រយៈពេល១០ខែ ឆ្នាំ២០២៣ ក្រសួងចេញអាជ្ញាបណ្ណសំណង់ជិត ៣ពាន់គម្រោង មានទុនជាង៥ពាន់លានដុល្លារ

រយៈពេល១០ខែដំបូង ក្នុងឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានផ្តល់អាជ្ញាបណ្ណសំណង់ចំនួន ២.៩២៤ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២.៣៣៥.០៤៣ ម២ និងមានទុនវិនិយោគប្រមាណ ៥.១០៩.៤៧១.០២៣ ដុល្លារ ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹង ១៨.១៧៤ខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។ តួលេខនេះ ទើបនឹងបានធ្វើបច្ចុប្បន្នភាពដោយសុន្ទរកថារបស់ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ”  ដែលរៀបចំឡើងនៅសាលសន្និសីទកោះពេជ្រដោយ សមាគមអ្នកសាងសង់កម្ពុជា (CCA)។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីទិដ្ឋភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាសម្រាប់ចុងឆ្នាំ ២០២៣ នេះ ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ […]

អាន​បន្ថែម

iSpace ចាប់ផ្តើមដំណាក់កាលសាកល្បងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន ជិតដល់ចំណុចសំខាន់ក្នុងមហិច្ឆតាអវកាសរបស់ចិន

ក្រុមហ៊ុនអវកាសឯកជនឈានមុខគេរបស់ប្រទេសចិន គឺក្រុមហ៊ុន Beijing Interstellar Glory Space Technology Ltd. ដែលត្រូវបានគេស្គាល់ជាទូទៅថា iSpace បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបានបាញ់បង្ហោះ និងបានចុះចតដោយជោគជ័យ និងដោយសុវត្ថិភាពនូវការធ្វើតេស្តបង្ហោះយានសាកល្បងមួយដែលមានឈ្មោះថា Hyperbola-2Y single-stage hopper នៅ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ប្រទេសចិនក្នុងការអភិវឌ្ឍរ៉ុក្កែតដែលមានសមត្ថភាពដឹកទម្ងន់មធ្យម (គឺជាប្រភេទរ៉ុក្កែត medium-lift rocket ដែលមានទ្រទម្ងន់បានចន្លោះពី ២០០០ ទៅ ២០ ០០០ គីឡូក្រាម) ដែលអាចប្រើឡើងវិញបាននៅឆ្នាំ ២០២៥ យោងតាមសារៈព័ត៌មាន Space News នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ ដំណាក់កាលផ្ទៀងផ្ទាត់ដោយជោគជ័យនៃការសាកល្បងយាន iSpace នេះ បានបង្ហាញពីភាពអស្ចារ្យរបស់វា នៅពេលដែលវាបានឡើងដល់កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១៧៨ ម៉ែត្រក្នុងអំឡុងពេលហោះហើររយៈពេល ៥១ វិនាទី។ គោលដៅនៃការសាកល្បងនេះមួយទៀត គឺការធ្វើតេស្តសមត្ថភាពចុះថត ដែលជារឿងមួយដ៏លំបាកធ្វើសម្រាប់ការចុះចតរបស់ក្បាលរ៉ុក្កែតផ្សេងៗទៀត ប៉ុន្តែសម្រាប់យាន ispace នេះ […]

អាន​បន្ថែម

ខណៈប្រទេសជិតខាងអាស៊ានផលិតយានយន្តអគ្គិសនី EV តើកម្ពុជាអាចធ្វើអ្វីខ្លះបានក្រៅពីតួនាទីជាអ្នកប្រើប្រាស់?

ខណៈពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមកំពុងបោះជំហានយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកផលិតក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ការចូលរួមរបស់កម្ពុជានៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ ត្រូវបានគេមើលឃើញថាហាក់ដើរយឺតជាងគេខ្លាំងបន្តិច។ សកម្មភាពមានកម្រិតរបស់ព្រះរាជាណាចក្រនេះ នៅក្នុងច្រវាក់ផលិតកម្ម EV អាចត្រូវបានកំណត់ដោយឧបសគ្គជាច្រើនដែលរារាំងដល់ការអភិវឌ្ឍទីផ្សារ EV ក្នុងស្រុក។ ការស្វែងយល់ពីបញ្ហាប្រឈមទាំងនេះ និងកំណត់ដំណោះស្រាយសក្តានុពល គឺជាកត្តាសំខាន់ក្នុងការដោះស្រាយសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងវិស័យ EV ។ ឥឡូវនេះ សូមក្រឡេកមើលបច្ចុប្បន្នភាពថ្មីៗអំពីទីផ្សារយានយន្តអគ្គិសនី EV នៅក្នុងប្រទេសជិតខាងអាស៊ានមួយចំនួន ដូចខាងក្រោម៖ ប្រទេសថៃបន្តប្រឹងប្រែងដើម្បីបានផលិត រថយន្ត EV ក្នុងស្រុក៖ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសថៃ បានពន្លឿនមហិច្ឆតារបស់ខ្លួនដោយមានការយល់ព្រមលើគម្រោងឧបត្ថម្ភធន “EV3.5” ក្នុងគោលបំណងជំរុញការផលិតរថយន្ត EV ក្នុងស្រុក។ គម្រោងនេះផ្តល់នូវការឧបត្ថម្ភធនដ៏ទាក់ទាញរហូតដល់តម្លៃ ១សែន បាត (២.៧៦០ ដុល្លារអាមេរិក) ក្នុងមួយឡាន ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ គំនិតផ្តួចផ្តើមនេះចាត់ទុកប្រទេសថៃជាតួអង្គសំខាន់ក្នុងការជំរុញក្នុងតំបន់ឆ្ពោះទៅរកការសម្រេចបានក្តីស្រមៃបង្កើតប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព នេះបើយោងតាមការសង្ខេបរបស់ Asean Briefing នៅថ្ងៃទី ១០ វិច្ឆកា ២០២៣។ […]

អាន​បន្ថែម

Hyundai បន្ថែមទុន $១,៥ ពាន់លាន សង់រោងចក្រផលិតរថយន្តអគ្គិសនីឈានមុខគេផ្តោតលើអព្យាក្រឹតកាបូន នៅកូរ៉េខាងត្បូង

ក្រុមហ៊ុន Hyundai បានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដ៏ទំនើបមួយតម្លៃ ១,៥ ពាន់លានដុល្លារ នៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង ដែលនឹងក្លាយជារោងចក្រផលិតថ្មីដំបូងរបស់ Hyundai នៅក្នុងប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីបានចំណាយពេលអស់ជិតបីទសវត្សរ៍មកហើយក្នុងការផលិតនៅក្រៅស្រុក នេះបើយោងតាមសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងចាប់ដំណើរការនៅចុងឆ្នាំ ២០២៣នេះ ហើយនៅពេលសាងសង់រួចក្រុមហ៊ុន Hyundai នឹងមានសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីបានចំនួន ២០០.០០០ គ្រឿងក្នុងមួយឆ្នាំ។ ពីរសែនគ្រឿងក្នុងមួយឆ្នាំ គឺជាតួលេខមួយដែលបង្ហាញថា ក្នុងរវាងតែប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះសេដ្ឋកិច្ចពិភពលោកនឹងប្រែប្រួលខ្លាំង បើពិចារណាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ព្រោះនេះជាកំណើនតម្រូវការខ្ពស់បំផុតមួយ ដែលបញ្ជាក់ថាប្រជាជនវណ្ណៈកណ្តាល (middle class) នឹងកើនឡើង ដែលត្រូវការរថយន្តទំនើបប្រើប្រាស់។ សម្រាប់ការផលិតថ្មីនេះ Hyundai បានជ្រើសយកទីតាំងនៅតំបន់អ៊ូលសាន ( Ulsan ) លើផ្ទៃដីទំហំ ៥៥០.០០០ម៉ែត្រការ៉េ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការបំពាក់បរិក្ខារផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រភពថាមពលស្អាតដើម្បីដំណើរការសង្វាក់ផលិតកម្មថែមទៀតផង។ ក្រុមហ៊ុន Hyundai មានគោលបំណងដើម្បីសម្រេចបាននូវឋានៈជាក្រុមហ៊ុនមានអព្យាក្រឹតកាបូន ដោយប្រើប្រាស់បច្ចេកទេសសំណង់មានការបំភាយ “កាបូនទាប” […]

អាន​បន្ថែម

គម្រោងត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយបញ្ញាសិប្បនិម្មិត ( AI ) ឈ្នះពានរង្វាន់ 2023 Enactus Brazil និង Bentley Systems iTwin4Good Challenge

អង្គការ Enactus Brazil ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ បានរួមសហការជាមួយក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកវិស្វកម្ម បានប្រកាសអ្នកឈ្នះ ការប្រកួតកម្មវិធី iTwin4Good Challenge ឆ្នាំ 2023 ដែលជាការប្រកួតប្រជែងមួយរៀបចំឡើង ដើម្បីឱ្យ​និស្សិត​ដាក់រួមបញ្ចូលគ្នានូវជំនាញអភិវឌ្ឍន៍កម្មវិធីរបស់ពួកគេ និង​ចំណង់ចំណូលចិត្ត​ចំពោះ​សកម្មភាព​សង្គម ដើម្បីដោះស្រាយបញ្ហានៅក្នុង សហគមន៍​របស់គេ​ដោយប្រើ​បច្ចេកវិទ្យា​ឌីជីថលភ្លោះ។ ក្រុម “All In” មកពី វិទ្យាស្ថានសហព័ន្ធនៃរដ្ឋ Espírito Santo Vitória បានឈ្នះពានរង្វាន់នៃកម្មវិធីនេះ តាមរយៈ គម្រោង” ត្រួតពិនិត្យ​បន្ទប់​បរិច្ចាគ​ឈាម​ដោយ​ប្រើបច្ចេកវិទ្យា AI” របស់ខ្លួន។ សមាជិកក្រុមនិស្សិតឈ្នះពាននេះ រួមមានឈ្មោះ៖ Lucas Pessanha, Deivid Braian និង Luiz Felipe Muniz។ កម្មវិធី iTwin របស់ក្រុមនិស្សិត “ All In” ប្រើប្រាស់ថាមពលនៃកាមេរ៉ាឆ្លាតវៃ និង​បញ្ញា​សិប្បនិម្មិត ដើម្បីតាមដានសកម្មភាពប្រើប្រាស់បន្ទប់បរិច្ចាគឈាម វាយតម្លៃ​តម្រូវការ​ឈាម និងគ្រប់គ្រងកម្រិតស្តុកឈាម។ […]

អាន​បន្ថែម

ក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង

កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព្យសកម្មក្នុងសហគ្រាសជាគូគ្នា ជាមួយនឹងកម្មវិធីគ្រប់គ្រងភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធ និងការគ្រប់គ្រងភាពជឿជាក់ (Structural Integrity and Reliability Management) ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានចេញសេចក្តីប្រកាសថា ក្រុមហ៊ុន bp បានជ្រើសយកកម្មវិធីសូហ្វវ៊ែរឈ្មោះ AssetWise Asset Lifecycle Information Management (ALIM) និងកម្មវិធី AssetWise Reliability (AR) ដែលជាផ្នែកមួយនៃ Bentley Infrastructure Cloud របស់ក្រុមហ៊ុន Bentley យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មាន និងប្រតិបត្តិការសម្រាប់គម្រោងវិស្វកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនកាលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអ៊ិចតុន សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន bp បានជ្រើសរើសប្រើដំណោះស្រាយ AssetWise ALIM របស់ក្រុមហ៊ុន Bentley ជាឃ្លាំងព័ត៌មានកណ្តាល (CIS) ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ និងដើម្បីរក្សាព័ត៌មានសម្រាប់គម្រោង […]

អាន​បន្ថែម

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេ តាមវិទ្យាល័យខេត្តតាកែវ បើការដ្ឋានសាងសង់ហើយ

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍  (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ​។ ​ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍  (ម.ប.ស.) ដើម្បីលើកកម្ពស់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថល ដែលផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ខេត្តតាកែវ ជាទីតាំងដំបូងសម្រាប់សាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍  (ម.ប.ស.)។ ក្នុងនោះ ម.ប.ស. មានមុខងារចម្បងចំនួន៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) […]

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាច្នៃសរសៃកញ្ចក់ប្លាស្ទិក សម្រាប់ប្រើក្នុងសំណង់ មានគុណភាពរឹងមាំជាងដែកទ្វេដង

ក្រុមហ៊ុន R&S Steel Cambodia Co. Ltd ដែលជាសហវិនិយោគរវាងសហគ្រិនកម្ពុជា និងកូរ៉េ បានណែនាំផលិតផលដែលជារបកគំហើញថ្មីមួយចូលទីផ្សារសំណង់កម្ពុជា​ នោះគឺផលិតផលសរសៃអំបោះកញ្ចក់ប្លាស្ទិក ដែលត្រៀមនឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះវិស័យសំណង់។ សម្ភារៈប្រកបដោយភាពច្នៃប្រតិដ្ឋនេះ មានភាពរឹងមាំធន់ជាងដែកទ្វេដង។ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ BTVNews Cambodia នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ អ្នកដឹកនាំកំពូលនៃក្រុមហ៊ុន R&S Steel Cambodia Co. Ltd បានបង្ហាញថា ផលិតផលសរសៃអំបោះកញ្ចក់ប្លាស្ទិករបស់ក្រុមហ៊ុនច្នៃចេញពីសមាសធាតុផ្សំនៃសរសៃកញ្ចក់ និងសារធាតុប្លាស្ទិក បង្ហាញពីភាពរឹងមាំ និងមុខងារសម្រាប់សំណង់ដូចជាផលិតផលដែកដែរ។ ផលិតផលប្រកបដោយនវានុវត្តន៍នេះ អាចយកទៅប្រើប្រាស់ក្នុងមុខងារច្រើនយ៉ាង ជាពិសេសក្នុងការសាងសង់សំណង់អគារ ផ្លូវ និងស្ពាន។ ជាពិសេសជាងគេ ការប្រើប្រាស់ពូកែបំផុតនោះ គឺសម្រាប់ការសាងសង់ផ្លូវបេតុង។ យោងតាមតំណាងក្រុមហ៊ុន មុននឹងត្រូវបាននាំចូលមកកម្ពុជាក្នុងខែមីនា ឆ្នាំ ២០២៣ បច្ចេកវិទ្យានេះធ្លាប់បានអនុវត្តដោយជោគជ័យនៅសហរដ្ឋអាមេរិក អូស្ត្រាលី និងទីផ្សារប្រទេសធំៗផ្សេងទៀតចាប់តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ។ ថ្វីត្បិតតែថ្មីៗនេះ បច្ចេកវិទ្យាថ្មីនេះ ទើបនឹងមានការណែនាំមកកាន់ទីផ្សារកម្ពុជាក៏ដោយ ការធ្វើតេស្តយ៉ាងម៉ត់ចត់ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២៣ […]

អាន​បន្ថែម

ក្រសួងពីរសម្ពោធឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណែត។ ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ រួមមាន៖ ការដាក់ QR Code ស្តង់ដាលើសញ្ញាបត្រនិងវិញ្ញាបនបត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលចំណុះ ក.វ.វ.ស. និងឯកសារពាក់ព័ន្ធដទៃទៀត ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល gov.kh ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធើណែត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់កម្មវិធី Softwareដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។ គួរបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ គឺជាលើកទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើជាមួយក្រសួងចំនួន ៣ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ […]

អាន​បន្ថែម

ក្រុមហ៊ុនធំៗ៤ បាននាំម៉ាស៊ីនដ៏ទំនើបដែលអាចច្នៃសំរាមនៅសៀមរាបឱ្យជាប្រេងឥន្ធនៈ

ក្រុមហ៊ុន GAEA រួមជាមួយក្រុមហ៊ុនSOKEN GROUP ក្រុមហ៊ុនONE WORLD និងក្រុមហ៊ុន CITY of KITAKYUSHU សហការជាមួយនឹងសមាគមក្លឹបទេសចរណ៍សៀមរាប បានដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាម ឱ្យក្លាយជាប្រេងប្រេងឥន្ធនៈ ដើម្បីរួមចំណែកដល់ការគ្រប់គ្រងកាកសំណល់ក្នុងក្រុងសៀមរាប។ ការដាក់តាំងបង្ហាញនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា , លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អាជ្ញាធរ ក្រុមហ៊ុន និងភ្ញៀវអន្តរជាតិពាក់ព័ន្ធ។ លោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឧបករណ៍ដ៏ទំនើបដែលអាចជួយដល់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយសំរាម និងកាកសំណល់បានច្រើនជាមួយការប្រើធុងចម្រោះប្រេងឥន្ធនៈដែលអាចបំផ្លិចបំផ្លាញដោយចំហាយកំដៅខ្លាំង។ លោកបានបន្តថា ដើម្បីឆ្លើយតបនិងពាក្យថាទីក្រុងឆ្លាតវៃ យើងក៏អាចប្រើឧបករណ៍នេះសម្រាប់ជួយការពារបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ដោយឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាដ៏ទំនើបនេះ ដើម្បីធ្វើការទាញយកចំហាយកំដៅដ៏ខ្លាំងនោះ មកបំបែកជាប្រេងឥន្ធនៈចេញពីសំណល់សម្ភារប្រើប្រាស់ចម្រុះដែលមានមូលដ្ឋានជាជ័រ និងភក់នៅខាងក្នុងរ៉េអាក់ទ័រ។ លោកបានបន្ថែមទៀតថា ប្រេងឥន្ធនៈដែលបានយកមកវិញនោះ គឺអាចប្រើជាឥន្ធនៈថាមពលកកើតឡើងវិញក៏ដូចជាឥន្ធនៈ Boiler សម្រាប់ URBAN RIG និងម៉ាស៊ីនចំហុយដែលមានកំដៅខ្លាំង វាជាម៉ាស៊ីនកែច្នៃសំរាម […]

អាន​បន្ថែម