Vita នឹងអាចស្រូបថាមពលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ ដើម្បីធ្វើដំណើររហូតដល់ ៧៣០ គីឡូម៉ែត្រឯណោះ។ ក្រៅពីនេះ ផ្ទះនេះក៏មានដំបូលដែលអាចរលាស់ឡើងលើបាន ដែលនឹងធ្វើឱ្យទីធ្លាផ្ទះធំទូលាយជាងមុន ដើម្បីឱ្យម្ចាស់ផ្ទះអាចឈរចម្អិនអាហារ បានដោយងាយស្រួល។ ជាមួយនឹងដំបូលបត់ឡើងបាននេះ ផ្ទៃក្រឡាផ្ទះទាំងមូលមានដល់ ១៧,៥ ម៉ែត្រការ៉េ។ គម្រោងធ្វើដំណើរសាកល្បង នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យអ៊ីនដូហូន នឹងធ្វើដំណើរពីទីក្រុងអ៊ីនដូហូន ទៅដល់ចុងខាងត្បូងបំផុតនៃប្រទេសអេស្ប៉ាញ។
អានបន្ថែម