កម្ពុជា មានរោងចក្រផលិតបន្ទះសូឡាចំនួន ២១កន្លែង ទុនវិនិយោគសរុបជាង១៧៣លានដុល្លារ

រោងចក្រផលិតបន្ទះសូឡា ចំនួន ២១ បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានទុនវិនិយោគសរុប ប្រមាណ ១៧៣.៣​ លានដុល្លារ។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រោងចក្រផលិតបន្ទះសូឡា វិនិយោគដោយជនជាតិចិន ចំនួន១៨ រោងចក្រ កម្ពុជា ១​រោងចក្រ ម៉ាឡេស៊ី ១រោងចក្រ និងបារាំង ១រោងចក្រ។ ក្នុងចំណោមរោងចក្រទាំង២១ មាន ៩រោងចក្រមានទីតាំងនៅរាជធានីភ្នំពេញ ៦រោងចក្រនៅខេត្តកណ្តាល ៣រោងចក្រនៅខេត្តព្រះសីហនុ ២រោងចក្រនៅខេត្តកំពង់ស្ពឺ និង ១រោងចក្រនៅខេត្តកោះកុង។ កាលពីដើមសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគប្រមាណ ៨៤.៥លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តក្រចេះ។ ការបង្ហាញគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡានេះ ត្រូវបានគេមើលឃើញថា ក្រោយមួយខែ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាទីផ្សារធំសម្រាប់បន្ទះសូឡានាំចេញពីកម្ពុជា បានសម្រេចបន្តលើកលែងពន្ធនាំចូលលើផលិតផលបន្ទះសូឡា ពីកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម​ ក្នុងត្រីមាសទី១ កម្ពុជានាំចេញបន្ទះសូឡា […]

អាន​បន្ថែម