អ្នកស្រាវជ្រាវបង្ហាញបច្ចេកវិទ្យាថ្មីប្រើកាកសំណល់ប្លាស្ទីក ជំនួសខ្សាច់ក្នុងការដ្ឋានសំណង់

អ្នកស្រាវជ្រាវអាមេរិក កាលពីថ្មីៗនេះ បានបង្ហាញពីការសិក្សាថ្មីមួយ ដោយប្រើប្រាស់កាកសំណល់ប្លាស្ទីក ជំនួសឱ្យខ្សាច់ក្នុងល្បាយបេតុង ក្នុងគោលបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ខ្សាច់ដែលមានតម្លៃថ្លៃ និងប៉ះពាល់ដល់បរិស្ថានខ្ពស់។ សាស្រ្តាចារ្យនៃសកលវិទ្យាល័យ Cambridge Dr John Orr បានឱ្យដឹងថា កាកសំណល់ប្លាស្ទីកគឺអាចបំបែក និងបុកជំនួសខ្សាច់បានក្នុងល្បាយបេតុង។ Dr John Orr បន្តថា៖ «បើជំនួសដីខ្សាច់ ដោយកាកសំណល់ប្លាស្ទីក ១០% នៅក្នុងបេតុង សំណង់គឺនៅតែរឹងមាំ និងធ្ងន់ដូចគ្នា»។ របកគំហើញនេះនឹងជួយដល់បរិស្ថានយ៉ាងខ្លាំង។ ជាក់ស្ដែង បើឥណ្ឌាបើអនុវត្តវិធីសាស្ត្រនេះ គេនឹងអាចកាត់បន្ថយការប្រើប្រាស់ខ្សាច់ប្រមាណ ៨២០លានតោនក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថា តម្រូវការប្រើប្រាស់ខ្សាច់ក្នុងវិស័យសំណង់អគារសរុបជំវិញពិភពលោក មានដល់ទៅប្រមាណ ៤០ ទៅ ៥០ពាន់លានតោន ក្នុងមួយឆ្នាំៗ។ ខ្សាច់ទាំងនេះ គឺត្រូវបានជីកពីបាតទន្លេ ដែលប៉ះពាល់ដល់បរិស្ថានក្នុងប្រទេសជាច្រើនដូចជា ឥណ្ឌា កម្ពុជា និងវៀតណាមជាដើម។

អាន​បន្ថែម

រដ្ឋាភិបាលចង់បង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ខណៈបច្ចុប្បន្នកំពុងសិក្សាពីចិន និងរុស្ស៊ី

រដ្ឋាភិបាលកម្ពុជា មានផែនការចង់បង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងទាញយកប្រយោជន៍ពីនុយក្លេអ៊ែរមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈបច្ចុប្បន្នកំពុងសិក្សាបន្ថែមពីប្រទេសចិន និងរុស្សី។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងកាលពីថ្ងៃទី១៨ កក្កដា នេះថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) រួចហើយ។ «MoU សំដៅជំរុញសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យអាទិភាព ដូចជា ឧស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថានជាដើម»។ ក្រៅពីជួយជ្រោមជ្រែងកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ភាគីចិនក៏នឹងជួយអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្នុងវិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ និងសុខភាពផងដែរ។ គួរបញ្ជាក់ថា ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កម្ពុជាសន្យានឹងយកចិត្តទុកដាក់ការងារជាច្រើន ដោយក្នុងនោះ ការបង្កើតនេះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់សុវត្ថិភាពនុយក្លេអ៊ែរ និងការសាយភាយកាំរស្មី កិច្ចការពារបរិស្ថាន និងការត្រួតពិនិត្យ គ្រប់គ្រងសំណល់វិទ្យុសកម្ម ក៏ជាការងារអាទិភាពចម្បងដែរ។

អាន​បន្ថែម

អន្តរក្រសួងកំពុងសិក្សា និងច្នៃគំរូរៀបចំទីក្រុងឆ្លាតវៃពីសិង្ហបុរី មកប្រើឱ្យត្រូវនឹងសង្គមកម្ពុជា

អន្តរក្រសួងកំពុងសិក្សា និងកែច្នៃគំរូការរៀបចំទីក្រុងឆ្លាតវៃពីប្រទេសសិង្ហបុរី មកប្រើប្រាស់ឱ្យស័ក្តិសមនឹងបរិបទសង្គមកម្ពុជា គោលដៅបង្កើតទីក្រុងដែលមិនត្រឹមតែជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ តែសំខាន់គឺត្រូវតែងាយស្រួលរស់នៅតាមបែបផែនរបស់ខ្មែរ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ផែនការអភិវឌ្ឍទីក្រុងសំខាន់ៗមួយចំនួន ឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើតបណ្ដាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ផងដែរ។ ផែនការនេះត្រូវបានបង្ហាញ ក្នុងសន្និសីទអនឡាញស្តីពី «ការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ» ដែលធ្វើឡើងកាលពីថ្ងៃទី ១២ ខែកក្កដា កន្លងទៅ ។ សន្និសីទនេះ រៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហការជាមួយ ក្រសួងមុខងារសាធារណៈ សាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) និង មូលនិធិ Temasek អន្តរជាតិ ហើយចូលរួមដោយអភិបាល-អភិបាលរងរាជធានី ខេត្ត សរុបប្រមាណជាង ២០០នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា៖ «ការសិក្សារៀនសូត្រពីប្រទេសជឿនលឿនដូចជាសិង្ហបូរី ជាចំណុចល្អក្នុងការប្រមូលធាតុចូល។ ប៉ុន្តែយ៉ាងណាក្ដី គំរូរៀបចំទីក្រុងឆ្លាតវៃ នឹងត្រូវកែច្នៃឱ្យស្របនឹងបរិបទសង្គមខ្មែរ»។ «ពាក្យថាទីក្រុងឆ្លាតវៃ មិនមែនជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងស្រួលរស់នៅតាមបែបផែនសង្គមកម្ពុជា»។ គួរបញ្ជាក់ផងដែរថា កន្លងមកមានខេត្តមួយចំនួនដែលរដ្ឋាភិបាលបានជ្រើសរើសជាទិសដៅសក្ដានុពលសម្រាប់គម្រោងទីក្រុងឆ្លាតវែ ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម។ (អានបន្ថែម […]

អាន​បន្ថែម

ឌូបៃ បំបែកឯតទគ្គកម្មសាងសង់ទីក្រុងក្រោមទឹកជ្រៅជាងគេលើពិភពលោក

ក្រៅពីជាម្ចាស់ផ្ទះនៃអគារខ្ពស់ជាងគេ និងផ្សារទំនើបធំជាងលើពិភពលោក ទីក្រុងឌូបៃ កាលពីថ្មីៗនេះ បានបំបែកឯតទគ្គកម្មថ្មីមួយទៀត ដោយបើកឱ្យដំណើរការទីក្រុងក្រោមទឹកជ្រៅបំផុតលើពិភពលោក។ ទីក្រុងក្រោមទឹក នេះមានជម្រៅ ៦០ ម៉ែត្រ ដែលបំបែកកំណត់ត្រាពីអាងទឹល Deepspot របស់ប្រទេសប៉ូឡូញដែលមានជម្រៅជាង ៤៥ ម៉ែត្រ។ ហ្គីនណេសបានប្រគល់ពានឯតទគ្គកម្ម “អាងហែលទឹកជ្រៅបំផុត” ឱ្យគម្រោងនេះ កាលពី ២៧ ខែមិថុនា កន្លងទៅ។ គម្រោងនេះបច្ចុប្បន្នបើកឱ្យចូលសម្រាប់អ្នកមានលិខិតអញ្ជើញតែប៉ុណ្ណោះ ដោយគ្រោងនឹងបើកជាសាធារណៈនៅចុងឆ្នាំនេះ។ អាងទឹក The Deep Dive Dubai Pool នេះមានចំណុះទឹកសរុបចំនួន ១៤ លានលីត្រ ឬស្មើរទំហំអាងហែលទឹកអូឡាំពិកចំនួន ៦។ សីតុណ្ហភាពទឹកត្រូវបានរក្សានៅ ៣០ ដឺក្រេ ដែលជាសីតុណ្ហភាពសមល្មមសម្រាប់អ្នកជ្រមុជទឹកដែលចុះទៅកម្សាន្ត។ ផ្នែកដែលលេចធ្លោជាងគេនៃគម្រោងនេះ គឺទីក្រុងក្រោមទឹកដែលស្ថិតនៅក្នុងអាងនេះ។ អ្នកជ្រមុជទឹក ធ្វើសម្មកភាពជាច្រើនដូចជា មើលកុន លេងហ្គេម និងធ្វើដំណើរផ្សងព្រេងមើលទីក្រុងក្រោមសមុទ្រ។ លើសពីនេះ គម្រោងនេះក៏មានស្ទូឌីយោសម្រាប់ថតខ្សែភាពយន្តក្រោមទឹកផងដែរ ដែលធំជាងគេនៅក្នុងតំបន់។ គម្រោងនេះក៏បើកនឹងអប់រំពីរបៀបជ្រមុជទឹកល់អ្នកដែលចង់ចូលទៅទស្សនាផងដែរ។ ក្រោយរៀនចេះ អ្នកជ្រមុជទឹកអាចដើរលេងនៅក្នុងទីក្រុងក្រោមទឹកបានដោយខ្លួនឯង ជាមួយនឹងមគ្គុទេស៍ម្នាក់។ កាមេរ៉ាចំនួន ៥៦ […]

អាន​បន្ថែម

USAID គ្រោងផ្ដល់ជំនួយ ៣លានដុល្លារ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនត្រជាក់នៅកម្ពុជា

ទីភ្នាក់ងារ USAID កំពុងស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិកសុំទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System នៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២៨ ខែមិថុនា។ លោកស្រី Veena Reddy ថា បើសហរដ្ឋអាមេរិកអនុម័តជំនួយ ថវិកានឹងត្រូវយកមកអនុវត្តលើកម្ពស់ ប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System ដោយនឹងប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឱ្យកាន់តែល្អប្រសើរ និងមានគុណភាព។ ឯកឧត្តម វេង សាខុន ក៏បានស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System […]

អាន​បន្ថែម

ចិនបើកឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដើរដោយអគ្គិសនី ភ្ជាប់ទៅជើងភ្នំហិម៉ាឡៃលើកដំបូង

រថភ្លើងល្បឿនលឿនប្រវែងផ្លូវរត់ ៤៣៥ គីឡូម៉ែត្រ ភ្ជាប់រដ្ឋធានីភាគនិរតីនៃខ្ពស់រាបទីបេ Lhasa និងទីក្រុង Nyingchi ជិតជើងភ្នំហិម៉ាឡៃ បានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ រថភ្លើងនេះនឹងក្លាយជារថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គីសនីពេញលេញដំបូងបង្អស់ នៅក្នុងតំបន់ភ្នំហិម៉ាឡៃ។ រថភ្លើងនេះមានល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចដឹកអ្នកដំណើរពីទីក្រុង Lhasa ទៅកាន់ទីក្រុង Shannan ក្នុងរយៈពេល ៧០នាទី ឬពីទីក្រុង Lhasa ទៅទីក្រុង Nyingchi ដោយប្រើពេលត្រឹម ៣ម៉ោង កន្លះប៉ុណ្ណោះ។ ជាង ៩០% នៃផ្លូវដែកនេះ គឺស្ថិតនៅកម្ពស់ប្រមាណ ៣.០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ការស្ថាបនាផ្លូវដែកនេះ បានចាប់ផ្តើមកាលពីឆ្នាំ ២០១៤ ដោយផ្លូវទាំងមូលត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២០ ។ ផ្លូវដែក Lhasa-Nyingchi គឺជាផ្នែកមួយនៃផ្លូវដែកល្បឿនលឿនខ្សែធំ Sichuan-Tibet ដែលកំពុងសាងសង់។ គម្រោងនេះ ក៏តភ្ជាប់នឹងផ្លូវដែកខេត្តយូណាន និងទីបេផងដែរ។ រូបថត៖ SCMP

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកល្បីផ្នែកសំណងឌីជីថល បើកឱ្យសិស្សកម្ពុជាចូលប្រកួតកម្មវិធីអ្នកច្នៃប្រឌិតសំណង់ឆ្នើម

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសបើកកម្មវិធីប្រកួតប្រជែងអ្នកច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធឆ្នើម ឬ Future Infrastructure Star Challenge 2021 ជាផ្លូវការ ដែលសិស្ស និស្សិតនៅកម្ពុជាក៏មានសិទ្ធចូលរួមប្រកួតផងដែរ។ ការប្រកួតប្រជែងនេះ បើកចំហសម្រាប់និស្សិតមហាវិទ្យាល័យ សិស្សវិទ្យាស្ថានពហុបច្ចេកទេស សិស្សវិទ្យាល័យ ឬអ្នកចាប់អារម្មណ៍ផ្នែកវិស្វកម្ម និងស្ថាបត្យកម្មទាំងអស់ទូទាំងពិភពលោកចូលរួម។ ការប្រកួតបែងចែកជា ២ដំណាក់ គឺដំណាក់កាលបង្ហាញភាពច្នៃប្រឌិតតាមរយៈគម្រោងគំនិតបឋម (Conceptualization) និងដំណាក់កាលរចនាប្លង់ និងបង្កើតជាគំរូសំណង់ (Design and Visualization) ។ នៅក្នុងដំណាក់កាលទី ១ អ្នកចូលរួម អាចដាក់ស្នើចូលរួមប្រកួតនូវគំនិត ឬភាពច្នៃប្រឌិតសម្រាប់គម្រោងសំណង់ប្រភេទអ្វីក៏បាន ដូចជា គម្រោងផ្លូវថ្នល់ ផ្លូវដែក អាគារ ស្ថានីយទឹកកខ្វក់ ផែនទីទីក្រុង ឬថាមពល ជាដើម។ លក្ខខណ្ឌ គឺត្រូវតែប្លែកថ្មី ជួយដោះស្រាយបញ្ហាសង្គម និងបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ឬពិភពលោក។ គម្រោងគួរតែផ្ដោតលើបញ្ហាបរិស្ថាន សុខភាព និងសុខុមាលភាពរបស់ពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា […]

អាន​បន្ថែម

ចិនកំពុងសាងសង់មន្ទីរពិសោធន៍សម្ងាត់ក្រោមដីមួយ នៅសមុទ្រខ្សាច់ហ្គូប៊ី

ប្រទេសចិន កាលពីថ្មីៗនេះ បាកបើកការដ្ឋានមន្ទីរពិសោធន៍ស្រាវជ្រាវនុយក្លេអ៊ែរក្រោមដីខ្នាតធំមួយកន្លែង ឈ្មោះថា Beishan Underground Research Laboratory តម្លៃជាង ៤២០លានដុល្លារ នៅខេត្ត Gansu។ នេះបើយោងតាមសារព័ត៌មាន World Nuclear News។ មន្ទីរពិសោធន៍នេះនឹងស្ថិតនៅក្នុងថ្មក្រានីតជម្រៅ ៥៦០ម៉ែត្រក្រោមដី នៃសមុទ្រខ្សាច់ហ្គូប៊ី ហើយនឹងក្លាយជាមន្ទីរពិសោធន៍ក្រោមដីធំជាងគេបំផុតនៅលើពិភពលោកដែលមានមុខងារពេញលេញ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨ ។ មន្ទីរពិសោធន៍នេះ នឹងប្រើប្រាស់ជាកន្លែងស្រាវជ្រាវរុករុកទីតាំងផ្ទុកកាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ សិក្សាវិធីកំចាត់កាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ដោយមានសុវត្ថិភាព និងរុករុកពីរបៀបប្រើប្រាស់នុយក្លេអ៊ែរឱ្យមាននិរន្តរភាព។ យោងតាមអាជ្ញាធរថាមពលអាតូមិកចិន (CAEA) គម្រោងនេះមានផ្ទៃក្រឡាសរុប ២៤៧ ហិកតា ដោយនឹងមានអគារក្រោមដីនឹងមានទំហំ ៥១៤ ២០០ ម៉ែត្រគូប និងផ្លូវរូងក្រោមដីប្រវែង ១៣,៤ គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានអនុម័តកាលពីឆ្នាំ ២០១៩ ហើយរំពឹងថានឹងចំណាយថវិកាអស់ជាង ៤២០លានដុល្លារអាមេរិក និងចំណាយពេល ៧ឆ្នាំក្នុងការសាងសង់។ ប្រសិនបើការស្រាវជ្រាវនៃក្នុងមន្ទីរពិសោធន៍នេះទទួលបានជោគជ័យមែន កាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែរកម្រិតខ្ពស់ នឹងអាចផ្ទុះក្រោមដីបានដោយមានសុវត្ថិភាព ដែលជារបកគំហើញដ៏ធំមួយសម្រាប់ពិភពលោក។ ដូច្នេះ បើជោគជ័យពិតមែន ចិនក៏នឹងបន្តសង់ឃ្លាំងផ្ទុកកាកសំណល់នុយក្លេអ៊ែរក្រោមដី នៅក្បែរមន្ទីរពិសោធន៍នោះ នៅឆ្នាំ ២០៥០ […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកបើកឱ្យកម្ពុជារៀនពី Software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល ឥតគិតថ្លៃ

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសបើកឱ្យសាធារណជន ពិសេសវិស្វករ និងស្ថាបត្យករទូទាំងពិភពលោក អាចចូលទៅសិក្សាស្វែងយល់ពីកម្មវិធីគ្រប់គ្រងសំណង់បែបឌីជីថល ដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ។ ក្នុងគេហទំព័រ Bentley Education Program នឹងមានមេរៀនក្នុងទ្រង់ទ្រយជាសៀវភៅ ជាវីដេអូ និងជាលំហាត់ឧទាហរណ៍ផ្សេងៗ សម្រាប់ឱ្យអ្នកចូលរួមទាំងអស់ស្វែងយល់បានដោយងាយស្រួល។ លើសពីនេះ សិស្សនិស្សិតទាំងអស់ ក៏នឹងមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ៗជាង ៤០ កម្មវិធី ទាក់ទិននឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ContextCapture, MicroStation, OpenRoads Designer, STAAD.Pro និង SYNCHRO ផងដែរ។ ជាមួយគ្នានេះដែរ សិស្សនិស្សិត ក៏នឹងទទួលបានការចែករំលែកបទពិសោធន៍ពីអ្នកជំនាញផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ឈានមុខគេរបស់អាមេរិក ក៏ដូចជាទទួលបានព័ត៌មានទាក់ទិននឹងបច្ចេកវិទ្យាថ្មីៗពីBentley Systems ជាប្រចាំ។ កម្មវិធីបើកទូលាយសម្រាប់សិស្សនិស្សិតគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលមានគំនិតច្នៃប្រឌិត និងចង់ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាមកប្រើក្នុងវិស័យសំណង់។ សម្រាប់ការចុះឈ្មោះសូមចូលទៅកាន់គេហទំព័រ (ចុចទីនេះ)

អាន​បន្ថែម

ក្រុមហ៊ុនអចលនវត្ថុចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ មានទុនសរុប ៤០០ លានដុល្លារ

នៅក្នុងរយៈពេលត្រឹម១ឆ្នាំ ដំបូង ក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ (ឬប្រព័ន្ធថ្នាលតែមួយ) មានទុនវិនិយោគសរុបដល់ជាង ២ ៦០០ លានដុល្លារ ដែលក្នុងនោះ ទុនពីក្រុមហ៊ុនអចលនវត្ថុ រួមចំណែក ១៥% ឬស្មើនឹងប្រមាណ ៤០០លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរយៈពេល ១ឆ្នាំ ដំបូង ក្រសួងទទួលបានពាក្យស្នើសរុបជិត ៧ ០០០ សំណើ ដោយក្រសួងបានសម្រេចអនុម័ត ៦ ១៦៤ សំណើ។ ក្នុងចំណោមក្រុមហ៊ុនទាំងអស់ បើគិតជាភាគរយ អាជីវកម្មទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មាន១០% ឬស្មើនឹងប្រមាណ ៦៣៤ក្រុមហ៊ុន។ ដោយឡែកទំហំវិនិយោគតាមវិស័យវិញ សកម្មភាពអចលនវត្ថុមាន ១៥% នៃទំហំវិនិយោគទាំងអស់។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ គឺជាវិធានការសំដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញជាងមុន។ ការធ្វើទំនើបកម្មនេះ រួមមានការកែសម្រួលដំណើរការ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ប្រព័ន្ធថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅស្ថាប័នរដ្ឋមួយចំនួន រួមមាន៖ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អាន​បន្ថែម