វិនិយោគគិនចិនប្រកាសបោះទុន $៥០០លាន បង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យ នៅកំពង់ស្ពឺ
Dongbaishan Holding Group Co., Ltd. គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយមកពីប្រទេសចិន បានប្រកាសពីផែនការដ៏មានមហិច្ឆតាក្នុងការវិនិយោគប្រមាណ ៥០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យនៅក្នុងខេត្តកំពង់ស្ពឺ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងលោក Si Juchen ប្រធានក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Si បានលើកឡើងពីបទពិសោធដ៏រឹងមាំរបស់ក្រុមហ៊ុនក្នុងរយៈពេល ២០ឆ្នាំកន្លងមកនៅក្នុងប្រទេសចិន និងបានបង្ហាញពីទំនុកចិត្តលើទិដ្ឋភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជម្រាបជូនដល់ឯកឧត្តមអភិបាលខេត្ត។ លើសពីនេះ លោក Si ក៏បានបង្ហាញពីផែនការដ៏ធំរបស់ក្រុមហ៊ុនដែលកំពុងចាប់ដៃគូជាមួយសមាគមអភិវឌ្ឍន៍សហគមន៍កម្ពុជា-ចិន និងក្រុមហ៊ុន SL Sunlight Green Energy Sorlapower Co. Ltd. ដើម្បីវិនិយោគបង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យដែលនឹងលាតសន្ធឹងលើផ្ទៃដីជិត ៦០០ហិកតានៅក្នុងខេត្តកំពង់ស្ពឺ។ បើតាមផែនការ រោងចក្រនេះនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅពាក់កណ្តាលខែកក្កដាឆ្នាំ២០២៥នេះ ហើយត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ប្រមាណពី ១.៥០០ ទៅ ៣.០០០កន្លែង។ […]
អានបន្ថែមកម្ពុជា មានរោងចក្រផលិតបន្ទះសូឡាចំនួន ២១កន្លែង ទុនវិនិយោគសរុបជាង១៧៣លានដុល្លារ
រោងចក្រផលិតបន្ទះសូឡា ចំនួន ២១ បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានទុនវិនិយោគសរុប ប្រមាណ ១៧៣.៣ លានដុល្លារ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រោងចក្រផលិតបន្ទះសូឡា វិនិយោគដោយជនជាតិចិន ចំនួន១៨ រោងចក្រ កម្ពុជា ១រោងចក្រ ម៉ាឡេស៊ី ១រោងចក្រ និងបារាំង ១រោងចក្រ។ ក្នុងចំណោមរោងចក្រទាំង២១ មាន ៩រោងចក្រមានទីតាំងនៅរាជធានីភ្នំពេញ ៦រោងចក្រនៅខេត្តកណ្តាល ៣រោងចក្រនៅខេត្តព្រះសីហនុ ២រោងចក្រនៅខេត្តកំពង់ស្ពឺ និង ១រោងចក្រនៅខេត្តកោះកុង។ កាលពីដើមសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគប្រមាណ ៨៤.៥លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តក្រចេះ។ ការបង្ហាញគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡានេះ ត្រូវបានគេមើលឃើញថា ក្រោយមួយខែ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាទីផ្សារធំសម្រាប់បន្ទះសូឡានាំចេញពីកម្ពុជា បានសម្រេចបន្តលើកលែងពន្ធនាំចូលលើផលិតផលបន្ទះសូឡា ពីកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ក្នុងត្រីមាសទី១ កម្ពុជានាំចេញបន្ទះសូឡា […]
អានបន្ថែម

English
