បច្ចេកវិទ្យា និងវិស្វកម្ម
ក្រុមហ៊ុនសិង្ហបុរីនឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅភ្នំពេញ
ក្រុមហ៊ុនសិង្ហបុរី Limestone Network នឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងបង្កើតបណ្តាញទីក្រុងឆ្លាតវៃសម្រាប់ការអភិវឌ្ឍន៍អលចនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា blockchain ដែលមានន័យថា កំណត់ត្រាប្រតិបត្តិការក្នុងប្រពន្ធ័បណ្តាញឌីជីថលដែលគ្មានអាជ្ញាធរកណ្តាល គឺនឹងគ្របដណ្តប់អ្នកប្រើប្រាស់សម្រាប់អាជីវកម្មរហូតដល់ទៅ ១០,០០០ នាក់ និងប្រជាជនប្រចាំថ្ងៃចំនួន ១៩០,០០០ នាក់។ វាក៏នឹងពង្រីកវិសាលភាពដល់ផ្ទៃក្រឡាកន្លែងធ្វើការចំនួន ២០ ហិកតា ដែលរាប់បញ្ចូលទាំងផ្សារទំនើប សាលារៀន ហាងលក់ទំនិញ និងសាលតាំងពិព័រណ៏ដ៏ធំ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មាន e27 សហស្ថាបនិកក្រុមហ៊ុន Limestone Network លោក Eddie Lee បានមានប្រសាសន៍ថា គំនិតផ្តួតផ្តើមនេះ គឺធ្វើឡើងដើម្បីជួយដោយស្រាយបញ្ហាប្រឈមដែល រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងការផ្តល់សេវាកម្មអចលនទ្រព្យកំពុងជួបប្រទះ។ លោក Eddie Lee បានថ្លែងទៅកាន់សារព័ត៌មានខាងលើថា៖ «នៅពេលដែល Limestone Network ចាប់ផ្តើមអនុវត្តទៅក្នុងគម្រោងអចលនទ្រព្យ ឬហេដ្ឋារចនាសម្ពន្ធ័ វានឹងអនុញ្ញាតឲ្យការគ្រប់គ្រងបរិក្ខាអគារ មានភាពងាយស្រួលជាមុន និងសុវត្ថិភាពជាងមុន។ អាជីវកម្ម ហាងលក់ទំនិញ បរិក្ខាអគារ […]
អានបន្ថែមបច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា
បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។ ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។ ថ្លែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងចក្រ Wirtgen Group ក្រុមហ៊ុនឯកទេសផ្នែកគ្រឿងចក្រក្នុងតំបន់អាស៊ី Multico និងក្រសួងសាធារណការ និង ដឹកជញ្ជូន លោក សាស្រ្តា ចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ University of Stellenbosch ដែលជាវាគ្មិនក្នុងសិក្ខាសាលាខាងលើ បានពន្យល់ពីរបៀបដែលប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវរបស់ខ្លួន។ យោងតាមការពន្យល់របស់លោក Kim បច្ចេកវិទ្យា Cold In-Place Recycling គឺជាការយកស្រទាប់ផ្លូវចាស់មកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យប្រសើរឡើងនូវគុណភាពស្រទាប់ទាំងនោះ ដើម្បីអាចឲ្យផ្លូវល្អជាងមុន។ លោក Kim ថ្លែងថា៖ «ការកែច្នៃឡើងវិញមានន័យថា អ្នកមិនយកស្រទាប់ចាស់នៃផ្លូវចេញទេ តែអ្នកជួសជុលស្រទាប់ចាស់ដែលនៅខាងក្នុងផ្លូវ ពោលគឺអ្នកធ្វើវាឲ្យប្រសើរឡើង។ មុនពេលជួសជុល យើងយកគំរូពីផ្លូវចាស់មកធ្វើតេសថាវាមានប្រសិទ្ធភាពប្រើបានក្នុងកម្រិតណា ក្រោយមកគឺយើងនឹងជួសជុលផ្លូវនោះតាមលទ្ធផលនៃការធ្វើតេស»។ លោកបន្តទៀតថា៖ «បន្ទាប់មកគឺយើងត្រូវត្រៀមឧបករណ៍ […]
អានបន្ថែមការលក់ផលិតផលអន្តរជាតិម៉ាក IKO គឺជាជម្រើសដ៏រឹងមាំបំផុត
ខ្ញុំបានសង្កេតឃើញមានការវិវត្តន៍ជាវិជ្ជមានលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱកាសអភិវឌ្ឍន៍អាជីរកម្មសម្រាប់ផលិតផលម៉ាក IKO
អានបន្ថែមក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក)
អានបន្ថែមព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ
ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់
អានបន្ថែមរដ្ឋាភិបាលសម្រេចឲ្យវិនិយោគបន្ថែមថាមពលពន្លឺព្រះអាទិត្យអនុភាព១៤០មេហ្គាវ៉ាត
រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគបន្ថែម លើថាមពលដើរដោយពន្លឺព្រះអាទិត្យ ឬថាមពលសូឡា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់ថាមពល ដែលកំពុងខ្វះខាត។
អានបន្ថែមស្ថាបត្យកម្ម និងការតុបតែងលំអដ៏ល្អបំផុតរបស់កម្ពុជាបានត្រឡប់មកវិញដោយផ្តោតលើការរស់នៅបែបឆ្លាតវៃ
ពិព័រណ៍ស្ថាបត្យករ និងការតុបតែងលំអកម្ពុជាបានបូកសរុបកម្មវិធីប្រចាំឆ្នាំលើកទី ៤ របស់ខ្លួននៅថ្ងៃសៅរ៍ទី ៨ ខែមិថុនា បន្ទាប់ពីកម្មវិធីរយៈពេល ៣ ថ្ងៃដែលបានប្រមូលផ្តុំអ្នកតាំងពិព័រណ៍ ម៉ាក
អានបន្ថែមរដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើនកម្រិតបង់ពន្ធដំបូងលើអចលនទ្រព្យប្រណីត
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យអចលនទ្រព្យ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើនកម្រិតបង់ពន្ធដំបូងលើការលក់អចលនទ្រព្យលំនៅដ្ឋានប្រណិត។
អានបន្ថែមអ្នកជំនាញ៖ តំបន់៤កន្លែងនៅកម្ពុជាកំពុងរីកចម្រើនផ្នែកសំណង់ខ្លាំងក្នុងឆ្នាំ ២០១៩
តាមការបាន់ប្រមាណរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការអភិវឌ្ឍន៍វិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ គឺនឹងមានការកើនឡើងខ្លាំងជាងឆ្នាំ ២០១៨ ដែលក្នុងនោះ
អានបន្ថែមប្លង់រចនារីសតតាមបណ្តោយឆ្នេរសម្រាប់ទីក្រុងហ្សាកាតាត្រូវបានដាក់បង្ហាញហើយ
ក្រុមហ៊ុនអភិវឌ្ឍន៍របស់អូស្ត្រាលី Crown Group បានប្រកាសពីគម្រោងសាងសង់រីសតតាមបណ្តោយផ្លូវទឹកដែលមានទឹកប្រាក់ ៦៩៣ លានដុល្លារអាមេរិក នៅទីក្រុងហ្សាកាតា ដោយមានកំពង់ផែ ក្លិបតាមឆ្នេរ (beach club) និងអាផាតមិន។
អានបន្ថែម