កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងធ្វើទំនើបកម្មកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រ សម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង ខណៈភាគីពាក់ព័ន្ធ ប្តេជ្ញាជំរុញការកែលម្អបរិយាកាសការងារនៅតាមអង្គភាពសេដ្ឋកិច្ចទាំងនោះ ឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ សិក្ខាសាលាខាងលើ បានឱ្យដឹងថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរអាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី […]

អាន​បន្ថែម