បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]

អាន​បន្ថែម

អ្នកវិទ្យាសាស្រ្តសម្រចជោគជ័យលើគម្រោងពិសោធន៍ផ្ទេរថាមពលពីទីអវកាសមកប្រើលើផែនដី

គេធ្លាប់តែឃើញមាននៅក្នុងវីដេអូហ្គេមឈ្មោះ Simcity ២000 ក្នុងនោះអនាគតស្ថានីយផលិតថាមពលរបស់មនុស្ស គឺជាប្រភេទរោងចក្រផលិតថាមពលមីក្រូវ៉េវ ដែលគេប្រមូលថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហ ហើយបញ្ជូនត្រឡប់យកមកប្រើប្រាស់បាននៅលើផែនដី។ ឥឡូវនេះគំនិតដ៏ស្រមើរស្រមៃក្នុងហ្គេមនោះ បានក្លាយជាការពិតហើយ។ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣ ការពិសោធមួយនៅក្នុងលំហបាននឹងកំពុងបញ្ជូនថាមពលចុះមកផែនដីតាមរយៈបន្ទះសូឡានៅលើផ្កាយរណបដែលគេបង្ហោះក្នុងគន្លងលំហជុំវិញផែនដី ហើយមកទល់ដើមឆ្នាំ ២០២៤ នេះ អ្នកវិទ្យាសាស្ត្រទទួលលទ្ធផលប្រកបដោយសុទិដិ្ឋនិយមដំបូងចេញពីការពិសោធន៍ថ្មីនេះ នេះបើយោងតាម iflscience.com ចុះផ្សាយថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ដោយប្រើបច្ចេកវិទ្យាបន្ទេរកំារស្មីហៅថា “អារេមីក្រូវ៉េវ ( Microwave Array (MAPLE)” សម្រាប់ការផ្ទេរថាមពលនៅកម្រិតកម្ពស់ពីលំហគន្លងទាប  មន្ទីរពិសោធន៍ថាមពលសូឡាពីលំហហៅកាត់ថា SSPD បានបង្ហាញថា ការបញ្ជូនថាមពលនៅក្នុងលំហ និងពីលំហទៅផែនដីគឺជារឿងអាចធ្វើទៅបាន។ នេះជាលើកទីមួយហើយ ដែលថាមពលពន្លឺព្រះអាទិត្យត្រូវបានបញ្ជូនពីគន្លងតារាវិថីមកកាន់ផែនដី ហើយអាចជាជំហានដំបូងឆ្ពោះទៅកាន់ការដាក់ឱ្យដំណើរការស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ។ ដោយបានបើកដំណើរការដំបូងក្នុងខែមករា ឆ្នាំ ២០២៣ ពោលគឺប្រើរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ឧបករណ៍នេះអាចបញ្ជូនថាមពលបានប្រហែល ១00 មីលីវ៉ាត់ (០,០០១វ៉ាត់) ឆ្លងកាត់លំហ ហើយគេអាចបង្វែរទិសដៅផ្តោតនៃការផ្ទេរថាមពលនោះបានយ៉ាងងាយស្រួល ដើម្បីបញ្ជូនបន្ទុកថាមពលក្នុងទិសដៅណាមួយតាមដែលគេចង់បាន។ ការ​សាកល្បង​បញ្ជូន​ថាមពល​មក​ផែនដី​លើកដំបូងនេះ គឺបាន​ថាមពល​ប្រហែល ១ មីលី​វ៉ាត់​ដែល​បាន​ទៅដល់​ដី ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​បី​ដង​ក្នុង​រយៈពេល​ប្រាំបី​ខែ។ មូលហេតុដែលគេសាកល្បងត្រឹមតែ ១មីលីវ៉ាត់នេះ […]

អាន​បន្ថែម

រដ្ឋកំពុងសង់អង់តែនទូរសព្ទ ១៥០ទីតាំងបន្ថែមក្នុងខេត្តកណ្តាល ខណៈបច្ចុប្បន្នមាន ៧៩០ទីតាំងកំពុងដំណើរការ

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងខេត្តកណ្តាលមានសា្ថនីយអង់តែនទូរសព្ទចល័តសរុបចំនួន ៧៩០ទីតាំង កំពុងដំណើរការ​ ហើយខណៈពេលនេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏កំពុងតែបើកការដ្ឋានសង់ស្ថានីយអង់តែនទូរសព្ទចល័តនេះបន្ថែមចំនួន ១៥០ទីតាំងទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់សេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័តនៅទូទាំងខេត្ត។ នេះបើតាមពិធីបើកការដ្ឋានក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមទុកថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តកណ្ដាលនេះ នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ២០២៤ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។ គួររលឹកថា ថ្មីៗនេះរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើបផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនជួយជាង ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធAI នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបចំនួន ៥១៥.០៦០ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីអភិវឌ្ឍគម្រោងសំខាន់ៗ០២ ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ផ្តោតសំខាន់លើគម្រោងចំនួន ០២ រួមមាន៖ ទី១. ធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ដើម្បីកំណត់ទីតាំងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និង ទី២. គាំទ្រកម្លាំងជំនាញស្រាវជ្រាវព័ត៌មាន​ចម្ការមីន/គ្រាប់ក្នុងខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃប្រព័ន្ធទិន្នន័យAIនេះ។ លើសពីនេះ ជាមួយនឹងប្រព័ន្ធទិន្នន័យAI ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន អង្គភាពស៊ីម៉ាក់នឹងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន (NEC) ដើម្បីអភិវឌ្ឍនិងរៀបចំប្រពន្ធ័នេះឡើងឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះផងដែរ គម្រោងនេះ អាចជាបទពិសោធន៍ក្នុងការបង្កើតប្រពន្ធ័ទិន្នន័យAI សម្រាប់វិស័យមីននៅអង្គភាពស៊ីម៉ាក់ ហើយក៏អាចចែករំលែកបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនមួយចំនួនទៀតផងដែរ៕

អាន​បន្ថែម

កម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល

កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកា​ន់​តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។​ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]

អាន​បន្ថែម

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]

អាន​បន្ថែម

រដ្ឋតិចសាស់ប្រើបច្ចេកវិទ្យា iTwin​ របស់ Bentley សង់ស្ពានឆ្លងកាត់ផ្លូវតម្លៃ $១,៤៥ ពាន់លាន

នាយកដ្ឋានដឹកជញ្ជូនតិចសាស់ (TxDOT) បានចាប់ផ្តើមគម្រោងដ៏មហិមាចំនួន ១,៤៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកំណើនចរាចរដែលកំពុងកើនឡើងនៅលើច្រករបៀង I-35 ក្នុងតំបន់ San Antonio  តាមរយៈការណែនាំផ្លូវកាត់ដ៏ទំនើប និងការពង្រីកផ្លូវថ្នល់ជាមួយនឹងគន្លងបន្ថែមចំនួនបីក្នុងទិសដៅនីមួយៗ។ គម្រោងនេះគ្រប់គ្រងដោយ ក្រុមហ៊ុន Ferrovial Construction U.S. និង Webber LLC ប្រើប្រាស់កម្មវិធីវេទិកាឌីជីថល iTwin របស់ក្រុមហ៊ុន Bentley ដើម្បីបង្កើនកិច្ចសហការ និងសម្រួលការផ្លាស់ប្តូរព័ត៌មាន នេះបើយោងតាម Bentley Systems ចេញផ្សាយថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការអនុវត្តគម្រោងនេះ ធ្វើឡើងលើងច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់ I-35 ដែលភ្ជាប់ទ្វីបអាមេរិកខាងត្បូង និងខាងអេមេរិកខាងជើង រវាងម៉ិកស៊ិក និងកាណាដា កាត់តាមសហរដ្ឋអាមេរិក។ ច្រករបៀង I-35  គឺជាផ្លូវដែលមានការកកស្ទះបំផុតនៅរដ្ឋតិចសាស់។ បរិមាណចរាចរណ៍ត្រូវបានគេព្យាករថានឹងកើនឡើង ៥០% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ចំនុចពិសេសនៃគម្រោង I-35 Northeast Expansion […]

អាន​បន្ថែម

ឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី

ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ្នេយ៍ជាមួយនឹងស្បៃវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនដែលក្រាលគ្របដណ្តប់លើកោះជាង ១៧០០០ ទើបនឹងបានបន្ថែមវណ្ណកម្មថ្មីមួយទៀតទៅក្នុងអរិយធម៌របស់ខ្លួននោះគឺ ផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ខ្សែរថភ្លើងលឿនបំផុត ដែលទើបនឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ ២០២៣ នេះ មានឈ្មោះសមស្របថា WHOOSH (វ៉ូស ជាឧទានសព្ទបញ្ជាក់ពីភាពស្ញើបពេលប៉ះអារម្មណ៍នឹងល្បឿនឬរយៈខ្ពស់) ដោយបានបដិវត្តពេលវេលាធ្វើដំណើររវាងរដ្ឋធានីដ៏អ៊ូអរនៃទីក្រុងចាកាតា ទៅទីក្រុងបានឌុង ដែលពីមុនធ្លាប់តែប្រើពេលរហូតដល់ ៥ ម៉ោង មកត្រឹមតែ ៣៦ នាទីប៉ុណ្ណោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley Systems។ គម្រោងផ្លូវដែកល្បឿនលឿនពីហ្សាកាតា-បានឌុង លាតសន្ធឹងចម្ងាយ ៨៣គីឡូម៉ែត្រជាផ្លូវខ្ពស់ផុតពីដី មានស្ពានចំនួន ៤៦ ផ្លូវរូងក្រោមដីចំនួន ១៣ និងផ្លូវកាត់ចំនួន ៥៥ ត្រូវបាន រចនា និងសាងសង់ក្រុមហ៊ុន PT Wijaya Karya (Wika)។ តាមរយៈការប្រើប្រាស់ឧបករណ៍រចនាឌីជីថលពីផលិតផល Bentley System គម្រោងនេះបានផ្លាស់ប្តូរយ៉ាងមានប្រសិទ្ធភាពពីវិធីសាស្រ្តសាមញ្ញទៅជាការរចនាបែប 3D កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យមានឱកាសកែលម្អវឌ្ឍនភាពជាបន្តបន្ទាប់មុននឹងសម្រេចចេញជាលទ្ធផលនេះ ទោះបីជាក្នុងអំឡុងពេលមានបញ្ហាប្រឈមដោយជំងឺរាតត្បាតក៏ដោយ។ ចេញពីសមិទ្ធផលដ៏អស្ចារ្យនេះ ឥណ្ឌូនេស៊ីក៏កំពុងរៀបចំផែនការពង្រីកផ្លូវខ្សែរថភ្លើងថ្មីមួយទៀត ដោយបន្ថែមប្រវែង ៧០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់បន្តពីទីក្រុងបានឌុង […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជន​ នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបបំផុតពីបារាំង មកបង្កើតសារមន្ទីរ3D នៅខេត្តសៀមរាប

ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយពីប្រទេសបារាំង មកបំពាក់ក្នុងគម្រោងសាងសង់សារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) នៅក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបើកដមណើរការ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និង​លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបពិភាក្សាខាងលើនេះ បានសង្កត់ធ្ងន់លើការវិនិយោគបេតិកភ័ណ្ឌបែបទំនើបសារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) ដែលមានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង ហើយគម្រោងមួយនេះនឹងលេចចេញជារូបរាងជាផ្លូវការនៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ​។ នេះបើតាមការលើកឡើងរបស់ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក ។ នាឱកាសនោះដែរ ឯកឧត្តម​ អភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំមួយនេះ  ព្រមទាំងសង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក​ ក្នុងពេលឆាប់ៗខាងមុខនេះ​។ គួររំលឹកថា ជំនួបពិភាក្សាខាងលើកនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក […]

អាន​បន្ថែម

ក្រុមហ៊ុនCellcard ទទួលទុន $៧០លានពី GuarantCo ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ 5Gនៅកម្ពុជា

ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) ទទួលបានទុនវិនិយោគប្រមាណ ៧០លានដុល្លារ  ពីក្រុមហ៊ុន GuarantCo តាមរយៈការចេញសញ្ញាបណ្ណធានាក្នុងការវិនិយោគលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា នេះបើយោងតាម Realassets.ipe.com ចុះផ្សាយថ្ងៃទី ២៤ ខែ ០១ ឆ្នាំ ២០២៤។ ដើមទុនដែលបានមកពីមូលបត្របំណុល និងប្រាក់កម្ចីនឹងត្រូវប្រើប្រាស់ដោយក្រុមហ៊ុន Cellcard ដើម្បីសាងសង់ប៉ម 4G ថ្មី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងត្រៀមបម្រុងសម្រាប់រៀបចំបណ្តាញសម្រាប់ដំណើរការប្រព័ន្ធអ៊ីនធឺណិត 5G ដែលនឹងឈានមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ។ លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុន CamGSM បានលើកឡើងថា “សញ្ញាបណ្ណនិរន្តរភាព និងហិរញ្ញប្បទានធានារបស់ CamGSM នេះ នឹងគាំទ្រគម្រោងនានាក្នុងគោលបំណងកាត់បន្ថយហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងការវិនិយោគលើថាមពលកកើតឡើងវិញ និងផ្តល់ការតភ្ជាប់ទៅកាន់ប្រជាជនដែលខ្វះខាត។” “មូលនិធិ ៧០លានដុល្លារ ដែលបានធានាដោយ GuarantCo នឹងត្រូវបានបែងចែកជាយុទ្ធសាស្រ្ត បង្កើនសមត្ថភាពបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគលើផលិតផល និងគំនិតផ្តួចផ្តើមដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងគោលបំណងបម្រើសហគមន៍ដែលមិនទាន់បានទទួលសេវាគ្រប់គ្រាន់នៅឡើយ” លោក​ Simon បន្ថែម។ ក្រុមហ៊ុន GuarantCo គឺជាផ្នែកមួយនៃ Private […]

អាន​បន្ថែម