បច្ចេកវិទ្យា និងវិស្វកម្ម
ប្រព័ន្ធផ្លូវរថ RTS តភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី និមិត្តសញ្ញានៃវឌ្ឍនភាពរួមគ្នាជាប្រវត្តិសាស្រ្ត
ផ្លូវរថភ្លើងតភ្ជាប់ពីម៉ាឡេស៊ី Johor Bahru ទៅសិង្ហបុរី Rapid Transit System (RTS) មានមហិច្ឆតាត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការដឹកជញ្ជូនរវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលជាការរៀបចំដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធិភាព។ ផ្លូវតភ្ជាប់រថភ្លើងដ៏ទំនើបនេះ គឺជាសក្ខីភាពមួយចំពោះវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យរួមសម្រាប់ការចល័តដោយរលូន។ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 2019 RTS Link នេះ គឺជាភាពអស្ចារ្យនៃការរចនាប្លង់ដឹកជញ្ជូន ដែលបង្ហាញពីស្ថានីយទំនើបបំផុតចំនួនពីរបំពាក់ដោយឧបករណ៍បម្រើឱ្យការត្រួតពិនិត្យគយ និងអន្តោប្រវេសន៍ ព្រមទាំងកន្លែងចត្តាឡេស័កនៅដាច់ដោយឡែកពីគេ។ ដោយលាតសន្ធឹងលើច្រកសមុទ្រ Johor ជាមួយស្ពានកម្ពស់ 25 ម៉ែត្រ គម្រោងនេះបង្ហាញពីភាពលេចធ្លោដ៏សំខាន់ឆ្ពោះទៅរកការសម្រួល ឬបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរប្រចាំថ្ងៃសម្រាប់មនុស្សរាប់ពាន់នាក់ ដែលតែងតែជួបការកកស្ទះរ៉ាំរ៉ៃនៅរវាងច្រកឆ្លងកាត់ ជោហូ-សិង្ហបុរី។ ក្នុងតួនាទីស្វែងរកដំណោះស្រាយស្ថាបត្យកម្ម និងវិស្វកម្មនៃគម្រោង ក្រុមហ៊ុន AECOM បានប្រើប្រាស់យុទ្ធសាស្ត្របង្កើតគំនូសប្លង់ “ឌីជីថលភ្លោះ” របស់ក្រុមហ៊ុន Bentley Systems យ៉ាងប៉ិនប្រសប់ និងការតភ្ជាប់ទិន្នន័យមិនអាចប្រៀបផ្ទឹមនូវប្រសិទ្ធិភាពក្នុងការធ្វើផែនការ និងការអនុវត្ត។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា reality mesh technology កម្រិតខ្ពស់ដែលទទួលបានរូបភាពចេញពីការបង្ហោះដ្រូន ដើម្បីសិក្សា និងរចនាគម្រោងបានលឿនជាងមុន ដែលធានាបាននូវរូបភាពនេត្រាទស្សលម្អិត និងត្រឹមត្រូវសម្រាប់កិច្ចការដែលមានលក្ខណៈស្មុគស្មាញនេះ។ គ្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ 2026 […]
អានបន្ថែមកម្ពុជា និងម៉ាឡេស៊ី ទទួលជោគជ័យលើកដំបូងក្នុងដំណើរការទូទាត់ប្រាក់តាម QR កូដ ឆ្លងព្រំដែន
ធនាគារ Negara Malaysia (BNM) និងធនាគារជាតិនៃកម្ពុជា (NBC) ចាប់ផ្តើមដំណើរការដោយជោគជ័យនូវទំនាក់ទំនងទូទាត់ប្រាក់ឆ្លងព្រំដែនកម្ពុជាម៉ាឡេស៊ី ដោយប្រើ QR កូដ ក្នុងគោលបំណងភ្ជាប់ពាណិជ្ជករជាង ៥លាននាក់រវាងប្រទេសទាំងពីរ នេះបើយោងតាមសារៈព័ត៌មាន Asianbankingandfinance ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឈានដល់ការបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាធ្វើការទូទាត់ប្រាក់លើសេវាលក់រាយបានភ្លាមៗ នៅក្នុងប្រទេសម៉ាឡេស៊ី តាមរយៈការស្កែនលេខកូដ DuitNow QR ដោយប្រើកម្មវិធី Bakong ឬកម្មវិធី Maybank M2U KH ។ ដំណាក់កាលទី២ នៃគម្រោងនេះ នឹងត្រូវពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ម៉ាឡេស៊ី អាចទូទាត់ប្រាក់នៅកម្ពុជាបានយ៉ាងរលូនតាមរយៈលេខកូដ KhmerQR ។ កិច្ចខិតខំប្រឹងប្រែងសហការនេះ ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាង BNM និង NBC។ ការភ្ជាប់ទំនាក់ទំនងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលបែបនេះ […]
អានបន្ថែមចិនចង់នាំបច្ចេកវិទ្យាឌីជីថល(អេក្រង់ 3D-មិនប្រើវ៉ែនតា)មកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនចិនចង់បោះទុនវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D-AI គ្មានវែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត នៅកម្ពុជា ខណៈក្រុមហ៊ុននេះមានជំនាញខាងផ្នែកផ្សព្វផ្សាយចល័តលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI គ្មានវែនតានេះយ៉ាងស្ទាត់ជំនាញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក Ye Shaogan ប្រធានក្រុមហ៊ុន បានឱ្យដឹងថា គោលដៅរបស់ក្រុមហ៊ុន គឺធ្វើការស្រាវជ្រាវបច្ចេកទេស និងអេក្រង់ថ្មីៗ ដើម្បីផលិត 2D 3D ដែលក្រុមហ៊ុនអាចធ្វើការបញ្ចូលប្រព័ន្ធ 3D ជាមួយអ៊ីនធឺណេត 5G ជាបច្ចេកវិទ្យាថ្មីតែមួយគត់របស់ក្រុមហ៊ុន។ លោកបានបន្តថា ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលទីផ្សារប្រទេសកម្ពុជា ហើយក៏ចង់នាំយកបច្ចេកវិទ្យា 3Dថ្មីនេះ ដើម្បីតភ្ជាប់ទៅនិងអេក្រង់តាមទីសាធារណៈ ឡានក្រុង សាលារៀន ខណៈប្រព័ន្ធ 3Dនេះ គឺជាកម្មវិធីសម្រាប់ដាក់តាមសាលាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ឱ្យសិស្សានុស្សិសអាចស្វែងយល់អំពីព្រឹត្តិការណ៍នានា នៅក្នុងប្រវត្តិសាស្រ្ដ វិទ្យាសាស្រ្ដ និងការសិក្សាផ្សេងៗទៀតបានថែមទៀតផង។ ទន្ទឹមនឹងនេះ លោកប្រធាន សង្ឃឹមថាប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុន នាំយកប្រព័ន្ធបច្ចេកវិទ្យាអេក្រង់ 3D AI […]
អានបន្ថែមត្រឹមខែសីហា ឆ្នាំ២០២៤ កម្ពុជាមានយានយន្តអគ្គីសនីចុះបញ្ជីជិត ៤,០០០គ្រឿង និងទីតាំងបញ្ជូលថាមពល ២១កន្លែង
គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានការចុះបញ្ជីយានយន្តអគ្គីសនីនៅកម្ពុជា ចំនួន ៣,៦៧៦គ្រឿង ខណៈទីតាំងសម្រាប់បញ្ចូលថាមពលយានយន្តអគ្គីសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា អត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត ក្នុងចំណោមរថយន្តសរុបជាង ៧លានគ្រឿង មានទោចក្រយានយន្តប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល ដែលជាប្រភេទរថយន្តទេសចរណ៍មានប្រមាណ១០% និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ធុនធ្ងន់ប្រភេទដឹកទំនិញ និងគ្រឿងចក្រមានប្រមាណ ៥% ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បាននិងកំពុងដើរទន្ទឹមគ្នាទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅក្នុងក្របខណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង បើគិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួន ៣,៦៧៦គ្រឿង និងទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង ក្នុងនោះមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនខ្លាំងមានចំនួន ២៧ទូ។ […]
អានបន្ថែមក្រុមហ៊ុនកូរ៉េ Camko Motor គ្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក
ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]
អានបន្ថែមរឿងដ៏អស្ចារ្យទាំង៥ ក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍
អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅក៏ជាពេលវេលាដ៏ល្អសម្រាប់អ្នកចូលចិត្តហែលទឹកដែរ ហើយឌីជីថលភ្លោះអាចជួយអ្នកហែលទឹកកែលម្អពីរបៀបហែលដើម្បីប្រកួតប្រជែង។ ដើម្បីស្វែងយល់ពីភាពអស្ចារ្យទាំងនេះ សូមអានអត្ថបទដែលបង្ហាញពីភាពអស្ចារ្យទាំងនេះដូចតទៅ។ ចលនាភ្លើងឆេះព្រៃក្នុងឌីជីថលភ្លោះ ការគ្រប់គ្រងគំរូចលនាធ្វើភ្លើងឆេះព្រៃដែលពិពណ៌នាអំពីការរីករាលដាលក្នុងកម្រិត PM 2.5 aerosols កំឡុងពេលឆេះ។ រូបភាព៖ ណាសា / សាកលវិទ្យាល័យ San Jose State គំរូឌីជីថលភ្លោះភ្លើងឆេះព្រៃដែលត្រូវបានបង្កើតឡើងដោយការិយាល័យបច្ចេកវិទ្យាវិទ្យាសាស្ត្រផែនដីរបស់អង្គការ NASA កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) ដើម្បីព្យាករណ៍គន្លងផ្លូវដែលឆេះ និងផ្សែងហុយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះជាជាងប្រើពេលរាប់ម៉ោងខុសពីមុន។ “ខណៈពេលដែលគំរូសកលបច្ចុប្បន្នដែលពិពណ៌នាអំពីការរីករាលដាលនៃភ្លើងឆេះព្រៃ និងផ្សែងដែលមានកម្រិតបង្ហាញទំហំត្រឹមតែ 10 គីឡូម៉ែត្រក្នុងមួយភីកសែល នោះ Wildfire Digital Twin នឹងផលិតម៉ូដែលជាមួយនឹងកម្រិតភាពច្បាស់ពី 10 ទៅ 30 ម៉ែត្រក្នុងមួយភីកសែល ដែលជាការធ្វើឱ្យប្រសើរឡើងនៃពីររបៀបដោយឡែកពីគ្នាក្នុងការពង្រីកទំហំ។” តាមការលើកឡើងរបស់ណាសា។ ហេតុអ្វីបានជាវាសំខាន់៖ អង្គការ NASA […]
អានបន្ថែមអ្នកជំនាញប្រាប់ពីយុទ្ធសាស្ត្រទាញប្រយោជន៍ និងកាត់បន្ថយហានិភ័យសម្រាប់អ្នក អចលនទ្រព្យក្នុងសម័យ AI
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Artificial Intelligence (AI) កំពុងផ្លាស់ប្តូរវិស័យអចលនទ្រព្យយ៉ាងឆាប់រហ័ស ដោយនាំមកនូវទាំងឱកាសដែលមិនធ្លាប់មានពីមុនមក ទាំងហានិភ័យមិនធ្លាប់ជួបប្រទះ។ រាប់ចាប់តាំងពីការកែប្រែយុទ្ធសាស្រ្តទីផ្សារ ដល់ការសម្រួលដំណើរការវាយតម្លៃអចលនទ្រព្យ បច្ចេកវិទ្យា AI កំពុងធ្វើបដិវត្តគ្រប់ទិដ្ឋភាពនៃវិស័យអចលនទ្រព្យសំខាន់ៗដូចជាពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុនអ្នកជំនាញការផ្នែកផលប៉ះពាល់នៃបច្ចេកវិទ្យា AI មកលើវិស័យអចលទ្រព្យ រួមមានលោក Peter D. Ballance, Jared Wachtler, និង James Gatto បានចេញផ្សាយបទវិភាគរបស់ខ្លួនតាមរយៈ Sheppardmullin នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ ដែលមានសេចក្តីពិស្តារដូចខាងក្រោម៖ កែប្រែទិដ្ឋភាពទីផ្សារ និងរបៀបវិនិយោគ៖ ឥទ្ធិពលរបស់ AI លើវិស័យអចលនទ្រព្យ គឺភាពទូលំទូលាយ និងស៊ីជម្រៅយ៉ាងខ្លាំង។ បើនិយាយពីវិស័យរកស៊ីរបស់ឈ្មួញកណ្តាលវិញ វេទិកាដែលដំណើរការដោយ AI កំពុងធ្វើបដិវត្តន៍ពីរបៀបធ្វើទីផ្សារអចលនទ្រព្យ និងកំណត់អត្តសញ្ញាណអតិថិជន ដោយផ្តល់ឱ្យឈ្មួញកណ្តាលនូវឧបករណ៍ទំនើបដើម្បីផ្គូផ្គងឱកាសវិនិយោគទៅនឹងផែនការអាជីវកម្ម និងការបង្កើនសមត្ថភាពធន់នឹងហានិភ័យ។ មិនថាបញ្ហានោះ មានភាពស្មុគស្មាញប៉ុណ្ណានោះទេ គឺទោះជាការដោះស្រាយជាមួយមូលនិធិសោធននិវត្តន៍បែបអភិរក្ស (Conservative pension funds) ឬបញ្ហាពាក់ព័ន្ធនឹងអ្នកបណ្តាក់ទុនដែលធន់នឹងហានិភ័យនោះទេ […]
អានបន្ថែមអ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់
អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]
អានបន្ថែមក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន […]
អានបន្ថែមឥណ្ឌូណេស៊ីប្រើបច្ចេកទេសបណ្ដុះពពក ដើម្បីទប់ភ្លៀងដែលរារាំងដល់ការសាងសង់ទីក្រុងថ្មី
ឥណ្ឌូណេស៊ីកំពុងប្រើប្រាស់បច្ចេកទេសកែប្រែអាកាសធាតុដែលគេស្គាល់ថាជាការបណ្តុះពពកជុំវិញទីតាំងនៃរដ្ឋធានីថ្មីនាពេលអនាគតរបស់ខ្លួនគឺទីក្រុងថ្មី Nusantara ដើម្បីកាត់បន្ថយភ្លៀងធ្លាក់ខ្លាំង ដែលបានមករារាំងដល់ការសាងសង់ទីក្រុងថ្មី នេះបើតាមការលើកឡើងរបស់មន្ត្រីនៃទីភ្នាក់ងារអាកាសធាតុ ជាមួយ businesstimes នៅថ្ងៃ២១ មិថុនា ២០២៤។ ទីក្រុងថ្មី Nusantara គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដែលនឹងមកជំនួសរដ្ឋធានីចាស់ដែលកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំង ពិសេសប្រឈមនឹងការជន់លិចទីក្រុងទាំងមូលនាពេលអនាគត។ លោក Tri Handoko Seto មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានបញ្ជាក់ដោយផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកម៉ៅការសាងសង់ថា ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរារាំងដោយភ្លៀងជារៀងរាល់ថ្ងៃ ដូច្នេះពួកគេបានស្នើសុំឱ្យអាជ្ញាធរអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ។ លោក Seto បន្តថា៖ «ពួកគេបានដាក់សំណើដល់អាជ្ញាធរដើម្បីអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ ដើម្បីបញ្ចៀសភ្លៀងដែលបានកើតឡើងជារៀងរាល់ថ្ងៃនោះ ដោយត្រូវបានបង្វែរទឹកភ្លៀងទៅកន្លែងមួយផ្សេងទៀត ឬប្តូរចេញពីតំបន់ដែលកំពុងអភិវឌ្ឍ ឬយ៉ាងហោចណាស់ក៏ត្រូវបានកាត់បន្ថយខ្លះដែរ»។ គួរបញ្ជាក់ថា កន្លងមកបច្ចេកទេសបណ្ដុះពពកនេះ ត្រូវបានគេធ្វើឡើងពីភាគល្អិតតូចៗ ឬសារធាតុគីមី ដើម្បីរៀបចំពពកដែលមានស្រាប់សម្រាប់បង្កើតជាទឹកភ្លៀង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ឬជំរុញការផ្គត់ផ្គង់ទឹកក្នុងតំបន់។ ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្របាននិយាយថា បច្ចេកទេសមួយនេះមិនអាចបង្តើត ឬកែប្រែអាកាសធាតុបានច្រើននោះទេ ហើយវាក៏មិនអាចបង្កជាជំនន់ទឹកភ្លៀងតាមមាត្រដ្ឋានដែលគេសង្កេតឃើញដូចនៅក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែរ។
អានបន្ថែម