គម្រោងពហុកីឡដ្ឋាន និងកាយសម្បទា
ចិនប្រគល់ពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជាជាផ្លូវការ ព្រមទាំងចុះហត្ថលេខាកិច្ចព្រមព្រៀមសំខាន់ៗ ៦
ប្រទេសចិន កាលពីថ្ងៃទី ១២ កញ្ញា កន្លងមកនេះ បានប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃជាង ១៥០លានដុល្លារ ជូនកម្ពុជាជាផ្លូវការហើយ ព្រមនឹងចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងសំខាន់ៗចំនួន៦ បន្ថែមទៀត ដើម្បីផ្ដល់ជំនួយនានាដល់កម្ពុជាទាំងបច្ចេកទេស និងថវិកាសរុបជាង ២៧០ លានដុល្លារ។ ពិធីទាំងពីរនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសចិន។ កម្មវិធីធំទី ១ គឺការប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ លើផ្ទៃដីទំហំជាង ១៦ ហិកតា ក្រោមជំនួយឥតសំណងរបស់ចិនជាង ១៥០ លានដុល្លារ។ បច្ចុប្បន្នការដ្ឋាន បានបញ្ចប់១០០% ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺន នាក់ ត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣។ ដោយឡែក កម្មវិធីទី ២ គឺ ពិធីចុះហត្ថលេខារវាងកម្ពុជា-ចិនលើឯកសារចំនួន០៦ រួមមាន៖ ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ […]
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោសង់រួចរាល់ស្ថាពរ ១០០% ហើយ គ្រោងប្រគល់-ទទួលខែតុលា
ទីបំផុត ពហុកីឡដ្ឋានជាតិមរតកតេជោបានសាងសង់រួចរាល់ ១០០%ហើយ ដោយគ្រោងនឹងរៀបចំពិធីប្រគល់ និងទទួល នាខែតុលា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលថ្ងៃទី១៩ ខែសីហា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឱ្យដឹងថា៖ «CAMSOC កំពុងស្នើសុំរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និងទទួល ដែលតាមគម្រោងអាចក្នុងខែតុលានេះ»។ «ពហុកីឡដ្ឋាននេះ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត» ឯកឧត្តមមបានបន្ត។ ឯកឧត្តមបន្ថែមទៀតថា ស្ដាតថ្មីនេះក៏នឹងអាចដាក់ជាបេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀតផងដែរ តែពិសេសបំផុតគឺការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក […]
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ជាស្ថាពរ ១០០% នៅខែសីហាខាងមុខនេះ
ការសាងសងពហុកីឡដ្ឋានជាតិមរតកតេជោ មកទល់បច្ចុប្បន្ន សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ នៅសល់តែការងារតុបតែងសួន និងបរិវេណខាងក្រៅប៉ុណ្ណោះ ដោយគ្រោងនឹងបញ្ចប់១០០% នាខែសីហានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ការសាងសង់ទូទៅ ការដំឡើងកៅអី និងការបំពាក់ឧបករណ៍ប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង គឺរួចរាល់ទាំងស្រុងហើយ។ គួររំឭកថា ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ (អានបន្ថែម) ក្រោយពីបញ្ចប់ការសាងសង់ ក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងសម្រាប់ប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ៕
អានបន្ថែមគម្រោងកីឡដ្ឋានថ្មីនៅខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំក្រោយ
ការសាងសង់កីឡដ្ឋានតម្លៃ ២លានដុល្លារ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុង ដំណើរការទៅតាមធម្មតា បើទោះជាកម្ពុជាកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក្តី។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងកិច្ចចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃសុក្រ សប្តាហ៍មុន នេះថា៖ «យ៉ាងយូរខែមេសា ឆ្នាំ ២០២២ ខាងមុខ យើងនឹងបានស្តាតថ្មីដ៏ល្អនេះនៅក្នុងទឹកដីខេត្តកំពង់ស្ពឺរបស់យើងជាក់ជាមិនខាន»។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា។ គម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ (អានបន្ថែម)
អានបន្ថែម