Sihanoukville port
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ
ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភាគរយ ខណៈដែលរដ្ឋាភិបាលកំពុងពន្លឿនចក្ខុវិស័យរបស់ខ្លួនសម្រាប់មជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ដំណើរការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់សម្រេចបានជិត៦០ % នៃផែនការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនសាងសង់។ កិច្ចប្រជុំបានឱ្យដឹងថា រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់សម្រេចបាន ៥៧,៤០% នៃផែនការគ្រោងទុក។ សូមរំឭកដែរថា គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និង ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) […]
អានបន្ថែមកម្ពុជា-ជប៉ុន ឯកភាពលើការងារសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ
កម្ពុជា-ជប៉ុន បានឯកភាពគ្នាលើការងារសំខាន់ៗចំនួន៤ ដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ផែនការមេ សំដៅឈានទៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ឱ្យបានឆាប់រហ័ស។ នេះបើតាមកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍន៍ផែនការកំពង់ផែក្រុងព្រះសីហនុ កាលទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងJICA ភាគីពាក់ព័ន្ធជាច្រើនទៀត។ នាឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ផែនការមេរបស់កំពង់ផែក្រុងព្រះសីហនុនេះ ក៏នឹងក្លាយជាគម្រោងមួយទៀតដែលជាសក្ខីភាពបញ្ជាក់ពីមិត្តភាពរយះពេល៧៣ ឆ្នាំ រវាងកម្ពុជា-ជប៉ុនដ៏រឹងមាំ ស្របតាមចក្ខុវិស័យនិងការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្រេចឯកភាពលើការងារសំខាន់ៗ ចំនួន៤ រួមមាន៖ ១. ការកំណត់ឯកសារទស្សនទាន អំពី “កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ២. ផែនការសកម្មភាពការងារសម្រាប់អនុវត្តគម្រោងដែលមានរយៈពេលសរុបចំនួន២៤ខែ, ៣. ការបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តគម្រោង, ៤.និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ-ពិគ្រោះយោបល់និងរៀបចំវគ្គបណ្តុះបណ្តាល។ […]
អានបន្ថែម

English
