បច្ចេកវិទ្យា និងវិស្វកម្ម
ចិននឹងចាប់ផ្ដើមសាងសងរថភ្លើងល្បឿនលឿនជាងយន្តហោះខ្សែដំបូងលើលោកឆាប់ៗ នេះ
ចិននឹងចាប់ផ្ដើមសង់ខ្សែសាកល្បងនៃរថភ្លើងល្បឿនលឿន ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្ត Shanxi ភាគខាងជើងនៃប្រទេសឆាប់ៗនេះ ដែលក្រោយសង់រួចរថភ្លើងនេះនឹងក្លាយរថភ្លើងល្បឿនលឿនជាងគេបំផុតនៅលើដីក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែសីហា។ ខ្សែសាកល្បង គឺជាផ្នែកមួយនៃការងារមន្ទីរពិសោធន៍សម្រាប់គម្រោងរថភ្លើងល្បឿនលឿនដោយការប្រើកម្លាំងម៉ាញ៉េទិច ដែលអាចឱ្យរថភ្លើងរត់បានលឿនជាងយន្តហោះក្នុងល្បឿនផ្ទាល់ដី ប្រមាណ ៨០០ ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដំណាក់កាលដំបូងនៃគម្រោងនេះនឹងធ្វើការសាកល្បងនៅលើផ្លូវដែកប្រវែង ២គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។ ការដំឡើងឧបករណ៍សាកល្បង នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ ផ្លូវដែកសាកល្បងប្រវែង ១៥គីឡូម៉ែត្រមួយទៀត នឹងត្រូវសាងសង់ក្នុងរយៈពេល ២ឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឱ្យរថភ្លើងនេះមានល្បឿនដល់ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឬនិយាយឱ្យងាយយល់ រថភ្លើងនេះគឺហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់លើផ្លូវនោះទេ។ គិតត្រឹមឆ្នាំ ២០២០ ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់ ៣៨០០០ គីឡូម៉ែត្រ តភ្ជាប់ ៩៥% នៃទីក្រុងសរុបក្នុងប្រទេសចិន។ ហើយបច្ចេកវិទ្យា Maglev […]
អានបន្ថែមFacebook និង Google វិនិយោគរួមគ្នាដំឡើងខ្សែកាបក្រោមសមុទ្រធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក
ក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក Facebook និង Google បានសម្រេចវិនិយោគរួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ីនធើណេតក្រោមបាតសមុទ្រដ៏វែងមួយខ្សែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគម្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ខាងមុខ។ យោងតាមសារព័ត៌មាន The Straits Time ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហានេះ គម្រោងនេះ មានឈ្មោះថា Apricot ដែលនឹងតភ្ជាប់ប្រទេសជប៉ុន សិង្ហបុរី តៃវ៉ាន់ ហ្វីលីពិន និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្ថែមទំហំ broadband និងការបង្កើតសមត្ថភាពសេវា 5G។ គម្រោង Apricot នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធខ្សែបណ្ដាញបំពេញបន្ថែមទៅលើគម្រោង Echo ដែលជាខ្សែកាបក្រោមសមុទ្រភ្ជាប់ប្រទេសសិង្ហបុរី ទៅភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលជាកិច្ចសហការរបស់ក្រុមហ៊ុនដ៏ធំទាំងពីរនេះផងដែរ។ ក្រុមហ៊ុន Google លើកឡើងថា ខ្សែកាបក្រោមបាតសមុទ្រ Echo និង Apricot នឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវា Google Cloud និងសេវាកម្មឌីជីថលផ្សេងទៀតរបស់ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុន Facebook លើកឡើងថា បណ្តាញខ្សែកាបអុបទិកថ្មីនឹងមានសមត្ថភាពបញ្ជូនទិន្នន័យជាង ១៩០ Terabits ក្នុងមួយវិនាទី។
អានបន្ថែមមន្ទីរពិសោធន៍ជាតិរបស់ក្រសួងឧស្សាហកម្មកម្ពស់៧ជាន់ ដំណាក់កាលទី ២ បញ្ចប់ការសាងសង់
ការដ្ឋានអគារមន្ទីរពិសោធន៍ជាតិកម្ពស់ ៧ ជាន់ របស់ក្រសួងឧស្សាហកម្ម ដំណាក់កាលទី ២ (អគារ B) ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងពីព្រឹកថ្ងៃ ១៦ ខែសីហា នេះ។ ការប្រគល់-ទទួលអគារ នេះ គឺធ្វើឡើងសម្រាប់អគារ B ដែលជាដំណាក់កាលទី ២ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយដំណាក់កាលទី ១ បញ្ចប់ដោយជោគជ័យការពីខែមីនា ដើមឆ្នាំ ២០២១។ (អានបន្ថែម) អគារមន្ទីរពិសោធន៍B នេះមានទំហំ ២០ ម៉ែត្រ គុណ ៣០ ម៉ែត្រ ដែលមានកម្ពស់៧ ជាន់ ដែលនឹងប្រើប្រាស់ជាលំហពហុបំណង ការិយាល័យ សាលប្រជុំ និងកន្លែងពិសោធន៍។ គួរបញ្ជាក់ថា អគារមន្ទីរពិសោធន៍នេះ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងបញ្ជាក់គុណភាព […]
អានបន្ថែមមន្ទីរពិសោធន៍ថ្មីមួយនឹងពង្រឹងជំនាញវិស្សកម្មកូនខ្មែរឱ្យចេះសង់គម្រោងធំៗ
អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៦ ខែសីហា នេះ។ គម្រោងនេះគ្រោងសាងសង់ក្នុងទឹកប្រាក់ ៥៨០,០០០ដុល្លារអាមេរិក ក្រោមជំនួយរបស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងខាងត្បូង ក្រុមហ៊ុនសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ និងវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ ។ អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨×២៥ម៉ែត្រ កំម្ពស់ ២ជាន់ ក្នុងនោះ រួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំងបន្ទប់ការិយាល័យ។ ការសាងសង់អគារនេះ គ្រោងប្រើរយៈពេល ៧ខែ ដោយគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលអ្នកជំនាញ ការផ្តល់សម្ភារបច្ចេកទេស […]
អានបន្ថែមក្រសួងបរិស្ថាននឹងបញ្ចូលបច្ចេកវិទ្យាបៃតង ក្នុងប្លង់មេតំបន់សេដ្ឋកិច្ចពហុបំណងព្រះសីហនុ
ក្រសួងបរិស្ថាន កំពុងវាយតម្លៃ និងសិក្សារុករកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅប្រើប្រាស់ ធ្វើផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អនុវត្តទៅដោយរលូន មានប្រសិទ្ធិភាព និងមិនប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមកិច្ចប្រជុំផ្សព្វផ្សាយគម្រោង រៀបចំកាលពីថ្ងៃទី១១ ខែសីហា ដែលដឹកនាំដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តម បានឱ្យដឹងថា គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជារិះរកដំណោះស្រាយ និងបច្ចេកវិទ្យាថ្មីៗនានា ដើម្បីធ្វើឱ្យការអភិវឌ្ឍ ចំណេញដល់សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសង្គម។ ផែនការសកម្មភាព នឹងផ្តោតសំខាន់លើការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន ដោយគ្រប់គ្រងយ៉ាងហ្មត់ចត់លើវិស័យថាមពល ដំណើរការឧស្សាហកម្ម ការប្រើប្រាស់ទឹក ការបញ្ចេញសំណល់ និងការងារផ្សេងៗទៀតក្នុងគ្រប់ដំណើរការអភិវឌ្ឍខេត្តព្រះសីហនុ។ និយាយជារួម ផែនការមេដ៏ធំមួយនេះ ត្រូវតែធ្វើឡើងដោយមានភាពបៃតង និងផ្ដល់ប្រយោជន៍ដល់គ្រប់ផ្នែក។ គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានរដ្ឋាភិបាលប្រកាសមួយរយៈធំមកហើយ។ កាលពីខែមិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ដាក់រដ្ឋមន្រ្តីជើងចាស ៣រូប ធ្វើការរួមគ្នាពន្លឿនការងារនេះ។ (អានបន្ថែម) លើសពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បច្ចុប្បន្នក៏កំពុងប្រមូលរូបភាពពីលើអាកាសនៅខេត្តព្រះសីហនុហើយ ដើម្បីប្រើប្រាស់ជាឯកសារជំនួយក្នុងពេលរៀបចំផែនការមេផងដែរ។ (អានបន្ថែម)
អានបន្ថែមអាមេរិកនឹងបង្កើតផ្លូវហាយវេដែលអាចសាកភ្លើងរថយន្តអគ្គិសនីដោយស្វ័យប្រវត្តិ
នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ Indiana សាកលវិទ្យាល័យ Purdue និងក្រុមហ៊ុន Magment កំពុងធ្វើការរួមគ្នាដើម្បីបង្កើតផ្លូវហាយវេ (Highway) បេតុងដំបូងគេនៅលើពិភពលោក ដែលអាចសាកថាមពលឱ្យរថយន្តអគ្គសនី បានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ ខណៈពេលកំពុងបើកបរ។ ផ្លូវបេតុងនេះនឹងត្រូវបង្កប់ដោយប្រព័ន្ធម៉ាញេទិកដើម្បីបង្កើតជាថាមពល ដោយផ្លូវខ្សែដំបូង នឹងត្រូវធ្វើតេស្ត និងវិភាគ នៅបរិវេណសាកលវិទ្យាល័យ Purdue សិន។ បើតាមវិស្វករ ផ្លូវនេះនឹងមានសមត្ថភាពទ្ររថយន្តធុនធ្ងន់បាន ជាមួយនឹងកម្លាំងថាមពលដល់ទៅ ២០០KW។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ក្រុមការងារនឹងបន្តអនុវត្តដំណាក់កាលទី ៣ ដោយបង្កប់ចរន្តអគ្គិសនីនៃផ្នែកមួយនៃផ្លូវហាយវេនៅរដ្ឋ Indiana ។ លោក Joe McGuinness ប្រធាននាយកដ្ឋានដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះនឹងក្លាយជារបកគំហើញថ្មីសម្រាប់ផ្លូវហាយវេ ខណៈនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីកំពុងកើនឡើង។ គួរបញ្ជាក់ថា នេះមិនមែនជាផ្លូវដែលអាចសាកថាមពលដំបូងគេលើលោកទេ តែជាហាយវេដំបូងដែលអាចសាកថាមពលបានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ។ ព្រោះបើនិយាយពីផ្លូវធម្មតា ប្រទេសស៊ុយអែត និងអ៊ីតាលី បានសាកល្បងរួចហើយ។
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញបច្ចេកវិទ្យាសំណង់វៃឆ្លាត ២ ប្រភេទ ដែលប្រើក្នុងការដ្ឋានផ្លូវល្បឿនលឿន
ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននិងកំពុងប្រើបច្ចេកវិទ្យាសំណង់វៃឆ្លាតចំនួនពីរប្រភេទ រួមមាន ម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS និងម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់ 3D ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន លក្ខណៈពិសេសនៃម៉ាស៊ីនឈូសផ្ទៃថ្នល់ GCS (ឬ Impressive Motor Grader GCS System) អាចធ្វើការជំនួសមនុស្សដល់ទៅ ៣នាក់ គឺអ្នកវាស់ស្ទង់១នាក់ អ្នកកត់ត្រា១នាក់ និងអ្នកដាំបង្គោលទាញខ្សែ ១នាក់។ លើសពីនេះ ម៉ាស៊ីននេះអាចឈូសផ្ទៃ និងក្រាលតួថ្នល់បានត្រឹមត្រូវ និងស្តង់ដារខ្ពស់ជាងធ្វើដោយដៃ។ ដោយឡែក ម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់3D (ឬ Automatic & Precise 3D Paving) វិញ គឺត្រូវបានប្រើសម្រាប់រក្សាស្ថិរភាពស្រទាប់ស៊ីម៉ង់ក្រោមគ្រឹះតួថ្នល់ (cement stabilized sub-base) និងស្រទាប់កៅស៊ូអាស្វាល់ (asphalt pavement)។ ម៉ាស៊ីននេះធ្វើការដោយស្វ័យប្រវត្តិ ដែលអាចជួយសន្សំកម្លាំង និងពេលវេលា។ គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៥៥% […]
អានបន្ថែមចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែជាតិចិន (China National Nuclear Power) កាលពីថ្មីៗនេះ បានបើកការដ្ឋានដំឡើងរ៉េអាក់ទ័រចំនួន ២គ្រឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សរបស់ខ្លួន នៅខេត្ត Liaoning ភាគឥសាននៃប្រទេស។ នេះយោងតាមគេហទំព័រ Global Construction Review ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។ មានឈ្មោះថា Xudabao 3 គម្រោងនេះមានតម្លៃ ១៧ពាន់លានដុល្លារ ដែលត្រូវអភិវឌ្ឍក្រោមកិច្ចសហការរវាងចិន និងរុស្ស៊ី ខណៈភាគីទាំង ២ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៨ មកម្ល៉េះ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Atomstroyexport នៃក្រុមហ៊ុនមេ Rosatom ប្រទេសរុស្ស៊ី នឹងផ្តល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ២គ្រឿង ទៅស្ថានីយថាមពល Xudabao នេះ។ ក្រៅពីនេះ Rosatom ក៏នឹងជាអ្នកចេញប្លង់ និងផ្គត់ផ្គង់ម៉ាស៊ីនបង្កើតថាមពលចំហាយ ប្រព័ន្ធទឹកបញ្ចុះកម្តៅ និងប្រព័ន្ធសម្ពាធ។ ក្រុមហ៊ុនរុស្សីមួយនេះ ក៏ត្រួតពិនិត្យការសាងសង់ និងប្រើប្រាសរ៉េអាក់ទ័រទាំងពីរផងដែរ ខណៈការងារផ្សេងៗទៀតនឹងគ្រប់គ្រងដោយចិន។ តាមផែនការ គម្រោងនេះ នឹងប្រើពេលសាងសង់រយៈពេល […]
អានបន្ថែមចិននឹងសង់រោងចក្រនុយក្លេអ៊ែរ មិនប្រើទឹក ក្នុងពេលឆាប់ៗនេះ
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិន បានបង្ហាញពីគម្រោងបង្កើតរ៉េអាក់ទ័ររោងចក្រថាមពលនុយក្លេអ៊ែរ ដោយមិនចាំបាច់ប្រើទឹកសម្រាប់ស្អំបញ្ចុះកំដៅ ដំបូងបង្អស់លើពិភពលោក។ នេះចាត់ទុកថា ជាការបោះជំហានថ្មីមួយទៀត នៃវិស័យថាមពលចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម។ បើយោងតាមកាសែត South China Morning Post គម្រោងនេះមានឈ្មោះថា Thorium Molten Salt Reactor ដែលបានចាប់ផ្តួចផ្តើមតាំងពីឆ្នាំ២០១១ មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលដំឡើងម៉ាស៊ីនរ៉េអាក់ទ័រគំរូ ដែលមានអនុភាពថាមពល ២មេហ្គាវ៉ាត ដោយគ្រោងនឹងបញ្ចប់នៅខែសីហា ខាងមុខនេះ។ ការស្រាវជ្រាវថ្មី គឺប្រើសារធាតុម្យ៉ាងហៅថា អំបិល Thorium Molten ជំនួសអោយការប្រើប្រាស់សារធាតុ អ៊ុយរ៉ាញ៉ូម ឬផ្លូតូញ៉ូម (uranium or plutonium) ដែលធ្វើឱ្យរ៉េអាក់ទ័រអាចមានកម្តៅក្តៅរហូតដល់ ១០០០ អង្សារ។ ដោយសារម៉ាស៊ីនរ៉េអាក់ទ័រនេះ មិនត្រូវការទឹកដើម្បីស្អំ ដូច្នេះវាមិនចាំបាច់កសាងនៅជិតប្រភពទឹកនោះទេ។ នេះជាការបើកឱកាសថ្មីមួយទៀតសម្រាប់ចិនក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរនៅលើសមុទ្រខ្សាច់ ឬ តំបន់ខ្ពង់រាបហួតហែង នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេស។ គួរបញ្ជាក់ថា បើរ៉េអាក់ទ័រគំរូដើរដោយរលូន ការដាក់ឱ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ អនុភាព ១០០មេហ្គាវ៉ាត គឺគ្រោងធ្វើនៅឆ្នាំ២០៣០។
អានបន្ថែមកម្ពុជាចាប់ដៃជាមួយវៀតណាម ធ្វើផែនការមេឌីជីថលសម្រាប់វិស័យសាធារណការនិងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបង្កើតក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅវៀតណាម Viettel ដើម្បីរៀបចំផែនការមេបច្ចេកវិទ្យាឌីជីផល ធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។ ការបង្កើតក្រុមការងារនេះ គឹយោងតាម MoU ស្តីពីការសហការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន និងគម្រោងផ្គង់ផ្គង់អ៊ីនធើណេត (Fiber Optic DPLC) រវាងភាគីទាំងពីរ កាលពីខែតុលា ឆ្នាំ ២០២០។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្មីៗនេះ ក្រុមការងារនេះនឹងត្រូវដឹកនាំដោយប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈលោក ហ៊ាង សុទ្ធាយុត្តិ ហើយមានតួនាទីចងក្រងសេចក្តីព្រាងផែនការមេបច្ចេកវិទ្យា តាមរយៈការប្រមូលធាតុចូល ការស្រាវជា្រវ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ការបង្កើតក្រុមការងារថ្មីនេះទៀតសោត គឺស្របពេលដែលក្រសួងកំពុងផ្តោតទៅលើការផ្តល់សេវា និងការងារផ្សេងៗ ដោយប្រើព័ត៌មានវិទ្យាដើម្បីជំរុញប្រសិទ្ធភាពការងារ។ ជាក់ស្ដែង ថ្មីៗនេះក្រសួងក៏ទើបតែប្រកាសចង់បង្កើតកម្មវិធី Application សម្រាប់តាមដានការងារសាងសង់ផ្លូវ ក្នុងគោលបំណងដើម្បីធានាគុណភាពសំណង់ និងបញ្ឈប់ការធ្វើឱ្យរួចពីដៃ។ (អានបន្ថែម)
អានបន្ថែម